• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ស្វែងពីជំហាន ឈានទៅសម្រេចក្តីសុបិនរបស់អ្នក ឱ្យក្លាយជាការពិត

by Pisey Dim
អង្គារ មីនា 19th, 2024
in របទជីវិត
325
SHARES
Share on FacebookShare on Twitter

មនុស្សគ្រប់រូបរមែងមានក្តីសុបិនរៀងៗខ្លួន ម្នាក់ៗមានគោលដៅខុសៗគ្នាអាស្រ័យលើមហិច្ឆតារបស់ខ្លួន។ មិនថាជាក្តីស្រមៃធំ ឬក្តីស្រមៃតូចនោះទេ អ្វីដែលសំខាន់គឺ អ្នកមានការស្វែងយល់ដឹងអំពីវិធីសាស្រ្តក្នុងការសម្រេចគោលដៅរបស់ខ្លួនឱ្យទទួលបានជោគជ័យ និងរៀបគម្រោងម្តងមួយដំណាក់កាលដើម្បីសម្រេចអ្វីដែលអ្នកប៉ងប្រាថ្នា។

ឡេឌីស៍ សូមនាំមកជូនប្រិយមិត្តអ្នកអាននូវគន្លឹះមួយខ្លះៗដែលអាចជួយអ្នកក្នុងការសម្រេចគោលដៅបាន ៖

ធ្វើកំណត់ត្រា

ជំហានដំបូងមុននឹងសម្រេចគោលដៅគឺអ្នកត្រូវដឹងឱ្យច្បាស់អំពីគោលដៅរបស់អ្នកជាមុ​នសិន។ ចាប់ផ្តើមសរសេរអំពីអ្វីដែលអ្នកចង់បាន និងសរសេរអំពីដំណើរឈានទៅរកគោលដៅនោះ វាពិតជាមានសារសំខាន់ណាស់ព្រោះវាអាចជួយឱ្យអ្នកប្រកបដំណើរតាមផ្លូវដែលត្រឹមត្រូវ។

ត្រូវមានគោលដៅច្បាស់លាស់

អ្នកដែលមានគោលដៅមិនច្បាស់លាស់មានភាគរយជោគជ័យតិចជាង អ្នកដែលមានបានកំណត់គោលដៅរបស់ខ្លួនបានច្បាស់លាស់ និងត្រឹមត្រូវ។ សាកគិតទៅមើល បើអ្នកមានគោលដៅច្បាស់លាស់ អ្នកនឹងអាចដឹងអំពីតម្រូវការជាក់លាក់របស់ខ្លួន ហើយងអាចស្វែងរកផ្លូវដើម្បីសម្រេចវាបាន ប្រសើរជាជាងអ្នកស្រពិចស្រពិលចំពោះអ្វីដែលខ្លួនចង់បាន។

កំណត់អ្វីដែលអ្នកអាចធ្វើបាន

វាគឺជារឿងដ៏អស្ចារ្យ ដែលអ្នកមានក្តីសុបិនធំធេង ប៉ុន្តែពេលខ្លះអ្នកត្រូវឆ្លងកាត់ជំហានតូចៗមុនពេលអ្នកឈានដល់គោលដៅធំរបស់អ្នក។ សូមរៀបចំជំហានផ្លូវដើរម្តងបន្តិចៗ ពីតូចទៅធំ រួចធ្វើវាសន្សឹមៗ កុំបង្ខំ នោះមិនយូរមិនឆាប់អ្នកនឹងឈានដល់ចំណុចធំនៃគោលលដៅរបស់អ្នកហើយ។

រក្សាកំណត់ត្រាប្រចាំថ្ងៃ

វាពិតជាសំខាន់ណាស់ក្នុងការបន្តដំណើរនៅពេលដែលអ្នកបានកំណត់គោលដៅរួចហើយ។ ចាប់ផ្តើមសរសេរអំពីវិធីដែលអ្នកអាចសម្រេចបាន និងបោះជំហានទៅមុខដើម្បីសម្រេចគោលដៅឱ្យបានជាប់លាប់។ ការរក្សាកំណត់ត្រាប្រចាំថ្ងៃអាចជួយជំរុញទឹកចិត្តរបស់អ្នក ព្រោះអ្នកអាចមើលឃើញលទ្ធផលដែលអ្នកទទួលបាន។

កុំបោះបង់ការតាំងចិត្ត

បើទោះបីជាអ្នកទទួលការបរាជ័យដោយប្រការណាមួយក៏ដោយ ចូរកុំបោះបង់ឱ្យសោះ​ អ្នកត្រូវមានសង្ឃឹម និងផ្តោតអារម្មណ៍ក្នុងការដោះស្រាយបញ្ហានោះ។ វាពិតជាមានការពិបាកក្នុងការទទួលបានការជោគជ័យនៅលើកដំបូង ប៉ុន្តែក៏គ្មានហេតុផលអ្នកត្រូវបោះការតាំងចិត្តនិងបញ្ឈប់ការព្យាយាមដែរ។ “បរាជ័យ គឺជាបទពិសោធន៍ឆ្លុះបញ្ចាំងអំពីភាពជោគជ័យ”។

ផ្តល់រង្វាន់លើកទឹកចិត្តឱ្យខ្លួនឯង

នៅពេលអ្នកទទួលបានជោគជ័យ វាគឺជារង្វាន់ដ៏វិសេសវិសាលមួយហើយ ប៉ុន្តែដើម្បីឱ្យអ្នកមានអារម្មណ៍ថាខ្លួនពិតជាអស្ចារ្យ និងលើកទឹកចិត្តខ្លួនឯងបន្ថែមដោយផ្តល់រង្វាន់មួយលើកទឹកចិត្តដល់ខ្លួនឯង​។

ប្រសិនបើគោលដៅរបស់អ្នកមានការពិបាកគ្រប់ជំហានដើម្បីទទួលបានជោគជ័យ អ្នកគួរតែមានការត្រៀមខ្លួនទុកជាមុននៅគ្រប់ពេលដែលអ្នកឈានទៅរកគោលដៅ។​

Previous Post

អតីតជ័យលាភី Miss Teen Cambodia 2023 កាន់​តែ​លេច​ធ្លោជាមួយ​ឈុត​ច្នៃដោយកូនខ្មែរ

Next Post

ទីកន្លែង​ទស្សនា​ផ្ការីក ចំនួន ៥នៅ​កូរ៉េ ដែល​ប្រិយមិត្ត​ចេញដើរ​ក្រៅ​ប្រទេស មិន​គួរ​មើល​រំលង

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Generation Z (GenZ)
របទជីវិត

Generation Z (GenZ)

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
ទីកន្លែង​ទស្សនា​ផ្ការីក ចំនួន ៥នៅ​កូរ៉េ ដែល​ប្រិយមិត្ត​ចេញដើរ​ក្រៅ​ប្រទេស មិន​គួរ​មើល​រំលង

ទីកន្លែង​ទស្សនា​ផ្ការីក ចំនួន ៥នៅ​កូរ៉េ ដែល​ប្រិយមិត្ត​ចេញដើរ​ក្រៅ​ប្រទេស មិន​គួរ​មើល​រំលង

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.