Health & Fitness

ដំណើរ​ជា​សះស្បើយ​ដោយ​ឯកឯង​

By  | 

ក្នុងនាម​ជា​ស្ត្រី​ម្នាក់​គឺជា​ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ​។ ស្ត្រី​បាន​ដឹកនាំ​ជីវិត​ជាច្រើន​ប៉ុន្តែ​នៅតែ​អាច​រក្សាបាន​នូវ​សុខភាព​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​បាន​យ៉ាង​ល្អ​។

ការកើតឡើង​នៃ​អា​ការៈស្ត្រេស​ក្នុង​ពេលបច្ចុប្បន្ន​នេះ​ពិតជា​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​ខ្លាំង​មែនទែន​។ ជាមួយនឹង​ទំនួល​ខុស​ត្រូវ​ជាច្រើន​រាប់មិនអស់ ការ​ដែល​អ្នក​មិន​បាន​ថែរក្សា​សុខភាព​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​របស់​អ្នក​ឱ្យ​បានល្អ​នោះទេ វា​នឹង​ផ្ដល់នូវ​ទុក្ខទោស​ដល់​អ្នក​ជាក់​ជាមិនខាន​។​

​សុខភាព​របស់​ស្ត្រី​រង​ឥទ្ធិពល​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​នាង​។ ក្នុង​ការ​ដែល​ទទួលបាន​ជីវិត​មួយ​ដែល​ប្រកបដោយ​សុខភាព​ល្អ និង​មាន​ភាពសប្បាយ​រីករាយ នាង​គឺ​ចាំបាច់​ត្រូវតែ​ស្វែងយល់​អំពី​តម្រូវការ​នៃ​ចិត្ត និង​រាងកាយ​របស់​នាង​ខណៈ​ដែល​ប្រឹង​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន​នាង​។ បច្ចុប្បន្ននេះ​ការ​ដែល​ទទួល​ទាន​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​គ្រាប់​ពិតជា​មិន​អាច​ជួយ​អ្វី​បាន​ទាល់តែ​សោះ​ដល់​សុខភាព​របស់​ស្ត្រី​។​

​ដំណើរ​ជា​សះស្បើយ​ដោយ​ឯកឯង​? ជា​ការពិត ឬ​គ្រាន់តែ​ជាការ​ភូតកុហក​?

​មនុស្ស​ជាច្រើន​ជឿជាក់​លើ​ដំណើរ​ជាសះស្បើយ​ដោយ​ខ្លួនឯង​ដែល​ក្នុងនោះ​មានដូចជា​ការព្យាបាល​ដោយ​ចិត្ត ការ​តាំងសមាធិ ការគិត​អ្វីដែល​ល្អៗ ឬអ្វី​ដែល​ពួកគេ​បាន​អាន ឬ​ធ្លាប់បាន​ឮ​។ អ្នកខ្លះ​ពឹងផ្អែក​ទៅលើ​ដំណើរ​ជា​សះ​ដោយ​ខ្លួនឯង​ទាំងស្រុង ដោយ​មិន​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សោះឡើយ​។ ខណៈ​ដែល​ការដឹងឮ​ពី​ការព្យាបាល​ដោយ​ខ្លួនឯង​កាន់តែ​រីក​សាយភាយ​ខ្លាំង​ឡើង ស្ត្រី​ជា​ច្រើន​បានជ្រើសរើស​វិធី​មួយ​នេះ​ក្នុង​ការព្យាបាល​។ ប៉ុន្តែ​តើ​វា​ពិតជា​ជួយ​ពួកគេ​បាន​ដែរ​ឬ​យ៉ាងណា​?

​វា​ជា​ការពិត​ដែល​ថា​រូប​កាយ​របស់​យើងទាំងអស់គ្នា​ពិតជា​មាន​សមត្ថភាព​ក្នុងការ​ជា​សះ​ដោយ​ខ្លួនឯង​បាន​មែន​។ វា​ក៏​បាន​បង្ហាញ​ដោយ​វិទ្យាសាស្ត្រ​ដែរ​ថា​ខ្លួនប្រាណ​របស់​មនុស្ស​មាន​ភ្នាក់ងារ​ព្យាបាល​ដោយ​ខ្លួនឯង​ដែល​អាច​ប្រឆាំង​ជាមួយនឹង​កោសិកា​មហារីក ភ្នាក់ងារ​បង្ក​រោគ និង​ជំងឺ​ជាច្រើន​ផ្សេង​ទៀត​ខណៈ​ដែល​ជួសជុល​ប្រូតេអ៊ីន​ដែល​ខូច ហើយ​ថែមទាំង​ប្រឆាំង​ជាមួយ​នឹង​ភាព​ចាស់​ជាង​វ័យ​ថែមទៀត​ផង​។​

​គេ​អាច​គិត​ថា​នៅពេលដែល​ខ្លួនប្រាណ​អាចជា​សះ​ដោយ​ឯកឯង​បាន ការ​ដែល​ទទួល​ទាន​ថ្នាំ ដូចដែល​យើង​ធ្លាប់បាន​ធ្វើ​កន្លងមក គឺ​គ្រប់គ្រាន់​ហើយ ខណៈ​ដែល​រាងកាយ​របស់​យើង​នឹង​ព្យាបាល​អ្វី​ដែល​នៅ​សេសសល់​។ វា​មិន​ពិត​ទាល់តែសោះ​! ដំណើរ​ជា​សះ​ដោយ​ឯកឯង​ដែល​ស្ថិត​ក្នុង​ខ្លួន​មនុស្ស​អាច​ដើរតួនាទី​យ៉ាង​ពេញលេញ​នៅពេល​ដែល​ប្រព័ន្ធ​ប្រសាទ​ស្ថិត​ក្នុង​ការ​សម្រាក​។ ប្រព័ន្ធ​ប្រសាទ​ស្វយ័ត​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ចំបងៗ​ចំនួន ២ ៖

•​ ​ប្រព័ន្ធ​ប្រសាទ​អារម្មណ៍​– បង្កើត​ការឆ្លើយតប​ដ៏​ធុញទ្រាន់ “​ប្រយុទ្ធ ឬ​ធ្វើ​ដំណើរ​ទៅមុខ​”
•​ ​ប្រព័ន្ធ​ប្រសាទ​ស្វយ័ត​– បង្កើត​ការ​សម្រាក “​សម្រាក និង​រំលាយ​អាហារ​”

​មានន័យថា​អា​ការធុញទ្រាន់​ដើរតួ​យ៉ាង​សំខាន់​ក្នុង​សុខភាព​របស់​យើង​។ មិនថាតែ​ភាព​ឯកា សម្ពាធ​ការងារ ឬ​ការ​ដែល​ត្រូវបាន​ខ្លា​ដេញតាម ប្រព័ន្ធ​ប្រសាទ​របស់​អ្នកនឹង​ស៊ើបរក​សញ្ញាណ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​។ ប្រព័ន្ធ​ប្រសាទ​របស់​យើង​តែងតែ​ប្រាប់​យើង​ថា​តើ​យើង​នឹង “​ប្រយុទ្ធ ឬ​ធ្វើ​ដំណើរ​ទៅមុខ​”​។ វា​ពិតជា​ពិបាក​ខ្លាំងណាស់​ក្នុងការ​សម្រាក​ខណៈ​ដែល​វា​ជា​ការរារាំង​ដល់​ការ​ជាសះស្បើយ​ត្រឡប់មកវិញ​។ មនុស្ស​ជាច្រើន ជា​ពិសេស​ស្ត្រី ធ្លាប់​ឈឺ​ខ្នង ឬ ក ឬ​បញ្ហា​ក្រពះ ពោះវៀន​ខណៈ​ដែល​អ្នក​កំពុងតែ​មាន​អា​ការធុញទ្រាន់​ខ្លាំង​។ វា​បង្ហាញ​ថា​ថ្នាំ​តែមួយ​មុខ​ពិតជា​មិន​អាច​ជួយ​អ្នក​បាន​ឡើយ​។ ការ​ដែល​ព្យាបាល​ពី​ខាងក្នុង​មកវិញ​គឺ​ពិត​ជា​សំខាន់​ខ្លាំងណាស់​។ ចំនុច​នេះ​បាន​បង្ហាញ​ឱ្យ​យើង​ដឹង​ថា​ការព្យាបាល​ដោយ​ខ្លួនឯង និង​ការប្រើប្រាស់​ថ្នាំ​គឺ​ពិត​ជា​ចាំបាច់​សម្រាប់​ការព្យាបាល​។ ខណៈ​ដែល​ការព្យាបាល​ដោយ​ខ្លួន​ដែល​ក្នុងនោះ​មាន​ដូចជា​ការធ្វើ​សមាធិ ការហាត់​យោ​ហ្គា ឬ​ការព្យាបាល​ក្នុង​ទម្រង់​ណា​ក៏​ដោយ​សុទ្ធតែ​អាច​កម្ចាត់​ស្ត្រេ​ស​ចេញពី​អ្នក​បាន​ដូចគ្នា ការ​ដែល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ​ដើម្បី​ស្វែងរក​ឱ្យ​ឃើញ​ថា​តើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ដែរ​ឬទេ​។ មនុស្ស​ស្រី​ប្រឈមមុខ​ជាមួយ​នឹង​ការប្រែប្រួល​រូបរាង​កាយ​ជា​ច្រើន​ក្នុង​ជីវិត​របស់​នាង ហើយ​ការ​ដែល​ធ្វើការ​ពិនិត្យ​សុខភាព​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ​ដូច្នេះ​យើង​អាច​កម្ចាត់​រាល់​បញ្ហា​ដែល​កើតមានឡើង​បាន​ទាន់ពេលវេលា​។​

​ការពិនិត្យ​សុខភាព​

​អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​ក្នុង​ការកាត់បន្ថយ​ស្ត្រេ​ស​ដើម្បី​ថែរក្សា​សុខភាព​ខួរក្បាល និង​សុខភាព​ផ្លូវចិត្ត​ខណៈ​ដែល​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​ពី​គ្រូពេទ្យ​ជំនាញ​ដើម្បី​តាមដាន​ពី​សុខភាព​ផ្លូវកាយ​របស់​អ្នក និង​ដើម្បី​ទប់ស្កាត់​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងៗ​។ ការពិនិត្យ​សុខភាព​ជា​ទៀងទាត់​ជួយ​អ្នក​ឱ្យ​ស្វែងរក​ឃើញ​នូវ​រោគសញ្ញា​ដំបូង​នៃ​ជំងឺ​ដែល​ក្នុងនោះ​មានដូចជា​ជំងឺមហារីក ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​ជាច្រើន​ផ្សេង​ទៀត​។ ការ​ដែល​យើង​ស្វែង​យល់​កាន់តែ​ច្រើន​អំពី​រាងកាយ​របស់​យើង និង​ពិនិត្យ​សុខភាព​បាន​ទៀងទាត់ ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការថែរក្សា​សុខភាព​របស់​យើង​។​
​ខាងក្រោម​នេះ​ជា​ការពិនិត្យ​សុខភាព​ដែល​ស្ត្រី​តែងតែ​ធ្វើ​នៅ​អាយុ ២០​ឆ្នាំ​ប្លាយ អាយុ ៣០​ឆ្នាំ​ប្លាយ អាយុ ៤០​ឆ្នាំ​ប្លាយ​៖

​អាយុ ២០ ឆ្នាំ​ប្លាយ​

•​ ​ពិនិត្យ​សុខភាព​រាងកាយ​ទាំងមូល​– យ៉ាងហោច​ណាស់​ម្ដង​ក្នុង​រយៈពេល ៣ ឆ្នាំ ពួកគេ​នឹង​ពិនិត្យ​អំពី​មុខងារ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីដ កូ​ឡេ​ស្តេ​រ៉ូល កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម មុខងារ​នៃ​តម្រង​នោម និង​មហារីក​។​
•​ ​តេស្ត Pap – សម្រាប់​អ្នក​ដែល​សកម្ម​ក្នុងការ​រួមភេទ វា​ទាមទារ​ពិនិត្យ​ឱ្យបាន​មួយ​ឆ្នាំ​ម្ដង​ដើម្បី​រក​ឃើញ​ថា​តើ​អ្នក​មាន​ជំងឺ​មហារីក​ស្បូន​ឬ​អត់​។​
•​ ​តេស្ត STD– អ្នក​គួរ​ធ្វើតេស្ត​នេះ​ជា​រៀងរាល់ឆ្នាំ​ប្រសិនបើ​អ្នក​សកម្ម​ក្នុង​រឿង​រួមភេទ ហើយ​អ្នក​អាច​ធ្វើ​តេស្ត​ម្ដង​ក្នុង​រយៈពេល ៦ ខែ​ប្រសិនបើ​ការ​ធ្វើ​តេស្ត​របស់​អ្នក​ពីមុន​មក​លទ្ធផល​គឺ​វិជ្ជមាន​។​

​អាយុ ៣០ ឆ្នាំ​ប្លាយ​

•​ ​តេស្ត Pap – ប្រសិនបើ​អ្នក​ទទួលបាន​លទ្ធផល​ធម្មតា​ពី​ការពិនិត្យ​ទាំង ៣ ខាងលើ អ្នក​គួរតែ​ធ្វើតេស្ត​នេះ​រៀង​រាល់​ពីរ​ឆ្នាំ​ម្ដង​។​
•​ ​តេស្ត HPV– ប្រសិនបើ​លទ្ធផល​ធម្មតា អ្នក​ត្រូវ​តែ​ធ្វើតេស្ត Pap ២ ឆ្នាំ​ម្ដង​
•​ ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​– ២ ឆ្នាំ​ធ្វើតេស្ត​ម្ដង​

​អាយុ ៤០​ឆ្នាំ​ប្លាយ​

•​ ​ពិនិត្យ​រាងកាយ​ទាំងមូល​– ចាប់ផ្ដើម​ធ្វើ​តេស្ត​ជា​រៀងរាល់ឆ្នាំ​
•​ ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​– ចាប់ផ្ដើម​ធ្វើ​តេស្ត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​រៀងរាល់ឆ្នាំ​
•​ ​តេស្ត​កូ​ឡេ​ស្តេ​រ៉ូ​ល​– ធ្វើតេស្ត​ជា​រៀងរាល់ឆ្នាំ ជា​ពិសេស​ប្រសិនបើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម ប្រសិនបើ​អ្នក​ជក់បារី ឬ​មាន​អ្នក​កើត​ជំងឺ​បេះដូង​ក្នុង​គ្រួសារ​របស់​អ្នក​
•​ ​ពិនិត្យ​សុដន់ – ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​កើន​ឡើង​តាម​អាយុ​របស់​អ្នក ជា​ពិសេស​ក្រោយ​អាយុ ៥០ ឆ្នាំ​។ វា​ពិត​ជា​សំខាន់​ក្នុងការ​ធ្វើ​តេស្ត ១០ ឆ្នាំ​ម្ដង​
•​ ​ការពិនិត្យ​ឆ្លុះ​មើល​ផ្នែក​ខាងក្នុង​នៃ​ពោះវៀនធំ​– ពិនិត្យ​នៅ​ពេល​ដែល​អ្នក​មាន​អាយុ ៥០ ឆ្នាំ បន្ទាប់​មក​ពិនិត្យ​រាល់ ១០ ឆ្នាំ​ម្ដង​
​ស្ត្រី​ទទួលខុសត្រូវ​លើ​រឿងរ៉ាវ​ជាច្រើន ប៉ុន្តែ​ទំនួល​ខុស​ត្រូវ​សំខាន់​ជាង​គេ​បំផុត​មួយ​ដែល​ពួកគេ​មិន​យកចិត្តទុកដាក់​គឺ​ការថែរក្សា​សុខភាព​ផ្លូវកាយ និង​ចិត្ត​របស់​ពួកគេ​។ ខណៈ​ដែល​ដំណើរ​ជា​សះ​ដោយ​ឯកឯង​ជា​ផ្នែក​មួយ​នៃ​សុខភាព​ផ្លូវចិត្ត និង​រាងកាយ​ដើម្បី​ទទួល​បាន​ការ​សម្រាក​បន្ធូរ​អារម្មណ៍ ការ​ដែល​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ក៏​ល្អ​ដែរ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការពិនិត្យ និង​ធ្វើឱ្យ​មាន​សមភាព​នៃ​សុខភាព​ផ្លូវកាយ​របស់​អ្នក​។ ស្ត្រី​ជា​វី​នារី​មក​ក្លែងបន្លំ​ខ្លួន តែ​ទោះជា​យ៉ាងណា​វីរនារី​ក៏ត្រូវ​មើលថែ​ខ្លួន​ពួក​គេ​ដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *