• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កម្មវិធី Cyberport Entrepreneurship Programs ឆ្នាំ 2024 ត្រូវបានបញ្ចប់ដោយជោគជ័យ

190 Start-ups Graduated Ushering in a New Wave of Technological Momentum

by ChiChi
សុក្រ ធ្នូ 6th, 2024
in បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រិនភាព
325
SHARES
Share on FacebookShare on Twitter

Cyberport ជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់ហុងកុង និងជាកន្លែងបណ្ដុះបណ្ដាលភាពជាសហគ្រិនដ៏ធំមួយដែរនោះ ថ្មីៗនេះបានប្រារព្ធពិធីបញ្ចប់ការសិក្សាសម្រាប់ម្ចាស់ធុរកិច្ចបង្កើតថ្មីចំនួន ១៩០។ កម្មវិធីនេះផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី ដោយផ្តល់ជូននូវការបណ្តុះបណ្តាល ការណែនាំប្រកបដោយវិជ្ជាជីវៈ និងផ្តល់មូលនិធិដើម្បីជួយបង្វែរគំនិតច្នៃប្រឌិត ប្រែក្លាយទៅជាដំណោះស្រាយផ្នែកបច្ចេកវិទ្យា ដែលបានត្រៀមរួចជាស្រេចសម្រាប់ទីផ្សារ។ បន្ថែមពីនេះទៀត ម្ចាស់ធុរកិច្ចដែលបានបញ្ចប់ការសិក្សា នឹងទទួលបានការិយាល័យដោយឥតគិតថ្លៃ និងការបន្តទទួលការណែនាំបន្ត ដែលអនុញ្ញាតិឲ្យពួគគេអាចពង្រីកអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ព្រឹត្តិការណ៍នេះបានជំរុញឱ្យមានកិច្ចសហការ និងការកសាងបណ្តាញនៅក្នុងសហគមន៍ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអតីតនិស្សិតធុរកិច្ចបង្កើតថ្មីរបស់ Cyberport និងកិច្ចប្រជុំកំពូលបណ្តាញសេវាកម្មវិជ្ជាជីវៈរបស់ Cyberport ផងដែរ។

ចាប់តាំងពីបើកដំណើរការមក Cyberport បានជួយ និងគាំទ្រដល់ការធុរកិច្ចបង្កើតថ្មី ច្រើនជាង ២,១00 អាជីវកម្ម ក្នុងនោះក៏មានទាំងក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈ និងក្រុមហ៊ុនដែលមានតម្លៃលើសពី១ប៊ីលាន ចំនួនប្រាំបីក្រុមហ៊ុនផងដែរ។ នៅក្នុងឆ្នាំ២០២៣ និង​២០២៤ Cyberport Incubation បានស្វាគមន៍ក្រុមហ៊ុនថ្មីចំនួន១៣០ ចូលរួមក្នុងកម្មវិធី ការណ៍នេះធ្វើឱ្យក្រុមហ៊ុន សរុបមានកំណើន ដល់  ១,៣១៦។ ធុរកិច្ចទាំងអស់នេះកំពុងមមាញឹកធ្វើការលើវិស័យជាច្រើន ចាប់ពីការបង្កើនប្រសិទ្ធភាពប្រតិបត្តិការសង្គម រហូតដល់ការជំរុញការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចឌីជីថលជាដើម។

នៅឆ្នាំនេះ Cyberport បានឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់ នូវចំនួននៃធុរកិច្ចបង្កើតថ្មីដែលបានបញ្ចប់ការសិក្

សាពីកម្មវិធីរបស់ខ្លួន។ ក្នុងចំណោមនោះ មានធុរកិច្ចដែលគួរឱ្យកត់សម្គាល់មួយគឺ FCC Analytics ដែលជាក្រុមហ៊ុន FinTech ដែលផ្តោតទៅលើដំណោះស្រាយការពារបទល្មើសប្រឆាំងនឹងការលាងលុយកខ្វក់ Moonfare Asia; ដំណោះស្រាយ Diginex; និង EmergentX ។ នៅក្នុងវិស័យ AI នេះ Votee AI បានបង្កើតគំរូភាសាចិនកាតាំងកម្រិតខ្ពស់ ខណៈពេលដែល SPEEQO បានបង្កើតឧបករណ៍ដែលដំណើរការដោយ AI សម្រាប់ការវិភាគស្ថានភាពអារម្មណ៍របស់កុមារ។ ធុរកិច្ចបង្កើតថ្មីជាច្រើនបានកំពុងបោះជំហានទៅមុខក្នុងវិស័យរស់នៅឆ្លាតវៃ និងទីក្រុងឆ្លាតវៃ ជាមួយនឹងក្រុមហ៊ុនដូចជា Avalon SteriTech, Papabo, Make the Dot និង Kicks-Crew ដ៏លេចធ្លោ។ កន្លែងកម្សាន្តបែបឌីជីថលក៏កំពុងរីកចម្រើនផងដែរ​​ មានដូចជាក្រុមហ៊ុន Digital Art Fair Asia និង TELEPORT Immersive ដែលនាំមកនូវភាពច្នៃប្រឌិត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមគ្នា ដើម្បីផ្លាស់ប្តូរឧស្សាហកម្មមួយនេះ។

ភាពជោគជ័យនៃធុរកិច្ចបង្កើតថ្មី Cyberport ពង្រីកលើសពីភាពច្នៃប្រឌិតរបស់ពួកគេ។ វាប្រៀបបានជាសហគមន៍ធុរកុច្ចបង្កើតថ្មី ដែលបានរៃអង្គាសប្រាក់ប្រមាណជាជាង ៤១.២ពាន់លានដុល្លារហុងកុង នឹងទទួលបានពានរង្វាន់ច្រើនជាង ១,៦០០ និងធានាបាននូវកម្មសិទ្ធិបញ្ញាជាង ៥០០ ផងដែរ ។ សហគមន៍មួយនេះ បានចូលរួមក្នុងការពន្លឿនអាជីវកម្មជាសកល ចំនួនប្រមាណជា ២៧0 និងគាំទ្រក្រុមហ៊ុនជាង ៣០០ ឲ្យអាចពង្រីកដល់ទីផ្សារអន្តរជាតិចំនួន ៣៥ ក្នុងសកលលោក។ ធុរកិច្ចងបង្កើតថ្មីទាំងនេះ មានប្រភពមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដោយមានស្ថាបនិកមកពី ២៥ប្រទេស និងតំបន់ជុំវិញពិភពលោក។

សម្លឹងមើលទៅអនាគត ក្រុមហ៊ុន Cyberport នៅតែបន្តស្របតាមការប្តេជ្ញាចិត្ត ដើម្បីផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ទេពកោសល្យច្នៃប្រឌិត និងពន្លឿនការផ្លាស់ប្តូរឌីជីថលនៅក្នុងទីក្រុងហុងកុង។ កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ក្នុងគោលបំណងបង្កើនប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់ទីក្រុង ផ្លាស់ប្តូរការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងលើកស្ទួយសេដ្ឋកិច្ចឌីជីថល។ តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ Cyberport ស្វែងរកការពង្រឹងជំហររបស់ហុងកុងនៅលើឆាកអន្តរជាតិ ជាមជ្ឈមណ្ឌលឈានមុខគេសម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិត។

គ្រប់គ្រងដោយ Hong Kong Cyberport Management Company Limited, Cyberport បម្រើជាមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល ដែលប្រមូលផ្តុំសមាជិក ជាង ២,១០០នាក់ រួមទាំងធុរកិច្ចបង្កើតថ្មីនៅក្នុងតំបន់ ក្រៅបណ្តាញ និងក្រុមហ៊ុនបច្ចេកវិទ្យា ដោយផ្តោតលើការជំរុញវិស័យសេដ្ឋកិច្ចឌីជីថល តភ្ជាប់អាជីវកម្មនៅប្រទេសចិនដីគោក ទៅទីផ្សារអន្តរជាតិ។ មជ្ឈមណ្ឌលនេះក៏គាំទ្រដល់ការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាថាមវន្ត ជំរុញភាពជាសហគ្រិន ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យា និង តភ្ជាប់គម្លាតរវាងឧស្សាហកម្មប្រពៃណី និង ឌីជីថល​ ផងដែរ។

Previous Post

កម្ពុជានាំចេញអង្ករជាង៥៧ម៉ឺនតោន ដោយទទួលបានទឹកប្រាក់ជាង៤១៣លានដុល្លារ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤

Next Post

Inzaghi សម្តែងការពេញចិត្តចំពោះជ័យជម្នះ 3-1 លើក្រុម Parma

ChiChi

ChiChi

Related Posts

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល
បច្ចេកវិទ្យា និងនវានុវត្តន៍

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល

by Ken My
អង្គារ ធ្នូ 17th, 2024
ធនាគារជាតិនៃកម្ពុជាស្នើភាគីចិនគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន
បច្ចេកវិទ្យា និងនវានុវត្តន៍

ធនាគារជាតិនៃកម្ពុជាស្នើភាគីចិនគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន

by Ken My
អង្គារ ធ្នូ 10th, 2024
នាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយ Mastercard ដើម្បីងាយស្រួលដល់អ្នកទេសចរអន្តរជាតិ
បច្ចេកវិទ្យា និងនវានុវត្តន៍

នាគារជាតិនៃកម្ពុជា ដាក់ឲ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយ Mastercard ដើម្បីងាយស្រួលដល់អ្នកទេសចរអន្តរជាតិ

by Ken My
ពុធ វិច្ឆិកា 13th, 2024
Load More
Next Post
Inzaghi សម្តែងការពេញចិត្តចំពោះជ័យជម្នះ 3-1 លើក្រុម Parma

Inzaghi សម្តែងការពេញចិត្តចំពោះជ័យជម្នះ 3-1 លើក្រុម Parma

ADVERTISEMENT

Recent.

ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (269)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.