Beauty

វិធីផាត់មុខស្រាលៗបែបធម្មជាតិ

By  | 

ជំហាន​ដំបូង​ដើម្បី​ឱ្យ​ការ​ផាត់មុខ​មើលទៅ​ស្រស់​ស្អាត​បែប​ធម្មជាតិ​គឺ​អ្នក​ចាំបាច់​ត្រូវការ​ម្សៅ​ប៊ី​ប៊ី​គ្រីម BB Cream​។ ដំបូង​ត្រូវ​លាងមុខ​របស់​អ្នក​ឱ្យ​ស្អាត រួច​លាបឡេ​ផ្តល់​សំណើម​ដល់​ស្បែក​មុខ​។ បន្ទាប់​មក​លាបម្សៅ​ទ្រនាប់ រួច​ទុកចោល​ពីរ​បី​នាទី​មុន​នឹង​លាបឡេ​ផ្តល់សំណើម​មានពណ៌ (Tinted Moisturizer) បន្តទៀត​។ ការ​លាប​បែបនេះ​គឺ​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​មើល​ទៅ​មាន​លក្ខណៈ​ធម្មជាតិ និង​មាន​ពណ៌​ស្មើ​សាច់​គ្នា​។ ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ ចូរ​អ្នក​ប្រើ​ម្រាមដៃ​ដើម្បី​ផាត់ម្សៅ​ប៊ី​ប៊ី​គ្រីម និង​ឡេ​ផ្តល់សំណើម​ឱ្យ​ចូលស​ព្វ​សាច់​។​
​ប្រសិនបើ​អ្នក​មាន​គំនិត​ចង់​ផាត់មុខ​បែប​ធម្មជាតិ អ្នក​មិន​អាច​ផាត់ម្សៅ​បិទបាំង​ស្លាកស្នាម (concealer) មួយ​ជាន់​ហើយ​មួយ​ជាន់​ទៀត​ដើម្បី​បិទបាំង​ស្លាកស្នាម​តែមួយ​ឡើយ​។ គ្រប់យ៉ាង​ត្រូវតែ​មើល​ទៅ​ដូច​ធម្មជាតិ ដូច្នេះ​ដើម្បី​បាន​ផ្ទៃមុខ​បែប​ធម្មជាតិ អ្នក​គួរតែ​ប្រើប្រាស់​ម្សៅ​បិទបាំង​ស្លាកស្នាម​បែប Hydrating Concealer​។ ប្រើប្រាស់​ម្សៅ​នេះ​តែ​បន្តិចបន្តួច​បាន​ហើយ​ដើម្បី​បិទបាំង​ស្លាកស្នាម​។​
​វិធី​លាបម្សៅ Concealer ឱ្យបាន​ត្រឹមត្រូវ​គឺ​ដំបូង​បន្ទាប់​ពី​អ្នក​លាបឡេ​ផ្តល់សំណើម​រួចហើយ អ្នក​ត្រូវ​រង់ចាំ​ពីរ​បី​នាទី​សិន​។ បន្ទាប់​មក​ផ្តិត​ម្សៅ Concealer បន្តិច​ដោយ​លាប​ស្រាលៗ រួច​ហើយ​រង់ចាំ​ពីរ​បី​នាទី​ទៀត​។ ចុងក្រោយ ចាប់ផ្តើម​តប់​កន្លែង​ដែល​អ្នក​លាបម្សៅ Concealer ថ្ន​មៗ​ដើម្បី​ឱ្យ​វា​ចូល​សព្វ​សាច់​ល្អ​។
​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​បាន​ការ​ផាត់មុខ​បែប​ធម្មជាតិ​ដ៏​ស្រស់ស្អាត គឺ​អ្នក​មិន​ត្រូវ​ផាត់ម្សៅ​ហុយ​មិន​ថា​ប្រភេទ​ណា​ឡើយ​។ បានន័យថា​អ្នក​ក៏​មិន​អាច​ប្រើ​ម្សៅ​ពណ៌​ផាត់​ថ្ពាល់ (Blush) បានដែរ​។ ជំនួស​ម្សៅ Blush អ្នក​អាច​ប្រើប្រាស់ Blush ប្រភេទ​គ្រីម​វិញ ដើម្បី​ធ្វើឱ្យ​ស្បែក​របស់​អ្នក​មើល​ទៅ​ស្រស់​ស្អាត​ចែងចាំង​បែប​ធម្មជាតិ​។
​ការ​ផាត់​គ្រីម Blush គឺ​ងាយស្រួល​ណាស់ អ្នក​អាច​លាប​ដោយ​ប្រើ​ដៃ ឬ​ប្រើ​ជក់​បាន ពោល​គឺ​ប្រើ​អ្វី​ដែល​អ្នក​យល់​ថា​ងាយ​ប្រើ​។ ចាប់ផ្តើម​ដំបូង​គឺ​ផាត់​នៅលើ​ថ្ពាល់ លាប​គ្រីម​នេះ​នៅ​បរិវេណ​កណ្តាល​ថ្ពាល់ ដោយ​អូស​ត្រង់​ឡើងលើ​ដើម្បី​បិទបាំង​ជើង​សក់​។
​ព្យាយាម​ផាត់​ឱ្យ​ពណ៌​នៅខាងមុខ​ផ្ទៃមុខ​របស់​អ្នក ដើម្បី​ធ្វើឱ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​មុន​។ ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​តើ​គួរ​ផាត់ Blush ពណ៌​អ្វី អ្នក​អាច​កត់សម្គាល់​មើល​ពណ៌​ផ្ទៃមុខ​របស់​អ្នក​បន្ទាប់​ពី​ហាត់ប្រាណ​ទើប​ហត់​រួច​បាន​។​
​នៅពេល​ដែល​អ្នក​ផាត់​ថ្ពាល់​រួចរាល់ ជំហាន​បន្ទាប់​គឺ​របៀប​គូរ​ចិញ្ចើម​។ ដំបូង​អ្នក​ត្រូវ​សិត​រោមចិញ្ចើម​របស់​អ្នក​ដើម្បី​ឱ្យដឹងថា​ត្រង់​ចំណុច​ណា​ដែល​គ្មាន​រោម​។ បើ​រក​ឃើញ​ហើយ អ្នក​អាច​បំពេញ​កន្លែង​គ្មាន​រោម​នេះ​ជា​មួយជែល​។ ការប្រើប្រាស់​ជែល​ច្រើនពេក អាច​ធ្វើឱ្យ​ចិញ្ចើម​របស់​អ្នក​ក្លាយជា​ទី​ចាប់អារម្មណ៍​បាន​។ គោលបំណង​គឺ​ធ្វើយ៉ាងណា​ឱ្យ​ចិញ្ចើម​របស់​អ្នក​មើល​ទៅ​សមសួន​ពេញ​ល្អ​។​
​អ្នក​អាច​រំលង​មិន​គូរត្រេ​ភ្នែក ឬក៏​លាប​តែ​ត្រេភ្នែក​ខាងលើក៏​បាន​។ បន្ទាប់​មក​លាប​ម៉ា​ស្កា​រ៉ា​ពណ៌​ត្នោត​លាយ​ខ្មៅ​លើ​រោមភ្នែក​ខាងលើ​។ ចុង​ក្រោយ​លាប​ក្រែមការពារ​ប្រេះប​បូរ​មាត់​ដែលមាន​ពណ៌​ជាការ​ស្រេច​៕​

Leave a Reply

Your email address will not be published. Required fields are marked *