• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កម្ពុជា មាន​គោលដៅទេសចរណ៍ ស្ថិតនៅជុំវិញបឹងទន្លេសាប ច្រើន​ដែល​ភ្ញៀវទេសចរមិនគួរ​មើល​រំលង

by Ken My
Wednesday April 10th, 2024
in Travel, Socialize
325
SHARES
Share on FacebookShare on Twitter

វិស័យទេសចរណ៍នៅកម្ពុជា គឺជាវិស័យដ៏សំខាន់បំផុតមួយ​ក្នុង​ការ​ជួយរុញដោល​នាវាសេដ្ឋកិច្ចរបស់កម្ពុជា ហើយ​នៅ​ក្នុង​នោះ តំបន់ទេសចរណ៍សក្ដានុពលរបស់កម្ពុជា​មាន​ទាំង​តំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍កែច្នៃ និងតំបន់ទេសចរណ៍ធម្មជាតិ។ និយាយពីតំបន់ទេសចរណ៍ធម្មជាតិ​ កម្ពុជា​ក៏​មាន​ជា​ច្រើន​កន្លែង​សុទ្ធ​ជា​កន្លែង​សក្ដានុពល ក្នុង​សូម្បី​តែ​តាម​តំបន់ជុំវិញបឹងទន្លេសាប ក៏​មាន​ជាច្រើន​តំបន់ ដែល​ភ្ញៀវ​ទេសចរមិនគួរ​មើល​រំលង។

តើ​តំបន់​ទេសចរណ៍​ជុំវិញបឹងទន្លេសាប​ទាំង​នោះ មាន​តំបន់​អ្វីខ្លះ សូមតាមដានទាំងអស់គ្នា ។

១) ​សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្ម​ជាតិ និងវប្បធម៌ ដ៏ស្រស់ត្រកាលមួយ សម្រាប់អ្នកមកលេងខេត្តសៀមរាបមិនគួរមើលរំលង នោះគឺសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

២)​ កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏មានសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិ នៃបឹងទន្លេសាប។ កំពង់ផែចុងឃ្នៀស នឹងត្រូវអភិវឌ្ឍន៍ឱ្យស្របតាមស្តង់ដាកំពង់ផែទេសចរណ៍ ដោយត្រូវបំពាក់សម្បទាទ្រទ្រង់សេវាកម្មពេញលេញ នាថ្ងៃអនាគត។ តំបន់ចុងឃ្នៀស ត្រូវតែរៀបចំឱ្យបានល្អប្រសើរ សន្តិសុខ សណ្តាប់សាធារណៈ ជាពិសេសនោះ គឺត្រូវបានកំណត់ច្បាស់លាស់ បែងចែកឲ្យមានជាតំបន់បដិសណ្ឋារកិច្ច តំបន់ប្រជាជនរស់នៅ និងតំបន់ផ្សារត្រីជាដើម។កំពង់ផែចុងឃ្នៀស ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។​

៣)​ សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុក គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានចម្ងាយប្រមាណ ៣២គីឡូម៉ែត្រពីក្រុងសៀមរាប។​ ភ្ញៀវទេសចរ ជិះទូក កាណូត ទស្សនាកំសាន្ត និងផ្តិតយកទេសភាពគួរជាទីគយគន់នៃសម្រស់ធម្មជាតិព្រៃលិចទឹក និងទន្លេសាប ដ៏ធំល្វឹងល្វើយ។ លើសពីនេះ លោកអ្នកនឹងទទួលបានការយល់ដឹងពីការរស់នៅ នៅក្នុងសហគមន៍កំពង់ភ្លុកបានផងដែរ។សហគមន៍ទេសចរណ៍ធម្មជាតិ កំពង់ភ្លុកនេះ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៤) តំបន់​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង ស្ថិតនៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ដ​សៀមរាប ដែលជា​បឹង​អភិរក្ស​ត្រី​ដ៏​សម្បូរបែប និង​កែលំអរ​ទៅជា​កន្លែង​ទេសចរណ៍​ដ៏​ស្រស់ស្អាត សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​បន្ថែម។​ បឹង​ធម្មជាតិ​មួយ​នេះ មាន​មច្ឆា​ជាតិ និង​សត្វ​ស្លាប​រាប់រយ​ប្រភេទ បាន​នឹង​កំពុង​រស់នៅក្នុង​បឹង​នោះ។ ​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត តាមរយ​:​ទេសភាព​ព្រៃ លិច​ទឹក ហ្វូង​ត្រី​ចម្រុះ ពិសេស​ជាងនេះទៅទៀត​នោះ គឺ​សត្វ​ស្លាប​ទឹក​គ្រប់​ប្រភេទ ដែល​វា​ហែល​ទឹក​ហោះហើរ​ប្រឡែង​គ្នា​លែង​យ៉ាងរ​ហង្ស​នៅក្នុង​ទឹក​បឹង​នេះ​។ បឹង​នេះ មាន​ចម្ងាយ​ពី​ទីប្រជុំជន នៃ​សង្កាត់​ជ្រាវ​ប្រមាណ​ជាង ៦​គីឡូម៉ែត្រ ។

៥) សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាគឺជាតំបន់ជីវៈចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ។ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ញៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ ព្រោះតំបន់នេះជាកន្លែងមួយ ដែលប្រមូលផ្តុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា ។

៦) ផាត់សណ្តាយ ជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ ស្ថិតក្នុងខេត្តកំពង់ធំ មានសក្តានុពលទេសចរណ៍ពីធម្មជាតិសំខាន់ៗជាច្រើន ដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលមកលេងកម្សាន្ត។​ សហគមន៍អេកូទេស ចរណ៍ធម្មជាតិផាត់សណ្តាយ មានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពុងធំ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ ដែលមានទំហំផ្ទៃដីប្រមាណ ២៣,០០០ហិកតា។

៧) បឹងទន្លេឆ្មារ ជាបឹងមួយដ៏ធំហុំព័ទ្ធជុំវិញដោយព្រៃលិចទឹក ដែលស្ថិតនៅកណ្ដាលតំបន់រ៉ាមសារបឹងទន្លេឆ្មារ ហើយជាប្រភពចំណីដល់សត្វស្លាបទឹក និងការប្រកបរបរចិញ្ចឹមជីវិតប្រជានេសាទមូលដ្ឋានផងដែរ ជាពិសេសក្នុងចន្លោះខែមិនា រហូតដល់ខែមិថុនា ដែលជារយៈពេលទឹកបឹងទន្លេឆ្មារចាប់ផ្ដើមស្រកខ្លាំង។ សត្វស្លាបសំខាន់ៗដែលកត់ត្រាដោយក្រុមការងារយើងមានដូចជា ខ្លែងសមុទ្រកន្ទុយខ្មៅ (Black-tailed godwit), ត្រយ៉ងខ្លួនរលោង (Glossy Ibis), ត្រយ៉ងខ្លួនស (Black-head Ibis), រនាលពណ៌ (Painted Stork), ចង្កៀលខ្យង (Asian Openbill), ទាកាបព្រៃ (Spot-billed Duck), ជើង ទៀន (Black-winged Stilt) ជាដើម។ ដោយឡែកចង្កៀលខ្យង មានចំនួនច្រើនជាងគេរហូតដល់រាប់ពាន់ក្បាល។ ក្រុមការងារក៏សង្កេតឃើញផងដែរថា ចំនួនអ្នកនេសាទលៀសក្នុងបឹងនេះ ក៏មានការកើនឡើងផងដែរ។

៨) កំពង់ហ្លួង គឺជារមណីយដ្ឋាន ធម្មជាតិ មួយក្នុងចំណោមរមណីយដ្ឋាន ធម្មជាតិ ជាច្រើន ទៀតដែលមានចម្ងាយ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ នៅលើផ្ទៃទឹកបឹងទន្លេសាបស្ថិតក្នុង ឃុំកំពង់ហ្លួង ស្រុកក្រគរ។ ខេត្តពោធិ៍សាត់ ជាខេត្តមួយសម្បូរដោយព្រៃភ្នំក្រំថ្មជ្រោះជ្រងជ្រលងដងអូរសត្វព្រៃមច្ឆជាតិ និង បូជនីយដ្ឋានប្រវត្តិសាស្ត្រជាច្រើន សុទ្ធសឹងតែមានប្រវត្តិរឿងព្រេង និទាន និង ខ្លះទៀតមានក្នុងប្រវត្តិ ពង្សាវតារ ខ្មែរ ។

៩) ​ភ្នំកង្រី គឺជាភ្នំមួយបង្កប់រឿង ព្រេងនិទានប្រវត្តិសាស្ត្ររបស់ខ្មែរគឺ «រឿងពុទ្ធិសែននាងកង្រី» ដែលភ្នំមួយនេះមានទំហំរាប់ពាន់ហិកតា ស្ថិតនៅក្នុងឃុំត្រងិល និងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ដោយត្រូវធ្វើដំណើរឆ្លងកាត់ទន្លេចំនួន ៣ទើបទៅដល់ភ្នំនេះ។​ភ្នំនាងកង្រីនេះបើគេសំឡឹងមើល ពីមាត់ទន្លេផ្សារក្រោមក្នុងទីរួមខេត្តកំពង់ឆ្នាំងទៅ គេនឹងឃើញតួភ្នំនាងកង្រីដូចរូបរាងមនុស្សស្រីដេកផ្កាប់មុខ មានសក់ក្បាល ចង្កេះ គូថ និងជើង ដែលនៅក្នុងរឿងព្រេងនិទានបុរាណ បាននិយាយថា សពនាងកង្រីស្លាប់ទៅ បានកើតទៅជាភ្នំមួយនេះ។

១០) ជំរំសត្វស្លាប បឹងព្រះពន្លៃ គឺជាជំរំសត្វស្លាប ធម្មជាតិមួយកន្លែង ស្ថិតនៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ បឹងព្រះពន្លៃ មានចម្ងាយប្រហែល ៣០ គ.ម ពីក្រុងពោធិ៍សាត់ ដែលអ្នកទេសចរអាចធ្វើដំណើរទៅបានយ៉ាងស្រួល ដោយមិនមានការធ្វើដំណើរ ដោយថ្មើរជើង រឺឆ្លងទឹកឡើយ។

Tags: តំបន់ទេសចរណ៍ធម្មជាតិ
Previous Post

បង្ហាញជូន ត្បូង​ថ្មពេញនិយមទាំង ១០ លើ​លោក និង​អត្ថន័យ​នៃ​ការ​ប្រើ​ប្រាស់​របស់វា

Next Post

១៦ ម៉ូត​ចេញពីរាជវាំងអង់គ្លេស ដែលមិត្តនារីក៏អាចរកទិញបាន

Ken My

Ken My

kenmy@ladies.com.kh

Related Posts

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL
Travel

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

by Choraney Duong
Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers
Socialize

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

by Choraney Duong
Thursday July 3rd, 2025
Visa expands card acceptance at Makro stores in Cambodia
Technology and Innovations

Visa expands card acceptance at Makro stores in Cambodia

by Choraney Duong
Wednesday July 2nd, 2025
Visa appoints Lisa Sargent as new Country Manager for Cambodia
Technology and Innovations

Visa appoints Lisa Sargent as new Country Manager for Cambodia

by Choraney Duong
Tuesday April 1st, 2025
Load More
Next Post
១៦ ម៉ូត​ចេញពីរាជវាំងអង់គ្លេស ដែលមិត្តនារីក៏អាចរកទិញបាន

១៦ ម៉ូត​ចេញពីរាជវាំងអង់គ្លេស ដែលមិត្តនារីក៏អាចរកទិញបាន

ADVERTISEMENT

Recent.

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Thursday July 3rd, 2025
Visa expands card acceptance at Makro stores in Cambodia

Visa expands card acceptance at Makro stores in Cambodia

Wednesday July 2nd, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (210)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (106)
  • Recipes (26)
  • Socialize (102)
  • Entrepreneurship (16)
  • Health & Beauty (274)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.