កាល់ស្យូម គឺជាសារធាតុចិញ្ចឹមដែលចាំបាច់បំផុតសម្រាប់កុមារ ក្នុងការលូតលាស់ឆ្អឹងនៃរូបរាងកាយប្រកបដោយភាពរឹងមាំ ជួយរក្សាដង់ស៊ីតេឆ្អឹង រួមទាំងធានាបាននូវសុខភាព និងកាយសម្បទាល្អនៅពេលក្រោយ។
រាងកាយមិនអាចផលិតជាតិកាល់ស្យូមបានទេ ដូច្នេះសារធាតុមួយនេះ គឺតម្រូវឱ្យយកតាមរយៈរបបអាហារ ដើម្បីរក្សាឆ្អឹងឱ្យរឹងមាំ និងបំពេញតម្រូវការមេតាបូលីសរបស់រាងកាយ។
នៅពេលដែលកុមារទទួលទានអាហារសម្បូរជាតិកាល់ស្យូមនៅក្នុងវ័យកុមារភាព សារធាតុនេះនឹងត្រូវបានបង្កើតឡើង ហើយរក្សាទុកនៅក្នុងឆ្អឹងរបស់ពួកគេរហូតដល់ពេញវ័យ និងទ្រទង់រូបរាងកាយបានយ៉ាងល្អ។
អាហារទាំងនេះ គឺជាប្រភពកាល់ស្យូមក្នុងការទ្រទ្រង់សរីរាង្គ និងបំពេញការលូតលាស់ឆ្អឹងរបស់កុមារយ៉ាងពេញលេញ។
ទឹកដោះគោ
ទឹកដោះគោមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា កាល់ស្យូម ប៉ូតាស្យូម ប្រូតេអ៊ីន វីតាមីន A, D និង B12 ។ ការទទួលទានទឹកដោះគោជាប្រចាំមិនត្រឹមតែធ្វើឱ្យឆ្អឹងមានសុខភាពល្អនោះទេ ប៉ុន្តែវាត្រូវបានគេរកឃើញថា អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូងផងដែរ។
សាច់ត្រី
សាច់ត្រី គឺជាប្រភពអាហារនៃកាល់ស្យូម ក្រៅពីសម្បូរទៅដោយកាល់ស្យូម សាច់ត្រីក៏មានផ្ទុកនូវ ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៦។
គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានដូចជា អាល់ម៉ុន (Almond) សណ្តែកដី និង Walnut គឺជាប្រភពនៃសារជាតិកាល់ស្យូម។ គ្រាប់ធញ្ញជាតិ អាល់ម៉ុនមានផ្ទុកជាតិកាល់ស្យូមច្រើនដល់ទៅ 228 មីលីក្រាមក្នុង 100 ក្រាម ។ លើសពីនេះ គ្រាប់ធញ្ញជាតិ ក៏មានផ្ទុកខ្លាញ់ធម្មជាតិ និង វីតាមីន E ម៉ាញ៉េស្យូម រួមទាំងជាតិសរសៃ (Fiber) ផងដែរ។
បន្លែបៃតង
រួមមាន ប្រូខូឡី ស្ពៃតឿ Spinach និងប្រភេទបន្លែបៃតងដទៃទៀត គឺស្ថិតក្នុងចំណោមក្រុមអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ព្រោះវាមានផ្ទុកជាតិដែក វីតាមីន A វីតាមីន C និង ហ្វូឡាត។
ប្រភេទផ្លែឈើធម្មជាតិផ្សេងទៀត មានដូចជា ផ្លែក្រូច ផ្លែម្នាស់ ផ្លែគីវី ផ្លែប៉ោម ផ្លែស្រកានាគ ផ្លែទំពាំងបាយជូ ផ្លែល្ហុង ផ្លែចេក និងផ្លែត្របែក។