• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រុមហ៊ុន សែលកាត និង អ៊ីហ្សីខម សហការជាមួយ សមាគមធនាគារនៅកម្ពុជា ដើម្បីក៏សាងទំនុកចិត្តដល់អតិថិជន តាមរយៈ កម្មវិធីសន្តិសុខអ៊ីនធឺណិត

by Ken My
Wednesday May 29th, 2024
in Economic & Development
325
SHARES
Share on FacebookShare on Twitter

ក្រុមហ៊ុន សែលកាត និង អ៊ីហ្សីខម ដែលជាដៃគូយុទ្ធសាស្រ្តដ៏មានមោទនភាព របស់សមាគមធនាគារនៅកម្ពុជា ហៅកាត់ថា (ABC) បានចូលរួមកម្លាំងដើម្បីគាំទ្រដល់កម្មវិធីសន្តិសុខអ៊ីនធឺណិត ដំបូងគេក្រោមប្រធានបទ ការកសាងទំនុកចិត្ត និងសុវត្ថិភាពសន្តិសុខអ៊ីនធឺណិត។ កម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី 17 ខែឧសភា  នៅឆ្នាំ 2024 នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលចូលរួមដោយបុគ្គលសំខាន់ៗប្រហែល 100 នាក់ រួមមាននិយតករ និងអ្នកជំនាញ ផ្នែកឧស្សាហកម្ម ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយបង្អស់នៃ លើកកម្ពស់ ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពអ៊ីនធឺណិត។

ក្រុមហ៊ុន សែលកាត និង អ៊ីហ្សីខម  មានប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពអ៊ីនធឺណិតទំនើចុងក្រោយ ផ្តល់ទំនុកចិត្តដល់អតិថិជនក្នុងយុគសម័យឌីជីថល ដើម្បីបង្ហាញ ជូនធនាគារធនាគារក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពអ៊ីនធឺណិតទំនើចុងក្រោយទាំងនេះមានដូចជា៖

ប្រព័ន្ធសេវាកម្មពពកផ្តល់សុវត្ថិភាពលើអ៊ីនធឺណិត៖ ប្រព័ន្ធនេះផ្តល់នូវបណ្តាញផ្ទុកទិន្នន័យ និងទាញយកទិន្នន័យទាំងនោះ មកប្រើប្រើសវិញតាមតម្រូវការចាំបាច់ដោយមានសុវត្ថិភាព និង ស្តង់ដាចែករំលែកពត៌មានគ្នាដោយមានការពារសុវត្ថិភាពខ្ពស់។ កត្តាទាំងនេះធានាបានថា ដៃគួរធនាគាររបស់យើងអាចចូលប្រើទិន្នន័យ និងយកពត៌មាន ពីគ្រប់ទីកន្លែង ដោយសុវត្ថិភាព ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការធនាគាររបស់ខ្លួន។

ប្រព័ន្ធរនាំងសន្តិសុខឌីជីថល៖ យើងផ្តល់ជូននូវពហុវិធីសាស្រ្តសុវត្ថិភាព ដើម្បីការពារបុគ្គល និងសហគ្រាស ទប់ស្កាត់នឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ សេវាកម្មទាំងនេះរួមមាន សុវត្ថិភាពតាមអ៊ីនធឺណិតកម្រិតខ្ពស់ និងការទប់ស្កាត់លើឧបករណ៍ប្រើប្រាស់ជាមួយអ៊ីនធឺណិត ដែលមានការវាយប្រហារតាមរយៈ DDoS ទាន់ពេលវេលា និងដែលមានការធានាទិន្នន័យនូវឯកជនភាព និងសុវត្ថិភាពខ្ពស់បំផុត។ឯកឧត្ដម គីមទី កោមម៉ូលី អគ្គនាយកប្រតិបត្តិធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្ននេះអតិថិជនពឹងផ្អែកលើបច្ចេកវិទ្យាសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ ដូចជាការទិញទំនិញ តាមប្រព័ន្ធអនឡាញ ការទូរទាត់តាមប្រព័ន្ធឌីជីថល ការលេងបណ្តាញសង្គម និងការទំនាក់ទំនងផ្សេងៗ។ ខណៈពេលដែលវាមានភាពងាយស្រួលនៃសេវាកម្មឌីជីថលដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន វាក៏ធ្វើអោយអ្នកប្រើប្រាស់មានហានិភ័យផងដែរ ដែលអាចប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួន និងសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគេ។

លោកស្រី ម៉ារ អមរ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា សព្វថ្ងៃនេះ ពិភពលោកទំនាក់ទំនងគ្នាតាមប្រព័ន្ធឌីជីថល ដែលបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរឌីជីថលកំពុងធ្វើការផ្លាស់ប្តូរដល់ឧស្សាហកម្ម និងសង្គមទាំងមូលយ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក។ សារៈសំខាន់នៃសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតមិនអាចមើលរលងបាននោះទេ។ លោកស្រីបានបន្ថែមទៀតថា ក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ និងគួរឱ្យទុកចិត្ត ធនាគារដើរតួយ៉ាងសំខាន់ក្នុងការការពារមិនត្រឹមតែប្រាក់បញ្ញើរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនសំខាន់ៗរបស់ពួកគេផងដែរ។ ជាមួយនឹងការរីករាលដាលការប្រើប្រាស់ប្រព័ន្ធឌីជីថលយ៉ាងឆាប់រហ័ស ការគំរាមកំហែងតាមអ៊ីនធឺណិតមានការកើនឡើងផងដែរ។

កិច្ចសហការគឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ លោក Yoshiyuki Matsuoka ប្រធានផ្នែកអភិវឌ្ឍន៍ដំណោះស្រាយអ៊ីនធឺណិតរបស់ក្រុមហ៊ុន សែលកាត និង អ៊ីហ្សីខម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតថា៖ “ទិដ្ឋភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវិវត្តឥតឈប់ឈរ ទាមទារឱ្យមានការរួបរួមប្រយុទ្ធប្រឆាំង។ ពួកអ្នកវាយប្រហាតាមអ៊ីនធឺណិត (Hacker) រកមើលតែចំណុចខ្សោយប៉ុណ្ណោះដើម្បីវាយប្រហា ដូចច្នេះអ្នកការពារត្រូវតែធានាមិនឱ្យមានចំណុចខ្សោយទាំងនោះ។

ការការពារតែភាគីឯកឯងមិនមានប្រសិទ្ធភាពប្រសិនបើគ្មានការការពារកិច្ចសហការពីគ្រប់ភាគី។ តាមរយៈការប្រើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម BaaS (Banking as a Service) នៅលើទម្រង់អ៊ីនធឺណិត (Cloud Platform)យើងអាចបង្កើនកម្លាំងដើម្បីការពារ។ ការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម BaaS ផ្តល់ឱកាសដល់អ្នកផ្តល់សេវាការការពារការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើការកំណត់គោលដៅអោយមានប្រសិទ្ធភាព ជូនអតិថីជន និងឧស្សាហកម្មប្រកបដោយវឌ្ឍនភាព និងមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងទិដ្ឋភាពឌីជីថលនាពេលបច្ចុប្បន្ននេះ ធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព័ត៌មានហិរញ្ញវត្ថុ និងឯកជនភាព។ សែលកាត និង អ៊ីហ្សីខម នឹងរួមគ្នាជាមួយធនាគារឈានមុខក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនទាំង សេវាអ៊ីនធឺណិតល្បឿនលឿន និងផ្តល់ដំណោះស្រាយការការពារ សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតឱ្យបានរឹងមាំ។

ប្រសិនបើសមាជិករបស់សមាគមធនាគារនៅកម្ពុជា មានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីដំណោះស្រាយការការពារ សុវត្ថិភាពរបស់ក្រុមហ៊ុន សែលកាត និង អ៊ីហ្សីខម  សូមទំនាក់ទំនងមកយើងខ្ញុំ ដោយផ្ទាល់ដើម្បីពិគ្រោះយោបល់ និងបកស្រាយរាល់ចម្ងល់ផ្សេងៗ។ យើងបង្កើតអនាគតឌីជីថលដែលមានសុវត្ថិភាពសម្រាប់ប្រទេសកម្ពុជាយើងទាំងអស់គ្នា។

Previous Post

អាហារពេលព្រឹកសម្រាប់គ្រួសារ៖ ប៉េងប៉ោះ និង Feta ស៊ុតដុត

Next Post

៣ ម៉ូតពី Jisoo សមាជិកក្រុម BLACKPINK សម្រាប់ Summer 2024 collection

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers
Socialize

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

by Choraney Duong
Thursday July 3rd, 2025
CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability
Economic & Development

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability

by Ken My
Saturday September 28th, 2024
Economic & Development

Huawei and CAFT Sign MoU to Strengthen Cambodia’s Fintech Industry through Cybersecurity, Resilient Banking, and Personal Data Protection

by Ken My
Tuesday September 17th, 2024
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Load More
Next Post
៣ ម៉ូតពី Jisoo សមាជិកក្រុម BLACKPINK សម្រាប់ Summer 2024 collection

៣ ម៉ូតពី Jisoo សមាជិកក្រុម BLACKPINK សម្រាប់ Summer 2024 collection

ADVERTISEMENT

Recent.

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Thursday July 3rd, 2025
Visa expands card acceptance at Makro stores in Cambodia

Visa expands card acceptance at Makro stores in Cambodia

Wednesday July 2nd, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (210)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (106)
  • Recipes (26)
  • Socialize (102)
  • Entrepreneurship (16)
  • Health & Beauty (274)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.