ស្បែកជើង Godzilla Minus One ជាម៉ូត trending ដោយគេឃើញស្បែកជើងនេះត្រូវបានពាក់ដោយផលិតកររឿង Godzilla របស់ជប៉ុន នៅក្នុងកម្មវិធីទទួលពាន Oscar កាលពីពេលកន្លងទៅ។ ស្បែកជើងកែងនេះ មើលទៅហាក់រៀងចម្លែកបន្តិច ប៉ុន្តែវាជាគំនិតរចនាម៉ូតបែប creative ពីលោក Ryosuke Matsui។
ក្នុងនាមជាអ្នករចនាម៉ូតស្បែកជើង Godzilla Minus One លោក Ryosuke Matsui បានថ្លែងដោយសេចក្តីរំភើបថា ” ខ្ញុំសប្បាយណាស់និងមានមោទកភាព! ស្បែកជើងដែលរចនាម៉ូតដោយខ្ញុំផ្ទាល់ ត្រូវបានលោក Takashi Yamazaki ដែលជាផលិតកររឿង Gozilla Minus One ដ៏ល្បីល្បាញរបស់ជប៉ុន ពាក់ទៅចូលរួមនៅលើកម្រាលព្រំក្រហម កម្មវិធី Oscar”។ “មិនត្រឹមប៉ុណ្ណោះទេ លោកផលិតករ ថែមទាំងបានហៅស្បែកជើងនេះថា ជាឯកសណ្ឋានរបស់លោកថែមទៀតផង”។
នៅក្នុងវ័យ ៣៥ ឆ្នាំ Ryosuke Matsui កំពុងដំណើរការអាជីវកម្ម ច្នៃម៉ូត ជាមួយនឹងក្រុមការងារចំនួន ៦នាក់។ រយៈពេលជាង ១០ឆ្នាំមកនេះលោកបានរចនាម៉ូតសម្លៀកបំពាក់ និង ស្បែកជើងជាច្រើនប្រភេទ ប៉ុន្តែស្បែកជើង Godzilla Minus One បានធ្វើឱ្យលោកមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានផ្សព្វផ្សាយនៅជុំវិញពិភពលោក៕