• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មានបញ្ហាសក់ស្តើងមែនទេ? សូមកុំធ្វើរឿងទាំងនេះបន្តទៀត បើមិនចង់ឱ្យខ្លួនទំពែកទាន់

by Pisey Dim
សៅរ៍ មេសា 6th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

មនុស្សម្នាក់ៗមានប្រភេទសរសៃសក់ខុសៗគ្នា ទៅតាមអរម៉ូននៃសុខុមាលភាពរៀងៗខ្លួន​ន។ អ្នកខ្លះមានសក់ក្រាស់ អ្នកខ្លះទៀតមានសក់ស្តើង និងសក់សំពោង ឬសក់រួញ ប៉ុន្តែប្រភេទសរសៃសក់ដែលពិបាកមើលថែទាំជាងគេ គឺសក់ស្តើង និងបែកចុង។ មូលហេតុដែលបណ្តាលឱ្យសក់ស្តើងរួមកត្តាមួយចំនួនដូចជា កង្វះជាតិប្រូតេអ៊ីន ប្រើប្រាស់សាប៊ូខុស ទម្លាប់ប្រចាំថ្ងៃ និង មិនយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពសរសៃសក់។

នេះជាដំណឹងល្អចំពោះអ្នកដែលមានបញ្ហាសក់ស្តើង ឡេឌីស៍ នឹងបើកបង្ហាញជូននូវគន្លឹះខ្លះៗក្នុងការថែទាំសក់ប្រភេទនេះប្រកបដោយប្រសិទ្ធិភាព ៖​

ការកក់សក់

ការជ្រើសរើសសាប៊ូកក់សក់ គឺជារឿងសំខាន់បំផុត។ សូមជ្រើសរើសសាប៊ូដែលត្រូវជាមួយស្បែកក្បាល​ និងសរសៃសក់ដើម្បីប្រើប្រាស់ឱ្យសមស្របនឹងស្បែកក្បាលរបស់អ្នកទទួលយកវា។ នៅពេលដែលអ្នកក់សក់ សូមកុំកក់ញីសក់ខ្លាំងៗពេក ព្រោះវាងាយបណ្តាលឱ្យសរសៃសក់ជ្រុះ និងទាក់រមូលចូលគ្នា អាចធ្វើឱ្យដាច់សក់ និងធ្វើឲ្យសក់កាន់តែស្តើងទៅៗ។

ការផ្លុំសក់

បន្ទាប់ពីការកក់សក់រួច អ្នកអាចផ្លុំសក់នៅក្នុងសីតុណ្ហភាពដែលសមរម្យ ចៀសវាងការដាក់កម្រិតខ្យល់ក្តៅខ្លាំងពេក ព្រោះអាចនឹងធ្វើឱ្យរលាកស្បែកក្បាល (គល់សរសៃសក់) ដោយសារតែសក់មានសភាពស្តើង។

ប្រើប្រាស់ស្រោមខ្នើយសូត្រ

ប្រសិនបើអ្នកជាមនុស្សមានសក់ស្តើង ពិតប្រាកដណាស់អ្នកគួរតែប្រើប្រាស់នូវប្រភេទស្រោមខ្នើយសូត្រ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពសក់ដែលស្តើង។ ស្រោមខ្នើយសូត្រគឺមាន “ភាពរលោងនៃ Satin អាចកាត់បន្ថយពីការកកិតសរសៃសក់ ហើយវាភ្ជាប់មកជាមួយខ្នើយកប្បាស” ។

កាត់បន្ថយការលេងស្ទាយល៍ម៉ូតសក់

សរសៃសក់ស្តើង ពិតជាមិនអាចទ្រាំទ្រនឹង កម្តៅនៃការអ៊ុត ឬកៀបសក់ខ្លាំងពេកឡើយ ជាពិសេសសារធាតុគីមីនៅក្នុងស្រ្ពៃយ៍បាញ់សក់ សូមព្យាយាមកាត់បន្ថយរឿងទាំងនេះ ប្រសិនបើអ្នកមិនចង់ទំពែក។

លើសពីនេះ អ្នកគួរតែទទួលទាននូវបន្លែ ផ្លែឈើដែលសម្បូរទៅដោយវីតាមីនជាច្រើនដើម្បីជំនួយស្បែកក្បាល និងសរសៃសក់ឱ្យកាន់តែមានភាពរឹងមាំ និងសុខភាពល្អ។

ទឹកកិនចេញពីបន្លែ

ការពិសាទឹកការ៉ុត គឺជាវិធីព្យាបាលបែបធម្មជាតិដ៏មានប្រសិទ្ធភាពមួយប្រភេទ ដើម្បីព្យាបាលសក់ស្តើង។ ម្យ៉ាងទៀត អ្នកក៏អាចពិសាទឹកផ្ទីស្រស់ផងដែរ ដើម្បីព្យាបាលសក់ស្តើងនេះ។

Previous Post

មើលស្ទីល សិល្បករខ្មែរនាំគ្នាស្លៀកខោអាវក្រម៉ា លេងល្បែងប្រជាប្រិយខ្មែរ

Next Post

Collection ថ្មីរបស់ Victoria Beckham Mango នឹងចេញលក់ក្នុងខែនេះ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
Collection ថ្មីរបស់ Victoria Beckham Mango នឹងចេញលក់ក្នុងខែនេះ

Collection ថ្មីរបស់ Victoria Beckham Mango នឹងចេញលក់ក្នុងខែនេះ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.