ប្រសិនបើមានការឱ្យជ្រើសរើស ប្រភេទសម្លៀកបំពាក់ ដែលស្រ្តីពេញចិត្ត សម្រាប់ទិញស្តុកទុកដាក់ក្នុងទូរខោអាវ នោះប្រាកដណាស់ថា គឺជាឈុតហែលទឹក ឫ ឈុតទឹកលេងសមុទ្រ។ នៅក្នុងឆ្នាំ ២០២៤នេះ មាន Trend ឈុតប៊ីគីនី ជាច្រើនម៉ូត ដែលតម្រូវតាមចំណង់ចំណូលចិត្តរបស់មិត្តៗនារីគ្រប់រូប។
ឡេឌីស៍ សូមណែនាំប្រភេទប៊ីគីនី ទាំង ៦ ដែលកំពុងស្ថិតនៅ Trending ពេញនិយមបំផុត ៖
Arts & Crafts
ប៊ីគីនីប្រភេទនេះ ផ្តល់នូវម៉ូតបែបទាន់សម័យ និង មានភាពឆើតឆាយនៅពេលពាក់។ មានម៉ូតខ្លះ ត្រូវបានបង្កើតឡើងដោយប្រើអំបោះ ចាក់ដោយដៃ បង្កើតបានជាភាពសិចស៊ីបែប ហ្វេស្សិន ថែមទៀតផង។
Sans Straps
នេះជាប្រភេទប៊ីគីនី ដែលស្រដៀងនឹងរ៉ូប។ វាជា trend ដែលអ្នកអាចកត់ដាក់ក្នុងបញ្ជីដើម្បីទិញស្តុកទុកនៅក្នុងទូរ សម្រាប់ការទៅដើរលេងកម្សាន្តនៅសមុទ្រ ឫ ចូលរួមនៅក្នុងកម្មវិធី pool party ជាដើម។
Garden of Time
ប៊ីគីនីប្រភេទនេះ មានរំលេចដោយម៉ូត 3-D ផុសឡើង ដែលជួយបង្កើនសោភ័ណភាព ឱ្យកាន់តែស្អាតថែមមួយកម្រិតទៀត។ ខ្លះត្រូវបានគេរចនាឡើងដោយមានម៉ូតផ្កា ផុសឡើងតែម្តង សម្រាប់លោកអ្នកចូលចិត្តស្តាយបែបឆើតៗ គឺ ប៊ីគីនីប្រភេទនេះ ស័ក្កិសមឥតខ្ចោះ។
Elegant Embellishments
ចូលចិត្តលេងខ្លួនបែប fancy ទាន់សម័យ? មិនថាតែសម្លៀកបំពាក់ទេ ពេលនេះលោកអ្នកអាចធ្វើការជ្រើសរើស ម៉ូត fancy សូម្បីតែខោអាវក្នុង។ ម៉ូតទាំងនេះ ត្រូវបានរចនាឡើង មានភាពទាន់សម័យ និង ផ្តល់នូវអារម្មណ៍ជឿជាក់នៅពេលពាក់។
Wild Things
នេះជាប្រភេទប៊ីគីនី ដែលមានម៉ូតសេះបង្កង់ ស លាយ ខ្មៅ។ វាជាប្រភេទម៉ូតដែល classic បំផុត ហើយប្រសិនបើអ្នកចង់បានពណ៌ឆើតបន្តិច នោះ ម៉ូតពណ៌ក្រហម នឹងមិនធ្វើឱ្យអ្នកខកបំណងឡើយ។
Toe the Line
នេះជាប្រភេទប៊ីគីនី ដែលមានការរចនាម៉ូតបែប សាមញ្ញ ឫ យើងអាចហៅម្យ៉ាងទៀតថា ជាម៉ូតបែប minimalism។ វាមើលទៅមិនមានម៉ូតរញ៉េរញ៉ៃច្រើន ប៉ុន្តែស្អាត និង ស័ក្តិសមសម្រាប់អ្នកចូលចិត្តលេងខ្លួនបែបសាមញ្ញា។