កាបូបដែលទាក់ទាញភ្នែក គឺជាមិត្តល្អបំផុតរបស់អ្នក។ យ៉ាងណាមិញ ភាពខុសគ្នារវាងការស្លៀកពាក់ និងស្ទីល គឺស្ថិតនៅលើគ្រឿងប្រើប្រាស់ឯទៀត។ កាបូបដើរតួនាទីជាម៉ូតទាន់សម័យ និងមានមុខងារបំពេញបន្ថែមដោយផ្តល់ឱ្យអ្នកនូវតម្រូវការផ្នែកស្ទីលផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់អ្នក។
ការសម្រេចចិត្តកាបូបមួយណាដើម្បីផ្គូផ្គងឲ្យសមនឹងសំលៀកបំពាក់របស់អ្នកអាចជាការលំបាក ព្រោះថាវាមានជម្រើសដល់ទៅរាប់រយឯណោះ។ មិនថាវាជាកាបូបស្ពាយម៉ូតយ៉ាងម៉េច ឬទំហំប៉ុណ្ណាទេ តែពណ៌ គឺសំខាន់បំផុត។ ខណៈពេលដែលអ្នកប្រើប្រាស់ភាគច្រើន អាចលង់ចិត្តជាមួយពណ៌ខ្មៅនោះ គឺនៅមានពណ៌ផ្សេងទៀត ដែលអាចជួយលើកកម្ពស់ភាពលេចធ្លោនៃសំលៀកបំពាក់អ្នកដែរ។
ឥឡូវនេះ តាមដានឲ្យដឹងទាំងអស់គ្នាថា កាបូប ៧ពណ៌ខាងក្រោមនេះ ដាក់សមត្ថភាពអាចឲ្យអ្នកផ្គូរផ្គងជាមួយសំលៀកបំពាក់អ្វីក៏បាន។