ជាធម្មតាស្បែកជើងកវែង ឬ Boots ត្រូវបានគេចាត់ទុកថាជាស្បែកជើងបុរសពាក់នៅកសិដ្ឋានទីជនបទក្នុងរដូវវស្សា ប៉ុន្តែក្នុងយុគសម័យបច្ចុប្បន្ននេះ មានការផ្លាស់ប្តូរយ៉ាងខ្លាំង នឹកស្មានមិនដល់។ នៅក្នុងវិស័យហ្វេសិនដ៏ទូលំទូលាយ បានបំប្លែង Boots ទៅជាស្បែកជើងមនុស្សស្រី ដោយមានការច្នៃប្រឌិតនូវរចនាប័ទ្មថ្មី ទាន់សម័យ បង្កប់ភាពស្រស់ស្អាត ប្លែក តាមបែបមនុស្សស្រី។
មិនត្រឹមតែផ្លាស់ប្តូររូបរាងថ្មី ស្អាតជាងមុននោះទេ Boots ក៏បានរំលេចសោភ័ណភាពហ្វេសិនផងដែរ ដោយនារីៗអាចពាក់ផ្គួបផ្សំនឹងស្ទីលសម្លៀកបំពាក់របស់ខ្លួនយ៉ាងប្រណីតភាព នៅក្នុងរដូវភ្លៀងដោយមិនខ្លាជអំពីការទទឹកសើមប្រអប់ជើង។
ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានភ្លៀងធ្លាក់ញឹកញាប់… ប្រាកដណាស់ Rain Boots គឺជាជម្រើសស្បែកជើងសំខាន់ដែលចាំបាច់ត្រូវតែមានទុកនៅក្នុងទូសម្លៀកបំពាក់របស់អ្នក ព្រោះថាសភាពជើងសើម មិនងាយស្រួលទេ និងោកើតរមាស់ខ្លាំង ហើយអាចធ្វើឱ្យអ្នកប្រឈមនឹងការឈឺចុកចាប់ ឬកើតពងបែក។
ឡេឌីស៍ នឹងបើកបង្ហាញ Rain Boots ប៉ុន្មានខាងក្រោម ដែលអ្នកអាចពិចារណាសម្រាប់ពាក់ការពារជើងដ៏ស្រឡូនរបស់អ្នកក្នុងរដូវភ្លៀងនេះ ៖