ទុរេន ត្រូវបានគេស្គាល់ថាជាស្តេចផ្លែឈើនៅតំបន់អាស៊ី ព្រោះតែរូបរាងដ៏អង់អាចរបស់វាពោរពេញទៅដោយបន្លាស្រួចៗ និងមានតម្លៃថ្លៃជាងផ្លែឈើទូទៅ ម៉្យាងក៏មានឱជារសឆ្ងាញ់ពិសារផង។ ទុរេន ត្រូវបានគេចាត់ទុកថាជាផ្លែឈើដែលគេចូលចិត្តផង និងស្អប់ផង ព្រោះមនុស្សមួយចំនួនមានការប្រតិកម្មជាខ្លាំងជាមួយនឹងក្លិនរបស់វា។ យ៉ាងណាមិញ ទុរេននៅតែជាប្រភេទផ្លែឈើដែលមនុស្សជាច្រើនចូលចិត្តបរិភោគ។
ទុរេន ក៏រាប់ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយគុណប្រយោជន៌យ៉ាងច្រើនចំពោះសុខភាពរាងកាយរបស់មនុស្សយើងផងដែរ ដែលកន្លងមកពុំសូវជាមានអ្នកចាប់អារម្មណ៌ទាល់តែសោះ។
តោះ !!!! ក្រឡេកមកមើលបណ្តុំនៃអត្ថប្រយោជន៌ទាំង ៧ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងអំពី ទុរេន
1. បង្ការ និងសម្រួលអាការទល់លាមក ៖ សាច់ក្លែបទុរេនមានជាតិសរសៃ (FIBER) ដែលជាតិសរសៃនេះពិតជាមានគុណសម្បត្តិយ៉ាងសំខាន់ និងអនុភាពក្នុងការជួយបញ្ចៀសអាការទល់លាមក ព្រមទាំងជួយសម្រួលការបន្ទោរបង់របស់លោកអ្នកមានដំណើរការស្រួលទៅតាមធម្មជាតិ។
2. ទប់ស្កាត់អាការខ្វះឈាម ៖ ផ្លែទុរេនត្រូវបានគេបានរកឃើញថា ជាប្រភេទផ្លែឈើដែលផ្ទុកសារធាតុ FOLATE។ សារធាតុ FOLATE គឺជា ជីរជាតិ B9 (VITAMIN B9) ដែលមានសារសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហមក្នុងសារពាង្គកាយ ការពារអ្នក ពីជម្ងឺខ្វះគ្រាប់ឈាម ឬសម្ពាចឈាមក្រហមថយចុះ។
3. ជួយបង្កើនសុខភាពស្បែក ៖ ផ្លែទុរេនបានផ្ទុកនូវវីតាមីន C ដែលចូលរួមផលិតកូឡាជែន (COLLAGEN) ផ្តល់អត្ថប្រយោជន៌ក្នុងការព្យាបាលស្លាកស្នាមរបួស និងស្នាមអុចខ្មៅនៅលើស្បែក។ សាច់ទុរេនក្នុងមួយក្លែប គឺមានផ្ទុកវីតាមីន C រហូតដល់ទៅ ៨០%។
4. ជួយធ្វើឱ្យឆ្អឹងកាន់តែមានកំហាប់ (DENSITY) ខ្លាំងបន្ថែមទៀត ៖ ផ្លែទុរេនក៏មានផ្ទុកនូវសារធាតុរ៉ែ (KALI)។ គួរបញ្ជាក់ផងដែរថា សារធាតុរ៉ែនេះ ក៏នាំមកនូវគុណប្រយោជន៌ដល់គ្រោងឆ្អឹងក្នុងរាងកាយ ព្រោះសារធាតុរ៉ែ (KALI) បានជួយការពារ កាល់ស្យូម កុំឱ្យបញ្ចេញមកក្រៅតាមរយៈទឹកមូត្រ។
5. បង្កើតអ័រម៉ូនក្នុងរាងកាយ ៖ ជាតិអីយ៉ូឌីន (LODINE) មានសមត្ថភាពជួយបង្កើនសុខភាពរូបរាងកាយផលិតបន្ថែមនូវអ័រម៉ូនរាងកាយ។
6. កម្រិតជាតិស្ករក្នុងឈាម ៖ ផ្លែឈើនេះ មានអនុភាពជួយកម្រិតជាតិស្ករនៅក្នុងឈាម ដោយសារធាតុរ៉ែ (MANGA) ដែលមានផ្ទុកនៅក្នុងសាច់ទុរេន។
7. ជួយកាត់បន្ថយអាការប្រកាំង ៖ មនុស្សជាច្រើនមានការលំបាកទ្រាំទ្រជាមួយអាការៈឈឺក្បាលមួយចំហៀង (ប្រកាំង) ដែលកើតជារឿយៗ ប៉ុន្តែសូមកុំបារម្ភព្រោះថាអ្នកគ្រាន់តែបរិភោគទុរេន ក៏អាចចូលរួមជាកាត់បន្ថយការឈឺចាប់បានដែរ។ ទុរេនមានផ្ទុកនូវសារធាតុ (RIBOFLAVIN) ជាប្រភេទវីតាមីនបេដឺ (B2) ដែលត្រូវបានគេកំណត់យកមកប្រើប្រាស់ជួយបំបាត់អាការប្រកាំង។