• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តំបន់ទេសចរណ៍ ៤​ ទីតាំងនៅថៃ ទាក់ទាញភ្ញៀវបរទេសរាប់លាននាក់

by Sothearith
អង្គារ ឧសភា 28th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ប្រទេសថៃ មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រថៃ ជាប្រទេសដែលមានទីតាំងស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិន នៃភូមិភាគអាស៊ីអាគ្នេយ៍។ ប្រទេសនេះមានព្រំដែនខាងកើតជាប់នឹងប្រទេសប្រទេសឡាវ និងប្រទេសកម្ពុជា ខាងត្បូងជាប់ប្រទេសម៉ាឡេស៊ី និងឈូងសមុទ្រថៃ ខាងលិចជាប់នឹងប្រទេសភូមា និងសមុទ្រអង់ដាម៉ង់ ហើយមានទន្លេមេគង្គធ្វើជាព្រំដែន ដែលក្នុងតំបន់ខ្លះ គ្រប់គ្រងដោយរបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នឹងមានមជ្ឈមណ្ឌលគ្រប់គ្រងរាជការផែនដីនៅក្រុងបាងកក និងមានការបែងចែករដ្ឋបាលភូមិភាគចែកជា ៧៧ ខេត្ដ។

ប្រទេសថៃជាប់លំដាប់ទី ៥០ ខាងផ្ទៃដីដោយមានក្រឡាផ្ទៃសរុប ៥១៣,១១៥ គម២។ ថៃជាប្រទេសឧស្សាហកម្មថ្មី មានប្រាក់ចំណូលមូលដ្ឋានបានមកពីវិស័យឧស្សាហកម្មនិងសេវាកម្ម។ ថៃមានទីកន្លែងទេសចរណ៍ល្បីៗ ដូចជា កោះសមុយ ភូកេត ក្រុងបាងកក និងឈៀងម៉ៃ ដែលបង្កើនប្រាក់ចំណូលឱ្យដល់ប្រទេសជាតិ។

គោលដៅទេសចរណ៍ល្បីៗ នៅក្នុងប្រទេសថៃ ដែលភ្ញៀវបរទេសនិយមទៅលេងកម្សាន្ត ៖
១. ឈៀងម៉ៃ

ឈៀងម៉ៃ គឺជាទីក្រុងធំជាងគេនៅភាគខាងជើងប្រទេសថៃ និងជារាជធានីរបស់ខេត្តឈៀងម៉ៃ មានចម្ងាយ ៧០០ គីឡូម៉ែត្រ ភាគខាងជើងរបស់ទីក្រុងបាងកក ក្នុងតំបន់ភ្នំមួយ។
ឈៀងម៉ៃ មានន័យថា “ទីក្រុងថ្មី” ជាភាសាថៃ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១២៩៦ ជារាជធានីថ្មីរបស់ឡានណា បន្តពីអតីតរាជធានីឈៀងរ៉ាយ។ ទីតាំងរបស់ទីក្រុងនៅលើទន្លេពីង (ដៃទន្លេដ៏សំខាន់របស់ទន្លេចៅព្រះយ៉ា) និងនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗបានរួមចំណែកដល់សារៈសំខាន់ជាប្រវត្តិសាស្ត្រ។

២. បាងកក

បាងកក គឺជារាជធានីនិង​ជា​ទីក្រុង​ដែល​ប្រជាជន​រស់នៅច្រើន​បំផុត​នៃ​ប្រទេសថៃ។ រាជធានី​នេះ​ត្រូវ​បាន​ស្គាល់​តាម​រយៈភាសា​ថៃថា ក្រុង​ទេព​មហា​នគរ ឬអាចនិយាយជាសាមញ្ញថា ក្រុងទេព ឬ ក្រុងថេប។ ទីក្រុង​នេះ​ ស្ថិតនៅ​ដី​សណ្ត​ទន្លេ​ចៅព្រះយ៉ា ភាគ​កណ្តាល​ប្រទេស។

៣. ភូកេត

ខេត្តភូកេត គឺជាខេត្តមួយក្នុងចំណោមខេត្តភាគខាងត្បូងរបស់ប្រទេសថៃ។ ខេត្តនេះ មានកោះភូកេត កោះធំបំផុតរបស់ប្រទេស និងកោះតូចៗចំនួន ៣២ ផ្សេងទៀតនៅឆ្នេរសមុទ្ររបស់ខ្លួន។ ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសថៃ ក្នុងសមុទ្រអង់ដាម៉ង់ កោះភូកេតត្រូវបានតភ្ជាប់ដោយស្ពានសារសិន ទៅខេត្តផាំងង៉ានៅភាគខាងជើង​។

៤. កោះសាមុយ

កោះសមុយស្ថិតនៅក្នុងឈូងសមុទ្រថៃ ចំងាយប្រហែល ៣៥ គ.ម ស្ថិតនៅភាគឦសានទីរួមខេត្ត ស៊ុរ៉ាតថានី។ នៅជុំវិញកោះនេះមានកោះតូចៗ ៦ទៀតដែលក្នុងនោះជាផ្នែករបស់ឧទ្យានវារីជាតិ អង់ថង។ កោះនេះមានរាងស្ទើរមូលនិងមានអង្កត់ផ្ចិតប្រហែល១៥គ.ម។ ចំនុចកណ្ដាលរបស់កោះនេះជាព្រៃភ្នំស្ទើរគ្មានមនុស្សរស់នៅ ចំណែកតំបន់ទំនាបត្រូវបានតភ្ជាប់ដោយផ្លូវថ្នល់តែមួយខ្សែគត់ដែលរត់មូយជុំកោះ។

Tags: ទេសចរណ៍អន្តរជាតិ
Previous Post

ការជ្រើសរើសម៉ូតចិញ្ចៀនភ្ជាប់ពាក្យ.. ដែលសិក្ត័សមគ្រប់ទម្រង់ម្រាមដៃសុភាពនារី

Next Post

កម្ពុជា និង អ៊ីស្លាមប៉ាគីស្ថាន រួមសហការគ្នាក្នុងការជំរុញសកម្មភាពពាណិជ្ចកម្ម និងសេដ្ឋកិច្ច

Sothearith

Sothearith

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
កម្ពុជា និង អ៊ីស្លាមប៉ាគីស្ថាន រួមសហការគ្នាក្នុងការជំរុញសកម្មភាពពាណិជ្ចកម្ម និងសេដ្ឋកិច្ច

កម្ពុជា និង អ៊ីស្លាមប៉ាគីស្ថាន រួមសហការគ្នាក្នុងការជំរុញសកម្មភាពពាណិជ្ចកម្ម និងសេដ្ឋកិច្ច

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.