Business

សិស្សានុសិស្ស​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​ ​ជាមួយ​ទំព័រ​ហ្វេ​សប៊ុក និង កម្មវិធី​ទូរស័ព្ទដៃ​ដោយ​ឥតគិតថ្លៃ​

By  | 

មនុស្ស​ម្នាក់ៗ​មិន​ថា​ក្មេង​ឬ​ចាស់ ក្រៅតែពី​ចេះ​របៀប​រកលុយ​នឹង​ទុក​លុយ ក៏​គួរតែ​ដឹង​ពី​របៀប​ប្រើ​និង​គ្រប់គ្រង​លុយ​ឲ្យបាន​ត្រឹមត្រូវ​ផងដែរ​។ ស្របពេល​ជាមួយនឹង​សេដ្ឋកិច្ច​កំពុងតែ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​នេះ យើង​គ្រប់គ្នា​ចាំបាច់​ត្រូវមាន​ការយល់ដឹង​ខាង​ផ្នែក​ហិរញ្ញវត្ថុ​។ មិន​ដូច​សម័យមុន​ដែល​បន្ទុក​គឺ​សម្រាប់​ឪពុកម្តាយ​ប៉ុណ្ណោះ​ដែល​ត្រូវ​ព្រួយបារម្ភ​ពី​ហិរញ្ញវត្ថុ​របស់​កូនៗ បច្ចុប្បន្ន​សិស្ស​គ្រប់រូប​គួរតែ​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ឆ្លៀត​រៀនសូត្រ​អំពី​លុយ​ឲ្យ​ហើយ​តាំងពី​កុមារភាព​ទៅ​។​

ដើម្បី​ទទួលបាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ បុគ្គល​ម្នាក់​អាច​សម្រេច​ទៅ​បាន​តាមរយៈ​ការ​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ នឹង​ពី​វិធី​គ្រប់គ្រង​លុយ នេះ​មិន​សំដៅ​ទាល់តែ​ពួកគេ​មាន​លុយ​ច្រើន​ទើប​អាច​រៀន​ពី​វិធី​នេះ​ទេ​។ មនុស្ស​ជាច្រើន​មាន​ការយល់ដឹង​តិចតួច​អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ពី​របៀប​គ្រប់គ្រង​លុយ​ដែល​ពួកគេ​មាន ពី​របៀប​កម្ចី ព្រមទាំង​ផលប៉ះពាល់​ដែល​អាច​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ក្នុង​ដំណើរ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​នាពេលខាងមុខ​។ កង្វះ​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវបាន​កត់សម្គាល់ថា​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជួបប្រទះ​។​

​ធនាគារជាតិ​នៃ​កម្ពុជា (CNB) បាន​បង្កើត​និង​ផលិត​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ទូរស័ព្ទ​ចល័ត​មានឈ្មោះ​ថា “NBC-Edu” ដោយ​មាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​វី​សា ដើម្បីឲ្យ​យុវជន​របស់​យើង​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការប្រឈមមុខ​ជា​មួយ​ជីវិត​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​។ កម្មវិធី​នេះ​ជួយ​ឲ្យ​សិស្សានុសិស្ស​ទទួលបាន​នូវ​ចំណេះដឹង​ដែល​នឹង​អនុញ្ញាតឲ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្តបាន​យ៉ាង​ច្បាស់លាស់​នឹង​មាន​ប្រសិទ្ធិភាព​លើ​ធនធាន​ហិរញ្ញវត្ថុ​ទាំងអស់​របស់​ពួកគេ​។ វា​ក៏​ផ្តល់ជូន​នូវ​ដំណោះស្រាយ​និង​ការផ្តល់​យោបល់​លើ​របៀប​ដែល​យើង​អាច​អភិវឌ្ឍ​សមត្ថភាព​ខាង​ហិរញ្ញវត្ថុ​ផង​ដែរ ព្រមទាំង​ជា​កម្មវិធី​មួយ​ដែល​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​។ កម្មវិធី​នេះ​អ្នក​អាច​ទាញ​យក​ដោយ​ឥតគិតថ្លៃ ទាំង​នៅលើ Google Play និង Apple App Store​។​

​នៅក្នុង​កម្មវិធី​នេះ​ឪពុក​ម្តាយ​ទាំងទ្បាយ​នឹង​ឃើញ​មាន​សំណួរ​ចម្លើយ​ដែល​អាច​ជួយ​ឲ្យ​កូនៗ​របស់​ពួកគាត់​អាច​រៀន​អំពី​ហិរញ្ញវត្ថុ​ដោយ​សប្បាយរីករាយ តាមរយៈ​សៀវភៅ​អប់រំ ផ្នែក​ហិរញ្ញវត្ថុ “​តោះ​! និយាយ​ពី​លុយ​” កម្មវិធី​ទូរស័ព្ទ​នេះ​ងាយស្រួល​ប្រើ​សម្រាប់​ឪពុកម្តាយ​ក្នុងការ​លេង​ជាមួយ​កូនៗ និង​បង្រៀន​ពួកគាត់​ទាក់ទង​ទៅនឹង​ការធ្វើ​ផែនការ​ថវិកា ការ​សន្សំ និង​ការចាយវាយ​ដោយ​ភាពឈ្លាសវៃ​។​

​ឪពុក​ម្តាយ​មួយចំនួន​ដែល​បាន​ទាញ​យក​កម្មវិធី​នេះ បានឲ្យដឹង​ថា​កម្មវិធី​នេះ​មាន​ប្រយោជន៍ប​ខ្លាំងណាស់ ជាពិសេស​វា​បាន​ធ្វើឲ្យ​ពួកគាត់​បាន​ចំណាយ​ពេលវេលា​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​កូនៗ​របស់គាត់ ស្របពេល​ជាមួយ​គ្នា​នោះ​ដែរ​វា​ក៏​បាន​ជួយ​ជម្រុញ​ឲ្យ​កូន​របស់​គាត់​មើល​លុយ​ក្នុង​រូបភាព​ផ្សេង​ទៀត ក្រៅ​ពី​ការ​គិតថា លុយ​មាន​សម្រាប់តែ​ចាយ​។​

ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង ក្រុមហ៊ុន​វី​សាបាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ផ្តល់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​សាលារៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​វី​សា និង​ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​ដើម្បី​បញ្ចូល​សារៈសំខាន់​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​លើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​បន្ត​ភាពជា​ដៃគូ​លើ​គំនិត​ផ្តួចផ្តើម​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​។​

​ធនាគារជាតិ​នៃ​កម្ពុជា (NBC) មាន​គម្រោង​នឹង​បន្ត​ប្រើ​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស ក្នុង​ទិសដៅ​ស្របគ្នា​នេះ​ដែរ​ក៏​បាន​បង្កើត​ទំព័រ​ហ្វេ​សប៊ុក​ដោយ​មាន​ព័ត៌មាន​គួរ​អោយ​ចាប់អារម្មណ៍​ជាច្រើន ដែល​បច្ចុប្បន្ន​លោក​អ្នក​អាច​អញ្ជើញ​ចូល​អាន​បាន​តាមរយៈ https://www.facebook.com/NBCFinEdu​។ នៅ​ក្នុង​ទំព័រ​ទំនាក់ទំនង​សង្គម​នេះ​ដែរ​ក៏​មាន​ល្បែង​ល្បងប្រាជ្ញា និង សំណួរ​ព្រមទាំង​រង្វាន់​សម្រាប់​លើកទឹកចិត្ត​ជាច្រើន​។ កុំ​ភ្លេច​ចូល​ទៅ​មើល៍​ណា​!


​ទាញ​យក​កម្មវិធី NBC-Edu ដើម្បី​ទទួលបាន​ចំណេះដឹង​មូលដ្ឋាន​គ្រឹះ​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​តាម​
•​ ​ប្រព័ន្ធ​ទូរស័ព្ទ ISO: https://goo.gl/NK3FxR
•​ ​ប្រព័ន្ធ​ទូរស័ព្ទ Android: https://goo.gl/pAof54

Leave a Reply

Your email address will not be published. Required fields are marked *