Fashion

ស្រស់ស្អាតជាមួយនឹងស្បែកជើងកែងបាតក្រាស់

By  | 

ស្បែកជើង​បាត​ក្រាស់​ជា​ស្បែកជើង​ដែល​ទទួលបាន​ការគាំទ្រ​ជាច្រើន ត្រូវបាន​បង្ហាញ​វត្តមាន​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៣០​។ ស្បែកជើង​បាត​ក្រាស់​ដំបូង​គេ​បង្អស់​រចនា​ឡើង​ពី​ប្លា​ស្ទិក​ប្រភេទ​ភ្លឺ​ដែល​មិន​ដូច​ជា​ម៉ូដ​ស្បែកជើង​ដែល​យើង​បានឃើញ​នាបច្ចុប្បន្ន​នេះឡើយ​។ ស្បែកជើង​បាត​ក្រាស់​មាន​កែង​ខ្ពស់ និង​ជាប់​គ្នា ខុស​ពី​ស្បែក​ជ​លង​កែង​ធម្មតា​ដែល​មាន​កែង​ដាច់ចេញ​ពី​គ្នា​។ កម្ពស់​នៃ​ស្បែកជើង​មាន​ភាពខុសប្លែក​ពីគ្នា និង​កាន់តែ​ខ្ពស់​ថែម​ឡើង​នៅ​ពេល​ក្រោយមកទៀត​។ ការច្នៃ​ម៉ូដ​ថ្មីៗ​បន្ថែមទៀត​មាន​ការកើនឡើង​រហូត​ដល់​ទៅ​រាប់រយ​ម៉ូដ​ឯណោះ​ក្នុង​មួយឆ្នាំៗ​។​
​ការផលិត​
​អ្នក​រចនា​ម៉ូដ​ជនជាតិ​អ៊ីតាលី លោក Salvatore Ferragamo​ត្រូវបាន​គេ​និយាយ​ថា​បាន​បង្កើត​ស្បែកជើង​បាត​ក្រាស់​។ លោក​បាន​រចនា​ផលិត​ស្បែកជើង​ក្រវ៉ាត់​កែង​បាត​ក្រាស់​នៅ​ឆ្នាំ​១៩៣៥ ហើយ​ស្បែកជើង​កែង​បាត​ក្រាស់​ត្រូវបាន​ផលិតឡើង​ក្នុង​ឆ្នាំ ១៩៣៦​។ លោក Ferragamo បាន​ប្រើប្រាស់​ឆ្នុក​ស្រា និង​ឈើ​ក៏​ព្រោះតែ​កាល​នោះ​មិនសូវ​សម្បូរ​ស្បែក និង​កៅស៊ូ​ប៉ុន្មាន​ឡើយ​។ ឆ្នុក​ស្រា​ត្រូវបាន​គេ​ជ្រើសរើស​មក​ប្រើប្រាស់​ច្រើនជាង​នេះ​ក៏​ព្រោះ​តែ​វា​ឮ​ស្រាល ហើយ​បាត​ស្បែកជើង​ដែល​ផលិត​ពី​ឆ្នុក​ស្រា​មាន​សភាព​ស្អិត និង​ប្រើប្រាស់​បាន​យូរ​ជាង​ផងដែរ​។
​កំឡុង​សម័យ​សង្គ្រាមលោក​លើក​ទី ២ ស្បែក និង​កៅស៊ូ​ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់​ធ្វើ​ជា​សព្វាវុធ​ក្នុង​សហរដ្ឋអាមេរិក ហើយ​គេ​ក៏​ងាក​មក​ប្រើប្រាស់​ឆ្នុក​ស្រា និង​កៅស៊ូ​មក​ធ្វើជា​ស្បែកជើង​បាត​ក្រាស់​ជំនួស​វិញ​។ ម៉ូដ​ហ្វេ​ហ្សិន​ដែល​គេ​និយម​ជាងគេ​កាល​នោះ​គឺ​ស្បែកជើង​បាត​ក្រាស់​។ លើសពីនេះទៅទៀត​ស្បែកជើង​បាត​ក្រាស់​ធ្វើឱ្យ​អ្នក​ពាក់​មាន​ភាពងាយស្រួល​ក្នុង​ការដើរ​ជា​ង​ស្បែកជើង​កែង​ធម្មតា​។ បើទោះជា​ស្ថិត​ក្នុង​ពេល​ដ៏​ច្របូកច្របល់​នោះ​ក៏​ដោយ​ស្បែកជើង​បាត​ក្រាស់​ត្រូវបាន​គេ​ផលិត​រហូត​ដល់​កម្ពស់ ៥ អ៊ី​ញ​ឯណោះ​។
​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ស្បែកជើង​បាត​ក្រាស់​ត្រូវបាន​គេ​រចនា​ឡើង​ដោយ​ប្រើ​ពណ៌​កាន់តែ​ដិត​ស្រស់​ជាង​មុន​។ ការ​រចនា​នៅពេលនោះ​រួមមាន​ទាំង​ការ​គូរ​ជា​រូប​ត្រី​នៅ​លើ​កែង​ស្បែកជើង​ផងដែរ​។ ទាំង​បុរស និង​ស្ត្រី​ពាក់​ស្បែកជើង​កែង​បាត​ក្រាស់ មិន​ដូចជា​ក្នុងពេល​សង្គ្រាមលោកលើកទី ២ ដែល​ហ្វេ​ហ្សិន​របស់​ស្ត្រី​ត្រូវ​បាន​រឹតបន្តឹង​នោះឡើយ​។​
​ស្បែកជើង​កែង​បាត​ក្រាស់​ទទួលបាន​ការពេញនិយម​ជា​ថ្មី​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០​។ កាល​នោះ​ស្បែកជើង​កីឡា​បាត​ក្រាស់​ត្រូវបាន​គេ​ផលិត ព្រមទាំង​ទទួលបាន​ការគាំទ្រ​ជា​ច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក​។ ទាំង​ស្បែកជើង​បាត​ក្រាស់​ធម្មតា និង​ស្បែកជើង​បាត​ក្រាស់​ជា​ប្រភេទ​ស្បែកជើង​កីឡា​ត្រូវបាន​គេ​ប្រើប្រាស់​ចាប់តាំងពី​ពេលនោះ​មក​។ ស្បែកជើង​ប្រភេទ​នោះ​ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​តារា​ល្បី​ដែល​ក្នុងនោះ​មានដូចជា​តារាចម្រៀង​ប៉​ប់ British pop និង Spice Girls ផងដែរ​។​
​ស្បែកជើង​បាត​ក្រាស់​លេច​រូបរាង និង​ទទួលបាន​ការគាំទ្រ​ជា​ថ្មី​កាលពី​រដូវក្ដៅ​ឆ្នាំ ២០០៦ ជាមួយនឹង​ម៉ូដ​ស្បែកជើង​កែង​ដែល​ត្រូវបាន​ផលិត​ពី​ឆ្នុក​ស្រា​ដូច​ពីមុន​អ៊‍ីចឹង ប៉ុន្តែ​ម៉ូដ​ថ្មី​នេះ​ត្រូវបាន​រុំ​ជុំវិញ​ដោយ​ខ្សែ​ជុំវិញ​កែង​ដើម្បី​ធានា​ពី​គុណភាព​។ ស្បែកជើងផ្ទាត់​បាត​ក្រាស់ ជាមួយនឹង​ស្បែកជើង​កែង​ខ្ពស់​ត្រូវបាន​ច្នៃ​បញ្ចូល​គ្នា​ចេញ​ជា​ម៉ូដ​ដ៏​មាន​ការពេញនិយម​យ៉ាង​ខ្លាំង​។​
​អត្ថប្រយោជន៍​នៃ​ការពាក់​ស្បែកជើង​ប្រភេទ​នេះ​ដែល​មនុស្ស​ភាគច្រើន​មិន​បានដឹង​
​មនុស្ស​ស្រី​ចូលចិត្ត​ពាក់​ស្បែកជើង​កែង​ដើម្បី​ឱ្យ​ជើង​របស់​ពួក​គេ​មើល​ទៅ​ឃើញ​វែង​ស្រ​ឡូ​ន​ព្រមទាំង​ធ្វើឱ្យ​រូបរាង​របស់​ពួក​គេ​មើល​ទៅ​ស្លីម​ជា​ង​មុន និង​ដើម្បី​ឱ្យ​ឃើញ​រាង​ស្អាត​។ ស្បែកជើង​បាត​ក្រាស់​ពិតជា​មាន​អត្ថប្រយោជន៍​បែប​នេះ​ពិតមែន មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ជួយ​អ្នក​បាន​ច្រើន​ជាង​ស្បែកជើង​កែង​ធម្មតា​ទៅ​ទៀត​។ ស្បែកជើង​កែង​បាត​ក្រាស់​ជួយ​ទប់​រាងកាយ​របស់​អ្នក​ឱ្យ​មាន​លំនឹង​កាន់តែ​ល្អ​ជាង​មុន ព្រមទាំង​ជួយ​កាត់បន្ថយ​ការ​ជំពប់ជើង​ដួល​បាន​ច្រើន​ជាង​ស្បែកជើង​កែង​ធម្មតា​ទៅ​ទៀត​។ ស្បែកជើង​កែង​ខ្ពស់​បាត​ក្រាស់​ជួយ​ទប់​ខ្លួន​របស់​អ្នក ព្រមទាំង​បាន​កាត់បន្ថយ​បញ្ហា​ដែល​កើតមាន​ចំពោះ​ជើង និង​កែងជើង​របស់​អ្នក​បាន​ថែម​ទៀត​ផង​។ នេះ​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​ស្បែកជើង​កែង​បាត់​ក្រាស់​ទទួលបាន​ការពេញនិយម និង​តែងតែ​មាន​វត្តមាន​នៅលើ​ទីផ្សារ​ជានិច្ច​៕

Leave a Reply

Your email address will not be published. Required fields are marked *