ដោយយោងតាមរដ្ឋមន្ត្រីក្រសួងជំរុញការវិនិយោគរដ្ឋលោក Dilum Amunugama បាននិយាយថា រដ្ឋាភិបាលស្រីលង្ការំពឹងថានឹងទាក់ទាញការវិនិយោគបរទេសពី ៤ប៊ីលានទៅ ៤.៥ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤ នេះ។
ក្នុងនោះ រដ្ឋមន្ត្រីរដ្ឋបាននិយាយថានៅឆ្នាំ ២០២៣ ប្រទេសស្រីលង្កាបានទាក់ទាញការវិនិយោគបរទេសដែលមានតម្លៃ ១.៨ ប៊ីលានដុល្លារ ទោះបីជាគោលដៅមានត្រឹមតែ ១.៥ ប៊ីលានដុល្លារក៏ដោយ។ លោកបន្តថា រដ្ឋាភិបាលបានកំណត់ទិសដៅវិនិយោគ ៤,៥ ប៊ីលានដុល្លារនៅឆ្នាំ ២០២៤។

រួមជាមួយនោះ លោក Amunugama បានលើកឡើងថា ការវិនិយោគបរទេសបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះបានចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ហើយលោកបានបន្ថែមថា ដោយសារតែអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កា ការវិនិយោគបរទេសបានធ្លាក់ចុះនៅឆ្នាំ២០២២ និងឆមាសទីមួយនៃឆ្នាំ ២០២៣។ Source:(Xinhua)