Connect with us

នាង Jennifer Lawrence ជា​តារា​ដ៏​ល្បី​មួយ​ដួង​ដែល​តែងតែ​បង្ហាញ​សម្រស់​ដ៏​ស្រស់​ស្អាត​ដោយ​ស្លៀកខោ​បែប​ថ្លៃថ្នូរ​ចូលរួម​ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច Dinner For Equality នៅឯ​រដ្ឋ L.A ជាមួយនឹង​អាវ​ស្បៃ​ដ៏​ស្ដើង​បែប​សិច​ស៊ី​ពាក់​ជាមួយ​ខោ​ជើង​ធំ​សាច់​កម្ញី​។​
​គន្លឹះ​នៃ​ការលេង​ស្តាយល៍​៖ ការ​ផាត់មុខ​បែប​ធម្មជាតិ និង “​ម៉ូដ​សក់​បែប​ចាប់​ក្របួច​ឡើង​” គឺ​ពិតជា​ធ្វើ​ឱ្យ​តារា​រូប​នេះ​កាន់តែ​គួរ​ឱ្យ​ស្រលាញ់​ថែម​ទៀត​។

Entertainment

អាន​នៅ​តុ​កាហ្វេ​

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​….

​តើ​អ្នក​កំពុងតែ​ស្វែងរក​ការអាន​នៅ​តុ​កាហ្វេ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​គេ​មើល​មក​ទាក់ទាញ​មែន​ទេ​?
​អត្ថបទ​រឿង​ខ្លីៗ​ឬ​សៀវភៅ​ហ្វេ​ហ្សិន​អម​ទៅ​ដោយ​រូបភាព​និង​រូបថត​ដែល​ទើបតែ​ចេញ​ថ្មី​ហើយ​បំផុសគំនិត ត្រូវបាន​បង្ហាញ​នៅ​ខែ​នេះ​។
​ចូរ​រក​មើល​នូវ​អ្វី​ដែល​ពេញនិយម​នៅក្នុង Fashion and Photography ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ខាងក្រៅ​ចូលទៅក្នុង​ពិភព​របស់​ពួកគេ​។

More Than Human ដោយ Tim Flach
​គាត់​ផ្ដិត​យក​រូបភាព​ពពួកសត្វ​ដ៏​គួរ​ឱ្យ​គយគន់​ពី​ក្នុង​សៀវភៅ​ដ៏​ច្បាស់ក្រឡែត​។

 

Chanel
The Vocabulary of Style
​សៀវភៅ​ដ៏​អេ​ឡេ​ហ្គង់​នេះ​នាំអ្នក​ឆ្លងកាត់​ប្រវត្ដិ​ហ្វេ​ហ្សិន​តាមរយៈ​កែវភ្នែក​របស់ Chanel ជាមួយនឹង​រូបភាព​សម្លៀក​បំពាក់​និង​គ្រឿង​លម្អ​កាយ​គ្រប់​ម៉ូដ​គ្រប់​ម៉ាក​។

Style is Instinct ដោយ Lori Goldstein
​អ្នក​ធ្វើ​ស្ដាយល៍​ដ៏​ល្បីល្បាញ​ផ្ដល់​ឱ្យ​អ្នក​នូវ​ឯកសារ​ក្រៅ​ឆាក​សម្ដែង​ទាក់ទង​និង​ហ្វេ​ហ្សិន ដោយ​សៀវភៅ​របស់​នាង​គឺ​មាន​ចំណងជើង​ថា Style is Instinct​។ សម្រាប់​អ្នក​ធ្វើការ​ផ្នែក​ហ្វេ​ហ្សិន នេះ​ជា​សៀវភៅ​ដែល​ចាំបាច់​ត្រូវតែ​អាន​។

Alexander McQueen: Working Process
​ដោយ Nick Waplington
Alexander McQueen នៅក្នុង​កូឡិក​ហ្សិន​រដូវ​ស្លឹកឈើ​ជ្រុះ​/​រងារ ដែល​ជា​ជម្រើស​ចុងក្រោយ​របស់​គាត់​។ សៀវភៅ​នេះ​ជួយ​អ្នក​មួយ​រយៈពេល​ខ្លី​ដោយ​អ្នក​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន​គួរ​ឱ្យ​ពេញចិត្ដ​បំផុត​ធ្វើ​ការងារ​របស់​ខ្លួន​។ Alexander Nick Waplington គឺជា​អ្នក​ថតរូប​ប្រកប​ដោយ​ទេពកោសល្យ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​តាម​និង​ចងក្រង​ជា​ឯកសារ McQueen: Working Process

Chloé: Attitudes
​នេះ​ជា​ហ្វេ​ហ្សិន​របស់​ស្ដ្រីដ៏​ស្រស់ស្អាត​បំផុត​ជាមួយនឹង Chloé ដ៏​ស្រទន់​និង​មិន​កំណត់ ព្រម​ទាំង​ការបង្កើត​ប្រវត្ដិសាស្ដ្រ​រយៈពេល​៦០​ឆ្នាំ​នៃ​ការ​ឌី​ហ្សា​ញ​ហ្វេ​ហ្សិន និង​ស្លាក​សញ្ញា​ហ្វេ​ហ្សិន​ដ៏​មាន​តម្លៃ​បំផុត​។

The Asylum
​ដោយ Simon Doonan
​ទំនាក់ទំនង​រវាង​ការស្រឡាញ់​/​ស្អប់​ជាមួយនឹង​ពិភព​ហ្វេ​ហ្សិ​ន​និង​ពិភពដ៏​ល្ងីល្ងើ មាន​ខ្លះ​ត្រូវ​រូ​វ​គ្នា ប៉ុន្ដែ​ក៏​មាន​ការ​មាក់ងាយ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ឈាន​ចូល​ទៅ​រក​ភាព​ល្ងីល្ងើ​ដោយសារ​ពាក្យ​សម្ដី​របស់​គាត់ អ្នក​ប្រហែលជា​នឹង​រក​ឃើញ​ការ​ថ្នាក់ថ្នម​ខ្លះ​នៅ​ក្នុង​ការ​គិត​ឃើញ​ដូចៗ​គ្នា​ជាក់​ជា​មិនខានឡើយ​៕

 

Continue Reading

Style

ភាព​អស្ចារ្យ​នៃ​ប្រទេស​ទាំង​ពីរ​

ខ្ញុំ​បាន​មក​កាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​មួយ​នេះ​អស់​រយៈពេល​ជិត…

ខ្ញុំ​បាន​មក​កាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​មួយ​នេះ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លះ​ទៅ​ហើយ ហើយ​នេះ​ក៏​ជា​ការវិល​ត្រឡប់​មក​កាន់​ទឹកដី​កំណើត​របស់​ខ្ញុំ​វិញ​ដែរ​។ ដោយ​បាន​កើត​និង​ធំ​ដឹងក្ដី​នៅ​ទីក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ដ្រាលី​ខ្ញុំ​តែងតែ​រស់នៅ​ជាមួយ​កេរតំណែល​ខ្មែរ​ដ៏​សម្បូរបែប ព្រម​ទាំង​សង្គម​លោកខាងលិច​ដែល​មាន​លក្ខណៈ​បើកចំហ​។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​រស់នៅ​ប្រទេស​ដ៏​អស្ចារ្យ​ទាំងពីរ​នេះ​។

បាន​ធំ​ដឹងក្ដី​និង​បាន​ទៅ​សាលារៀន​ជាមួយ​ក្មេង Caucasian និង​ក្មេង​អឺរ៉ុប​ដទៃទៀត បន្ទាប់​មក​ខ្ញុំ​បាន​ទៅ​សិក្សា​នៅ​សាលា​មធ្យមសិក្សា​កាតូលិក ប៉ុន្ដែ​ខ្ញុំ​តែងតែ​ប៉ងប្រាថ្នា​ចង់ភ្ជាប់​និស្ស័យ​ជា​ខ្លាំង​ជាមួយ​នឹង​ប្រទេស​កំណើត​ប៉ា​ម៉ាក់​របស់ខ្ញុំ និង​បាន​ចាក​ចេញ​នៅ​ឆ្នាំ​១៩៧៥​។ គឺ​ចាប់តាំងពី​ពេល​ខ្ញុំ​បាន​មក​កាន់​ទី​នេះ​ម្ល៉េះ ដែល​ខ្ញុំ​បាន​ដឹង​ច្បាស់​អំពី​កេរតំណែល ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ខ្មែរ​ដែល​តែងតែ​ដក់​ជាប់​នៅក្នុង​ឈាមជ័រ​របស់ខ្ញុំ ហើយ​កាន់តែ​ខ្លាំង​ឡើងៗ​ទៀត​នោះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ហៅ​ទីនេះ​ថា​ជា​មាតុភូមិ​របស់​ខ្ញុំ​។

​តាម​យោបល់​របស់​ខ្ញុំ ពលរដ្ឋ​ខ្មែរ​ជឿ​យ៉ាង​មុតមាំ​ទៅលើ​ព្រះ​-​កម្មផល ជា​គំនិត​ដែលថា ប្រសិនបើ​អ្នក​ធ្វើ​ល្អ អ្នកនឹង​ទទួលផល​ល្អ ហើយ​ប្រសិនបើ​អ្នក​ធ្វើ​អាក្រក់ អ្នកនឹង​ទទួលផល​អាក្រក់​។ សូម្បីតែ​នៅ​អូស្ដ្រាលី ខ្ញុំ​តែងតែ​គិត​បែប​នេះ​ដែរ ថា​តើ​ប៉ា​ម៉ាក់​ខ្ញុំ​បង្រៀន​ខ្ញុំ ឬ​ប្រហែល​ជា​បាន​ដឹង​ច្បាស់​ថា​នេះ​ជា​ការគិត​ដ៏​ត្រឹមត្រូវ និង​ជា​គោលការណ៍​ដែល​ត្រូវប្រកាន់យក ខ្ញុំ​ពិតជា​មិន​អាច​ចង​ចាំ​បាន​ទេ តែ​វា​គឺជា​ពាក្យពេចន៍​ដែល​ខ្ញុំ​ធ្លាប់​ជួប​ដោយផ្ទាល់ ហើយ​នៅតែ​ពិតប្រាកដ​។ ដោយ​បាន​ទទួល​ការបណ្ដុះបណ្ដាល​តាមបែប​កាតូលិក​ផង​នោះ នៅ ពេលដែល​ខ្ញុំ​បាន​អាន​រឿង​នៅ​ក្នុង​គម្ពីរ Good Samaritan ដំបូង ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អាច​ផ្សារភ្ជាប់​សាសនា​ទាំងពីរ​នេះ ពីព្រោះ​យើង​ពិតជា​មាន​ទស្សនៈ​ដូចគ្នា និង​បាន​ដឹង​ច្បាស់​ថា យើង​គ្មាន​អ្វី​ដែល​ខុសប្លែក​ពី​គ្នា​នោះឡើយ​។

​ពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្រួសារ​របស់​គេ​ខ្លាំងណាស់ មានន័យ​ថា ពួក​គេ​គោរព​ប៉ា​ម៉ាក់​របស់គេ​លើស​អ្វីៗ​ទាំងអស់ និង​រស់នៅ​ជាមួយគ្នា​អស់​មួយ​ជីវិត​។ ខ្លួន​ខ្ញុំ​ផ្ទាល់ គ្រួសារ​របស់​ខ្ញុំ​ក៏​ដូចគ្នា​ដែរ គឺ​ស្និទ្ធស្នាល​ជាមួយ​គ្នា​ខ្លាំងណាស់ ប៉ុន្ដែ​ពួកយើង​ក៏​រស់នៅ​តាម​បែប​អឺរ៉ុប​និង​តាម​បែប​លោកខាងលិច​ផងដែរ ក្នុងន័យ​ដែល​យើង​ទាំងអស់គ្នា​មាន​សិទ្ធិ​ស្មើៗ​គ្នា​។ ម៉ាក់​របស់​ខ្ញុំ​តែងតែ​និយាយ​ក្រើនរំឭក​ថា នៅពេល​ដែល​គាត់​នៅ​ក្មេង ហើយ​បើ​ប៉ា​ម៉ាក់​របស់គាត់​និយាយ​ថា​កុំ​ឱ្យ​ធ្វើ​អ្វី មានន័យ​ថា​គឺ​មិន​ត្រូវ​ធ្វើ​ឡើយ​។ ហើយ​គាត់​ក៏​ចង់ឱ្យ​កូន​របស់​គាត់​ប្រព្រឹត្ដដូ​ចគាត់​ដែរ ដូច្នេះ​បងប្អូន​របស់​ខ្ញុំ​ហើយ​និង​ខ្ញុំ ដែល​ធំ​ដឹងក្ដី​នៅទីនេះ​ម្នាក់ៗ​មាន​ភាព​ឯករាជ្យ និង​សិក្សា​ស្វែងយល់​ពី​មេរៀន​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង ថា​តើ​ជា​កំហុស​ឬ​ជា​ការផ្ដល់​ឱ្យ​បែបណា ប៉ុន្ដែ​គាត់​មិន​ចង់ឱ្យ​ពួកយើង​ជួប​វ័យ​កុមារភាព​បែប​អភិរក្ស​ដូច​គាត់​នោះ​ទេ​។ ខ្ញុំ​ពិតជា​ជឿថា វា​មិនសូវ​បុរាណ​ពេក​នោះ​ទេ​នៅ​ក្នុង​គ្រួសារ​ខ្មែរ​។

​ខ្ញុំ​ក៏​បាន​កត់សម្គាល់​ឃើញថា ពួកគេ​ជា​មនុស្ស​រីករាយ​ជាប្រចាំ យើង​អាច​មាន​អ្វី​បន្ដិចបន្ដួច​គ្រាន់​នឹង​ធ្វើ​ដូចជា ការងារ​ផ្ទះ ចំណីអាហារ និង​រីករាយ​ជាង​មុន​ជាមួយ​នឹង​ជីវិត ដែល​ជា​មេរៀន​ដ៏​សំខាន់​បំផុត ដែល​ខ្ញុំ​បាន​រៀនសូត្រ​តាំងពី​ខ្ញុំ​អនុញ្ញាត​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា​ស៊ប់​។ ត្រឡប់​មក​អូស្ដ្រាលី​វិញ លុយ​មិន​សូវ​សំខាន់​ប៉ុន្មាន​ទេ ហើយ​នេះ​ជា​ការពិត​។ ខ្ញុំ​មាន​អារម្មណ៍​ថា ពួកយើង​ប្រញាប់ប្រញាល់​ជានិច្ច ឬ​ប្រជែង​គ្នា​ដើម្បី​តាម​ឱ្យទាន់​បច្ចេកវិជ្ជា​ថ្មីៗ​បំផុត ឬ​ស្លៀកពាក់​សម្លៀកបំពាក់​ឌី​ហ្សា​ញឬ​ស្លាកស​ញ្ញា​ថ្លៃ​លំដាប់​ខ្ពស់​។ បណ្ដា​ប្រទេស​លោកខាងលិច​អាច​ត្រូវបាន​កំណត់​ដោយ​ទ្រព្យសម្បត្ដិ រីឯ​នៅ​កម្ពុជា​វិញ ការ​ដែល​អាច​មាន​ចំណីអាហារ​នៅលើ​តុ​ដើម្បី​ទទួលទាន និង​រីករាយ​ជាមួយ​ក្រុម​គ្រួសារ ជា​អ្វី​ដែល​មានន័យ​បំផុត​។

​ជា​ប្រទេស​ដែល​មាន​ជំនឿ​សាសនា ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា មាន​ថ្ងៃ​ឈប់សម្រាក​ជាច្រើន​ដែល​ពលរដ្ឋ​មិន​ធ្វើការ (​ថ្ងៃបុណ្យ ឬ​ពិធី​សាសនា​របស់​ព្រះសង្ឃ​-​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​បុណ្យ​ទាំងនោះ​ទេ ដូច្នេះ​សូម​អធ្យាស្រ័យ​ដល់​ខ្ញុំ​ផង​)​។ ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​សម្បូរ​សប្បាយ​បែប​នេះ​ចំពោះ​ការ​មាន​ព្រះ​ច្រើន ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ យើង​ឃើញ​ព្រះសង្ឃ​គង់​លើ​ម៉ូតូ ហើយ​ដូនជី​ចាស់ៗ​កោរសក់ ដោយ​ញញឹម​ពព្រាយ​ឥត​មាន​ធ្មេញ ពាក់អាវ​ស​និង​ស្លៀកសំពត់​ខ្មៅ​អង្គុយ​រហង់​នៅ​លើ​រ៉ឺម៉ក​។ ខ្ញុំ​ក៏​កត់សម្គាល់ឃើញ​ថា ស្ទើរ​គ្រប់​ផ្ទះ​មាន​រាន​ព្រះ​ភូមិ​នៅ​ពី​មុខ​ផ្ទះ​របស់​ពួកគេ សម្រាប់​គោរព​បូជា​ជីដូន​ជីតា​របស់​ពួកគេ ឬ​អ​រុក្ខ​អ​រ័ក្ស​ទេវតា​ដែល​មើល​ថែរក្សា​ពួកគេ​។ នេះ​ជា​រឿង​ចម្លែក​និង​គួរឱ្យខ្លាច តែ​វា​ជា​អ្វី​ដែល​ស្រស់​ស្អាត​ដោយ​បាន​ដឹងថា​គេ​គ្រប់គ្នា​ជឿជាក់​និង​គោរព​បូជា​តាម​អ្វី​ដែល​ពួកគេ​បាន​ដឹង​។

​ខ្ញុំ​ចងចាំ​ថា​នៅពេល​ធំ​ដឹងក្ដី ខ្ញុំ​តែងតែ​ជួប​រឿងរ៉ាវ​មួយចំនួន​ដែល​កើតឡើង ហើយ​ប៉ា​ម៉ាក់​របស់​ខ្ញុំ​តែងតែ​ពន្យល់ ឬ​ប្រាប់​ហេតុផល​ទាក់ទង​ទៅ​នឹង​អ្វីៗ​ទាំងនោះ ខ្ញុំ​មិន​ជឿថា វា​ជា​បែបបទ​របស់​ខ្មែរ​ជាក់លាក់​នោះទេ បែរ​ជា​គិតថា​នេះ​ជា​ការប្រៀបធៀប​គ្នា​តាម​បែប​លោកខាងលិច​ផងដែរ​។

ជា​ឧទាហរណ៍​
●​នៅពេល​យប់ គេ​តែងតែ​ប្រាប់ថា​កុំ​ឱ្យ​ហួច​លេង ហេតុផល​គឺថា​ប្រសិនបើ​អ្នក​ហួច​នៅពេល​យប់ អ្នកនឹង​នាំ​ឧបទ្រព​ចង្រៃ​ចូល​ផ្ទះ​។​
●​មួយទៀត​គឺថា នៅ​ម៉ោង​៣​ទៀប​ភ្លឺ​ជា​ពេល​ដែល​ព្រលឹង​វិញ្ញាណ​វិលវល់​-​ពលរដ្ឋ​លោកខាងលិច​ក៏​ជឿ​បែបនេះ​ដែរ​-​រឿង​បែបនេះ​ក៏​តែងតែ​ត្រូវ​បាន​ចាក់​បញ្ចាំង​តាម​ខ្សែភាពយន្ដ​ផងដែរ ប៉ុន្ដែ​នៅ​កម្ពុជា យើង​ដឹង​ថា ឆ្កែ​អាច​មើលឃើញ និង​ដឹង​ក្លិន​ព្រលឹង​វិញ្ញាណ​ទាំងនោះ ដូច្នេះ​អ្នក​អាច​ស្ដាប់​ដឹង ប្រសិនបើ​អ្នក​ដឹងខ្លួន អ្នក​អាច​ឮ​ឆ្កែ​ព្រុស​និង​ឆ្កែ​លូ​ដូច​មនុស្ស​ឆ្កួត​អ‍៊ីចឹង​។​
●​ថ្មីៗ​នេះ​ខ្ញុំ​បានដឹងថា ប្រសិនបើ​អ្នក​ធុំក្លិន​ផ្សែង​ធូប ហើយ​អ្នក​ដឹងថា ខ្លួន​មិន​បាន​ដុត​ធូប​ទេ មានន័យ​ថា ជីដូន​ជីតា​ឬ​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​ទៅ​កំពុងតែ​ព្យាយាម​ទំនាក់ទំនង​ជាមួយ​អ្នក ឬ​ប្រហែល​ជា​មកលេង​អ្នក​ហើយ​មើលទៅ​។​
●​អបិយ​ជំនឿ​តិចតួច​តែ​ពោរពេញ​ទៅ​ដោយ​ហេតុផល ប្រសិនបើ​អ្នក​កំពុងតែ​និយាយ ហើយ​អ្នក​ឈ្លក់​ទឹកមាត់ មានន័យ​ថា មាន​គេ​កំពុងតែ​និយាយ​ដើម​អ្នក​ហើយ​។ ដូច​ពលរដ្ឋ​លោកខាងលិច​ដែរ នៅពេលដែល​យើង​និយាយ​ទៅ​ស្រាប់តែ​ខាំ​អណ្ដាត ឬ​នៅ​ពេល​ដែល​ត្រចៀក​របស់​អ្នក​រលាក គឺ​មានន័យ​ដូច​គ្នា​។​
●​ខ្មែរ​មាន​ជំនឿ​ថា នៅពេល​ដែល​អ្នក​កណ្ដាស មាន​នរណា​ម្នាក់​កំពុងតែ​នឹក​អ្នក ឬ​គិត​ដល់​អ្នក​ហើយ សង្គម​លោក​ខាងលិច​មាន​ជំនឿ​ថា នៅពេលដែល​យើង​គេង​យល់សប្ដិ ឬ​យល់សប្ដិ​ឃើញ​នរណា​ម្នាក់​ជា​ប្រចាំ ពួកគេ​កំពុងតែ​គិត ឬ​នឹក​អ្នក​ហើយ​។

​ម៉ាក់​របស់​ខ្ញុំ​តែងតែ​បណ្ដុះ​គំនិត​បងប្អូន​ប្រុស​របស់​ខ្ញុំ​ហើយ​នឹង​ខ្ញុំ ប្រការ​មួយ​គឺ​តែងតែ​ឱ្យ​គោរព​និង​ស្រឡាញ់​អ្នក​ដែល​ចាស់​ជាង​ខ្លួន​យើង និង​ខិតខំ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​ជីវិត​ឱ្យ​បាន​ល្អប្រសើរ និង​ជាទី​ពេញចិត្ដ​មនុស្ស​ផង​គ្នា​។ ខ្ញុំ​ជា​អ្នក​មាន​កំហុស​ដោយ​បាន​រំខាន និង​និយាយ​មាត់​តូច​មាត់ធំ​ដាក់​ប៉ា​ម៉ាក់​របស់ខ្ញុំ និង​រំឭក​ខ្លួនឯង​ថា ប្រសិនបើ​ខ្ញុំ​បន្ដ​មាន​ឥរិយាបថ​មិនគួរ​ជាទី​គោរព​បែបនេះ ការងារ​របស់​ខ្ញុំ​នឹង​ទទួល​បរាជ័យ​ជាក់​ជា​មិនខានឡើយ​។ ខ្ញុំ​មិនដឹងថា​តើ​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​នឹង​តុល្យភាព​នៃ​ជីវិត ហើយ​ទស្សនៈ​កម្មផល​គឺ​មាន​មែន ឬ​ប្រហែល​ជា​វិធីសាស្ដ្រ​របស់​ប៉ា​ម៉ាក់​របស់ខ្ញុំ​ដែល​ចង់ឱ្យ​ខ្ញុំ​ប្រព្រឹត្ដល្អ និង​ស្រឡាញ់​ពួកគាត់ ព្រមទាំង​ឱ្យ​រីកចម្រើន​ដោយ​សារ​អំពើ​ល្អ​នៃ​ការ​មាន​បេះដូង​ដ៏​បរិសុទ្ធ ហើយ​ពួកគាត់​ក៏​ចង់ឱ្យ​យើង​រស់នៅ​ដោយ​ភាពសុខសាន្ដ និង​ជោគជ័យ​ក្នុង​ជីវិត​។

ដូចគ្នានេះដែរ ប្រសិនបើ​នរណា​ម្នាក់​សួរ​តើ​ខ្ញុំ​ចូលចិត្ដ​រស់នៅ​ទីណា​ជាងគេ ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ តែ​សម្រាប់​ពេលនេះ​គឺ​កម្ពុជា​នេះ​ឯង ប៉ុន្ដែ​បន្ទាប់​មកទៀត​គឺ​ដោយសារតែ​ខ្ញុំ​អាច​រស់នៅ​តាម​បែប​លោក​ខាងលិច​បាន ខ្ញុំ​នៅតែ​យល់​និង​កោតសរសើរ​ចំពោះ​បែបបទ​រស់នៅ​របស់​ខ្មែរ​ផង​ដែរ​។ ខ្ញុំ​មិន​អាច​និយាយ​យ៉ាងនេះ​យ៉ាងនោះ​ឱ្យ​គ្រប់គ្រាន់​បាន​ទេ ប៉ុន្ដែ​ខ្ញុំ​ពិតជា​ទទួល​ពរ​ជ័យ​ដែល​បាន​ធំ​ដឹងក្ដី​នៅ​ប្រទេស​អូស្ដ្រាលី ហើយ​ខ្ញុំ​ក៏​មាន​មោទកភាព​ផងដែរ​ដែល​បាន​កើតមក​ជា​កូន​ខ្មែរ​ម្នាក់​៕

Continue Reading

Style

​ធ្វើ​ជា​នារី​ដែល​ដឹងថា​ខ្លួន​ចង់បាន​អ្វី​

​ប្រសិនបើ​អ្នក​សួរ​បុរសៗ​ដែល​កំពុង​ស្វែងរក​ដៃគូ​ស្នេហា​ថា​តើ​ពួកគេ​ចង់…

​ប្រសិនបើ​អ្នក​សួរ​បុរសៗ​ដែល​កំពុង​ស្វែងរក​ដៃគូ​ស្នេហា​ថា​តើ​ពួកគេ​ចង់បាន​នារី​ដែល​មាន​អត្តចរិត​បែបណា​ជាងគេ​? ចម្លើយ​ភាគច្រើន​របស់​ពួកគេ​គឺ​ចង់បាន “​នារី​ដែល​ដឹង​ថា​ខ្លួនឯង​ចង់បាន​អ្វី​។​”​។ ប៉ុន្តែ​តើ​មួយ​ពាក្យ​មួយ​ឃ្លា​នេះ​មាន​អត្ថន័យ​យ៉ាង​ណា​ឱ្យ​ប្រាកដ​ទៅ​? ពាក្យ​មួយ​ឃ្លា​នេះ​ពុំ​សូវ​ជា​មាន​អ្នកដឹង​ច្រើន​ឡើយ ប្រសិនបើ​មាន​គំនិត​អ្វី​បន្ថែម អ្នក​អាច​ចូលរួម​ផ្តល់​ជា​យោបល់​បាន​។​

១. រស់នៅ​ដោយ​មាន​គោលបំណង​ក្នុង​ជីវិត
– នារី​ម្នាក់​ដែល​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​គឺ​ច្បាស់​ជា​ដឹង​ពី​ទិសដៅ​ជីវិត​របស់​ខ្លួន​។ នាង​រស់នៅ​ដោយ​ដឹង​ច្បាស់​ពី​គោលដៅ​របស់​ខ្លួន និង​ប្រឹងប្រែង​សម្រេច​គោលដៅ​នោះ​ឱ្យបាន​។ នាង​មាន​ឆន្ទៈ​ចង់​ធ្វើ​អ្វីមួយ​សម្រាប់​អ្នក​ដទៃ​មិន​ថា​ជា​សត្វ អ្នកគាំទ្រ​សេរីភាព ជា​អ្នកដឹកនាំ ឬ​អ្នកស្ម័គ្រចិត្ត​ឡើយ​។​

២. ជា​នារី​ដែល​ដឹងថា​ខ្លួន​ចង់​បាន​បុរស​បែបណា
– នេះ​មិន​សម្តៅលើ​ចំណូលចិត្ត​របស់​នាង​លើ​ការកម្សាន្ត មុខរបរ ឬ​អត្តចរិត​របស់​បុរស​ម្នាក់​នេះ​ឡើយ​។ យើងខ្ញុំ​ចង់​សំដៅលើ​នារី​ដែល​ដឹង​ច្បាស់​ពី​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​បុរស​ម្នាក់​។ តើ​នាង​ចង់​បាន​បុរស​ដែល​ចេះ​ដោះ ស្រាយ​បញ្ហា​? ស្តេច​? អ្នក​ក្លាហាន​? អ្នកលេង​សៀក​? ឬក៏​គូស្នេហ៍​? តើ​នាង​ត្រូវការ​បុរស​ដែល​ចេះ​អត់ធ្មត់​ពេលដែល​អារម្មណ៍​នាង​ប្រែ ប្រួល ឬក៏​នាង​ចង់​បាន​បុរស​ដែល​រឹងមាំ និង​ម៉ឺងម៉ាត់​? នាង​ជា​នារី​ដែល​ដឹង​ថា​បុរស​បែប​ណា​ទើប​ស័ក្តិសម​នឹង​តម្រូវការ​របស់​នាង​។​

៣. មាន​គោលការណ៍​ចង់​ចេះ​ចង់ដឹង
– នារី​ដែល​ដឹង​ច្បាស់​ថា​ខ្លួនឯង​ចង់បាន​អ្វី​គឺ​ដឹង​ច្បាស់​ថា​ខ្លួន​គិត​អ្វី​ពី​ជីវិត​មិន​ថា​ជា​រឿង​នយោបាយ សាសនា ទស្សនៈ វិធីសាស្ត្រ​ទទួលបាន​សុភមង្គល និង​ដឹង​ច្បាស់​ពី​ទិសដៅ​ដែល​ខ្លួន​ចង់​ទៅ​ពេល​ដែល​ឆ្លងកាត់​វិថី​នៃ​ជីវិត​។ នាង​ចូល​ចិត្ត​ស្វែងរក​ចំណេះវិជ្ជា ការកម្សាន្ត និង​ទាក់ទង​មនុស្ស​ដែល​អាច​ពង្រឹង​ដល់​ការជឿជាក់​របស់​នាង​ដើម្បី​ឱ្យ​នាង​កាន់តែ​យល់ច្បាស់​ពី​ខ្លួនឯង​។

៤. មិន​រារែក​ក្នុង​ការសម្រេចចិត្ត​រឿង​ធំៗ
– ជីវិត​តែងតែ​តម្រូវ​ឱ្យ​យើង​ធ្វើការ​ជ្រើសរើស​មិន​ថា​ជា​ការទិញ​ផ្ទះ អាជីព​ការងារ និង​ការបន្ត​ការសិក្សា​ជា​ដើម​។ សម្រាប់​នារី​ដែល​ដឹង​ថា​ខ្លួន​ចង់បាន​អ្វី​គឺ​តែងតែ​ធ្វើ​ការសម្រេចចិត្ត​ច្បាស់លាស់​លើ​រឿង​សំខាន់ៗ​ក្នុង​ជីវិត​។ នាង​ដឹង​ច្បាស់​ថា​បំណែក​តូចៗ​ទាំងនេះ​គឺ​ទាក់ទង​នឹង​កិត្តិយស​របស់​នាង​។ ពេល​ដែល​សម្រេច​ចិត្ត​រួចរាល់​នាង​នឹង​ប្រឈម​ជា​មួយ​ការសម្រេច ចិត្ត​នេះ មិន​កែប្រែ​ជំនឿ​របស់​នាង​ឡើយ និង​មាន​ភាពជឿជាក់​ចំពោះ​ការសម្រេចចិត្ត​នេះ​។​

៥. មិន​រារែក​ក្នុង​ការសម្រេចចិត្ត​រឿង​តូចតាច
– កាលពីមុន​ខ្ញុំ​តែងតែ​គិតថា​ការ​មិន​ខ្វល់​នឹង​ការសម្រេចចិត្ត​លើ​រឿង​តូចតាច​គឺ​ជា​រឿង​ធម្មតា​។ ខ្ញុំ​តែងតែ​យល់​ថា​គ្រាន់តែ​មិនដឹងថា​ត្រូវ​មើល​រឿង​អ្វី ចូល​ហាង​អ្វី​អាច​ជះ​ឥទ្ធិពល​ដល់​ជីវិត​យើង​ឡើយ​។ ម្យ៉ាង​ឱ្យ​អ្នកដទៃ​សម្រេចចិត្ត​ឱ្យ​ក៏​ស្រួល​ដែរ​មិន​ចាំបាច់​មាន​រឿង​ច្រើន​។ ក៏​ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​បាន​យល់​ដឹង​រឿង​មួយ​គឺថា​ប្រសិនបើ​អ្នក​ក្រោក​ឡើង​ពេលព្រឹក​ហើយ​មិនដឹងថា​ខ្លួនឯង​គួរ​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ​គឺជា​រឿង​មិនល្អ​ឡើយ​។ នារី​ម្នាក់​គួរតែ​ដឹងថា​ខ្លួន​ចង់បាន​អ្វី មាន​ឆន្ទៈ បែងចែក​អ្វីដែល​សំខាន់ ដើម្បី​ឱ្យ​ខ្លួន​អាច​សម្រេច​បាន​គោលដៅ​ប្រចាំថ្ងៃ​។ នាង​មិន​រារែក​ក្នុង​ការសម្រេចចិត្ត​រឿង​តូចតាច​ព្រោះ​ថា​នាង​មាន​ការងារ​ដែល​នាង​ត្រូវ​ធ្វើ ហើយ​នាង​ដឹង​ច្បាស់​ពី​គោលបំណង​របស់​ខ្លួន​។​

៦. យល់ច្បាស់​ពី​ភាព​ជា​នារី
– មនុស្ស​ភាគច្រើន​តែង​មើលរំលង​ចំណុច​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ចំពោះ​នារី​ដែល​ដឹង​ច្បាស់​ថា​ខ្លួន​ចង់បាន​អ្វី​គឺជា​នារី​ដែល​យល់​ច្បាស់​ពី​ភាព​ជា​ស្ត្រីភេទ​។ នាង​មាន​ការជឿជាក់​ខ្ពស់​ក្នុង​នាម​ជា​ស្ត្រី និង​តែងតែ​បង្ហាញ​អ្នកដទៃ​ឱ្យដឹងថា​អ្នក​ជា​នារី​រឹងមាំ និង​ក្លាហាន​៕​

Continue Reading

Trending

Copyright © 2018 Ladies Magazine Cambodia.