Collection Fall/Winter 2025-2026 របស់ Casablanca ត្រូវបានបំផុសគំនិតដោយប្រទេសជប៉ុន… ការប្រារព្ធពិធីជួបជុំគ្នារវាងវប្បធម៌ប្រពៃណីបុរាណ និងការរចនាបែបសហសម័យ។
ការបង្ហាញ Casablanca Fall/Winter 2025-2026 របស់ Charaf Tajer ដ៏ទាក់ទាញបំផុស ការបង្ហាញម៉ូតបានបំផុសគំនិតនូវរូបភាព 2 ដែលមាននៅក្នុងវប្បធម៌ជប៉ុនបញ្ចូលគ្នា គឺ៖ ទំនើបនិយម និងបុរាណនិយម, បរិយាកាសទីក្រុង និងបរិយាកាសធម្មជាតិ ប្រៀបដូចទៅនឹងការប្រឆាំងគ្នាទៅវិញទៅមក។
រាប់ចាប់ពីភាពឆើតឆាយនៃឯកសណ្ឋានសាជីវកម្ម រហូតដល់អាវស្បែក Bōsōzoku ប៉ាក់ និងស្តីល Kawaii… បំណែកនៃម៉ូតនីមួយៗ បង្ហាញពីធាតុផ្សំរបស់វប្បធម៌ជប៉ុនស្តែងចេញតាមរយៈ ៖ ប៉ាក់អក្សរផ្ចង់ ការបោះពុម្ពរូបភាពទីក្រុង និងទេសភាពធម្មជាតិរបស់ប្រទេសជប៉ុន និងការបកស្រាយទស្សនៈ “Kaizen” ។

ការរចនាក្រណាត់ Neon ជាមួយក្រណាត់ Jacquard និងអាវយឺត Merino-cotton ខណៈពេលដែលគំនូរ Sakura បង្ហាញខ្លួននៅលើរ៉ូបរោមចៀម Satin ឬឈុតស្បែក… មើលទៅប្លែកភ្នែក!