ខ្សែភាពយន្តប្រគុំតន្ត្រី Eras Tour របស់ Taylor Swift នៅតែបំបែកកំណត់ត្រាជាការប្រគំតន្រ្តីដ៏អស្ចារ្យ ដែលអាចឱ្យអ្នកគាំទ្ររបស់នាងរីករាយជាមួយទស្សនីយ៍ភាពនៃការប្រគំតន្រ្តីពីផ្ទះបាន។ នៅប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីការចាក់បញ្ចាំងភាពយន្តប្រគំតន្ត្រីរបស់កំពូលតារាប៉ុប Taylor Swift បានធ្វើការចាក់ផ្សាយជាលើកដំបូងរបស់ខ្លួននៅលើ Disney+ វាបានក្លាយជាភាពយន្តតន្ត្រីដែលមានចំនួនអ្នកទស្សនាច្រើនបំផុតនៅលើវេទិកា។
បើយោងតាមរបាយការណ៍របស់ Deadline បានឱ្យដឹងថា ខ្សែភាពយន្តដែលចងក្រងជាឯកសារនៃការប្រគំតន្ត្រីរបស់ Taylor Swift បានបំបែកឯតទគ្គកម្មដែលមិននឹកស្មានដល់ថាអាចមានអ្នកទស្សនា 4.6 លាន views ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានចាក់បញ្ចាំងកាលពីថ្ងៃព្រហស្បតិ៍នៅម៉ោង 6 ល្ងាច។ ក្នុងការក្លាយជាខ្សែភាពយន្តតន្ត្រីដែលមានអ្នកមើលច្រើនបំផុតនៅលើសេវាកម្មស្ទ្រីម The Eras Tour បានយកឈ្នះលើខ្សែភាពយន្តល្បីដូចជា ៖
· The Beatles: Get Back
· Black Is King: A Film by Beyoncé