អាកាសធាតុធ្លាក់ខ្យល់ និងចុះត្រជាក់អាចធ្វើឱ្យស្បែករលាក និងមានសភាពស្ងួតកាន់តែខ្លាំង ដូច្នេះអ្នកគួរតែមានទម្លាប់ថែរក្សាស្បែកឱ្យត្រឹមត្រូវល្អ មានគ្រប់ដំណាក់កាល ដើម្បីចៀសវាងបញ្ហាកើតមាននៅលើស្បែកមុខ។ ជារឿយៗ សេរ៉ូម គឺជាសារធាតុផ្សំដ៏ល្អដែលអ្នកអាចបញ្ចូលទៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នក ដើម្បីដោះស្រាយតម្រូវការស្បែកជាក់លាក់។
សេរ៉ូម គឺជាផលិតផលថែរក្សាផ្ទៃមុខដែលមានកំហាប់ខ្ពស់ អ្នកអាចលាបបាននៅក្រោយពេលលាងសម្អាតមុខរួចរាល់ ឬមុនប្រើប្រាស់ក្រែមលាបមុខ។
គុណសម្បត្តិនៃសេរ៉ូម រួមមានជាច្រើនដែលអ្នកនឹកស្មានមិនដល់ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយថែទាំដល់ស្បែករបស់អ្នកដោយសារតែការប្រមូលផ្តុំនៃសារធាតុសកម្ម ហើយវាត្រូវបានស្រូបចូលទៅក្នុងស្បែកយ៉ាងឆាប់រហ័សដោយសារតែភាពស្រាលនៃសាច់សេរ៉ូម។ ម្យ៉ាងទៀត វាមានម៉ូលេគុលថែទាំដែលមានមានទំហំតូច និងប្រសិទ្ធិភាពទ្វេដង បើប្រៀបធៀបទៅដឹងក្រែមលាបមុខ។
របៀបក្នុងការបញ្ចូលសេរ៉ូមទៅក្នុងទម្លាប់នៃការថែទាំស្បែកមុខ
អ្នកគួរលាបសេរ៉ូមនៅក្រោយពេលលាងសម្អាតមុខរួចរាល់ ឬមុនប្រើប្រាស់ក្រែមលាបមុខ ព្រោះក្រែមលាបមុខមានស្រទាប់ក្រាស់ដែលរារាំងដល់សេរ៉ូមមិនជ្រាបចូលទៅក្នុងស្បែកកាន់តែជ្រៅ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រើប្រាស់សេរ៉ូមមុនប្រើប្រាស់ក្រែមលាបមុខ សារធាតុសកម្មនឹងបង្កើនប្រសិទ្ធភាពនៃផលិតផលថែរក្សាស្បែកជាបន្តបន្ទាប់ និងមានភាពស៊ីសង្វាក់គ្នាបានយ៉ាងល្អ។
ការប្រើប្រាស់ផលិតផលមាន 3 ដំណាក់កាលសម្រាប់ផ្ទៃមុខទាំងមូល ៖
ដំណាក់កាលទី 1 : សម្អាតស្បែកជាមួយសាប៊ូលាងមុខឱ្យបានស្អាតល្អ
ដំណាក់កាលទី 2 : ប្រើប្រាស់ Toner ជូតស្បែកមុខ មុនលាបសេរ៉ូម
ដំណាក់កាលទី 3 : លាបសេរ៉ូមពីរបីដំណក់លើថ្ងាស ថ្ពាល់ ក រួចលាបឱ្យសព្វសាច់។ លាបចូលថ្នមៗ ហើយទុកចោលប្រហែល 10នាទី
ដំណាក់កាលទី 4 : លាបក្រែមលាបមុខប្រចាំថ្ងៃ រួចជាការស្រេច
គួរបញ្ជាក់ថា សេរ៉ូមអាចប្រើជាថ្នាំព្យាបាលនៅក្នុងការថែទាំស្បែកមុខប្រចាំថ្ងៃ អ្នកអាចប្រើទាំងពេលព្រឹក និងពេលយប់មុនចូលគេង។
ប្រភេទសេរ៉ូមតម្រូវតាមស្បែកមុខនីមួយៗ
• ស្បែកដែលមានស្នាមជាំ : សូមប្រើប្រាស់សេរ៉ូមដែលមានសារធាតុ Sulfuric, Salicylic Acid, Phytic Acid
• ប្រឆាំងភាពចាស់ និងភាពជ្រីវជ្រួញ : សារធាតុ Retinol, Ferulic Acid, Alpha និង Beta Hydroxy, Hyaluronic, Peptides, វីតាមីន C និង Glycolic Acid ដែលអាចជួយពន្យារភាពចាស់នៃស្បែក
• ស្បែកដែលមានអាចម៍រុយ : សូមប្រើប្រាស់សេរ៉ូមមានផ្ទុកដូចជា វីតាមីន C, ចម្រាញ់ចេញពី Mulberry, Bearberry និងឫស Licorice
• ស្បែកស្ងួត និងស្បែកស្លេក ឬ Pale : សូមប្រើប្រាស់សេរ៉ូមមានផ្ទុកសារធាតុ Hyaluronic Acid និង Aloe Vera ដើម្បីផ្តល់សំណើមដល់ស្បែក