• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ទេសាភិបាលភិបាលធនាគារជាតិ បង្ហាញពីគន្លឹះរូបិយប័ណ្ណឌីជីថល

by Ken My
ពុធ សីហា 14th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រូបិយប័ណ្ណឌីជីថល និងការធ្វើរៀលូបនីយកម្មនៅកម្ពុជាឡើងវិញ” នៅក្នុងសិក្ខាសាលាស្តីពី “ការប្រើប្រាស់ប្រាក់រៀល៖ ផែនទីឆ្ពោះទៅកាន់ការធ្វើរៀលូបនីយកម្មឡើងវិញ  (The Riel Deal: A Roadmap for Re-rielization) នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើងដោយស្ថានទូតបារាំងនៅកម្ពុជា, សាកលវិទ្យាល័យ Grenoble Alpes នៅប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដោយមានការចូលរួមដោយផ្ទាល់និងតាមរយ:ប្រព័ន្ធអនឡាញ ពីសំណាក់អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និស្សិត និងតំណាងក្រសួង-ស្ថាប័នរដ្ឋនិងឯកជន  សរុបប្រមាណ ៦០នាក់។ សិក្ខាសាលានេះក៏មានការចូលរួមជាកិត្តិយសពី ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា, ឯកឧត្តមបណ្ឌិត លុយ ចាន់ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងលោកស្រីបណ្ឌិត Thi-Anh-Dao TRAN តំណាងស្ថានទូតបារាំងនៅកម្ពុជា ផងដែរ។

តាមរយៈសុន្ទរកថាគន្លឹះ លោកជំទាវទេសាភិបាល បានលើកឡើងពីប្រវត្តិរូបិយវត្ថុចាប់តាំងពីអាណាចក្រហ្វូណន រហូតដល់សម័យកាលនៃការកកើតប្រាក់រៀលនិងប្រវត្តិប្រាក់រៀល ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។ លើសពីនេះ លោកជំទាវបណ្ឌិតក៏បានបង្ហាញពីដំណើរវិវត្តប្រកបដោយស្ថិរភាពនៃអត្រាប្តូរប្រាក់រៀល ការដាក់ឱ្យដំណើរការស្តង់ដារខេអេចឃ្យូអរ ការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់និងពិភពលោក និងដំណើរវិវឌ្ឍន៍នៃប្រតិបត្តិការតាមប្រព័ន្ធបាគង។

គួររំលេចថាសិក្ខាសាលានេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវដែលសហការរួមគ្នារវាងសាកលវិទ្យាល័យ Grenoble Alpes សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា ដែលផ្តោតចម្បងទៅលើការវិភាគអំពីស្ថានភាពដុល្លារូបនីយកម្មនៅកម្ពុជា និងការទាញយកប្រយោជន៍ពីឌីជីថលូបនីយកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ។

Tags: ធនាគារជាតិនៃកម្ពុជា
Previous Post

ការបង្ហាញ​ម៉ូត រដូវស្លឹកឈើជ្រុះ-រដូវរងា 2024 របស់ Hermès មានរចនាបទបែបបារាំង និងអាមេរិក

Next Post

ស្តាយស្លៀកពាក់ទាំង 6 បែប របស់កំពូលតារាចម្រៀង Taylor Swift

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
Load More
Next Post
ស្តាយស្លៀកពាក់ទាំង 6 បែប របស់កំពូលតារាចម្រៀង Taylor Swift

ស្តាយស្លៀកពាក់ទាំង 6 បែប របស់កំពូលតារាចម្រៀង Taylor Swift

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.