ពោតបារាំង
ត្រូវបានគេស្គាល់ថាជា Lady’s finger ឬ gumbo ដែលជារុក្ខជាតិផ្កាដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលត្រូវបានគេចាត់ទុកថាជាបន្លែមានប្រយោជន៍ដល់សុខភាព ដោយសារសម្បូរជីវជាតិដ៏សម្បូរបែប ដូចជាជាប្រភពដ៏ល្អនៃវីតាមីន A និង C សារធាតុរ៉ែ ដូចជាប៉ូតាស្យូមនិងម៉ាញេស្យូម។ វាមានកាឡូរីទាប មានជាតិសរសៃខ្ពស់។ជាធម្មតា ពោតបារាំង អាចយកទៅចម្អិនធ្វើជាអាហារ និង កាត់ជាកំណាត់ៗដាក់ត្រាំនៅក្នុងទឹក។

• ពោតបារាំង នៅពេលដែលចម្អិនផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដោយសារសមាសធាតុផ្សំនៃសារធាតុចិញ្ចឹមរបស់វា រួមមានជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាអាចជួយដល់ការរំលាយអាហារ សុខភាពបេះដូង ការគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយថែមទាំងអាចផ្តល់នូវលក្ខណៈសម្បត្តិក្នុងការប្រឆាំងនឹងជំងឺមហារីកមួយចំនួនផងដែរ។
ការផឹកទឹកពោតបារាំងបានក្លាយជាមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ដោយអ្នកគាំទ្របានធ្វើការអះអាងពីអត្ថប្រយោជន៍ជាច្រើនពីវា ដែលជាប្រភពនៃសារធាតុចិញ្ចឹម និងមានឥទ្ធិពលវិជ្ជមានដល់សុខភាពរាងកាយ។
• ទឹក ពោតបារាំង អាចជួយគ្រប់គ្រងការកើនឡើងជាតិស្ករក្នុងឈាម ដោយសារវាមានជាតិសរសៃខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ទឹកពោតបារាំង ធ្វើឡើងដោយការហាន់ផ្លែពោតបារាំង ស្រស់ ជាចំណិតៗដោយដាក់ត្រាំនៅក្នុងទឹក ហើយទុកវាឱ្យនៅក្នុងទូរទឹកកករយៈពេលជាច្រើនម៉ោង។ សារធាតុរាវដែលហៀរចេញមក គឺទឹកពោតបារាំង ។
អត្ថប្រយោជន៍
ទឹកពោតបារាំង អាចមានប្រយោជន៍សម្រាប់មនុស្សស្ទើរតែគ្រប់គ្នា ការសិក្សាបានបញ្ជាក់ថា៖
• អត្ថប្រយោជន៍ជាពិសេសសម្រាប់ (អ្នកជំងឺទឹកនោមផ្អែម) អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលធ្វើឱ្យវាមានប្រយោជន៍សម្រាប់អ្នកដែលគ្រប់គ្រងជំងឺទឹកនោមផ្អែម។ វាត្រូវបានប្រើប្រាស់ល្អបំផុតនៅពេលព្រឹក។
• អ្នកលើសទម្ងន់៖ អ្នកដែលចង់សម្រក ឬរក្សាទម្ងន់អាចទទួលបានអត្ថប្រយោជន៍ពីជាតិសរសៃក្នុងទឹកពោតបារាំងដែលជួយដល់ការចម្អែតក្រពះ។
• អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ៖ ប្រសិនបើអ្នកជួបបញ្ហាក្នុងការរំលាយអាហារ ការទទួលទានទឹកក្រូចឆ្មាជាប្រចាំអាចជួយពង្រឹងសុខភាពពោះវៀនបាន។
• យកល្អគួរតែផឹកទឹកពោតបារាំងនៅពេលព្រឹកនៅពេលពោះទទេ ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា។