ជារៀងរាល់ឆ្នាំនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តកាន Cannes Film Festival ត្រូវបានគេចាត់ទុកថាជាកម្មវិធីកម្រាលព្រំក្រហមមួយសម្រាប់ តារាៗមកពីជុំវិញពិភពលោក បង្ហាញសម្រស់ ស្តាយស្លៀកពាក់ និង គ្រឿងអលង្ការប្រណិតរបស់ពួកគេ។ ចំណែកនៅក្នុងឆ្នាំ ២០២៤នេះ ក៏មិនមានភាពខុសគ្នា ពីឆ្នាំមុនប៉ុន្មានដែរ មានឈុតសម្លៀកបំពាក់ fashion trend ជាច្រើនដែលយើងអាចឃើញនៅក្នុងមហោស្រពភាពយន្តដ៏ធំមួយនេះ។
ការបង្ហាញសម្រស់របស់តារាៗ នៅលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន ជាពេលវេលាពិសេសដោយសារតែវាជាពេលវេលាមួយ អាចបង្កើនប្រជាប្រិយភាពរបស់ពួកគេ ក៏ដូចជា ម៉ូតសម្លៀកបំពាក់ នាឡិកា គ្រឿងអលង្ការ និង ស្បែកជើងដែលពួកគេបានពាក់ចូលរួមផងដែរ។ ចំណែកនៅក្នុងឆ្នាំ ២០២៤នេះ គេសង្កេតឃើញថា ស្បែកជើងកែង ប្រភេទ slingback កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារតែមានតារាៗជាច្រើនរូបបានពាក់វា។
ស្បែកជើង slingback ចេញលក់ដំបូងនៅក្នុងអំឡុងឆ្នាំ ១៩៥០ ផលិតដោយ Gabrielle “Coco” Chanel សហការជាមួយនឹង Massaro Paris ដើម្បីរចនាម៉ូតស្បែកជើងនេះឡើង។ ចាប់តាំងពីពេលនោះមក ស្បែកជើង slingback ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយគេឃើញតារាល្បីៗ បានពាក់វា ដែលមានដូចជា Bridget Bardot, Jackie Kennedy និង Marilyn Monroe។ ចំណែកក្រុមហ៊ុនហ្វេស្សិនធំៗ ប្រណិតៗ Prada, Givenchy, Mugler និង Christian Dior ក៏បានផលិតស្បែកជើង slingback នេះដូចគ្នា៕
Trending Shoes at Cannes Film Festival 2024