ក្រុមហ៊ុន ជីពម៉ុង មានចក្ខុវិស័យដ៏ធំធេង បង្កើតផ្សារខ្មែរ ដែលមានឈ្មោះថា “ភូមិខ្មែរ អ្នកធ្វើ”… នេះ គឺជាអចលករមួយដ៏សំខាន់សម្រាប់ជម្រុញ និងបង្កើនសេដ្ឋកិច្ចប្រាក់ចំណូលដល់ក្រុមគ្រួសារបងប្អូនប្រជាពលរដ្ឋខ្មែរមានជីវភាពធូរធា និងលើកកម្ពស់ផលិតផលក្នុងស្រុកប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ក្នុងរយៈពេលវែង។
ភូមិខ្មែរអ្នកធ្វើ គឺជាផ្សារទេសចរណ៍ខ្មែរ បង្កើតឡើងដោយខ្មែរ ដើម្បីប្រមូលផ្ដុំផ្សព្វផ្សាយអំពីផលិតផលខ្មែរ ម្ហូបអាហារ បន្លែ ផ្លែឈើ សិប្បកម្ម និងស្នាដៃសិល្បៈខ្មែរ នេះប្រៀបបានជាចលនារស់រវើកមួយសម្រាប់ជម្រុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងការគាំទ្រផលិតផលក្នុងស្រុកទៀតសោត ក៏បង្ហាញអំពីកម្លាំងចលករនៃការកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល និងជួយឱ្យអាជីវករក្នុងស្រុកមានឱកាសក្នុងការពង្រឹង និងបង្កើនសមត្ថភាពសង្វាក់ផលិតកម្ម ព្រមទាំងកាត់បន្ថយភាពក្រីក្រ។
ការចូលរួមលើកកម្ពស់ និងគាំទ្រផលិតផលក្នុងស្រុក គឺជាការរួមចំណែកកំណើនសេដ្ឋកិច្ច និងជម្រុញកិច្ចអភិវឌ្ឍមូលដ្ឋាននៅកម្ពុជា លើកទឹកចិត្តប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម ការកែច្នៃ ឬអភិវឌ្ឍនិងលក់នៅលើទីផ្សារក្នុងនិង ក្រៅប្រទេស ធ្វើឱ្យប្រជាជនមានមោទនភាពនឹងទទួលបានកិត្តិយសនិងកិត្តិនាមពីផលិតផលដែលខ្លួន បានផលិត។

ផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយ ឬច្រើន បានឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណីតាមបែបបុរាណ និងតាមបែបសម័យទំនើប ដែលផ្ដល់ នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋានដែលខ្លួនកំពុងរស់នៅ ហើយជលិតផលទាំងនោះមានសក្តានុពល ង្រឹងពង្រីកបានបរិមាណគុណភាព និងសោភណ្ឌភាព។
សូមកុំភ្លេចណា ផ្សារទេសចរណ៍ខ្មែរ ភូមិខ្មែរអ្នកធ្វើ នឹងបើកសាកល្បងដំណើរការនៅខែកញ្ញា ទី១២ ខាងមុខនេះ បងប្អូនចូលរួមទាំងអស់គ្នា មកលេងផ្សារខ្មែរ ដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ខ្មែរ។