រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ក្រោមប្រធានបទ៖ “ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ” ដែលរៀបចំឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការ និងការគាំទ្រពីភាគីអូស្ត្រាលី បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថល និងវិបផតថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងរោងចក្រ។ គំនិតផ្តួចផ្តើមនេះជួយសម្រួលដល់ការចុះបញ្ជីអាជីវកម្មដោយជំនួសនីតិវិធីដែលធ្វើដោយដៃ កាត់បន្ថយតម្រូវការនៃការជួបអ្នកផ្តល់សេវា កាត់បន្ថយពេលវេលាស្នើសុំ និងសម្រួលការទូទាត់ប្រាក់។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអង្គទូតនានាជាច្រើន ក្នុងឱកាសនៃការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ពិធីនេះក៏មានការចូលរួមពីសហគ្រិន តំណាងសមាគមធុរកិច្ច ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ។
តាមរយៈការគាំទ្ររបស់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ប្រព័ន្ធឌីជីថលថ្មីនេះត្រូវបានអភិវឌ្ឍឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅបង្កើនបរិយាប័ន្ន ភាពងាយស្រួលប្រើ និងលទ្ធភាព ប្រើប្រាស់បានលើគ្រប់ឧបករណ៍ឌីជីថល។ ក្នុងដំណាក់កាលទី១ ប្រព័ន្ធនេះផ្តល់សេវាសំខាន់ៗចំនួនបីគឺ៖ ១.) ការស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ២.) ការស្នើសុំអាជ្ញាប័ណ្ណ/បន្តអាជ្ញាប័ណ្ណដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, និង ៣.) ការស្នើសុំបង្កើតរោងចក្រ។ បន្ទាប់ពីការដាក់ឱ្យដំណើរការនេះ សហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងរោងចក្រ អាចដាក់ពាក្យស្នើសុំ ធ្វើការទូទាត់ប្រាក់ និងទទួលបានឯកសារសំខាន់ៗទាំងនេះតាមអ៊ីនធឺណិតដោយផ្ទាល់។
ការសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះ គឺជាវឌ្ឍនភាពដ៏សំខាន់ថ្មីមួយទៀតនៅក្នុងដំណើររបស់យើងឆ្ពោះទៅការកសាងបរិយាកាសអាជីវកម្មដែលកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ តាមរយៈការសម្រួលដំណើរការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណ នឹងកាត់បន្ថយបន្ទុករដ្ឋបាលរបស់វិស័យឯកជន និងជំរុញបរិយាកាសធុរកិច្ចកាន់តែអំណោយផល។”
មុនពេលដាក់ឱ្យដំណើរការ ប្រព័ន្ធនេះបានឆ្លងកាត់ការសាកល្បងពីអ្នកប្រើប្រាស់ជាបន្តបន្ទាប់ ដែលមានទាំងមន្ត្រីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ភ្នាក់ងារផ្តល់សេវាចុះបញ្ជីក្រុមហ៊ុន, និងតំណាងវិស័យសហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងឧស្សាហកម្ម រួមទាំងស្ត្រី និងជនពិការផងដែរ។ ជាលទ្ធផល ក្រសួងបានអភិវឌ្ឍប្រព័ន្ធនេះឱ្យកាន់តែងាយស្រួលសម្រាប់ធុរជននៅក្នុងដំណើរការចុះបញ្ជីអាជីវកម្ម។
ចំពោះ ប្រព័ន្ធនេះគឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់អូស្ត្រាលី និងកម្ពុជា។ ហើយប្រព័ន្ធនេះនឹងជួយលុបបំបាត់បញ្ហារាំងស្ទះ ពង្រីកសក្តានុពលរបស់កម្ពុជាក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងឧស្សាហកម្ម និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព។”
ដោយសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រមាណតែ ១៣% ប៉ុណ្ណោះដែលបានចុះបញ្ជីត្រឹមត្រូវ ប្រព័ន្ធនេះមានគោលបំណងបង្កើនការចុះបញ្ជីផ្លូវការ ដែលជួយឱ្យសហគ្រាសធុនតូច និងមធ្យមឱ្យពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ចូលក្នុងទីផ្សារ និងទទួលការគាំទ្រផ្សេងៗពីរាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស៕