• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈប្រព័ន្ធឌីជីថលនៅកម្ពុជា

by Ken My
ពុធ ឧសភា 8th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ប្រព័ន្ធបញ្ជរតែមួយជាតិ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតឡើងនូវប្រព័ន្ធបញ្ជរតែមួយជាតិ នេះ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកលើក្រដាស (Paper-based) ទៅជាការមិនប្រើក្រដាស (Paperless)»។

 “ប្រព័ន្ធបញ្ជរតែមួយជាតិ” គឺពាក់ព័ន្ធ​នឹ​ងការ​​ចេញ​អាជ្ញាប័ណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាត និង​ឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ដែលស្ថិត​ក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ព្រមទាំង​​ ទំនិញដែល​ទទួល​បានការលើកលែងពន្ធនិងអាករស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។

 “គម្រោង​​បញ្ជរតែ​មួយ​ជាតិ ដំណាក់កាល​ទី ៣” ​ បានពង្រីក​វិសាលភាពទៅក្រសួង-ស្ថាប័នចំនួន ១៦ ដែលបានចូលរួម ។ ទន្ទឹមនេះ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក៏បានបន្ថែមមុខងារថ្មីចំនួន ៤ រួមមាន មុខងារគ្រប់គ្រងហានិភ័យ, មុខងារនិហិតដ្ឋានឯកសារពាណិជ្ជកម្ម, មុខងារប្រតិបត្ដិករសេដ្ឋកិច្ច​បានទទួលការអនុញ្ញាត និងមុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ ។

ដើម្បីផ្តល់ភាពងាយស្រួល​ការធ្វើពាណិជ្ជកម្មនៅកម្ពុជា រាជរដ្ឋាភិបាលបានផ្តួចផ្តើមអោយមានប្រព័ន្ធបញ្ជរតែមួយជាតិនេះឡើងដើម្បីមានភាពងាយស្រួលទៅដល់ អ្នកវិនិយោគ ក្នុងការរៀបចំឯកសារពាក់ព័ន្ធតាមរយៈប្រព័ន្ធឌីជីថល ដោយប្រើរយៈខ្លី និងមានភាពល្អប្រសើរជាងមុន។ ការបើកប្រព័ន្ធបញ្ជរជាតិតែមួយនេះ គឺដោយអនុលោមតាមអនុសាសន៍ របស់មជ្ឃមណ្ឌលនៃអង្គការសហប្រជាជាតិ សម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម និង ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក , កិច្ចព្រមព្រៀងស្តីពីការបង្កើត និងអនុវត្តបញ្ជតែមួយអាស៊ាន , កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក និង រួមទាំងឯកសារគោលសម្រាប់បញ្ជរតែមួយជាតិកម្ពុជា។

ប្រព័ន្ធបញ្ជរតែមួយជាតិ បានផ្តល់អត្ថប្រយោជន៍រួមលើកការផ្តល់ និងទទួលសេវាសាធារណប្រកបដោយ ប្រសិទ្ធភាព សក្តិសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និង ចំណេញថវិកា។ ចំពោះអត្ថប្រយោជន៍សម្រាប់ស្ថាប័នក្រសួង រួមមាន ៖ ប្រសិទ្ធភាពការងារស្របតាមច្បាប់និងបទប្បញ្ញត្តិ , ប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាព , ទទួលបានទិន្នន័យពាណិជ្ជកម្មត្រឹមត្រូវ និងទាន់ពេលវេលា ,និង កើនឡើងចូលចំណូលថវិកាជាតិ។ ចំណែកអត្ថប្រយោជន៍សម្រាប់វិស័យឯកជន និងភាគីពាក់ព័ន្ធ រួមមាន៖ ចំណេញពេលវេលា និងថវិកា , បង្កើនការវិនិយោគ , មានតម្លាភាព , និងកាត់បន្ថយការិយាល័យធិបតេយ្យក្នុងការស្នើសុំឯកសារផ្សេងៗ។

ប្រព័ន្ធបញ្ជរតែមួយជាតិ អាចចាត់ទុកបានថា ជាជោគជ័យរួមគ្នា គឺសមិទ្ធផលរួមគ្នា របស់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារ តាមអភិក្រម ចីរភាព នៃប្រព័ន្ធតួអង្គ ទាំងមូល ការធ្វើការរួមគ្នា ប្រកបដោយជោគជ័យ ក៏បានហុចផលដល់វិស័យឯកជន នឹងទទួលបានផលប្រយោជន៍ ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិ ដូចជា ៖ ចំណេញពេល កាត់បន្ថយការចំណាយ ដោយមិនចាំបាច់ រត់ការពីក្រសួង-ស្ថាប័នមួយទៅក្រសួង ស្ថាប័នមួយទៀតនោះទេ»៕

Previous Post

តើជំងឺទឹកនោមផ្អែមមានរោគសញ្ញាបែបណាខ្លះ?

Next Post

កម្ពុជារកចំណូលបានជិត ២០លានដុល្លារ ក្នុងរយៈពេល ៤ខែដំបូងឆ្នាំនេះ ពីលក់បណ្ណចូលទស្សនារមណីដ្ឋាន

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”
សង្គម

សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា
សង្គម

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

by Pisey Dim
សុក្រ កញ្ញា 12th, 2025
ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025″
កម្សាន្ត

ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025”

by Pisey Dim
ច័ន្ទ សីហា 25th, 2025
Load More
Next Post
កម្ពុជារកចំណូលបានជិត ២០លានដុល្លារ ក្នុងរយៈពេល ៤ខែដំបូងឆ្នាំនេះ ពីលក់បណ្ណចូលទស្សនារមណីដ្ឋាន

កម្ពុជារកចំណូលបានជិត ២០លានដុល្លារ ក្នុងរយៈពេល ៤ខែដំបូងឆ្នាំនេះ ពីលក់បណ្ណចូលទស្សនារមណីដ្ឋាន

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.