រដូវរងាឈានចូលមកដល់ នៅតំបន់ខ្លះក៏មានការធ្លាក់ព្រិលពាសពេញផ្ទៃដីបង្កើតជាទេសភាពដ៏ស្រស់ត្រកាល និងបរិយាសកាសប្លែកភ្នែកតាមបែបធម្មជាតិ។ សាកស្រម៉ៃទៅមើល នៅក្នុងរដូវកាលធ្លាក់ព្រិលបែបនេះ ប្រសិនអ្នកបានទៅកាន់តំបន់មួយចំនួនដែលមានទេសភាពអន្ទងអារម្មណ៍ទៅកាន់ពិភពរឿងនិទានព្រះនាងព្រិលស ជឿជាក់ថាបទពិសោធន៍ថ្មីបែបនេះនៅក្នុងដំណើរជីវិតរបស់អ្នក ប្រាកដជាមិនអាចបំភ្លេចបានឡើយ។
ឡេឌីស៍ នឹងបើកបង្ហាញជូននូវតំបន់មួយចំនួននៅប្រទេសចិន ហាក់ដូចជាស្ថានសួគ៌ទឹកកកលើដី បង្កប់សម្រស់ស្រស់ត្រកាល និងភាពអច្ឆរិយៈដ៏អស្ចារ្យនៅលើពិភពលោក ៖
- Nyingchi, Tibet
ប្រសិនបើអ្នកមានគម្រោងធ្វើដំណើរកំសាន្តវិស្សមកាលទៅ Nanga Bawa នៅក្នុងរដូវរងានេះ អ្នកប្រាកដជាទទួលបានឱកាសខ្ពស់ក្នុងការមើលឃើញទិដ្ឋភាពដ៏ពេញលេញនៃភ្នំដែលបានគ្របដណ្តប់សុទ្ធសឹងតែព្រិលឹកក និងស្រមោលភ្នំពណ៌មាសនាពេលពន្លឺថ្ងៃរះឡើង។
ជាមួយកញ្ចក់នៃផ្ទាំងទឹកកកពណ៌ខៀវដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហៅថា “ផ្ទាំងទឹកកកបុរាណ” ប្រទាក់ក្រឡាគ្នារហូតដល់ព្រិលនៅលើភ្នំ ក្នុងទីក្រុង Basongcuo… អ្នកនឹងមានការភ្ញាក់ផ្អើល នៅពេលដឹងថាទឹកបឹងនៅទីនោះមិនមែនមានតែមួយពណ៌នោះទេ ប៉ុន្តែមានស្រមោលផ្សេងៗគ្នាដូចជាពណ៌បៃតងដិត ខៀវខ្ចី ប្រៀបដូចត្បូងមរកត។
- Aba, Sichuan
នៅពេលអ្នកធ្វើដំណើរទៅកាន់តំបន់ Jiuzhaigou នៅក្នុងរដូវស្លឹកឈើជ្រុះ ឬរដូវរងា អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងភ្នំដែលគ្របដណ្តប់ដោយព្រិលទឹកក ព្រមទាំងមានបឹងធម្មជាតិរំលេចពណ៌នៃផ្ទៃទឹកខៀវ មានព្រៃឈើចម្រុះពណ៌ និងវាលស្មៅដ៏ស្រស់ត្រកាល កំពុងបំពេញសម្រស់គ្នាទៅវិញទៅមក។ ទិដ្ឋភាពភ្នំនឹងអន្ទងឱ្យចិត្តអ្នកស្រវឹង ដោយមិនបានទទួលទានសុរា។
នាពេលរាត្រី អ្នកអាចស្នាក់នៅតំបន់ទៅភ្នំ Gulugou ដើម្បីត្រាំក្នុងទឹកក្ដៅឧណ្ណៗយ៉ាងមានក្តីសុខ រួចក្រឡេកមើលព្រៃវេទមន្តចម្រុះពណ៌ពីចម្ងាយតាមរយៈចំហាយទឹកអ័ព្ទ ប្រៀបដូចជាសុបិន្តមួយ និងជាបទពិសោធន៍ពិសេសក្នុងជីវិត។
- Changsha Yuelu Mountain
ពិធីបុណ្យ Red Maple នៃភ្នំ Yuelu ប្រារព្ធជារៀងរាល់ឆ្នាំ នៅចុងខែវិច្ឆិកា អ្នកអាចចូលរួមដើម្បីស្វែងយល់អំពីទំនៀមទម្លាប់ និងវប្បធម៌នៃប្រជាជនក្នុងតំបន់នោះ រួមទាំងទស្សនាវេទិកាស្លឹកឈើពណ៌ក្រហមគ្របដណ្តប់ពីលើភ្នំដ៏ត្រជាក់ភ្នែក។
ប្រាសាទ និងប៉មបុរាណ នៅក្នុងរដូវកាលធ្លាក់ព្រិល បានដាស់អារម្មណ៍របស់អ្នកឆ្លងភពទៅកាន់សម័យអតីតកាល បន្ថែមនឹងការរំលេចនូវសម្រស់ភ្លឺដូចពពកក្រហម វាស្អាតដូចផ្ទាំងគំនូរ ហើយមានសិល្បៈខ្លាំងណាស់។
- Nanjing Zhongshan
ព្រៃ Baldcypress គឺជាចំណុចនៃភាពលេចធ្លោដ៏ធំបំផុតនៃសួនរុក្ខសាស្ត្រ នៅតំបន់ Zhongshan ។ ភ្ញៀវទេសចរអាចធ្វើដំណើរកាត់សួន Ginkgo Avenue អមជាមួយស្លឹកពណ៌បៃតងនៃដើមឈើខ្ពស់ៗរបស់ប្រទេសចិន។ នៅប្របច្រាំងទន្លេ Crescent Embankment បានប្រែទៅជាពណ៌មាស រួមជាមួយពណ៌ក្រហមយ៉ាងស្រស់ស្អាត ប្លែកភ្នែក ដែលអ្នកនឹកស្មានមិនដល់អំពី។