• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សុវត្ថិភាពកូនតូចៗ នៅលើប្រព័ន្ធអ៊ីនធើណេត

by Pisey Dim
សុក្រ មករា 24th, 2025
in ភាពជាមាតា, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ការពារសុវត្ថិភាពកូនៗរបស់អ្នកនៅលើប្រព័ន្ធអ៊ីនធើណិត គឺជារឿងសំខាន់បំផុតក្នុងយុគសម័យឌីជីថលនេះ។ ក្មេងៗកាន់តែច្រើន បានចំណាយពេលយ៉ាងសកម្មនៅលើគេហទំព័រប្រព័ន្ធអ៊ីនធឺណិត ការណ៍នេះក៏ងាយពួកគេងាយក្លាយជាជនរងគ្រោះ ប្រឈមនឹងហានិភ័យផ្សេងៗ ដែលអ្នកនឹកស្មានមិនដល់។

ហេតុដូច្នេះហើយ សូមកំហិតការចែករំលែកព័ត៌មានផ្ទាល់ខ្លួននិងក្រុមគ្រួសារលើបណ្តាញសង្គម និងត្រូវឧស្សាហ៍ពិនិត្យឧបករណ៍ឬថ្នាលឌីជីថលដែលអ្នក និងក្រុមគ្រួសាររបស់អ្នកកំពុងប្រើប្រាស់​ឲ្យបានម៉ត់ចត់ ថាអ្នកបានអនុវត្តនូវវិធីសាស្រ្តគ្រប់គ្រងទិន្នន័យដែលមានសុវត្ថិភាពសម្រាប់ពួកគេហើយ។

វិធីសាស្រ្តសំខាន់ៗក្នុងការរក្សាសុវត្ថិភាពកូនៗរបស់អ្នក​ មានដូចជា៖

ការកំណត់ព័ត៌មានឯកជន ៖

  • កំណត់ព័ត៌មានឯកជន ៖ ពិនិត្យមើលឧបករណ៍របស់កូនរបស់អ្នក ដើម្បីឲ្យប្រាកដថាឧបករណ៍​នោះ​បានធ្វើបច្ចុប្បន្នភាព (អាប់ដេត) និងកំពុងដំណើរការដោយសូហ្វវែរចុងក្រោយគេ ហើយកំណត់ឯកជនភាពរបស់ពួកគេ ដោយកំណត់លក្ខណៈដែលកាត់បន្ថយ​ការប្រមូលទិន្នន័យ ដើម្បីកុំឱ្យជនទាំងឡាយ​មើលឃើញព័ត៌មានណាមួយ ដែលអ្នកមិនចង់ឱ្យជនទាំងនោះមើលឃើញ។ ការកំណត់ឯកជនភាពនេះ ត្រូវធ្វើឡើងទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ នឹងក្នុងកម្មវិធីហ្គេម។
  • បង្កើតលេខសំងាត់ដែលរឹងមាំ ៖ បង្រៀនកូនៗរបស់អ្នកឲ្យចេះបង្កើតពាក្យ ឬលេខសម្ងាត់ដែលពិបាក នឹងមានតែមួយគត់ ដើម្បីចៀសវាងបញ្ហាលួចចូលប្រើប្រាស់ពីជនខិលខូច។ ពន្យល់អំពីសារៈសំខាន់នៃការរួមបញ្ចូលគ្នារវាងការប្រើប្រាស់លាយ អក្សរ តូច ធំ លេខ និងនិមិត្តសញ្ញាផ្សេងៗ និងមិនត្រូវចែករំលែកលេខកូដសម្ងាត់របស់អ្នកជាមួយនរណាម្នាក់ សូម្បីតែមិត្តភក្ដិជិតស្និទ្ធក្ដី!

  • សូមគិតឲ្យបានល្អិតល្អន់មុនបង្ហោះអ្វីមួយ ៖ អ្វីក៏ដោយនៅលើប្រព័ន្ធអ៊ីនធឺណិត សុទ្ធសឹងតែមានអ្នកតាមដាន។ នៅពេលអ្នកបង្ហោះអ្វីមួយនៅលើអ៊ីនធឺណិត វាពិតជាលំបាកណាស់ក្នុងការលុបវាចោលទាំងស្រុង ព្រោះមានអ្នកប្រើប្រាស់ជាច្រើនបានធ្វើការចែករំលែកតគ្នា និងថតរូបភាព ឬវីដេអូនោះទុករួចស្រេចបាត់ទៅហើយ។
  • គ្រោះថ្នាក់ពីមនុស្សចម្លែក ៖ ចូរបង្រៀនកូនកុំឲ្យទទួលសំណើរសុំស្គាល់ជាមិត្តក្នុងប្រព័ន្ធសង្គមពីមនុស្សមិនស្គាល់។ អ្នកគប្បីពិនិត្យមើល​profile របស់ពួកគេ និងព្យាយាម​រកមើលថាតើពួកគេ គឺជានរណា។ ​តើអ្នកមានមិត្តភក្ដិរួមគ្នាដែរឬទេ? សូមគិតមុនពេលទទួល​ និងកុំចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន ដូចជា​ អាសយដ្ឋាន លេខទូរស័ព្ទ ឬព័ត៌មានលម្អិតនៃធនាគាររបស់អ្នក ទៅកាន់ជនមិនស្គាល់ ទោះបីជានៅក្នុងជីវិតពិត ឬបណ្តាញសង្គម។
  • យល់ដឹងអំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ៖ អប់រំកូនអំពីការគំរាមកំហែងតាមរយៈអ៊ីនធឺណិត និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់វា។ សូមជួយពួកគេ​ឱ្យស្គាល់អំពី​ការផ្សាយពាណិជ្ជកម្ម​តាមអនឡាញ និងប្រើប្រាស់ឱកាសនេះ ដើម្បីស្វែងយល់រួមគ្នា​ថាតើមានអ្វីមិនប្រក្រតីជាមួយ​នឹងសារអវិជ្ជមាន​មួយចំនួន​ ដែលអ្នកឃើញ។ ចូរលើកទឹកចិត្តពួកគេឱ្យរាយការណ៍ករណីណាមួយនៃការគំរាមកំហែងតាមអ៊ីនធឺណិតដែលពួកគេបានជួបប្រទះ។

  • យល់ដឹងអំពីតំណលីងគ្មានសុវត្ថិភាព ៖ ពិភាក្សាអំពីតំណលីងដែលគ្មានសុវត្ថិភាព ដែលកំពុងរីករាលដាល ពាសពេញប្រព័ន្ធអ៊ីនធើណេត ចៀសវាងមានគេលួចយក (Hack) ទិន្នន័យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ពិចារណាលើការប្រើឧបករណ៍គ្រប់គ្រងដោយមាតាបិតា ដើម្បីរក្សាសុវត្ថិភាព ឬរារាំងការចូលប្រើប្រាស់គេហទំព័រដែលមិនសមស្របតាមអាយុរបស់កុមារ។
  • កសាងកេរ្តិ៍ឈ្មោះឌីជីថល ៖ ការចំណាយពេលនៅតាមអនឡាញ​ ក៏អាចជាឱកាសដ៏អស្ចារ្យ ដើម្បីឱ្យកូនៗ​របស់អ្នក​បង្កើតភាពច្នៃប្រឌិត រៀនសូត្រ ប្រើប្រាស់សម្លេងរបស់ពួកគេ ដើម្បីចែករំលែក​ទស្សនៈទានបានដែរ។ ចូរពន្យល់ នឹងលើកទឹកចិត្តពួកគេឲ្យប្រើប្រាស់ធនធាននៅលើប្រព័ន្ធអ៊ិនធឺណេតឲ្យបានត្រឹមត្រូវ ដើម្បីសាងកេរ្តិ៍ឈ្មោះឌីជីថល។ បន្ថែមពីនេះ អ្នកត្រូវបង្រៀនគេឲ្យមានការគោរព មានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន នឹងចេះបង្កើតតុល្យភាព រវាងសកម្មភាពអនឡាញជាមួយនឹង​បែបបទរស់នៅបែប​សកម្ម និង​ការកម្សាន្តអហ្វឡាញ ផងដែរ។

Previous Post

Real Madrid បានបង្ហាញសមត្ថភាពវាយលុកដ៏ខ្លាំងក្លារបស់ពួកគេជាមួយនឹងជ័យជម្នះទៅលើ RB Salzburg

Next Post

ការញុំាខុសប្រក្រតីក្នុងវ័យជំទង់

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?
របទជីវិត

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?
សុខភាព និង សម្ផស្ស

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

by Kim Heng
ព្រហស្បតិ៍ កក្កដា 10th, 2025
ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?
សុខភាព និង សម្ផស្ស

ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?

by Kim Heng
សុក្រ កក្កដា 11th, 2025
Load More
Next Post
ការញុំាខុសប្រក្រតីក្នុងវ័យជំទង់

ការញុំាខុសប្រក្រតីក្នុងវ័យជំទង់

ADVERTISEMENT

Recent.

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

ព្រហស្បតិ៍ កក្កដា 10th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (106)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (274)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.