Style

ការបង្កើនលក្ខណៈសម្បត្តិនៃស្រ្តីនិយម

By  | 

ជារឿយៗ ពាក្យ​នេះ​ត្រូវបាន​ប្រើ​ដើម្បី​ឆ្លើយតប​ទៅកាន់​ការរិះគន់ ហើយ​ភ្លាមៗ​នោះ​យើង​ក៏​ស្វែងយល់ថា​ពួកយើង​ទាំងអស់គ្នា​ទទួល​រង​ការពេបជ្រាយ និង​ស្អប់​យ៉ាងខ្លាំង​។ ស្ត្រី​និយម​តែងតែ​ទទួលបាន​ការយល់​ខុស ហើយ​ក៏​ព្រោះតែ​វា​ត្រូវ​បាន​គេ​ឱ្យ​និយមន័យ​ខុស​ដ៏​លើសលប់ វា​បាន​ធ្វើឱ្យ​អ្នកខ្លះ​មាន​អារម្មណ៍​ខ្ពើម​រអា​ព្រមទាំង​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​មកកាន់​អ្នក​ថែមទៀត​ផង​។ សម្រាប់​អ្នក​ដែល​មិន​គាំទ្រ​ស្ត្រី​និយម គេ​ឃើញ​ថា​វា​ជា​ល្បិចកល​នៃ​មនុស្ស​ស្រី​មិន​ល្អ​ដែល​មក​លួងលោម​ទារ​ប្រាក់​កាស​ពី​បុរស​ដែល​រក​ប្រាក់​បាន​ច្រើន ព្រមទាំង​យក​កូន​មក​ធ្វើជា​អន្ទាក់​ទាំង​ដែល​កូន​នោះ​អាច​នឹង​មិនមែន​ជា​កូន​របស់​ពួកគេ​ទាំង​ពីរ​នាក់​ផង​នោះ​។ ពិតជា​យ៉ាប់​មែន​!

​ម្យ៉ាងវិញទៀត នៅតែ​មាន​មនុស្ស​ជឿជាក់ថា​ការ​ដែល​យល់ឃើញ​ថា​ស្ត្រី​និយម​ជា​ការស្វែងរក​ភាព​ស្មើ​គ្នា​នៃ​ចលនា​សង្គម​ជា​ការ​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ​ព្រោះ​ថា​គំនិត​នៃ​ស្ត្រី​និយម​ជា​មូលដ្ឋាន​មានន័យថា​ការស្វែងរក​ភាព​ស្មើ​គ្នា​នៃ​បុរស និង​ស្ត្រី គឺមាន​តែ​ប៉ុណ្ណេះ​ឯង​។ បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នៃ​ការ​ចំអកឡកឡឺយ និង​តិះដៀល ចលនា​ស្ត្រី​និយម​តាមរយៈ​ការខិតខំ​ប្រឹងប្រែង និង​ការពិចារណា​នៅតែ​ខំប្រឹង​យ៉ាង​ខ្លាំងក្លា​ដើម្បី​ចលនា​មួយ​នេះ​ខណៈ​ដែល​លុបបំបាត់​ចោល​នូវ​ឧបស័គ្គ​ជាច្រើន​ដែលម​ក​បៀតបៀន​ស្ត្រី និង​ភាពស្មើគ្នា​។​

​បច្ចុប្បន្ននេះ យើង​បាន​ឃើញ​ចលនា​ស្ត្រី​និយម​ត្រូវបាន​កែប្រែ​ជា​ថ្មី​គឺជា​អ្វីមួយ​ដែល​និយាយ​អំពី​ភាព​ស្មើ​គ្នា​រវាង​ស្ត្រី និង​បុរស​។ ជា​ការពិត​ណាស់ ការប្រទូសរ៉ាយ​ដែល​កើតឡើង​នា​នាទីចុងក្រោយ​ជាការ​បង្ក​ឡើង​ពី​អ្នក​ប្រឆាំង​ជំទាស់ (​អ្នក​ដែល​មិន​ជឿជាក់​លើ​ភាពស្មើគ្នា​) ក្នុងការ​ធ្វើ​ឱ្យ​រីកចម្រើន​ទៅ​មុខ​នៃ​ស្ត្រី​និយម​នៅផ្ទះ និង​កន្លែង​បំពេញការងារ​ផងដែរ​។ សម្រាប់​ពេល​ឥឡូវនេះ គំនិត​នៃ​ស្ត្រី​និយម​ជា​ប្រកួតប្រជែង​ដោយ​ទទួលរង​ការឃោសនា​ថា​ជា​ចលនា​មួយ​ដែល​អាក្រក់ និង​ពិសពុល ព្រមទាំង​បង្កើត​ឱ្យ​មាន​ការ​ស្អប់ខ្ពើម និង​ការ​ពឹងពាក់​អាស្រ័យ​ទៅលើ​បុរស​ដែល​មិនមែន​ជា​ការពិត​ទាល់តែសោះ​។ សេចក្ដីប្រកាស​ដែល​ប្រឆាំង​នឹង​ស្ត្រី​និយម​តែងតែ​លើកឡើង​គ្រប់ពេលវេលា​ទាំងអស់​នៅពេល​ដែល​ស្ត្រី​និយម​ទទួលបាន​ជ័យជំនះ​។​
​យើងខ្ញុំ​សូម​ធ្វើការ​ច្រានចោល​នូវ​ពាក្យសម្ដី​មិន​ពិត និង​ការ​ស្អប់ខ្ពើម​ដែល​ទទួលបាន​ពី​បុរសៗ ហើយ​នឹង​ធ្វើ​ការបង្ហាញ​ជូន​លោកអ្នក​នូវ​សារសំខាន់ និង​លក្ខណៈសម្បត្តិ​បែប​ណាខ្លះ​ដើម្បី​ក្លាយជា​ស្ត្រី​និយម​ម្នាក់​។​

​ស្ត្រី​និយម – ការយល់​ខុស​

​សូម​កុំ​យល់ច្រឡំ​ទៅ​លើ​ពាក្យ​ថា “​សកម្មជន​ស្ត្រី​” មានន័យថា​ជា​អ្នក​ដែល​ស្អប់​បុរស​ខ្លាំង​បំផុត ប៉ុន្តែ​ផ្ទុយ​មកវិញ ស្ត្រី​និយម​មិនមែន​ជា​ការ​ធ្វើ​ឱ្យ​បុរសៗ​ខូចប្រយោជន៍​ឡើយ ហើយ​វា​ក៏​មិនមែន​ជា​សេចក្ដីស្នេហា​ចំពោះ​ស្ត្រីភេទ​ហួសហេតុ​នោះដែរ​។ ស្ត្រី​និយម​មិនមែន​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​ចាកចេញ​ពី​ស្វាមី ឬ​សម្លាប់​កូន​ខ្លួនឯង ឬ​ក្លាយជា​ស្ត្រី​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ឬ​អនុវត្ត​អំពើ​អាប​ធ្មប់​អ្វី​ឡើយ​។​

​យោង​តាម​ការស្រាវជ្រាវ​ក្នុង​វេបសាយ Wikipedia ស្ត្រី​និយម​មិនមែន​ជា​ជម្រើស​នៃ​ដួងព្រលឹង​ឡើយ វា​មាន​ភាពខុសប្លែក​ពី​អ្នក​កាន់​សាសនា​កាតូលិក​។ វា​ត្រូវការ​ការបំពេញ​ការងា​រ​ជាមួយ​នយោបាយ និង​ចលនា​សង្គម​ដែល​ចែករំលែក​គោលដៅ​មួយ​រួមគ្នា​។ ដើម្បី​សម្រេចបាន​សិទ្ធិ​ផ្ទាល់ខ្លួន សិទ្ធិ​ប្រកប​វិជ្ជាជីវៈ សិទ្ធិ​សង្គម សម្រាប់​ស្ត្រី​ដែល​មាន​សិទ្ធិ​ស្មើ​ទៅ​នឹង​បុរស​។ និយមន័យ​វា​មាន​តែ​ប៉ុណ្ណឹង​ឯង​។ នេះ​ជា​និយមន័យ​នៃ​ស្ត្រី​និយម ហើយ​មនុស្ស​គ្រប់រូប​ត្រូវតែ​ប្រយ័ត្ន​ក្នុង​ការឱ្យ​និយមន័យ​នៃ​ពាក្យ​ស្ត្រី​និយម​ខុស​ក្នុង​គោលបំណង​ដើម្បី​រក​ភាពត្រឹមត្រូវ​មួយ​នៃ​ចម្រូងចម្រាស​នេះ​។​

​ក្នុងនាម​ជា​ស្ត្រី​និយម​មែន​មែន​ជា​ការ​ស្អប់ខ្ពើម​បុរស​ឡើយ​។ វា​ជា​ការលើកកម្ពស់​ជីវិត និង​ស្ថានភាព​នៃ​ស្ត្រី​។ ការ​ដែល​ក្លាយខ្លួនជា​ស្ត្រី​និយម​ជា​ការទទួល​បាន​ប្រាក់​ឈ្នួល​ស្មើគ្នា​ទៅនឹង​ការងារ​ដែល​បាន​បំពេញ​ដូចគ្នា​។​វា​ជា​ការទាមទារ​ភាព​ស្មើ​គ្នា​ពី​អង្គការ HMOs ដែល​ផ្ដល់​សំណង​ទៅកាន់​បុរស​ម្រាប់ការ​ទិញ​ថ្នាំ Viagra ប៉ុន្តែ​បដិសេធ​ក្នុង​ការផ្ដល់​សំណង​ទៅ​ឱ្យ​ស្ត្រី​ទៅ​លើ​ការ​មិន​ព្រម​យក​បុត្រ​។ ក្រៅពីនេះ ដើម្បី​ក្លាយជា​ស្ត្រី​និយម​គឺ​ការ​ក្លាយខ្លួន​ជា​អ្នកតស៊ូ​សម័យថ្មី តស៊ូ​ដើម្បី​សិទ្ធិ​ស្ត្រី​ដែល​ចង់​បាន​ភាពស្មើគ្នា​ទៅ​នឹង​បុរស មិនមែន​ការ​បន្ទាបខ្លួន​តាម​ច្បាប់​ប្រពៃណី ឬ​ទំនៀមទម្លាប់​ទៅ​កាន់​តួនាទី​ដែល​មិនសូវ​សំខាន់​ឡើយ​។​

​លោកស្រី Maria Grazia Chiuri​ ជា​ស្ត្រី​ទីមួយ និង​ដំបូង​គេ​បង្អស់​ដែល​ជា​នាយក​ផ្នែក​ប្រឌិត​ញាណ​នៃ​ស្លាក​សញ្ញា Christian Dior ដែល​ទទួលបាន​ភាពជោគជ័យ​ដ៏​សម្បើម​ពី​ការបង្ហាញ​ម៉ូដ Paris Fashion Week កាលពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំមុន​។ ក្នុង​ការបង្ហាញ​ម៉ូដ​ដ៏​អស្ចារ្យ តារា​បង្ហាញ​ម៉ូដ​បាន​គ្រង​នូវ​រ៉ូប​ស្ដើង សំពត់​វ៉ាល់​ធំ និង​ឈុត​សំពត់​ដាច់​ពី​អាវ កូឡិក​ហ្សិន​និទាឃ​រដូវ និង​រដូវក្ដៅ​ឆ្នាំ ២០១៧ គឺ​បង្កើតឡើង​ដើម្បី​បង្ហាញ​ពី​អាវយឺត​ដែល​មាន​សរសេរ​អក្ស​រថា “​យើង​ទាំងអស់​គ្នា​គួរតែ​ក្លាយជា​ស្ត្រី​និយម​” ដែល​រចនា​ឡើង​នៅលើ​អាវយឺត​ផ្នែក​ដើមទ្រូង​តែម្ដង​។ ហើយ​គ្មាន​អ្វី​ខុសឆ្គង​ឡើយ​ក្នុងការ​ធ្វើ​បែប​នេះៗ​! ដូច្នេះ​ខណៈ​ដែល​វា​ជា​ពាក្យពេចន៍​ដែល​មនុស្ស​ជាច្រើន​បាន​មើលឃើញ​វា​គឺជា​និយមន័យ​ដ៏​ជាក់លាក់​មួយ​នៃ​ស្ត្រី​និយម​។​

​ដូច្នេះ យោង​តាម​អត្ថន័យ​ដើម្ប​បង្អស់ ព្រមទាំង​ជា​ចេតនា​បង្ហាញ​ឱ្យ​អ្នក​ទាំងអស់​គ្នា​បានដឹង​ពាក្យ​ស្ត្រី​និយម​គឺ​មិនមែន​ជា​ពាក្យ​ដែល​អាក្រក់​ឡើយ ពីព្រោះ​យើង​អាច​ធ្វើឱ្យ​ពាក្យសម្ដី ឬ​គំនិត​ណា​មួយ​ក្លាយជា​អាក្រក់​ដោយ​បន្ថែម​ដោយ​ខ្លួនឯង​នូវ​ភាព​ស្អប់ខ្ពើម និង​ការ​ព្យាបាទ​។​

​ព្រះសង្ឃ Dalai Lama មាន​ដីកា​ថា​៖ “​ការរង​ទុក្ខ​ទាំង​អម្បាលម៉ាន​កើតឡើង​ដោយសារ​ភាពល្ងង់ខ្លៅ​”​។ វា​ជា​ពេលវេលា​ដែល​មនុស្ស​គួរតែបញឈប់​ការ​ស្អប់ខ្ពើម​ដែល​កើតឡើង​ដោយសារ​ភាពល្ងង់ខ្លៅ​រប​ស់ខ្ល​យ​ន​ទៅកាន់​ស្ត្រី​និយម ហើយ​ងាក​មក​ជួយ​កាត់បន្ថយ​ការរើសអើង​ភេទ​ទាំង​នៅផ្ទះ និង​នៅ​កន្លែង​បំពេញការងារ​ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *