Tag: តំបន់ទេសចរណ៍ក្នុងស្រុក

ដំណឹងល្អ! អាជ្ញាធរជាតិអប្សរាសម្រេចបើកទូលាយរឿងថតរូបភាពនិងសម្លៀកបំពាក់ប្រពៃណីទាំងជាតិនិងអន្តរជាតិពុំតម្រូវឱ្យបង់ប្រាក់ទេ

ដំណឹងល្អ! អាជ្ញាធរជាតិអប្សរាសម្រេចបើកទូលាយរឿងថតរូបភាពនិងសម្លៀកបំពាក់ប្រពៃណីទាំងជាតិនិងអន្តរជាតិពុំតម្រូវឱ្យបង់ប្រាក់ទេ

អាជ្ញាធរជាតិអប្សរាបានប្រកាសជូនដំណឹងដល់សាធរណជនជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិការនានាអំពីសេចក្តីសម្រេចថ្មី ដែលពាក់ព័ន្ធទៅនឹងសេវាសាធារណៈផ្លូវការក្នុងរមណីដ្ឋានអង្គរ អំពីផ្នែកការផ្តល់សេវាកម្ម ដែលពុំតម្រូវអោយបង់ប្រាក់ជាដាច់ខាតចំនួនពីរសំខាន់ៗ ៖ ទី១ ៖ មិនតម្រូវអោយបង់ប្រាក់ និងពុំចាំបាច់ដាក់ពាក្យស្នើសុំលើសកម្មភាព ផ្សព្វផ្សាយអំពីអរិយធម៌ វប្បធម៌ខ្មែរ លើបណ្តាញសង្គម ដែលមានដូចជា Facebook You Tube Tik Tok ...

ផ្លូវកង់ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ

ផ្លូវកង់ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ

រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។ រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ ...

តោះទៅលេង “កោះអភិជន” រីសតលំដាប់ផ្កាយ 5 ស្ថិតនៅលើកោះស្តេច

តោះទៅលេង “កោះអភិជន” រីសតលំដាប់ផ្កាយ 5 ស្ថិតនៅលើកោះស្តេច

កោះអភិជន ជារីសតលំដាប់ផ្កាយ 5 មានទីតាំងស្ថិតនៅលើកោះស្តេច។ កោះ ស្តេច ស្ថិតនៅ ឈូងសមុទ្រថៃ មានចម្ងាយប្រហែលជាង 2 គីឡូម៉ែត្រ នៅឆ្នេរសមុទ្រនៃ ឧទ្យានជាតិបុទុមសាគរ ក្នុងស្រុក គិរីសាគរ ក្នុង ខេត្តកោះកុង ប្រទេសកម្ពុជា ។ ផ្តល់នូវបដិសណ្ឋារកិច្ចលំដាប់ផ្កាយ ...

សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលភ្ញៀវទេសចរមិនគួររំលង

សួនរុក្ខជាតិអង្គរ បានក្លាយជាសមិទ្ធផលទេសចរថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលភ្ញៀវទេសចរមិនគួររំលង

សួនរុក្ខជាតិអង្គរ ដែលមានទីតាំងក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ជាកន្លែងកម្សាន្តមួយ ដែលភ្ញៀវទេសចរ មិនគួររំលង។ សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលលោកមិនធ្លាប់ឃើញពីមុនមក ហើយដើមឈើទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានស្គាល់និងសិក្សាឈ្វេងយល់។ អាជ្ញាធរជាតិអប្សរា ដែលបានបង្កើតសួនរុក្ខជាតិអង្គរនេះឡើង​គឺពិតជាទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗដែលបានមកកំសាន្តលេង ដោយសារតំបន់រុក្ខជាតិអង្គរ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដែលមានការរៀបចំសួន ...

Resort ដ៏ប្រណីតមួយកន្លែង ស្ថិតលើកោះឫស្សីបានពាំនាំមកនូវបរិយាកាសយ៉ាងស្រស់បំព្រង

Resort ដ៏ប្រណីតមួយកន្លែង ស្ថិតលើកោះឫស្សីបានពាំនាំមកនូវបរិយាកាសយ៉ាងស្រស់បំព្រង

កោះឫស្សី គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានសម្រស់ស្រស់ស្អាត ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ដើម្បីទៅដល់កោះមួយនេះ អ្នកត្រូវចំណាយពេល 10-15 នាទីតាមទូកពីច្រាំងដីគោក។ ចំពោះចំណុចសំខាន់ៗដែលអ្នកអាចកំសាន្តនៅលើកោះនេះបាន ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានកោះឫស្សី ភ្ញៀវទេសចរគ្រប់រូបអាច លេងទឹក ឬហែលទឹកទឹកសមុទ្រដ៏ថ្លាឈ្វេង, គយគន់ថ្ងៃលិច, ជិះទូកស្ទូចត្រី, ដើរកំសាន្តអារម្មណ៍តាមឆ្នេរសមុទ្រ, បោះជំរុំ ឬបោះតង់, ជ្រមុជទឹកមើលផ្កាថ្ម ព្រមទាំងមានការកំសាន្តផ្សេងៗទៀត។ បន្ថែមពីនេះ ...

ទៅទស្សនាផ្ទះបុរាណខ្មែរ អាយុកាល 100 ឆ្នាំ រួចគេងនៅ Maisons Wat Kor ផ្ទះស្នាក់ប្រណិត ស្ថិតនៅបាត់ដំបង

ទៅទស្សនាផ្ទះបុរាណខ្មែរ អាយុកាល 100 ឆ្នាំ រួចគេងនៅ Maisons Wat Kor ផ្ទះស្នាក់ប្រណិត ស្ថិតនៅបាត់ដំបង

ភូមិវត្តគរ គឺជាភូមិវប្បធម៌មួយរបស់កម្ពុជា ស្ថិតនៅចម្ងាយប្រមាណ 2 គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ភូមិនេះ ត្រូវបានគេចាត់ទុកថាជា ភូមិកំណើតនៃផ្ទះឈើបុរាណខ្មែរ។ ក្នុងចំណោម ផ្ទះបុរាណ ប្រមាណ 20 ខ្នងដែលបានសាងសង់ឡើងកាលពីជាង 100 ឆ្នាំមុន មានផ្ទះ 2 ខ្នងដែលមានអាយុកាលចំណាស់ជាងគេ នោះគឺផ្ទះរបស់ លោកស្រី ...

រំសាយអារម្មណ៍ មកដើរលេងនៅទឹកដី កោះប៉ែន ស្រូបយកខ្យល់អាកាសបរិសុទ្ធ ធម្មជាតិពិតៗ

រំសាយអារម្មណ៍ មកដើរលេងនៅទឹកដី កោះប៉ែន ស្រូបយកខ្យល់អាកាសបរិសុទ្ធ ធម្មជាតិពិតៗ

កោះប៉ែនគឺជាកោះមួយនៅកណ្តាលទន្លេមេគង្គភាគខាងត្បូងក្រុងកំពង់ចាម។ វាមានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីក្រុងកំពង់ចាម។ កោះនេះមានប្រវែងយ៉ាងច្រើនគីឡូម៉ែត្រនៅតាមបណ្តាយដងទន្លេមេគង្គ។ កោះប៉ែនជាគោលដៅទេសចរណ៍បែបសហគមន៍ និងបានបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនតាមដងទន្លេមេគង្គ។ ប្រជាជន ដែលរស់នៅលើកោះប៉ែនប្រកបរបកសិកម្ម នេសាទ​ និងសិប្បកម្មតាមប្រពៃណីពីដូនតា។ ដំណើរឆ្ពោះទៅកាន់ទឹកដីកោះប៉ែនអ្នកស្រុកត្រូវជិះទូកដរ ឆ្លងកាត់នៅរដូវវស្សា និងឆ្លះតាមស្ពានឬស្សីដ៏វែងនៅរដូវប្រាំង។ កោះប៉ែនមានទេសភាពយ៉ាងស្រស់បំព្រងនាគ្រប់រដូវកាល និងមានវាលខ្សាច់យ៉ាងស្អាតល្អ ដែលធ្វើឱ្យភ្ញៀវទេសចរពេញចិត្តទៅកម្សាន្ត និងងូតទឹកលេងនៅលើឆ្នេរខ្សាច់នៅរដូវប្រាំង និងទទួលទានអាហារផងដែរ។ នៅលើកោះមានទាំងផលដំណាំជាច្រើន ដែលប្រជាជនរស់នៅទីនោះបានដាំដូចជា ...

4 កន្លែង ញ៉ាំ “ហតផត-Hot Pot” ក្នុងទីក្រុងភ្នំពេញដ៏ឈ្ងុយឆ្ងាញ់!

4 កន្លែង ញ៉ាំ “ហតផត-Hot Pot” ក្នុងទីក្រុងភ្នំពេញដ៏ឈ្ងុយឆ្ងាញ់!

នៅក្នុងរដូវធ្លាក់ភ្លៀង ត្រជាក់ៗ… ការញ៉ាំស៊ុបហតផត គឺជារឿងដែលមានក្តីសុខបំផុតសម្រាប់អ្នក។ ស្របពេលដែលនៅទីក្រុងភ្នំពេញ កំណើននៃហាងស៊ុបបែបចិន “ហតផត-Hot Pot” បានលេចវត្តមានបន្តបណ្តាក់គ្រប់ទីកន្លែង ប៉ុន្តែនៅទីនេះឡេឌីស៍នឹងធ្វើការណែនាំទៅភោជនីយដ្ឋានចិនចំនួន 4 ដែលអ្នកអាចស្រស់ស្រូបរសជាតិដើមនៃទឹកស៊ុបហតផត រួមជាមួយបរិយាកាសដ៏អស្ចារ្យរបស់ហាងក្នុងកំឡុងពេលរាត្រីជាមួយមនុស្សដែលខ្លួនស្រឡាញ់។   ឡុក ហតផត “Luk Hot Pot” ឡុក ...

សម្រស់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនារដូវវស្សា មានទេសភាពស្រស់ស្អាតគួរជាទីចាប់អារម្មណ៍

សម្រស់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូចនារដូវវស្សា មានទេសភាពស្រស់ស្អាតគួរជាទីចាប់អារម្មណ៍

ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយ ដ៏ស្រស់ស្អាត ដែលមានសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ៥៥ ដែលទើបកសាងថ្មី។ ទឹកធ្លាក់ថ្មដាតូច ឬអ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ។ បើយើងធ្វើដំណើរលើវិថីពត់ពេន (ផ្លូវបុប្ឆាលាក់ខ្លួន) តាមជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០គីឡូម៉ែត្រ ...

កោះសំពោច ឬកោះរាជបុត្រជាកោះតូចច្រឡឹង ប៉ុន្តែមានទេសភាពស្រស់ស្អាតមិនធម្មតា

កោះសំពោច ឬកោះរាជបុត្រជាកោះតូចច្រឡឹង ប៉ុន្តែមានទេសភាពស្រស់ស្អាតមិនធម្មតា

កោះសំពោធ ដែលភាគច្រើនត្រូវបានគេស្គាល់ថាជា កោះរាជបុត្រ មានទីតាំងស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា មានចម្ងាយប្រមាណ 40 គីឡូម៉ែត្រ ពីរង្វង់មូលតោមាស។   កោះរាជបុត្រ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជន ដោយរៀបចំទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចឱ្យភ្ញៀវទេសចរចូលលេងកំសាន្ត និងគយគន់ទេសភាពនៃកោះនេះបាន។ កោះរាជបុត្រ មានទេសភាពស្រស់ស្អាតបូករួមជាមួយបរិយាកាសខ្យល់សមុទ្របករំភើយៗបានធ្វើឱ្យភ្ញៀវទេសចរទៅកាន់ទីនោះមានអារម្មណ៍ស្រស់ស្រាយ បំភ្លេចទុក្ខកង្វល់ខ្វល់ខ្វាយទាំងអស់។ ...

Page 1 of 3 1 2 3
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.