នៅក្នុងឆ្នាំ 2024 ពណ៌ ត្រូវបានគេចាត់ទុកជាកត្តាសំខាន់បំផុតមួយ នៅក្នុងវិស័យហ្វេស្សិន ប្រទេសចិន។ ជាក់ស្តែងសម្លៀកបំពាក់ ពណ៌បៃតង ឫ ពណ៌បែបធម្មជាតិ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារពលរដ្ឋចិនយល់ឃើញថាពណ៌នេះអាចជួយព្យាបាលអារម្មណ៍តានតឹង។
នៅក្នុងរដូវផ្ការីក អ្នកច្នៃម៉ូតជនជាតិចិន បានយកលំនាំស្តាយនិងម៉ូត តាមធម្មជាតិ ព្រៃព្រឹក្សា តួយ៉ាងពណ៌បៃតង ស្ថិតនៅក្នុងជម្រើសទីមួយ នាពេលបច្ចុប្បន្ន។ នៅលើប្រព័ន្ធបណ្តាញសង្គមចិន ពាក្យ hashtag “plant-based style” កំពុងផ្ទុះ ដោយមានអ្នកចូលមើលរហូតដល់ទៅ 147 លាន views។
Fashion Trend ខាងលើនេះ កើតឡើងចំពេលដែលពលរដ្ឋចិន បានព្យាយាមគេចចេញពីជីវិតដ៏អួរអាប់នៅទីក្រុង ចរាចរណ៍ដ៏សែនមមាញឹក ជាដើម ជាហេតុធ្វើឱ្យពួកគេធ្វើដំណើរទៅកាន់តំបន់ជនបទ។ ពលរដ្ឋខ្លះ បានសម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធ 20 នាទី ក្នុងសួនឧទ្យាន នៅជិតតំបន់ពួកគេរស់នៅ។
គួរបញ្ជាក់ថា ម៉ូតកំពុងពេញនិយមនៅក្នុងប្រទេសចិន នាពេលបច្ចុប្បន្ន គេដាក់ឈ្មោះឱ្យថា “Plant-themed wear”។ អ្នក design ម៉ូតនេះឡើងមានជំនឿចិត្តថា សម្លៀកបំពាក់ប្រភេទនេះ ក្រៅពីផ្តល់ភាពស្រឡះស្រួល ក៏ធ្វើឱ្យអ្នកពាក់មានអារម្មណ៍ស្រស់ថ្លាផងដែរ៕