Entertainment

The Silent Wife

By  | 

ជា​សៀវភៅ​រឿង​បែប​មនោសញ្ចេតនា​ប្រកប​ដោយ​សាច់រឿង​បត់បែន​នឹកស្មាន​មិន​ដល់​។​
​តើ​អ្នក​ហ៊ាន​ប្រថុយ​គ្រប់យ៉ាង​ដើម្បី​បុរស​ដែល​អ្នក​ស្រលាញ់​ដែរឬទេ​? បើ​ទោះ​ជា​អ្នក​ដឹងថា​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ​ក៏ដោយ​? ជា​សៀវភៅ​រឿង​ដែល​អង្រួន​ចិត្ត​អ្នកអាន ខ្ញុំ​ជក់ចិត្ត​តាំង​ពី​អាន​ទំព័រ​ដំបូង​មកម្ល៉េះ​។ បើ​មើល​ពី​ខាងក្រៅ​ជីវិត​របស់​នាង​ឡា​រ៉ា​មើល​ទៅ​ល្អឥតខ្ចោះ​ណាស់ មាន​ស្វាមី​ដ៏​ស្រស់​សង្ហា Massimo និង​មាន​កូនប្រុស​ដ៏​គួរឱ្យ​ស្រលាញ់ Sandro និង​ផ្ទះ​ដ៏​កក់ក្តៅ​មួយ​។ នាង​បាន​ដឹង​រឿង​ខ្លះ​ទាក់ទង​នឹង Massimo ជា​រឿង​ដែល​នាង​មិន​អាច​ប្រាប់​នរណា​បាន បើ​មិន​ដូច្នោះ​ទេ​ការងារ​ដែល​ប្តី​នាង​ខំ​ប្រឹង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បំផ្លាញ​ដូចជា​៖ ការងារ កេរ្តិ៍ឈ្មោះ និង​កូនប្រុស​របស់​គេ​។ អាថ៌កំបាំង​នេះ​ធ្វើឱ្យ​នាង​ប្រៀប​ដូច​ជា​អ្នកទោស​ក្នុង​អាពាហ៍ពិពាហ៍​របស់ខ្លួន​ដូច្នោះ​ឯង​។​
​នាង Maggie បាន​រៀបការ​ជាមួយ Nico ដែល​ជា​ប្អូនប្រុស​របស់ Massimo និង​រស់នៅ​ជាមួយ​កូនស្រី​ចុង​ដែល​ចូលចិត្ត​បង្កបញ្ហា​។ នាង​បាន​ដឹង​អាថ៌កំបាំង​ដ៏​ខ្មៅ​ងងឺតរបស់ Nico – ឬ​នាង​គិតតែ​ខ្លួនឯង​ក៏​មិនដឹង​។ ថ្ងៃមួយ​នាង​បាន​រកឃើញ​សំបុត្រ​មួយ​ច្បាប់​នៅក្នុង​បន្ទប់​ជិត​ដំបូលផ្ទះ ដែល​ក្នុង​សំបុត្រ​នោះ​បាន​បង្ហាញ​ពី​អាថ៌កំបាំង​ដ៏​នឹកស្មាន​មិន​ដល់​ទាក់ទង​នឹង​ប្រពន្ធ​មុន​របស់ Nico​។ តើ Maggie នឹង​បើក​ទម្លាយ​អាថ៌កំបាំង​នេះ ឬ​ក៏​សម្ងំ​ស្ងៀម​លាក់​រឿង​នេះ​ដើម្បី​ការពារ​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​?
​ចំពោះ​ក្រុម​គ្រួសារ​ដែល​រួមរស់​ជាមួយ​គ្នា​ដោយសារ​តែ​ពាក្យ​កុហក គឺ​មិន​អាច​នៅ​ឋិតថេរ​បានយូរ​ឡើយ​។ នេះ​ជា​សៀវភៅ​រឿង​ដ៏​រន្ធត់ បង្កប់​មនោសញ្ចេតនា ជឿ​ថា​ប្រិយមិត្ត​ដែល​គាំទ្រ​ស្នាដៃ​អ្នកនិពន្ធ​ដូចជា​អ្នកស្រី Amanda Prowse អ្នកស្រី Liane Moriarty និង​អ្នកស្រី Diane Chamberlain ច្បាស់​ជា​ចូលចិត្ត​រឿងនេះ​មិន​ខាន​។​
“​ទឹកដៃ​និពន្ធ​ដ៏​ជំនាញ​របស់ Sue Fortin ធ្វើឱ្យ​ទំព័រ​នី​មួយៗ​របស់​នាង​ផ្តល់ឱ្យ​អ្នកអាន​ពោរពេញ​ដោយ​អារម្មណ៍​តឹងតែង​។ ជាមួយនឹង​តួអង្គ និង​សាច់រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ធ្វើឱ្យ​នាង​ខ្ញុំ​ជក់ចិត្ត​អាន​មួយ​ទំព័រ​ហើយ​ចង់​អាន​មួយ​ទំព័រ​ទៀត​។​” – Amanda Jennings
​ពេលខ្លះ​មិត្ត​ល្អឥតខ្ចោះ​ម្នាក់​អាច​និយាយ​ពាក្យ​កុហក​ដ៏​សម​បំផុត​…
​នាង Erin និង Roisin កាលពីមុន​គឺជា​មិត្ត​ល្អ​នឹង​គ្នា តែ​គ្រប់យ៉ាង​ប្រែប្រួល​នៅពេលដែល​ពួកគេ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវិត​រស់នៅ​របស់​ពួកគេ​។ នៅពេលនេះ នាង Roisin បានដឹង​ពី​អាថ៌កំបាំង​មួយ​- ជា​អាថ៌កំបាំង​ដែល​នាង Erin បាន​លាក់ទុក​អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ​- នាង​ថា​នាង​នឹង​ឱ្យ Erin សង​នូវ​អ្វី​ដែល​នាង​បាន​កុហក​។​
​នៅពេលដែល​នាង Roisin សុខៗ​បាត់​ខ្លួន គេ​ក៏​ចាប់ផ្តើម​មាន​ការសង្ស័យ​លើ Erin​។ នាង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ការពារ​ក្រុមគ្រួសារ​របស់​នាង ក៏ប៉ុន្តែ​តើ​នាង​អាច​នឹង​ការពារ​បាន​ដល់​ពេល​ណា​នៅពេល​ដែល​ពេលវេលា​កាន់តែ​ខើចៗ​ទៅហើយនោះ​? សម្រាប់​អ្នក​និយម​ចូលចិត្ត​ស្នាដៃ​និពន្ធ​របស់​អ្នកស្រី CL Taylor និង​អ្នកស្រី BA Paris គួរតែ​កុំ​រំលង​សៀវភៅ​រឿង​មួយ​នេះ​។​
​រឿង “The Den Of Iniquity” គឺជា​ស្នាដៃ​និពន្ធ​ថ្មី​ចុងក្រោយ​បំផុត​របស់​អ្នកស្រី Anabelle Bryant នៅក្នុង​រឿង​ភាគ “Bastards of London” ហើយ​រឿង​នេះ​នឹង​មិន​ធ្វើឱ្យ​អ្នកអាន​ខកចិត្ត​ឡើយ​។ ខ្ញុំ​ពិតជា​ចូលចិត្ត​រឿងនេះ​ណាស់​។ Max និង Vivienne គឺ​មកពី​ពិភព​ខុសគ្នា តែ​ជា​គូ​មួយ​ដែល​ស័ក្តិសម​គ្នា​បំផុត ធ្វើឱ្យ​ខ្ញុំ​ជា​អ្នកអាន​ពិតជា​ចង់ឱ្យ​ខ្សែ​រឿង​ពួកគេ​បន្ត​រហូត​តែម្តង​។ ខ្ញុំ​សង្ឃឹមថា​នឹង​ជួប​គូស្នេហ៍​មួយគូ​នេះ​ទៀត​នៅ​ភាគ​ក្រោយៗ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​រំភើប​នោះ​គឺ​បាន​ស្គាល់​តួរង​ដទៃទៀត​ជាច្រើន​ជា​ពិសេស​គឺ Cole និង Luke ដែល​នឹង​មាន​វត្តមាន​នៅក្នុង​សៀវភៅ​នេះ​។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​គឺ​៖ អ្នកស្រី Anabelle Bryant គឺជា​អ្នកនិពន្ធ​ដ៏​មាន​ទេពកោសល្យ​ម្នាក់​។ ប្រសិនបើ​អ្នក​ចង់​អាន​ប្រលោមលោក​ស្នេហា​ពិតប្រាកដ​ជា​មួយ​សាច់​រឿង​ដ៏​ល្អ សៀវភៅ​នេះ​នឹង​នាំ​អារម្មណ៍​អ្នកអាន​ទៅកាន់​ពិភព និង​ពេលវេលា​ដ៏​អស្ចារ្យ បូករួម​ជាមួយ​តួអង្គ​ដ៏​សាំញ៉ាំ​ច្បាស់​ជា​ធ្វើ​ឱ្យ​បេះ​ដូង​អ្នក​លោត​ញាប់​ជាមិនខាន​។ ខ្ញុំ​សូម​ណែនាំ​សៀវភៅ​នេះ​ជា​ពិសេស​ជូន​ដល់​អ្នក​។​
​ប្រសិនបើ​អ្នក​នៅ​មិនទាន់​ជឿ​ខ្ញុំ​ទេ​ថា​វា​ជក់ចិត្ត​ប៉ុណ្ណា​…​សូម​ទុកឱ្យ​ខ្ញុំ​រៀបរាប់​ប្រាប់​អ្នក​ពី​សាច់​រឿង​ខ្លះៗ​នៅក្នុង​សៀវភៅ “The Den Of Iniquity” នេះ​។ ដំបូង សាច់​រឿង​គឺ​ដូច្នេះ​ឯង​…​នាង Vivienne Beaumont មិនអាច​បំភ្លេច​នៅ​ថ្ងៃ​ដំបូង​ដែល​នាង​បាន​ជួប​បុរស​សង្ហា Max Sinclair បានឡើយ ហើយ​នាង​ក៏​បាន​មក​កាន់ “The Underworld” ដើម្បី​ស្វែងរក​គេ​។ មិន​ចម្លែក​ទេ គេ​ក៏​បាន​ឱ្យ​នាមប័ណ្ណ​របស់​គេ​ទៅ​នាង​ក្រែងលោ​នាង​ត្រូវ​ការទាក់ទង​គេ​ពេល​ក្រោយ​។ ពេល​ដែល​ឃើញ​នាង​ភ្លាម គេ​ពិតជា​ខឹង​ក្នុង​ចិត្ត​ជា​ខ្លាំង​គិតថា​ហេតុ​អី​ក៏​នាង​ហ៊ាន​ប្រថុយ​ជីវិត​មកជួប​គេ​បែបនេះ​។ ពេលដែល​គេ​ឃើញ​នាង​នៅ​ម្នាក់ឯង​….
“​ដោយសារ​តែ​ចង់​ដឹង​ខ្លាំងពេក គេ​ក៏​តម្រង់​ទៅ​ជិត​នាង ហើយ​បាន​យកដៃ​ម្ខាង​ទៅ​ផ្អែក​ទ្វារ​នៅ​ជិត​កន្លែង​ដែល​នាង​ឈរ ដោយ​គេ​ឈរ​យ៉ាង​ត្រង់ ដៃ​ម្ខាង​ទៀត​ក៏​ដូចគ្នា ដោយ​មាន​ជាប់​សរសៃសក់​ដ៏​ខ្មៅ​រលើបរលោង​របស់​នា​ង​ជាប់​បាតដៃ​របស់គេ​។ ទម្រង់​មុខ​ដ៏​ស្រស់ស្អាត កែវភ្នែក​ពណ៌​បៃតង​ចែង​ចាំង បបូរមាត់​ពណ៌​ស៊ី​ជម្ពូ​របស់​គេ​ស្ទើរតែ​ប៉ះ​នឹង​បបូរមាត់​របស់​នាង​។ បេះដូង​របស់​គេ​លោត​យ៉ាងខ្លាំង​ស្ទើរតែ​ចេញមកក្រៅ​។ “​តើ​នាង​ត្រូវការ​អ្វី​ឱ្យ​ប្រាកដ Vivienne?” ”
​នេះ​ជា​លើកទីមួយ​ហើយ​ដែល​គេ​ហៅ​ឈ្មោះ​របស់​នាង ជាមួយ​សម្លេង​ដ៏​ស្រទន់ និង​ទាក់ទាញ​របស់គេ​។ នាង​ឈរ​នឹងថ្កល់​មិន​ហ៊ាន​កម្រើក​ដោយ​គិត​ថា​ហ៊ាន​តែ​កម្រើក​បន្តិច បបូរមាត់​របស់​គេ​នឹង​ប៉ះ​បបូរមាត់​របស់​នាង​ជាមិនខាន​។ បបូរមាត់​របស់​គេ​គឺ​នៅ​កៀក​នឹង​បបូរមាត់​នាង​មែនទែន​ដែល​សូម្បី​ដង្ហើម​របស់​គេ​ក៏​នាង​ទទួល​ដឹង​ដែរ​។​
​អូ​ខេ ខ្ញុំ​រៀបរាប់​ប៉ុណ្ណឹង​ល្មម​ហើយ​! កុំ​ភ្លេច​រីករាយ​ជាមួយ​សៀវភៅ​រឿង​ដ៏​ល្អ​នេះ​ណា​!
​ជា​សៀវភៅ​រឿង​ដ៏​ជក់​ចិត្ត និង​លក់ដាច់​បំផុត​របស់ Sunday Times ដែល​គ្រប់​គ្នា​កំពុង​ចាប់អារម្មណ៍​
​ឈាន​ជើង​ចូលទៅ​ក្នុង​ពិភព One Folgate Street ដើម្បី​ទទួល​បាន​ភាព​ឥតខ្ចោះ​…​ក៏ប៉ុន្តែ​តើ​អ្នក​ហ៊ាន​លះបង់​ដើម្បី​ភាព​ឥត​ខ្ចោះ​នេះ​ទេ​?
​នាង Jane ទទួលបាន​ឱកាស​ជួល​ផ្ទះ​ដ៏​ល្អ​បំផុត​ក្នុង​មួយជីវិត​៖ គឺ​មាន​ឱកាស​រស់នៅក្នុង​ផ្ទះ​ដ៏​ស្អាត​ធំ​ទូលាយ​ដែល​រចនា​ម៉ូដ​ដោយ​ស្ថាបត្យករ​ដ៏​អាថ៌កំបាំង​ម្នាក់ តែ​មាន​លក្ខខណ្ឌ​មួយ​ដោយ​នាង​ត្រូវ​គោរព​ទៅតាម​ច្បាប់​ដ៏​ច្រើន​នៅក្នុង​ផ្ទះ​នេះ​។ បន្ទាប់ពី​នាង​រើ​ចូល​មក​នៅ​ផ្ទះ​នេះ នាង​បាន​រកឃើញថា Emma មនុស្ស​ស្រី​ដែល​ជួល​ផ្ទះ​នេះ​ពី​មុន​បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង ហើយ​នាង​ចាប់ផ្តើម​ភ័យព្រួយ​ថា​ជីវិត​នាង​អាច​នឹង​ដូចគ្នា​នឹង​នារី​ជួល​ផ្ទះ​ពី​មុន​ដែរ​ឬក៏​យ៉ាងណា​។ សាច់​រឿង​បត់បែន​ធ្វើឱ្យ​អ្នកអាន​នឹកស្មាន​មិន​ដល់ រឿង​អតីតកាល​របស់ Emma និង​រឿងរ៉ាវ​បច្ចុប្បន្ន​របស់ Jane បានធ្វើឱ្យ​សាច់រឿង​ជាប់​ជំពាក់ជំពិន រួម​ជាមួយ​ទឹកដៃ​និពន្ធ​ដែល​រៀបរាប់​ពី​ការ​ង​ប់ង​ល់​របស់​មនុស្ស​រោគ​ចិត្ត​ដ៏​ប៉ិនប្រសប់​។
​បន្ទាប់​ពី​រឿង Gone Girl និង​រឿង The Girl on the Train រឿង The Girl Before នេះ​នឹង​ត្រូវ​បាន​គេ​ថត​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ដោយ​មាន​ការដឹកនាំ​ថត​ដោយ​លោក Ron Howard អ្នកដឹកនាំ​រឿង​ដែល​ឈ្នះ​ពានរង្វាន់ Academy Award​។
Gosnell៖ ឃាតករ​ដែល​សម្លាប់​ម​នុស្ស​ច្រើន​បំផុត​របស់​អាមេរិក​
​គេ​ជា​ឃាតករ​ដែល​សម្លាប់​មនុស្ស​ដ៏​ច្រើន​បំផុត​នៅ​អាមេរិក​។ ក៏ប៉ុន្តែ Kermit Gosnell គឺ​ជា​ឧក្រិដ្ឋជន​លាក់​មុខ​។ គ្រូពេទ្យ​ពន្លូតកូន​គឺជា​ជន​ដ៏​សំខាន់​នៅក្នុង​ក្រុម​របស់​គេ ជា​គ្រូពេទ្យ​ដែល​តែងតែ​និយាយ​គាំទ្រ​ថា “​ដើម្បី​សុខភាព​បន្ត​ពូជ​” ហើយ​គេ​ក៏​ជា​សមាជិក​គំរូ​ប្រចាំ​វរជន​ជំនាញ​នៅ Philadelphia​។ បើ​មើល​ពី​ខាងក្រៅ គ្លីនិក​សមាគម​ស្ត្រី​របស់គេ​គឺ​មើលទៅ​ដូចជា​គ្លីនិក​ដ៏​ល្អ​មួយ​ដែល​មាន​ដុកទ័​រ​ដ៏​ក្លាហាន​ម្នាក់​ដែល​តែងតែ​ជួយ​ការពារ​សិទ្ធិ​ស្ត្រី​។​
​ផ្ទុយ​មក​វិញ​នៅ​ក្នុង​អគារ​ពេទ្យ​ដ៏​ស្មោគគ្រោក​របស់គេ Gosnell តែងតែ​សម្លាប់​ទារក​ដែល​នៅរស់ និង​ម្តាយ​របស់​ក្មេង​យ៉ាង​ព្រៃផ្សៃ ហើយ​សន្សំទុក​នូវ​ជើង​ទារក​។ ដៃគូ​ដែល​ចូលរួម​ជាមួយ​គេ​គឺ​សុទ្ធតែ​ជា​អ្នក​បោះបង់​ការសិក្សា អ្នក​ញៀន​ថ្នាំ និង​គ្រូពេទ្យ​ដែល​គ្មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ​តែ​ក្លែងខ្លួន​ជា​គ្រូពេទ្យ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​គេ​អាច​បន្ត​អំពើ​ឃោរឃៅ​នេះ​បាន​យូរ​ឆ្នាំ គឺ​ដោយសារ​មាន​អ្នក​អនុញ្ញាត​ពី​ខាងក្រៅ​។ ពួក​មន្ត្រី​រដ្ឋាភិបាល​គឺ​មាន​ភស្តុតាង​ដែល​អាច​បង្ហាញ​ថា Gosnell គឺ​ល្មើសច្បាប់ ក៏​ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ឡើយ ដោយសារ​តែ​អ្នកនយោបាយ​ទាំងនោះ​សុទ្ធតែ​ជា​អ្នកគាំទ្រ​សិទ្ធិ​ពន្លូតកូន​យ៉ាង​ខ្លាំងក្លា​ជាហេតុ​ធ្វើឱ្យ​ពុំ​មាន​អ្នក​មក​ត្រួតពិនិត្យ​គ្លីនិក​បាន​ត្រឹមត្រូវ​។ ក្រុម​អ្នកនយោបាយ អ្នកធ្វើការ​រដ្ឋ និង​បណ្តាញ​ព័ត៌មាន​ដែល​គាំទ្រ​សិទ្ធិ​ពន្លូតកូន​របស់​ស្ត្រី​គឺ​ត្រូវរ៉ូវ​គ្នា​យ៉ាងខ្លាំង​ជាមួយ Gosnell ហើយ​ថែមទាំង​ផ្តល់​សេរីភាព​ឱ្យ​គេ​សម្លាប់​ថែមទៀត​ផង​។ សូម្បី​ប៉ូលីស​ក៏​មិន​បាន​ខ្វល់ខ្វាយ​ពី​រឿង​នេះ​ដែរ​។ អង្គភាព​ប៉ូលីស​ផ្នែក​ឃាតកម្ម​នៅ Philadelphia ទទួលបាន​ពាក្យបណ្តឹង​យ៉ាងច្រើន​ទាក់ទង​ជាមួយ Gosnell ជា​យូរ​ឆ្នាំ​មកហើយ តែ​ពួកគេ​ពិនិត្យមើល​មួយ​ភ្លែត​រួច​ក៏​ទុក​សំណុំរឿង​ចោល​មិន​អើពើ​នឹង​ភស្តុតាង​។ មាន​ស្ត្រី​ពីរ​នាក់ និង​ទារក​រាប់រយ​នាក់​បាន​ស្លាប់​បន្ទាប់ពី​ពួកគេ​បាន​បិទ​សំណុំរឿង​នេះ​។ ក៏ប៉ុន្តែ​ជា​សំណាងល្អ មាន​លោក​អធិការ​ទទួលខុសត្រូវ​ផ្នែក​គ្រឿងញៀន​ម្នាក់​ឈ្មោះ Jim Wood បាន​សើរើ​ករណី​ថ្នាំញៀន​ប្តឹង Gosnell​។ អ្វី​ដែល​លោក​រកឃើញ​នៅ​ពេល​ចុះ​ទៅ​ឆែកឆេរ​បានធ្វើឱ្យ​សមាជិក​ប៉ូលីស​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ នៅពេល​នេះ​នាង Ann McElhinney និង​លោក Phelim McAleer ដែល​ជា​អ្នកកាសែត​ផ្នែក​ស៊ើបអង្កេត​យូរ​ឆ្នាំ និង​អ្នកជា​ដឹកនាំ​ថត​ខ្សែភាពយន្ត​ក៏​បាន​នាំគ្នា​ជីក​កកាយ​ពី​បទ​ឧក្រិដ្ឋ​របស់ Gosnell ផងដែរ​។ ជា​ខ្សែភាពយន្ត​ដែល​រៃអង្គាស​មូលនិធិ​ដើម្បី​ផលិត​នេះ​គឺ​មាន​ការចូលរួម​សម្តែង​ដោយ Dean Cain​។ ក៏​ប៉ុន្តែ​នៅពេលដែល​ពួកគេ​កំពុង​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​ដើម្បី​ផលិត​ខ្សែភាពយន្ត ពួកគេ​ក៏​បាន​រកឃើញ​រឿង​មួយ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ដែល​ពុំ​ធ្លាប់​មាន​នរណា​ដឹង និង​ពុំ​អាច​ដាក់​ចូល​ក្នុង​ខ្សែភាពយន្ត​បាន​។ Gosnell៖ ឃាតករ​ដែល​សម្លាប់​ម​នុស្ស​ច្រើន​ជាង​គេ​បំផុត​នៅ​អាមេរិក គឺ​ពោរពេញ​ទៅ​ដោយ​លទ្ធផល​ស៊ើបអង្កេត​ដ៏​ច្រើន​របស់​អ្នកដឹកនាំ​។​
​សៀវភៅ​លក់ដាច់​លេខ ១ នៃ NEW YORK TIMES​។ Alex Delaware និង​លោក​អធិការ​ឡូ​ស​អែន​ជឺ​ឡែ​ស Milo Sturgis នាំគ្នា​ស៊ើបអង្កេត​ពី​មូលហេតុ​ស្លាប់​ដ៏​អាថ៌កំបាំង​នៃ​អ្នកជំងឺ​របស់ Alex​។ ជា​រឿង​ស៊ើបអង្កេត​បែប​រន្ធត់​ពី​អ្នកនិពន្ធ​ដ៏​ល្បី​។ Jonathan Kellerman អ្នកនិពន្ធ​ដែលមាន​ស្នាដៃ​លក់ដាច់​ជាង​គេ​លេខ ១ របស់ New York Times​។
Thalia Mars ជា​អ្នកជំងឺ​ដែល​មាន​អាយុ​ជិត ១០០ ឆ្នាំ ដែល​អាច​និយាយបានថា​ជា​អ្នកជំងឺ​ដែល​ខុស​ឆ្ងាយ​ពី​អ្នកជំងឺ​ទូទៅ​ដែល​គ្រូពេទ្យ​ចិត្តសាស្ត្រ​កុមារ​ដូចជា Alex ធ្លាប់​ព្យាបាល​។ ក៏ប៉ុន្តែ​ដោយសារ​អ្នកស្រី​ជា​មនុស្ស​កំប្លែង គួរ​ឱ្យ​ចូល​ចិត្ត ក៏​បាន​ធ្វើឱ្យ Alex សម្រេច​ចិត្ត​ទៅ​ជួប​ព្យាបាល​នៅ​ឯ​សណ្ឋាគារ Aventura ដែល​ជា​សណ្ឋាគារ​ដ៏​ទំនើប​តែ​មាន​ប្រវត្តិ​មិនសូវ​ជា​ល្អ​។​
​អ្វីដែល Thalia ចង់បាន​ពី Alex គឺ​ចម្លើយ​នៃ​សំណួរ​ដ៏​ពិបាក​ឆ្លើយ​- ដូចជា​អា​រម្ម​ណ៌​សោកស្តាយ ប្រភេទ​នៃ​អត្តចរិត​របស់​ឧក្រិដ្ឋជន និង​ការជ្រើសរើស​ជនរងគ្រោះ​។ នៅពេលដែល Alex សួរ​អ្នកស្រី​ថា​ហេតុអ្វី​ចាប់អារម្មណ៍​រឿង​ទាំងនេះ អ្នកស្រី​ក៏​បាន​សន្យាថា​នឹង​ប្រាប់​រឿងរ៉ាវ​ទាំងអស់​ដល់ Alex នៅ​ថ្ងៃ​ណាត់​ជួប​លើក​ក្រោយ​។ ប៉ុន្តែ​ថ្ងៃ​បន្ទាប់​នៅ​ពេល​ដែល​គេ​ទៅ​ជួប​អ្នកស្រី​ព្រឹក​ឡើង ក៏​ឃើញ​ថា​អ្នកស្រី​បាន​ស្លាប់​នៅក្នុង​បន្ទប់​រួច​ទៅ​ហើយ​។​
​ដើម្បី​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​របស់ Thalia លោក Alex និង Milo Sturgis អធិការ​ផ្នែក​ស៊ើបអង្កេត​ឃាតកម្ម​ក៏​នាំគ្នា​ស៊ើប​ឡើងវិញ​ពី​ជីវិត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​ស្មុគស្មាញ​របស់​ស្ត្រី​ម្នាក់​នេះ ហើយ​ពួកគេ​ក៏​បាន​ជួប​នូវ​រឿងរ៉ាវ​មួយ​ដែល​ពួកគេ​ពុំ​ធ្លាប់​បាន​ជួប​ពីមុនមក​។ ព្រោះថា Thalia Mars មិន​ដូច​ជនរងគ្រោះ​ដទៃ​ឡើយ អ្នកស្រី​ជា​ស្ត្រី​ដ៏​អាថ៌កំបាំង និង​បាន​លាក់​រឿង​សម្ងាត់​អស់​រយៈពេល​ជិត ១០០ ឆ្នាំ ហើយ​ជីវិត និង​ការស្លាប់​របស់​ស្ត្រី​ម្នាក់​នេះ​បាន​ធ្វើឱ្យ​អ្នក​ជុំវិញ​ខ្លួន​ធ្លាក់​ចូលទៅក្នុង​ភ្លើង​ហិង្សា​៕​

Leave a Reply

Your email address will not be published. Required fields are marked *