ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអរម៉ូន វាអាចបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា ក្រលៀន ជើងប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធប្រសាទ និងចរន្តឈាម ។ បើសិនជាយើងទុកវា មិនព្យាបាលទេនោះបញ្អាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងឹតភែ្នក ឬក៏អាចនឹងនាំឲ្យមាន ការដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង ។ ជំងឺទឹកនោមផែ្អម វាយលុកយ៉ាងខ្លាំងទៅលើមនុស្សដែលមានអាយុច្រើន ធាត់ អសកម្មក្នុងជីវភាពរស់នៅ ។ជំងឺទឹកនោមផែ្អមមាន2ប្រភេទដូចជា៖
ជំងឺទឹកនោមផែ្អមប្រភេទទី1
ជំងឺទឹកនោមផែ្អមប្រភេទទី1 គឺជាជំងឺទឹកនោមផែ្អម ដែលអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីនដែលមាននៅក្នុងខ្លួន ឬជាជំងឺដោយបន្សោយ ភាពស៊ាំរបស់រាងកាយ ។ ជំងឺទឹកនោមផែ្អមប្រភេទទី1នេះវាអាចបំផ្លាញកោសិកាលំពែងដែលជាអ្នកផលិត អ័រម៉ូនអាំងស៊ុយលីន។ អ័រម៉ូនអាំងស៊ុយលីន គឺត្រូវការជាចាំបាច់ដើម្បី គ្រប់គ្រងកម្រិតជាតិស្ករ នៅក្នុងឈាម បើសិនជាគ្មានអាំងស៊ុយលីនទេនោះអ្នកជំងឺ អាចស្លាប់បាន។ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី1 នេះអសមត្ថភាពក្នុងការផលិតអ័រម៉ូនអាំងស៊ុយលីន (ពោលគឺមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនពីកំណើត)។ អ្នកកើតជំងឺទឹកនោមផែ្អមប្រភេទទី1 ត្រូវតែបង្កើនបរិមាណ អ័រម៉ូនអាំងស៊ុយលីននៅក្នុងខ្លួនរបស់ពួកគេ មិនថាតាមរយៈ ការចាក់ថ្នាំអាំងស៊ុយលីន ឬពាក់ឧបករណ៍ ដើម្បីបំភាយអាំងស៊ុយលីន នៅក្រោមសែ្បកទេ អ័រម៉ូនអាំងស៊ុយលីនមិនអាចទទួលបានតាមរយៈថ្នាំគ្រាប់ទេពីព្រោះវានឹងត្រូវបំផ្លាញនៅពេលដែលយើងលេបចូលទៅក្នុងដល់រាងកាយរបស់យើង។
- រោគសញ្ញា
ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី1 គឺភាគច្រើនបង្ហាញរោគសញ្ញាភ្លាមៗ ។ រោគសញ្ញារបស់វាមាន
- កំរិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់
- កំរិតជាតិស្ករនៅក្នុងទឹកនោមឡើងខ្ពស់
- នោមញឹក
- មានអាការៈឃ្លានបែ្លកពីធម្មតា
- ស្រកទម្ងន់បែ្លក
- មានអាការៈខ្សោយ និងឆាប់នឿយហត់
- មានអារម្មណ៍មិននឹងន
- មានអាការៈចង់ក្អួត ឬក្អួតចង្អោរតែម្តង
- មូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផែ្អមប្រភេទទី1
ចំពោះមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមាន ជំងឺទឹកនោមផែ្អម គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះបីជាមានភស្តុតាងបញ្ជាក់ថា វាអាចជាជំងឺតពូជក៏ដោយ តែក៏មានកត្តាមជ្ឈដ្ឋាន និងជំងឺដទៃដែលនាំឲ្យកើតជំងឺនេះបានដែរ។
- តើជំងឺទឹកនោមផែ្អមប្រភេទទី1 អាចគ្រប់គ្រងបានឬទេ?
ចំពោះអ្នកដែលមាន ជំងឺទឹកនោមផែ្អម ប្រភេទទី1 ពួកគេអាចរស់នៅដោយរីករាយ និងមានសុខភាពធម្មតា បើសិនជាគេអនុវត្តតាមការព្យាបាល។ កំរិតជាតិស្ករ ត្រូវបានគ្រប់គ្រង ឲ្យនៅក្នុង សភាពធម្មតារហូតតាមរយៈការចាក់បញ្ចូល អ័រម៉ូនអាំងស៊ុយលីន ការហាត់ប្រាណ និងការទទួលទានអាហារ ឲ្យបានទៀងទាត់។ ការធ្វើតេស្តលើទឹកនោម និងឈាមនឹងបង្ហាញថាតើជំងឺនេះ អាចគ្រប់គ្រងបានឬអត់ ។
ជំងឺទឹកនោមផែ្អមប្រភេទទី2
ជំងឺទឹកនោមផែ្អមប្រភេទទី2 គឺមានកំរិតធ្ងន់ធ្ងរជាងប្រភេទទី1 ហើយមានគ្រោះថ្នាក់បំផុតពីព្រោះ វាមិនអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីននោះទេ ភាគច្រើនវាកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ចាប់ពីអាយុ 45ឆ្នាំឡើងទៅ និងអ្នកដែលលើសទម្ងន់ អ្នកដែលមានជំងឺទឹកនោមផែ្អមប្រភេទទី2 នេះ គឺមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ទេ ឬមិនអាចប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីនបានតែម្តង។ ដោយគ្មានអ័រម៉ូនអាំងសូលីនគ្រប់គ្រាន់នេះហើយ ទើបរាងកាយមិនអាចបញ្ជូនជាតិស្ករទៅក្នុងឈាម ចូលទៅក្នុងកោសិកាបានទេ។ ជាតិស្ករកើនឡើងនៅក្នុងឈាម បង្កឲ្យមានបញ្ហាដល់សុខភាព។
1.រោគសញ្ញា
ជំងឺទឹកនោមផែ្អមប្រភេទទី2 ភាគច្រើនវាមានវិវត្តន៏យឺត អ្នកជំងឺភាគច្រើនមានអាការៈស្រេកទឹកខ្លាំង និងនោមញឹក។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមានអារម្មណ៍នឿយហត់ ឆាប់ខឹង និងចង់ក្អួត ពួកគេមានអាការៈ ឃ្លានខ្លាំងតែស្រកទម្ងន់។ ខាងក្រោមនេះ គឺជារោគសញ្ញាផេ្សងៗទៀតៈ
- មានជំងឺសើសែ្បក ជំងឺរលាកអញ្ចាញធេ្មញ ឬរលាកផ្លោកនោមជាញឹកញាប់ ហើយពិបាកព្យាបាល
- ស្រវាំងភែ្នកមើលមិនច្បាស់
- ស្ពឹកស្រពន់ដៃជើង
- មានសែ្បកស្ងួត រមាស់
- រោគសញ្ញាទាំងនេះអាចមានលក្ខណៈស្រាល ដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍ ដោយគេអាចច្រឡំ ដោយសារតែ មានវ័យចំណាស់ ។ មានមនុស្សរាប់លាន នាក់នៅលើពិភពលោកដែលកើត ជំងឺទឹកនោមផែ្អមប្រភេទទី2នេះដោយមិនដឹងខ្លួន។
2.មូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផែ្អមប្រភេទទី2
ចំពោះមូលហេតុដែលនាំឲ្យកើត ជំងឺទឹកនោមផែ្អមប្រភេទនេះ គឺដូចជាជំងឺទឹកនោមផែ្អមប្រភេទទី1ដែរ គឺមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដែលគេថាវាអាចជា ជំងឺតពូជតែពុំមានភស្តុតាងនោះទេ។ មានកត្តាផេ្សងទៀតដែលគេកំណត់ ចំពោះអ្នកកើតជំងឺនេះដូចជាការធាត់ លើសទម្ងន់ BMI > 25 លើសសំពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម ជាដើម ។
3.តើជំងឺទឹកនោមផែ្អមប្រភេទទី2នេះអាចគ្រប់គ្រងបានឬទេ?
ជំងឺទឹកនោមផែ្អមប្រភេទទី2 អាចគ្រប់គ្រងបានដោយរក្សាបរិមាណ ជាតិស្ករឲ្យស្ថិតនៅក្នុង កំរិតធម្មតាជានិច្ចតាមដែលអាចធ្វើទៅបាន ហើយការគ្រប់គ្រង ជាតិស្ករអាចធ្វើទៅ បានតែតាមរយៈការហាត់ប្រាណឲ្យ បានទៀងទាត់ និងគ្រប់ការតមអាហារឲ្យបានម៉ត់ចត់តែប៉ុណ្ណោះ។ ការសម្រកទម្ងន់អាចជួយអ្នកលើស ទម្ងន់ខ្លះក្នុងការរក្សាកំរិតជាតិស្ករ ក្នុងឈាមស្ថិតនៅក្នុងសភាពធម្មតាបាន។
តើជំងឺទឹកនោមផែ្អមទាំងពីរប្រភេទនេះអាចព្យាបាលបានឬទេ?
នៅពេលនេះក្រុមអ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិត បានខិតខំស្វះសែ្វងគ្រប់វិធីដើម្បីរកវិធីព្យាបាល ហើយក៏មានក្តីសង្ឃឹមខ្លះដែរ ទោះបីជាមិនមាន ថ្នាំព្យាបាលពិតប្រាកដ ក៏អាចកាត់បន្ថយ គ្រោះថ្នាក់បានខ្លះៗដែរ ។ សង្ឃឹមថាគេនឹងរកឃើញថ្នាំ និងវិធីព្យាបាលក្នុងរយៈពេលឆាប់ៗខាងមុខនេះ។
ជំងឺទឹកនោមផ្អែមគឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយនៅទូទាំងពិភពលោក។ ភស្តុតាងថ្មីៗជាច្រើនបានបង្ហាញថា អតុល្យភាពនៃការថយចុះអុកស៊ីតកម្មកោសិកា Redox នាំទៅរកអុកស៊ីតកម្មស្រ្តេស និងការវិវត្តនៃជំងឺទឹកនោមផ្អែម អាចបង្កផលវិបាកដែលពាក់ព័ន្ធមួយចំនួន នឹងភាពមិនប្រក្រតីនៃកោសិកា β-cell និងសារធាតុអាំងស៊ុយលីន។ ប្រភេទអុកស៊ីតកម្មប្រតិកម្ម ROS ក៏អាចសំគាល់នូវប្រូតេអ៊ីនមួយចំនួន (Reactive Oxygen Species) ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ មានបញ្ហាសក្តានុពលមួយចំនួននៅក្នុងការអនុវត្តគ្លីនិកនៃការព្យាបាលប្រឆាំងអុកស៊ីតកម្ម រួមទាំងការរលាយមិនល្អ អស្ថេរភាពនៃការផ្ទុក និងការមិនជ្រើសរើសសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការប្រើសារធាតុប្រឆាំងអុកស៊ីតកម្ម អាចយកឈ្នះលើបញ្ហា pharmacokinetic និងមានស្ថេរភាព ព្រមទាំងធ្វើអោយប្រសើរឡើងនូវការជ្រើសរើសនៃ ROS ។ ដូច្នេះហើយ យើងបានផ្តោតទៅលើតួនាទីនៃអុកស៊ីតកម្មស្រ្តេស និងការព្យាបាលដោយអង់ទីអុកស៊ីដង់ក្នុងការបង្ករោគនៃជំងឺទឹកនោមផ្អែម។
ប្រភព
Zhang P, Li T, Wu X, Nice EC, Huang C, Zhang Y. Oxidative stress and diabetes: antioxidative strategies. Front Med. 2020 Oct;14(5):583-600. doi: 10.1007/s11684-019-0729-1. Epub 2020 Apr 4. PMID: 32248333.