ព្រីត្តិការណ៍ Aeterna របស់ Bvlguri គឺជាកម្មវីធីមួយដែលត្រូវបានគេស្គាល់ថាជាកម្មវីធីផ្តាច់មុខគេនៃប្រេន Bvlguri ដែលមានឯកអគ្គរដ្ឋទូតម៉ាក និងបុគ្គលសាធារណៈល្បីៗជាច្រើនមកចូលរួម។ ក្នុងឆ្នាំ 2023 នៅទីក្រុងសៀងហៃ ព្រីត្តិការណ៍ Aeterna បានបង្ហាញនូវគ្រឿងអលង្ការ និងនាឡិកាដៃជិត 400 គ្រឿង រួមទាំងពិធីជប់លៀងអាហារថ្ងៃត្រង់ដ៏ប្រណិតអបអរសាទរនូវកម្មវីធី Bvlgari Aeterna ។
នៅក្នុងឆ្នាំថ្មីនេះ ព្រឹត្តិការណ៍ Aeterna របស់ Bvlgari នឹងប្រារព្ធឡើងនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា នៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025 វេលាម៉ោង 6:00 ល្ងាច (GMT+7)។ ព្រឹត្តិការណ៍នេះ គឺសម្រាប់តែការអញ្ជើញជាឯកជនប៉ុណ្ណោះ ហើយគេមិនទាន់បានបង្ហាញជាសាធារណៈនូវបញ្ជីភ្ញៀវពេញលេញរបស់ខ្លួននៅឡើយទេ។ យ៉ាងណាក្ដី តារាសម្ដែងថៃ Mile Phakphum Romsaithong ត្រូវបានគេរំពឹងថានឹងចូលរួម ដូចដែលបានកត់សម្គាល់ដោយក្រុមអ្នកគាំទ្រមួយចំនួន។
ទោះជាយ៉ាងណាក្តី អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ និងអន្ទះសារចង់ដឹងថា តើអ្នកណានឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ព្រោះនេះជាលើកទីមួយដែលមានការបើកសម្ពោធព្រឹត្តិការណ៍បែបនេះដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា។
