• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អ្នកជំនាញចង់ឃើញវិស័យសូត្រខ្មែរ កាន់តែរីកចម្រើនទៅមុខ បង្កើតការងារដល់ស្រ្តី រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

by Ken My
ច័ន្ទ កក្កដា 1st, 2024
in សង្គម
325
SHARES
Share on FacebookShare on Twitter

វិស័យសូត្រ គឺជាវិស័យមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការបង្កើតការងារដល់ស្រ្តី ជាពិសេសនៅតំបន់ជនបទ។

តែយ៉ាងនេះក្តីវិស័យនេះ ហាក់មិនទាន់មានភាពរីកចម្រើន តាមអ្វីដែលជាការចង់បាននោះទេ ដែលទាមទារឱ្យមានការរួមគ្នា ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។

យោងតាមការចុះផ្សាយរបស់ Fresh News ដែលបានសម្ភាសជាមួយលោក បណ្ឌិត ម៉ី កល្យាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ មានប្រសាសន៍ថា វិស័យសូត្រជាវិស័យអធិបតេយ្យរបស់ជាតិ ដែលកម្ពុជាចង់ធ្វើពេលណាក៏បាន ដោយសារវាជាមុខរបរបែបប្រពៃណីតាំងពីដើមរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកលើកឡើងថា បើទោះបីជាមុខរបរនេះ ជាមុខរបរតូចតាចក៏ដោយ ប៉ុន្តែក៏បានចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិផងដែរ ជាពិសេសការបង្កើតការងារដល់ស្រី្តមេផ្ទះនៅតាមតំបន់ជនបទមួយចំនួន។

សូត្រមិនត្រឹមតែអាចយកទៅកាត់ជាសម្លៀកបំពាក់នោះទេ តែក៏អាចផលិតទៅជាវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ដល់ភ្ញៀវទេសចរ ខណៈសំបុកដង្កូវនាង គេក៏អាចយកវាទៅកែច្នៃបង្កើតទៅជាផលិតផលផ្សេងៗ ដូចជាសាប៊ូជាដើមបានផងដែរ។

ក្នុងនាមជាអ្នកដែលបានធ្វើការងារក្នុងវិស័យនេះអស់រយៈពេលជាង២០ឆ្នាំមកនេះ នាពេលខាងមុខលោកបណ្ឌិត ម៉ី កល្យាណ ចង់ឃើញវិស័យនេះរីកចម្រើនទៅមុខជាងនេះ។

ដើម្បីជំរុញឱ្យវិស័នេះកាន់តែរីកចម្រើន លោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលមានធនធាន ជួយទិញសូត្រ ដែលបង្កើតឡើងដោយខ្មែរ «Made in Cambodia 100%» និងកុំប្រើរបស់ក្លែងក្លាយ ដើម្បីជួយវិស័យសូត្រឱ្យកាន់តែរីកចម្រើន និងជួយផ្តល់ការងារដល់ស្រ្តីខ្មែរ ព្រមទាំងជួយដល់សេដ្ឋកិច្ច និងលើកមុខមាត់ប្រទេសជាតិ។

ជាមួយគ្នាលោកបានលើកឡើងថា​ ប្រសិនបងប្អូនត្រូវការសូត្រខ្មែរ ដែលមានគុណភាពខ្ពស់អាចទាក់ទងលោកស្រី សុខា លេខទូរស័ព្ទ៖ ០១២ ៤៩២ ០៩៣៕

ដោយទទួលស្គាល់ពីសារៈសំខាន់មិនអាចខ្វះបាន ពីវិស័យសូត្រខ្មែរ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរក្សាមរតកវប្បធម៌របស់កម្ពុជា ក៏ដូចជាសារៈសំខាន់ក្នុងការទាក់ទាញទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចចិត្តកសាងយុទ្ធសាស្ត្រវិស័យសូត្រថ្នាក់ជាតិឆ្នាំ២០១៦-២០២០ ដើម្បីជាមគ្គុទេ្ទសសម្រាប់អភិវឌ្ឍនាជំហានបន្ទាប់។

យុទ្ធសាស្ត្រវិស័យសូត្រនេះ មានគោលបំណងធ្វើឱ្យរស់ឡើងវិញ នូវវិស័យកោសិយ្យវប្បកម្ម (ការចិញ្ចឹមដង្កូវនាង) នៅកម្ពុជា ធ្វើទំនើបកម្មវិស័យសូត្រខ្មែរ ជំរុញលើកកម្ពស់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងជំរុញការវិនិយោគលើវិស័យនេះ ក្នុងទ្រង់ទ្រាយធំនាពេលអនាគត។

រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រ និងអភិវឌ្ឍន៍វិស័យនេះ ស្របតាម ទស្សនាទាន និងចក្ខុវិស័យវែងឆ្ងាយ ដូចមានចែងនៅក្នុងឯកសារយុទ្ធសាស្ត្រវិស័យសូត្រថ្នាក់ជាតិនេះថា ការស្តាឡើងវិញនូវវិស័យកោសិយ្យវប្បកម្ម និងធ្វើទំនើបកម្មសូត្រខ្មែរ តាមរយៈការផលិតសូត្រឱ្យមានគុណភាពខ្ពស់ ដើម្បីរក្សាស្ថិភាពប្រាក់ចំណូលអ្នក ដែលមានការពាក់ព័ន្ធនឹងផលិតផលសូត្រ៕

Tags: សូត្រខ្មែរ
Previous Post

ផលិតផលជាង៧៥មុខ បានរួមចំណែក អភិវឌ្ឍឧស្សាហកម្ម និងបំពេញតម្រូវការទីផ្សារ នៅកម្ពុជា

Next Post

កោះ​អូគីណាវ៉ា របស់ជប៉ុន ជាតំបន់ ប្រជាជនរស់នៅមានអាយុវែងបំផុតលើនៅលើពិភពលោក

Ken My

Ken My

kenmy@ladies.com.kh

Related Posts

សារៈសំខាននៃឃ្មុំ
សង្គម

សារៈសំខាននៃឃ្មុំ

by Choraney Duong
អង្គារ កក្កដា 8th, 2025
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!
សង្គម

ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) នឹងដាក់ឲ្យដំណើរការ ជំនួសការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬស្ទីកឃ័រ QR Code សម្រាប់អ្នកដំណើរជនបរទេស ចេញចូលប្រទេសកម្ពុជា!

by Choraney Duong
ព្រហស្បតិ៍ កក្កដា 3rd, 2025
ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa ពង្រីកវិសាលភាពការទូទាត់ជាមួយកាត នៅផ្សារម៉ាក្រូ ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្កើនជម្រើសទូទាត់តាមរយៈប្រព័ន្ធឌីជីថល

by Choraney Duong
ពុធ កក្កដា 2nd, 2025
ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
Load More
Next Post
កោះ​អូគីណាវ៉ា របស់ជប៉ុន ជាតំបន់ ប្រជាជនរស់នៅមានអាយុវែងបំផុតលើនៅលើពិភពលោក

កោះ​អូគីណាវ៉ា របស់ជប៉ុន ជាតំបន់ ប្រជាជនរស់នៅមានអាយុវែងបំផុតលើនៅលើពិភពលោក

ADVERTISEMENT

Recent.

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

វត្តមានសៀវភៅ GOODGIRL នឹងបង្ហាញខ្លួនជាផ្លូវការនៅ Tsutaya Bookstore

សុក្រ កក្កដា 18th, 2025
ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (358)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (17)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (4)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.