ថៃ ជាប្រទេសមួយដែលជឿនលឿនទៅលើវិស័យហ្វេហ្សិន ខណៈប្រជាជនរបស់គេនិយមចូលចិត្តលេងស្តាយខ្លួនទាន់សម័យ ហាក់កាត់ទៅខាងប៉ែកអឺរ៉ុប។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនក្នុងស្រុកបានខិតខំព្យាយាមរិះរកវិធីធ្វើយ៉ាងណាបង្កើតផលិតផលសម្ភារៈប្រើប្រាស់ដូចជាខោអាវ ស្បែកជើង និង គ្រឿងអលង្ការឱ្យត្រូវតាមតម្រូវការរបស់ប្រជាជនរបស់ពួកគេ។
ថ្ងៃនេះ ឡេឌីស៍ សូមណែនាំស្បែកជើងនារីមួយម៉ូតដែលកំពុង on Trending នៅក្នុងទីក្រុងបាងកក។ វាជាស្បែកជើងដែលធ្វើឡើងដោយដៃ យ៉ាងផ្ចត់ផ្ចង់បំផុត មានរោងចក្រនៅបាងកក ផ្ទាល់តែម្តង។ ស្បែកជើងនេះ មានម៉ាកយីហោឈ្មោះថា Minimalist ហើយផលិតផលផលិតចេញពីស្បែកចៀម ១០០ភាគរយ ផ្តល់ភាពស្រណុកសុខស្រួលនៅពេលពាក់ចូលទៅក្នុងជើង។ ស្បែកចៀម បានជួយការពារម្រៀមជើង និង កែងជើង របស់នារី មិនឱ្យកកិត និង មិនឈឺជើងឡើយ។
មិនតែប៉ុណ្ណោះ ស្បែកជើងដ៏ពេញនិយមសម្រាប់នារីសម័យថ្មីមួយនេះ ត្រូវបានគេផលិតមកមិនត្រឹមតែផ្តល់ភាពស្រណុកសុខស្រួលនៅពេលពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវភាពហ្វេហ្សិនដូចគ្នា។ វាជួយលើកកែងជើងរបស់ស្រ្តីឱ្យមើលទៅខ្ពស់ និង ការពារមិនឱ្យក្រឡាច់ ដែលផ្តល់ភាពជឿជាក់ នៅពេលដើរ មិនខ្វល់ខ្លាចរអិល ឫ ដួល។ Minimalist មានជម្រើសពណ៌ចម្រុះ បង្កើតបានជាជម្រើសដ៏សម្បូរបែបសម្រាប់ស្រ្តីជ្រើសរើសពាក់ ឱ្យស៊ីគ្នាជាមួយនឹងពណ៌សម្លៀកបំពាក់របស់ពួកគេ។