Connect with us

ក្រុមហ៊ុន COS បាន​ដាក់ចេញ​នូវ​កូឡិក​ហ្សិ​ន​10-piece Capsule សម្រាប់​អបអរ​ខួប ១០​ឆ្នាំ​របស់​ខ្លួន​ដែល​កូឡិក​ហ្សិន​នេះ​ទទួលបាន​ការបំផុស​គំនិត​ពី​ស្តាយល៍​របស់​ជប៉ុន​។ ក្នុង​កូឡិក​ហ្សិន​នេះ​មាន​ដូចជា​ម៉ូដ​អា​វរាង​ជ្រុង​បុរស អាវ​ក្រៅ​ស្ត្រី​ស្តាយល៍​គី​ម៉ូណូ និង​ម៉ូដ​ខោអាវ​កូនក្មេង​ដែល​មាន​ម៉ូដ​សាមញ្ញ​មិនមាន​ស្តា​យល៍​ច្រើន និង​មាន​ពណ៌​ស​។ ទាំងនេះ​ជា​ស្នាដៃ​ច្នៃ​ម៉ូដ​របស់​ក្រុម​អ្នក​ឌី​ហ្សា​ញ​ដើម្បី​ឱ្យ​ស៊ីគ្នា​ទៅនឹង​លក្ខណៈ​ចរិត​របស់​ម៉ាក​នេះ​ក្នុង​ការប្រើប្រាស់​សាច់​ក្រណាត់ រួមផ្សំ​នឹង​តិច​និក​ច្នៃប្រឌិត​។​

​អានុភាព​នៃ​ផ្កា​កុលាប​
​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្កា​កុលាប ច្បាស់​ជា​មិន​ខកចិត្ត​ឡើយ​។ ក្រុមហ៊ុន By Terry បាន​កែប្រែ​គុណប្រយោជន៍​ផ្កា​កុលាប​បង្កើតបាន​ជា​កូឡិក​ហ្សិន​គ្រឿងសម្អាង Baume de Rose​។ ក្នុង​កូឡិក​ហ្សិន​ទាំងនេះ​រួមមាន ក្រមួន​កុលាប​ជួយ​បង្កើត​កោសិកា​ស្បែក​ថ្មី ប្រេង​ចម្រាញ់​ពី​ផ្កា​កុលាប​សម្រាប់​បំប៉ន​ស្បែក ប្រេង​កុលាប​សម្រាប់​ព្យាបាល​ស្បែក​ដែល​ខូច ប្រេង​ចម្រាញ់​ពី​កុលាប​ខ្មៅ​សម្រាប់​ការពារ​ស្បែក និង​ប្រេង​កុលាប​សម្រាប់​ជួយ​ឱ្យ​ស្បែក​មាន​សភាព​ទន់​រលោង​។ ជាមួយ​ផលិតផល​ទាំងនេះ ស្បែក​របស់​អ្នក​ច្បាស់​ជា​រលោង​ស្អាត​ជាក់​ជាមិនខាន​។

​នាឡិកា​ម៉ូ​ដែល​ថ្មី​
​នាឡិកា​ម៉ូ​ដែល Baby-G បាន​ចេញ​នូវ​ម៉ូដ​ថ្មី​ចំនួន ៤ ជាមួយ​ខន​សេប​ឡូយ និង​រឹងមាំ​។ ច្នៃ​ម៉ូដ​ឡើង​សម្រាប់​អ្នក​ចូលចិត្ត​រត់​កីឡា នាឡិកា​ដ៏​ស្រស់​ស្អាត​ទាំងនេះ​ត្រូវ​រចនា​ជាមួយ​មុខ​ឌីជីថល​ដែល​អាច​កំណត់​ពេលវេលារ​ត់រៀង​រាល់​ជុំ​នីមួយៗ ហើយ​ថែមទាំង​អាច​បំបែក​តួនាទី​កំណត់​ពេលវេលា​ដើម្បី​វាស់​ពេល​រត់ និង​មាន​មេម៉ូរី​កំណត់​ពេលវេលា​រត់​រហូត​ដល់ ៦០ ជុំ​។ មាន​នាឡិកា​ម៉ូ​ដែល​នេះហើយ អ្នក​អាច​ត្រៀម​ខ្លួន​រត់​កីឡា​ម៉ារ៉ាតុន​ពេល​ថ្ងៃ​លិច​បាន​យ៉ាង​ងាយ​ជាមិនខាន​។​

​ហាង​កាហ្វេ​បង្កប់​ផលិតផល​សម្អាង​
​នេះ​ជា​ហាង​កាហ្វេ COCO ដំបូង​គេ​នៅ​ប្រទេស​សឹង្ហ​បុរី​ដែល​មាន​ដាក់លក់​ផលិតផល​សម្អាង​នឹង​បើក​លក់​ជា​ផ្លូវការ​នៅ​ខែ​មេសា​នេះ​ហើយ​។ សាកល្បង​ទៅ​មើល​កូឡិក​ហ្សិន​ផលិតផល​គ្រឿងសម្អាង​ជាច្រើន​នៅ​ឯ Visual Arts Centre ស្ថិតនៅ​ឯ​សួន Dhoby Ghaut Green បណ្តើរ​ញ៉ាំ​តែ​បណ្តើរ ដែល​ការតាំង​បង្ហាញ​មុន​ផ្លូវការ​នេះ​នឹង​ធ្វើ​ឡើង​តែ​នៅក្នុង​ហាង​កាហ្វេ​នេះ​មួយ​ប៉ុណ្ណោះ​។ គួរឱ្យ​ចាប់អារម្មណ៍​ណាស់​!​

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Entertainment

ឡាង ស៊ឺ​នីង – វិចិត្រករ​ជនជាតិ​អ៊ីតាលី​មកពី​ប្រទេស​ចិន​

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)….

ឡាង ស៊ឺ​នីង នៅ​រាជវង្ស​ឈិង (១៦៤៤-១៩១១)

​លោក Michelangelo, Leonardo Da Vinci, លោក Vincent Van Gogh – ទាំងនេះ​គឺជា​ឈ្មោះ​ឬ​អ្នកសិល្បៈ​ដែល​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ប៉ុន្តែ​តើ​អ្នកដឹង​អ្វីខ្លះ​អំពី​រឿង Lang Shining? អ្នក​ប្រហែលជា​មិន​ដឹង​ទេ​មើលទៅ​!
​វិចិត្រករ​ជនជាតិ​ចិន​ឈ្មោះ ឡាង ស៊ឺ​នីង (Lang Shining )​បាន​បន្សល់ទុក​នូវ​ឥទ្ធិពល​ក្នុង​ពិភព​គំនូរ ដែល​ស្នាដៃ​របស់​គាត់ ត្រូវបាន​គេ​គោរព​និង​កោតសរសើរ​យ៉ាង​ខ្លាំង​បច្ចុប្បន្ននេះ​។​

​ដោយ​មាន​ឈ្មោះ​កំណើត Giuseppe Castiglione លោក Lang Shining គឺជា​វិចិត្រករ​អ៊ីតាលី​ម្នាក់​ដែល​បាន​បម្រើការ​ជា​សាសនទូត​(​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​)​នៅក្នុង​ប្រទេស​ចិន​ចន្លោះ​ឆ្នាំ ១៧១៥ និង​១៧៦៦ ដែល​ជា​ឆ្នាំ​នៃ​ការស្លាប់​របស់​គាត់​។

​កើត​នៅក្នុង​គ្រួសារ​មាន​ទ្រព្យសម្បត្តិ​មួយ លោក​ឡាង ស៊ឺ​នីង បានចាប់ផ្តើម​រៀន​គូរ​គំនូរ​។ គាត់​មាន​គ្រូបង្រៀន​ឯកជន​ម្នាក់​ដែល​បង្រៀន​គាត់​ពី​របៀប​គូរ​រូប​។ នៅ​ឆ្នាំ​១៧០៧​ពេល​ដែល​គាត់​មាន​អាយុ ១៩ ឆ្នាំ ស៊ឺ​នីង បាន​ចូលរួម​ក្នុង​សង្គម​របស់​ព្រះ​យេស៊ូ​(Geno Society of Jesus) ដែល​ជា​សហគមន៍​សាសនា​មួយ​របស់​វិហារ​កាតូលិក​។​ឡាង ស៊ឺ​នីង​ជា​សមាជិក Society of Jesus ប៉ុន្ដែ​លោក​មិន​ដែល​ធ្វើ​ជា​បុព្វ​ជិត​ទេ​។​

​វិចិត្រករ​យេស៊ូគ្រិស្ត​ជាច្រើន​ទៀត បាន​ត្រូវ​ជួល ជួល​ដោយ​អធិរាជ កាង​ស៊ី (Kangxi Emperor) ដែល​ជា​អធិរាជ​ទី ៤ នៃ​រាជវង្ស​ឈីង​នៅ​ចុង​សតវត្សរ៍​ទី​១៧ ។ នេះ​ជា​អ្វី​ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការធ្វើដំណើរ​របស់​លោក​ឡាង ស៊ឺ​នីង ទៅ​ប្រទេស​ចិន​។ នៅ​ដើម​សតវត្សរ៍​ទី​១៨ ស៊ឺ​នីង ត្រូវបាន​គេ​អញ្ជើញ​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ដោយ​សហគមន៍ Jesuit ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​។ ស៊ឺ​នីង បាន​មក​ដល់​ប្រទេស​ចិន​នៅ​ឆ្នាំ ១៧១៥​ហើយ​គាត់​បាន​ស្នាក់​នៅ​ប្រទេស​ចិន​រហូតដល់​ចុងបញ្ចប់​នៃ​ជីវិត​របស់​គាត់​។​

​ឡាង ស៊ឺ​នីង មាន​បន្សល់​ស្នាដៃ​ច្រើនណាស់​។ ក្រៅពី​ផលិត​ស្នាដៃ​គំនូរ​ជាច្រើន​គាត់​បាន​រចនា​និង​តុបតែង​រចនាសម្ព័ន្ធ​ជាច្រើន​ដែល​រួម​មាន​វិហារ St. Francis Borgia និង​វិមាន​រចនាបទ​លោកខាងលិច​ជា​ច្រើន​របស់ Old Summer Palace​។ រូបគំនូរ​របស់ Lang Shining គឺ​លាយ​បញ្ចូល​គ្នា​នូវ​វប្បធម៌​អឺរ៉ុប​និង​ចិន​។ គាត់​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ចិន​សម្រាប់​គំនូរ​របស់​គាត់​ប៉ុន្តែ​គំនូរ​ទាំងនោះ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនវិស័យ និង​បច្ចេកទេស​នៃ​ការដាក់​ស្រមោល​បែប លោកខាងលិច​។​

ស្នាដៃ​ដ៏​ល្អ​បំផុត​មួយចំនួន​ក្នុង​ចំណោម​ស្នាដៃ​ល្អៗ​ជាច្រើន​របស់​គាត់ រួម​មាន​ផ្ទាំងគំនូរ​សេះ​មួយរយ , ផ្កា​អម​តៈនៃ​និទាឃ​រដូវ​គ្មាន​ទីបញ្ចប់ ផ្ទាំងគំនូរ​សាច់​ក្រណាត់​សូត្រ និង​គំនូរ​ខ្លារខិន​លឿង​និង​គំនូរ​រូប​សត្វ​ស្ទាំង​ស​៕

Continue Reading

Entertainment

បង្ហាញ​វត្ដ​មាន​ជា​ថ្មី

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ….

Ryan Reynolds ឡើង​ទៅ​កាន់​លំដាប់​កំពូល​នៅ​ហូលីវូដ ហើយ​គ្មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នាង Blake Lively នោះទេ
​បុរស​សញ្ជាតិ​កាណាដា​មាន​រាង​ខ្ពស់​(១.៨៨​ម៉ែត្រ​) រូប​នេះ​មក​ពី​ទីក្រុង Vancouver គឺ​ជា​កម្មវត្ថុ​ដែល​ធ្វើ​ឱ្យ​បុរសៗ​នៅលើ​លោក​យើង​នេះ​ច្រណែន​ជាខ្លាំង​។ មុន​ពេល​គាត់​បាន​ក្លាយជា Mr Blake Lively គាត់​គឺជា Mr Scarlett Johansson​។ បុរស​ខ្លះ​ក៏​មាន​សំណាង​ដូច​គាត់​ខ្លះ​ដែរ​។

កាលពី​ចុងឆ្នាំ​មុន Reynolds និង Lively បាន​ស្វាគមន៍​ទារិកា​របស់​ពួកគេ​ឈ្មោះថា James​។ គូ​ស្វាមីភរិយា​នេះ​និយាយថា នេះ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​នូវ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​ជា​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៨​នាក់​។ ភ័ព្វសំណាង​របស់ Reynolds ទំនងជា​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ បន្ទាប់​ពី​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ​ដ៏​ជោគជ័យ​បន្ដបន្ទាប់​គ្នា​ដូចជា​រឿង Green Lantern and R.I.P.D, Deadpool ជា​ដើម​រួច​មក តួ​សម្ដែង​ដ៏​អង់អាច​ក្លាហាន​រូបនេះ​មាន​កេរ​ឈ្មោះ​ល្បី​សុះសាយ​ជាខ្លាំង ហើយ​បាន​ធ្វើឱ្យ​តារា​ដ៏​សិច​ស៊ី​ម្នាក់​នេះ​ឈាន​ឡើង​លំដាប់​កំពូល ក្រោយ​ពី​រកចំណូលបាន​១៣៥​ដុល្លារ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ដំបូង​។

​អ្នកដឹកនាំ​សម្ដែង​លោក Tim Miller និយាយថា “​ខ្ញុំ​មាន​ការ​ស្រមៃ​បែបនេះ​ចំពោះ Ryan ដោយ​ដាក់​ឱ្យ​គាត់​សម្ដែង​នៅក្នុង​រឿង Deadpool គឺ​ស័ក្ដិសម​ខ្លាំងណាស់​សម្រាប់​រូបគាត់​។​” ជា​តួអង្គ​កំពូល​បុរស តារា​ដ៏​សង្ហា​រូបនេះ​មាន​ភាព​ឆ្លាត​វៃ​អស្ចារ្យ​ខ្លាំងណាស់​។​
​ទោះបី​ហៅ Reynolds ថា​ជា​“regular guy” ក៏ដោយ ក៏ Miller គឺជា​អ្នកគាំទ្រ​មួយ​រូប​ផង​ដែរ​។ “​គាត់​រាប់អាន​គ្រប់គ្នា​ដោយ​ក្ដី​គោរព​និង​រួសរាយ​រាក់ទាក់​ដែល​មាន​លើស​ពី​អាជីព​របស់​គាត់​ទៅ​ទៀត​។ គាត់​ជា​មនុស្ស​រីករាយ​ខ្លាំងណាស់ ហើយ​គាត់​ចេះ​កំប្លែង​ដែល​អាច​ធ្វើឱ្យ​ក្រុម​ការងារ​ដទៃ​ទៀត​ហើយ​និង​ខ្ញុំ​សើច​បាន​គ្រប់ពេល​។ ខ្ញុំ​ធ្វើ​ឱ្យ​ខូច​រឿង​ដែល​ថត​បាន​ជាច្រើន ពី​ព្រោះ​ខ្ញុំ​អស់សំណើច​ខ្លាំងពេក​នៅ​ពេល​ធ្វើការ​ពី​មុខ monitors កុំព្យូទ័រ​នោះ​។​”

ការកោតសរសើរ​នៅតែមាន “​គាត់​ក៏​មាន​សមានចិត្ដ​ល្អ​នៅ​ពេល​ដែល​សម្ដែងជា​មួយ​តួអង្គ​ដទៃទៀត ជាមួយ​ក្រុមការងារ ហើយ​និង​ខ្ញុំ​។ គាត់​ឆាប់​យល់​សាច់​ការ​ហើយក៏​ធ្វើឱ្យ​ដំណើរ​រឿង​ប្រព្រឹត្ដទៅ​យ៉ាង​រលូន​និង​ងាយស្រួល​សម្រាប់​គ្រប់​គ្នា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការសម្ដែង​ផងដែរ​។ ខ្ញុំ​ចង់​មានន័យ​ថា គ្រប់​គ្នា​ក្នុង​ទីនេះ​គឺ​សំដៅ​តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​។ បុគ្គលិក​ទាំងអស់​ស្រឡាញ់​ពេញចិត្ដ​គាត់​ខ្លាំងណាស់​។​”

បន្ទាប់ពី​ទទួល​ជោគជ័យ​ផ្នែក​ភាពយន្ត ស្នាដៃ​បន្ដបន្ទាប់​ទៀត​គ្រោង​នឹង​ធ្វើ​តទៅទៀត ហើយ Miller ក៏បាន​សម្រេច​ជ្រើសរើស Reynolds ទៀត​ដែរ​។ “​គាត់​ជា​តារា​សម្ដែង​ដ៏​អស្ចារ្យ​ខ្លាំងណាស់​”​។ គាត់​ជា​តារា​សម្ដែង​អាជីព ហើយ​រួសរាយ​រាក់ទាក់​សម្រាប់​អ្នកដឹកនាំ​សម្ដែង​ដូចជា​រូប​ខ្ញុំ​ជាដើម​។ គាត់​អាច​ដាក់ចិត្ដ​ដាក់​កាយ​និងស​ម្របខ្លួន​ឥត​ចេះ​នឿយណាយ​ក្នុង​ការផ្លាស់ប្ដូរ​ចង្វាក់​សម្ដែង​ដែល​ខ្ញុំ​ដាក់​ឱ្យ​គាត់​ធ្វើ​។​”
យើង​មិន​អាច​រង់ចាំ​បាន​ទៀត​ទេ​៕

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.