Style

ស្តា​យល៍​រហែក និង​ប្លែក​កាន់តែ​ទាន់សម័យ​

By  | 

ស្តា​យល៍​រហែក និង​ប្លែក​កាន់តែ​ទាន់សម័យ​

​ស្តា​យល៍​ប្លែក​មិនមែន​ជា​ការ​ស្លៀកខោ​ខូវប៊យ​រហែក និង​លេង​ម៉ូដ​ខ្សែដៃ​ម៉ូដ​ប្លែក​ឡើយ វា​កាន់តែ​ពិសេស​បើ​អ្នកលេង​ស្តាយល៍ដោយ​ខ្លួនឯង​។ ខណៈ​ដែល​ពន្លឺព្រះអាទិត្យ​ចាប់ផ្ដើម​ចាំង​ពន្លឺ​ពី​ភាព​ស្រអាប់​ដោយសារ​ព្រិល អ្នកនឹង​ចង់​លេង​ម៉ូដ​គ្រឿង​អា​សេស​សឺ​រី​ដែល​គ្មាន​អ្នក​ដូច ទាំង​រីករាយ ទាន់សម័យ និង​តាម​សម័យកាល​ដើម្បី​ទទួលបាន​ភាពស្រស់ស្អាត​នា​រដូវរងា​នេះ​។​ដូច្នេះ តើ​អ្នក​ត្រៀម​ខ្លួន​ក្នុង​ការលេង​ស្តា​យល៍​ប្លែកៗ​នា​រដូវរងា​នេះ​ឬ​នៅ​? តោះ​អាន​បន្ត​!

ស្បែកជើង​ម៉ូដ​ប្លែក​

​ឧទាហរណ៍ ស្តា​យល៍​ទសវត្សរ៍​ទី ៩០ បាន​ត្រឡប់​មក​ជា​ថ្មី​ម្ដងទៀត​។ ទូ​ស្បែកជើង​ពោរពេញ​ទៅដោយ​ស្បែកជើងកែងចោត ស្បែកជើង​កែង​មូល និង​ជ្រុង ស្បែកជើងផ្ទាត់​ជាមួយនឹង​សណ្ឋាន​ប្លែកៗ សាច់​រលោង និង​ស្បែក​សត្វ​ផងដែរ​។ ស្បែកជើង​ម៉ូដ​ប្លែក​បាន​ជ្រៀតចូល​រដូវ ស្លឹកឈើ​ជ្រុះ និង​ជា​ជម្រើស​របស់​តារា​ល្បីៗ​នា​ពេល​ឥឡូវនេះ​។ វា​ងាយស្រួល​ដោយ​អ្នក​អាច​ស្លៀកពាក់​បែប​សាមញ្ញ តែ​មើលទៅ​ទាន់​សម័យកាល​។ តើ​យើងខ្ញុំ​បាន​និយាយ​អំពី​ស្បែកជើង​កែង​រោមសត្វ​ហើយ​ឬ​នៅ​?

​កាបូបដៃ​ម៉ូដ​ប្លែក

​តើ​អ្នក​បាន​ចំណាយ​ប្រាប់​រាប់រយ​ដុល្លារ​ដើម្បី​ទិញ​កាបូប​ស្បែក​ឬ​? ចុះ​ធ្លាប់​ចង់បាន​កាបូបដៃ​ម៉ូដ​ប្លែក​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ដែរឬទេ​? ប្រសិនបើ​អ្នក​បាន​ទិញ ឬ​កំពុង​ពិនិត្យមើល​ម៉ូដ​ណាមួយ​ដែល​តារា​ល្បី​កំពុង​ប្រើប្រាស់ អ្នក​ប្រាកដ​ជា​ទទួល​បាន​ភាព​ស្រស់​ស្អាត​ជាក់​ជាមិនខាន​។​
​មិន​ថា​អ្នក​ជ្រើសរើស​ម៉ូដ​ស្ពាយ​ចំហៀង កាបូបដៃ​ឥត​ខ្សែ ឬ​កាបូប​ធំៗ​ឡើយ កាបូប​ម៉ូដ​ស្បែក​ប្រាកដជា​ធ្វើឱ្យ​អ្នក​កាន់តែ​ទាក់ទាញ​។ ពណ៌​ស្រស់​ឆើត ខ្សែរូត​លេចធ្លោ និង​ម៉ូដ​ទាន់សម័យ​ពិតជា​ធ្វើឱ្យ​កាបូប​ប្រភេទ​នេះ​កាន់តែ​មាន​ប្រជាប្រិយភាព​។ កាបូប​ប្រភេទ​នេះ​ស័ក្ដិសម​នឹង​ប្រើ​គ្រប់​កាលៈទេសៈ​ដោយ​ផ្អែក​លើ​ការលេង​ស្តា​យល៍​របស់​អ្នក​។ ដូច្នេះ អ្នក​ត្រូវ​ជ្រើសរើស​ម៉ូដ​មួយ​ណា​ដែល​ស័ក្ដិសម​នឹង​ស្តា​យល៍​ផ្ទាល់ខ្លួន​របស់​អ្នក​។ កាបូប​ម៉ូដ​ប្លែក​ជា​ការលេង​ស្តា​យល៍​ដែល​បង្ហាញ​ពី​អត្តចរិត​របស់​អ្នក និង​មើលទៅ​បែប​រីករាយ​។​

​នាឡិកាដៃ​នារី​ម៉ូដ​ប្លែក​

​គ្រឿង​អា​សេស​សឺ​រី​ម៉ូដ​ប្លែក​អាច​បង្ហាញ​ពី​ស្តាយល៍​ផ្ទាល់ខ្លួន និង​ការ​បំផុសគំនិត​របស់​អ្នក​ផងដែរ​។ ដូចជា​ម៉ូដ​កាបូប និង​ស្បែកជើង​ប្លែកៗ​ផងដែរ នាឡិកា​ម៉ូដ​ប្លែក​ជា​ម៉ូដ​ដ៏​ទាន់សម័យ​បំផុត​។ ប្រសិនបើ​អ្នក​មិនទាន់​បាន​ពិនិត្យ​មើល​នៅឡើយ​ទេ អ្នក​ច្បាស់​ជា​តាម​មិនទាន់​ភាពទាន់សម័យ​ឡើយ​។ ទាំង​សណ្ឋាន​បែប​រីករាយ និង​ម៉ូដ​ប្លែក​គេ ព្រម​ទាំង​ខ្សែ​នាឡិកា​ដ៏​ទាក់ទាញ និង​ពណ៌​ដ៏​លេចធ្លោ នាឡិកា​ម៉ូដ​ប្លែក​គឺ​ស្អាត​បំផុត​សម្រាប់​ការលេង​ស្តា​យល៍​ប្រចាំថ្ងៃ​របស់​អ្នក​។​
​ពាក់​នាឡិកា​ម៉ូដ​ប្លែក​គឺ​ដូច​ទៅ​នឹង​ការពាក់​គ្រឿងអលង្កា​ម៉ូដ​ប្លែក​ផងដែរ​។ ម៉ូដ​គ្មាន​អ្នក​ដូច និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​គឺ​មិនមែន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​រីករាយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​គួរឱ្យ​ទាក់ទាញ​ផងដែរ​។ ដើម្បី​កាន់តែ​ទាន់សម័យ អ្នក​អាច​ពាក់​នាឡិកា​មូដ​ប្លែក ហើយ​ស្លៀកពាក់​បែប​ស្ទ្រីត​ស្តាយល៍​។ នាឡិកា​បែបនេះ​ស័ក្ដិសម​នឹង​សម្លៀក​បំពាក់​បែប​សាមញ្ញ​។ វា​អាច​ជា​សម្លៀកបំពាក់​ធ្វើ​លំ​ហាត់ប្រាណ ជួបជុំ​មិត្ត​ភ័ក្ដិ អ្នក​គ្រាន់តែ​ពាក់​នាឡិកា​ម៉ូដ​ប្លែក​នោះ​អ្នកនឹង​ស្រស់ស្អាត​តែម្ដង​។​

​ខោ​ខូវប៊យ​ស្តា​យល៍​រហែក – អ្វី​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​

​អ្នកនឹង​ចំណាយ​ប្រាក់​ឥត​ប្រយោជន៍​ក្នុង​ការទិញ​ខោ​ខូវប៊យ​ស្តា​យល៍រ​ហែក​ឡើយ និង​ការ​ដែល​អ្នក​ស្លៀក​វា​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។ វា​ដូច​ទៅនឹង​ការធ្វើ​ឱ្យ​សម​ទៅនឹង​ភាពទាន់សម័យ​នៃ​ហ្វេ​ហ្សិន​! ប៉ុន្តែ​ចាំ​បន្តិច តើ​អ្នក​មាន​ឆ្ងល់​អំពី​ភាពត្រឹមត្រូវ និង​កំហុសឆ្គង​ក្នុងការ​ស្លៀកខោ​ខូវ​វ​ប៊​យ​រហែក​ដែរឬទេ​? តោះ​បន្តអាន អ្នកនឹង​យល់​កាន់តែច្បាស់​៖

​អ្វី​ដែល​អ្នក​គួរ​ធ្វើ​៖

​មើល​ចំនុច​ដែល​ល្អ​ជាមុន​សិន​។ មាន​ក្បួន​ជាច្រើន​ដែល​អ្នក​ត្រូវអនុវត្ត វិធី​ដែល​អ្នក​តែង​អនុវត្ត នៅពេល​ដែល​អ្នក​ស្លៀកខោ​ខូវប៊យ​រហែក​។ ក្នុងនោះ​មានដូចជា​៖
•​ ​មូរជើងខោ​ឡើងលើ​បន្តិច ឱ្យ​ផុត​កែងជើង វា​នឹង​ធ្វើឱ្យ​អ្នក​មើល​ទៅ​មាន​រាង​តូច​ជាង​មុន​។
•​ ​ជ្រើសរើស​ខោ​ដែល​មាន​ម៉ូដរ​ហែក​នៅ​កន្លែង​ដែល​ត្រឹមត្រូវ យក​ល្អ​កុំឱ្យ​នៅ​លើ​ភ្លៅ​។​
•​ ​ជ្រើសរើស​ខោ​ម៉ូដរ​ហែក​ដែលមាន​ទំហំ​នៃ​ស្នាមរ​ហែក​សម​ស្រម កុំឱ្យ​វា​រហែក​ខ្លាំង ឬ​ធំ​ពេក​។​

​អ្វី​ដែល​អ្នក​មិន​គួរ​ធ្វើ​

​ដូច្នេះ តើ​យើង​គួរ​ចាប់ផ្ដើម​ជាមួយ​ចំនុច​ដែល​នឹង​ធ្វើឱ្យ​ការលេង​ម៉ូដ​របស់​យើង​មិន​ស័ក្ដិសម​ដែរឬទេ​?
•​ ​កុំ​ស្លៀកខោ​ខូវប៊យ​ម៉ូដ​រហែក​ហើយ​លេង​គ្រឿង​អា​សេស​សឺ​រី​ផលិត​ពី​សាច់​ខូវប៊យ​។​
•​ ​ខោ​ខូវ​ប៊ូរ​ហែក​មិន​ស័ក្ដិសម​នឹង​ស្លៀក​ក្នុង​ពី​ធី​ផ្លូវការ​ឡើយ​។ វា​មិន​ត្រឹមតែ​ខុសឆ្គង​ទេ វា​ថែមទាំង​អាក្រក់​មើល​ថែមទៀត​ផង​។
•​ ​ចូរ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ទំហំ​នៃ​ស្នាម​រហែក​។ ប្រសិនបើ​អ្នក​ចង់​មើល​ទៅ​សាមញ្ញ អ្នក​គួរ​ជ្រើសរើស​ទំហំរ​ហែក​តូច ឬ​ស្លៀកខោ​ស្វិត​ពី​ក្នុង​ក៏បាន​។​
•​ ​នៅពេល​អ្នកលេង​ស្តាយល៍​ទាន់សម័យ​បំផុត ព្យាយាម​ធ្វើ​ឱ្យ​វា​មើលទៅ​ស័ក្ដិសម និង​រក្សា​ស្តាយល៍​ផ្ទាល់ខ្លួន​របស់អ្នក​។ ដូច្នេះ តើ​អ្នក​បាន​លេង​ស្តាយល៍​ម៉ូដ​ខោ​ខូវប៊យ​រហែក​ហើយ​ឬ​នៅ​?

Leave a Reply

Your email address will not be published. Required fields are marked *