ការរចនាម៉ូតស្បែកជើង “Derby with Thick Straps” បានផ្តល់នូវផាសុកភាពមិនធ្លាប់មាន និងធ្វើឱ្យមានតុល្យភាពល្អរវាងរចនាប័ទ្មផ្លូវការ និងសាមញ្ញធម្មតា!
និន្នាការនៃស្បែកជើង Loafers មានតាំងពីយូរណាស់មកហើយ ម៉ូតនេះបានផ្តល់នូវដំណើរឆ្ពោះពីភាពសាមញ្ញទៅកាន់ភាពឆើតឆាយមិនចេះចប់។ រាប់ចាប់ពីអ្នកដែលនិយមពាក់ស្បែកជើងកវែង Ugg ទៅធ្វើការ ឬពាក់ម៉ូត Sambas ជាមួយសម្លៀកបំពាក់កីឡានៅក្លឹបហាត់ប្រាណ… បន្ថែមពីនេះ បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំនៃ WFH ស្បែកជើងប៉ាតាក៏បានក្លាយជាស្បែកជើងដែលត្រូវតែមានសម្រាប់អ្នកលេងស្ទីលម៉ូតតាមដងផ្លូវ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល 1ឆ្នាំកន្លងមកនេះ និន្នាការស្បែកជើងបានចាប់ផ្តើមផ្លាស់ប្តូរទិសដៅ ដោយមនុស្សគ្រប់គ្នាហាក់ដូចជាចាប់ផ្តើមពីស្ធីលធម្មតាទៅជា “ការលេងស្ទីលដ៏គួរឱ្យចាប់អារម្មណ៍” បំផុត។ គេបានសម្គាល់ឃើញវត្តមាននៃស្បែកជើង Loafers និង Wallabe ជាច្រើន ដែលវាមានដូចជា ស្បែកជើង Paraboot Derby ឬ Paraboot ។

រាប់ចាប់ពីស្ទីលបុរសនៅក្នុងរឿង The Wolf of Wall Street ពោលគឺនារីស្លៀកពាក់ឈុតម៉ូតបុរស ការលេងស្ទីលខោខូវប៊យ និងអាវសម្រាប់ទៅធ្វើការ រួមជាមួយស្បែកជើង Paraboot Derby… ក៏បានចាប់ផ្តើមទទួលប្រជាប្រិយភាពនៅលើដងផ្លូវ (Street Fashion)។