Amber Kampot បានរៀបចំព្រឹតិ្តការណ៍ទេសចរណ៍កីឡា ដែលជាកម្មវិធីប្រណាំងចែកទូកកាយ៉ាក ស្ថិតនៅខេត្តកំពត ត្រូវចាប់ផ្តើមពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ដែលមានរង្វាន់សរុបរហូតដល់ ២,៤៥០ ដុល្លារ ហើយជាផ្នែកមួយដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ ដោយកម្ពុជាជឿជាក់ថា និងអាចពង្រីកទីផ្សារទេសរចណ៍កីឡាអោយកាន់តែមានភាពទូលំទូលាយបន្ថែមទៀត។
បើតាមប្រភព៖ alliedmarketresearch.com បានបង្ហាញថា ទំហំទីផ្សារទេសចរណ៍កីឡាសកលដែលមានតម្លៃ ៣២៣ លានដុល្លារក្នុងឆ្នាំ ២០២០ ហើយត្រូវបានព្យាករណ៍ថានឹងឈានដល់ ១,៨ ប៊ីលានដុល្លារនៅឆ្នាំ ២០៣០ ។
កីឡាក្នុងទឹកកំពុងរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន ដូច្នេះ Amber Kampot បានមើលឃើញពីភាពរីកចម្រើន ដោយបានរៀបចំការប្រកួតជិះទូកកាយ៉ាក ដើម្បីពង្រីកវិសាលភាពវិស័យទេសចរណ៍កីឡានេះអោយកាន់តែទូលំទូលាយ។ នេះមិនត្រឹមតែជាមធ្យោបាយដ៏ល្អក្នុងការធ្វើការអភិវឌ្ឍមូលដ្ឋានទេសចរណ៍របស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានធ្វើឱ្យ Amber Kampot លើកកម្ពស់សុខភាពតាមរយៈកីឡាដល់ប្រជាជនកម្ពុជាទាំងមូល និងជាពិសេសដល់ក្មេងជំនាន់ក្រោយ។ លើសពីនេះ! គំនិតផ្តួចផ្តើមដ៏គួរឱ្យរំភើបផ្សេងទៀតគឺស្ថិតនៅក្នុងវិស័យទេសចរណ៍កីឡា រួមទាំងបាល់ទាត់ និងការប្រកួតជិះកង់ចុះភ្នំ ដែលកំពុងបានគ្រោងរៀបចំសម្រាប់ខេត្តផងដែរ។
ព្រឹត្តិការណ៍នេះផ្តល់ជូនអ្នកជិះទូកកាយ៉ាកដែលមានជំនាញផ្សេងៗគ្នា ហើយនៅក្នុងការប្រកួតប្រជែងនេះនឹងមានអ្នកជំនាញជិះទូកកាយ៉ាកជាច្រើនបានចូលរួម ដែលត្រូវបែងចែកជា ៣ប្រភេទ រួមមាន Fun , Semi-Pro និង Pro ដោយប្រភេទនីមួយៗត្រូវកំណត់តាមអាយុ និងចម្ងាយជាក់លាក់។
– ប្រភេទ Fun ៖ យ៉ាងតិច ១៨ ឆ្នាំ ចម្ងាយ៖ ៥០០ ម៉ែត្រ
– ប្រភេទ Semi-Pro ៖ គ្រប់ប្រភេទអាយុ៖ ចម្ងាយ៖ ២,០០០ ម៉ែត្រ
– ប្រភេទ Pro ៖ គ្រប់ប្រភេទអាយុ៖ ចម្ងាយ៖ ៥,០០០ ម៉ែត្រ
ក្នុងប្រភេទនីមួយៗ បេក្ខនារីកំពូលទាំងបីនឹងដណ្តើមមិនត្រឹមតែប្រាក់រង្វាន់ប៉ុណ្ណោះទេ ថែមទាំងមេដាយ និងពានផងដែរ។
នេះជាការចែករង្វាន់៖
– ប្រភេទ Fun ៖ – លេខ១ ទទួលបាន ២០០ ដុល្លារ , លេខ២៖ ១៥០ ដុល្លារ , លេខ៣៖ ១០០ ដុល្លារ
– ប្រភេទ Semi-Pro ៖ – លេខ ទទួលបាន ៣៥០ ដុល្លារ ,លេខ២៖ ២០០ ដុល្លារ ,-លេខ ៣៖ ១៥០ ដុល្លារ
– ប្រភេទ Pro ៖ – លេខ១៖ ៧៥០ ដុល្លារ ,-លេខ២៖ ៣៥០ ដុល្លារ ,- លេខ៣៖ ២០០ ដុល្លារ
សម្រាប់ការប្រណាំងទូកកាយ៉ាក់តាមដងទន្លេកំពតឆ្នាំ ២០២៤ នេះនឹងបានផ្តល់នូវភាពសប្បាយរីករាយ ទៅដល់អ្នកទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការលើកស្ទួយលើវិស័យកីឡាមួយនេះ។ Amber Kampot រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីចាប់ផ្តើមដំណើរការរីការរីករាយនៅតាមដងទន្លេនៃខេត្តកំពត ដែលមានទេសភាពស្រស់ស្អាត ពោរពេញទៅដោយអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។