• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កាត់បន្ថយហានិភ័យនៃជំងឺមហារីក ដោយគ្រាន់តែបរិភោគផ្លែស្រកានាគ

by Pisey Dim
ព្រហស្បតិ៍ មេសា 11th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ផ្លែស្រកានាគ សម្បូរទៅដោយសារធាតុចិញ្ចឹមខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការទទួលទានផ្លែស្រកានាគ អាចចូលរួមកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម។

បន្ថែមពីនេះ ផ្លែស្រកានាគមានផ្ទុកទៅដោយជាតិសរសៃខ្ពស់ ដែលអាចជួយទ្រទ្រង់ដល់សុខភាពប្រព័ន្ធរំលាយអាហារ ប្រៀបដូចជាផ្លែល្ហុងផងដែរ។

ខាងក្រោមនេះជាហេតុផលមួយចំនួនដែលធ្វើឱ្យផ្លែស្រកានាគជាប់ឈ្មោះជាស្តេចផ្លែឈើ បង្ការហានិភ័យនៃជំងឺមហារីក ៖

សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ៖ ផ្លែស្រកានាគមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជា វីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកោសិកាពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ក្នុងការវិវត្តនៃជំងឺមហារីក។

បង្កើនប្រព័ន្ធភាពស៊ាំ ៖ ផ្លែស្រកានាគសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៀតដែលអាចជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយឱ្យមានសុខភាពល្អ ហើយមានសារសំខាន់ជាពិសេសចំពោះអ្នកជំងឺមហារីកផងដែរ។

មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ៖ ផ្លែស្រកានាគមានសមាសធាតុដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក អាចជួយកាត់បន្ថយការរលាកបង្កជារបួសទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅពាសពេញរាងកាយ។ ការរលាករ៉ាំរ៉ៃត្រូវបានគេគិតថានឹងរួមចំណែកដល់ការវិវត្តនៃជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

សម្បូរជាតិសរសៃ ៖ ផ្លែស្រកានាគមានជាតិសរសៃខ្ពស់ ដែលអាចជួយជំរុញចលនាពោះវៀនទៀងទាត់ និងជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ។ ទាំងនេះអាចបង្ការអ្នកពីមេរោគពោះវៀន ដែលយូរៗទៅអាចឈានដល់ការបង្កឱ្យកើតជាជំងឺមហារីកពោះវៀន។

មានកាឡូរីទាប ៖ ផ្ទុកកាឡូរីទាប ហើយវាក៏ជាអាចជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺមហារីក ដែលប្រហែលជាកំពុងព្យាយាមរក្សាទម្ងន់ឱ្យមានសុខភាពល្អ។

ខណៈពេលដែលការទទួលទានផ្លែស្រកានាគតែមួយមុខ ប្រហែលជាមិនគ្រប់គ្រាន់ក្នុងការបង្ការ ឬព្យាបាលជំងឺមហារីកនោះទេ អ្នកអាចទទួលទានផ្លែស្រកានាគជាមួយរបបអាហារដែលមានតុល្យភាពល្អ និងសម្បូរសារធាតុចិញ្ចឹម នោះទើបផ្លែឈើដ៏អស្ចារ្យនេះក្លាយខ្លួន ផ្នែកមួយនៃផែនការគ្រប់គ្រងជំងឺមហារីកទាំងមូល៕

Previous Post

គម្រោងវិនិយោគថ្មីចំនួន ១០៦ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១

Next Post

ម៉ូដសក់ ប្រូខូលី កំពុងល្បីនៅលើបណ្ដាញសង្គម

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
ម៉ូដសក់ ប្រូខូលី កំពុងល្បីនៅលើបណ្ដាញសង្គម

ម៉ូដសក់ ប្រូខូលី កំពុងល្បីនៅលើបណ្ដាញសង្គម

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.