• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ចលនាយូហ្គា (YOGA) ទាំង ៤ សម្រាប់កាត់បន្ថយអាការឈឺចាប់នាពេលមានវដ្តរដូវ

by Pisey Dim
Tuesday March 5th, 2024
in Sport, Lifestyle, Health & Beauty
325
SHARES
Share on FacebookShare on Twitter

នៅពេលដែលស្ត្រីមានវដ្តរដូវ អាការកន្ត្រាក់ស្បូនអាចបង្កឱ្យមានការឈឺចាប់អំឡុងពេលមានវដ្តរដូវ ដោយសារតែការកន្ត្រាក់នេះបានរារាំងលំហូរឈាមទៅកាន់ស្រទាប់ខាងក្នុងរបស់ស្បូន។ អាការឈឺពោះ ចុករោយខ្នងផ្នែកខាងក្រោម និងឈឺជើងសុទ្ធតែជាសញ្ញាទូទៅនៃការឈឺចាប់ពេលមករដូវ។ ការលេបថ្នាំបំបាត់ការឈឺចាប់ អាចជួយសម្រាលភាពចុកចាប់បានបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយសារតែប្រភេទថ្នាំទាំងនេះបិទបាំងការឈឺចាប់ វាមិនបានព្យាបាលឬសគល់នៃការឈឺចាប់ឡើយ។

យើងសូមណែនាំអ្នកឱ្យជ្រើសរើសនូវលំហាត់ប្រាណយូហ្គាទាំង ៤ ចលនាខាងក្រោមនេះ​ ដែលអាចជួយសម្រួលប្រព័ន្ធប្រសាទរបស់អ្នក កាត់បន្ថយអាការចុករោយខ្នង បន្ថយការចុកពោះ ការឈឺជើង និងជួយសម្រួលឱ្យអារម្មណ៍របស់អ្នកស្ងប់ រួមទាំងជួយសម្រួលការចុករមួលនៅពេលមករដូវ។

ចលនាអង្គុយបោះជង្គង់ឱនទៅមុខ (Janu Sirsasana A) ៖

ចាប់ផ្តើមជំហានដំបូងដោយស្ថិតក្នុងឥរិយាបថអង្គុយនៅលើកម្រាលឥដ្ឋហើយលាជើងទាំងពីរត្រង់ទៅខាងមុខ។ បត់ជើងស្តាំចេញក្រៅក្នុងកម្រិតមុំកែង ៩០ដឺក្រេ រួចទាញប្រអប់ជើងស្តាំបែរទៅរកភ្លៅក្នុងខាងឆ្វេង។ ចាប់ស្មងជើង ឬប្រអប់ជើងឆ្វេង រួចដកដង្ហើមចូល បន្ទាប់មកតម្រង់ត្រង់ត្រគាករបស់អ្នក រួចទាញរាងកាយរបស់អ្នកឱនទៅរកជើងដែលលាត្រង់នោះ។ ដកដង្ហើមចេញ សឹមឱនទៅមុខតិចៗចេញពីក្រលៀន។ ទាញសន្ធឹងឆ្អឹងខ្នងតាមរយៈដើមទ្រូង ទាញឆ្អឹងខ្នងរបស់អ្នកឱ្យត្រង់ មិនត្រូវកោងឡើយ។

អត្ថប្រយោជន៍ ៖

  • ជួយពន្យឺតឆ្អឹងខ្នង ស្មា សាច់ដុំគន្លាក់ជង្គង់ និងក្រលៀន
  • សម្រាលខួរក្បាល និងកាត់បន្ថយជំងឺទឹកចិត្តកម្រិតស្រាល
  • កាត់បន្ថយការថប់អារម្មណ៍ រួមទាំងកាត់បន្ថយការអស់កម្លាំង ឈឺក្បាល និងការឈឺចាប់ពេលមានវដ្តរដូវ

ចលនាទម្រេតខ្លួនឈោងប៉ះមេជើង (Supta Padangusthasana) ៖

ដំបូងចូរទម្រេតខ្លួនលើកម្រាលឥដ្ឋដោយដាក់ដៃទាំងពីរស្របដងខ្លួន បន្ទាប់មកលាជើងរបស់អ្នក។ ដាក់ក្បាលរបស់អ្នកលើកម្រាលឥដ្ឋ ដកដង្ហើមចូល បត់ជង្គង់ស្តាំ រួចប្រើម្រាមដៃស្តាំតោងចាប់មេជើងស្តាំ។ ដាក់ដៃឆ្វេងរបស់អ្នកនៅពីលើភ្លៅខាងឆ្វេងរបស់អ្នកដើម្បីទប់ជើងឆ្វេងឱ្យរាបជាប់នឹងកម្រាលឥដ្ឋ។​ ត្រូវធ្វើយ៉ាងណាឱ្យឈោងចាប់ម្រាមជើងរបស់អ្នកដល់។

ដកដង្ហើមចេញ លាជើងស្តាំឱ្យត្រង់តាមដែលអាចធ្វើបាន។ អ្នកអាចប្រើកន្សែង ឬខ្សែក្រវាត់មកព័ទ្ធជុំវិញប្រអប់ជើងស្តាំដើម្បីជួយលាតសន្ធឹងជើងអ្នកឱ្យបានត្រង់។ ធ្វើការដកដង្ហើមចេញចូល ងើបក្បាលទៅរកជើងស្តាំដោយរក្សាជើងឆ្វេងនៅខាងក្រោម បន្ទាប់មកសូមកម្រើក ក របស់អ្នកថ្នមៗ មិនត្រូវធ្វើឱ្យហួសកម្លាំងឡើយ។

ធ្វើយ៉ាងណាឱ្យជើងរបស់អ្នកលាបានត្រង់ល្អ តាមដែលអាចធ្វើបាន។ ដកដង្ហើមឱ្យស្មើគ្នារួចទម្រេតក្នុងឥរិយាបថបែបនេះរយៈពេល ២ ​ទៅ ៣នាទី។ ដកដង្ហើមចូលវិញម្តង រួចឱនក្បាលត្រឡប់មករកកម្រាលឥដ្ឋវិញ ដកដង្លើមចេញហើយដាក់ជើងឆ្វេងចុះ។ បន្ទាប់ធ្វើការប្តូរឥរិយាបថជើងម្ខាងទៀត។

អត្ថប្រយោជន៍ ៖

  • ពន្យឺតសាច់ដុំត្រគាក ភ្លៅ គន្លាក់ជង្គង់ ក្រលៀន និងកំភួនជើង
  • ជួយពង្រឹងសាច់ដុំជង្គង់
  • កាត់បន្ថយការឈឺខ្នង សរសៃប្រសាទតាមបណ្តោយជើង និងការឈឺចាប់ពេលមករដូវ

ចលនាក្រពាត់ដៃលើជង្គង់ (Pasasana)

ដំបូងអង្គុយច្រហោងដោយដាក់ប្រអប់ជើងទាំងពីរទន្ទឹមគ្នា គូទចុះក្រោមទៅរកកែងជើងទាំងពីររបស់អ្នក។ ប្រសិនបើកែងជើងរបស់អ្នកមិនប៉ះនឹងកម្រាលឥដ្ឋទេ ចូរបត់ភួយ ឬកន្សែងនៅពីក្រោមកែងជើងរបស់អ្នក។ ដកដង្ហើមចូលរួចទាញជង្គង់ទាំងពីរងាកមកខាងឆ្វេងខណៈពេលដែលអ្នកទាញខ្លួនទៅខាងស្តាំ។

ដកដង្ហើមចេញ​ រួចដាក់ដើមដៃខាងឆ្វេងនៅខាងក្រៅជើងស្តាំរបស់អ្នក រួចដាក់កំភួនដៃឆ្វេងនៅពីមុខជើងរបស់អ្នកដើម្បីអាចព័ទ្ធដៃទាំងពីរទៅខាងក្រោយជើងឆ្វេង។ ដកដង្ហើមចូល រួចលើកដៃស្តាំទៅក្រោយខ្នងរបស់អ្នកដើម្បីស្រាក់គ្នា​។ ដកដង្ហើមចេញ​ រួចពើងទ្រូង និងសម្លឹងពីលើស្មាស្តាំ។ តម្រង់ត្រគាកឱ្យត្រង់ ហើយតម្រង់ជង្គង់ឱ្យស្របគ្នាបែរទៅខាងមុខ។ ដកដង្ហើមឱ្យស្មើគ្នារយៈពេល ៣០ ទៅ ៦០វិនាទី។ ដកដង្ហើមចូលសម្លឹងទៅមុចឱ្យចំកណ្តាល រួចដកដង្ហើមចេញសម្រួលឥរិយាបថ។ បន្ទាប់មកផ្លាស់ប្តូរទៅម្ខាងទៀត។

អត្ថប្រយោជន៍ ៖

  • ជួយពន្យឺតសាច់ដុំភ្លៅ ក្រលៀន និងឆ្អឹងខ្នង
  • ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ
  • កាត់បន្ថយការចុករោយខ្នង ស្មា និងក
  • សម្រួលដល់ការពិបាករំលាយអាហារ អាការហើមពោះ និងការឈឺចាប់ពេលមករដូវ

ចលនាសត្វអូដ្ឋ (Ustrasana)

ដំបូងលត់ជង្គង់លើកម្រាលឥដ្ឋដោយកន្ធែកជង្គង់ឱ្យស្មើទំហំទទឹងត្រគាករបស់អ្នក។ ទាញភ្លៅរបស់អ្នកចូលមកខាងក្នុងតិចៗ រួចហើយសង្កត់ស្មងជើង និងប្រអប់ជើងឱ្យប៉ះនឹងកម្រាលឥដ្ឋ។ ដាក់ដៃរបស់អ្នកលើត្រគាកផ្នែកខាងក្រោយ (លាបាតដៃដាក់លើឆ្អឹងកញ្ចូញគូទ រួចទម្លាក់ម្រាមដៃចុះក្រោម)។ ដកដង្ហើមចូល ពើងទ្រូងឡើង រួចទាញស្មាចុះមករកឆ្អឹងជំនី។ ដកដង្ហើមចេញ រុញត្រគាកទៅខាងមុខ ហើយទាញដងខ្លួនទៅក្រោយ បន្ទាប់មកដាក់ដៃរបស់អ្នកលើត្រគាក ឬដាក់នៅលើកែងជើង។ ប្រសិនបើអ្នកដាក់ដៃលើកែងជើង ចូរសង្កត់ម្រាមជើងរបស់អ្នកទៅនឹងកម្រាលឥដ្ឋរួចលើកកែងជើងឱ្យខ្ពស់ឡើងលើ​។ ប្រើដៃរបស់អ្នកដើម្បីទប់លំនឹង ដោយរុញត្រគាកទៅខាងមុខ ហើយពើងទ្រូងឡើង។​ ងើយក្បាលទៅក្រោយទម្លាក់ចុះក្រោម សម្លឹងមើលទៅលើ ដកដង្ហើមមួយៗ រក្សាឥរិយាបថបែបនេះរយៈពេល​ ៣០ តៅ ៦០វិនាទី។​

អត្ថប្រយោជន៍ ៖

  • ជួយពន្យឺតសាច់ដុំរាងកាយផ្នែកខាងមុខ កែងជើង និងក្រលៀន
  • ពង្រឹងកម្លាំងសាច់ដុំពោះ ដើមទ្រូង​ និងក
  • ជួយពង្រឹងសាច់ដុំខ្នង
  • ជួយពន្យឺតសាច់ដុំបត់នៃត្រគាក
  • ជួយធ្វើឱ្យសណ្ឋាននៃរាងកាយប្រសើរឡើង
  • កាត់បន្ថយអាការឈឺឆ្អឹងខ្នងកម្រិតស្រាល អស់កម្លាំង ថប់បារម្ភ និងការឈឺចាប់អំឡុងពេលមករដូវ

 

Previous Post

សហគ្រិន​ស្ត្រី​ខ្មែរ​នៅ​ជប៉ុន ចង់​កសាង​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក ដែល​អាច​រក​លុយ​បាន​រាប់លាន

Next Post

ក្រឡេកមើល Fashion ឈុត​ខូវប៊យ របស់​យុវតីស្អាតៗតំបន់​អាស៊ីយើង!

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
From Mercedes to Ferrari: Lewis Hamilton’s New Era Begins
Entertainment

From Mercedes to Ferrari: Lewis Hamilton’s New Era Begins

by ChiChi
Monday February 3rd, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
(Khmer) បច្ចឹមវ័យ និងការសម្រាន្តមិនលក់
Health & Beauty

Age-Related Sleep Changes and Strategies for Improvement

by Pisey Dim
Friday January 10th, 2025
Load More
Next Post
ក្រឡេកមើល Fashion ឈុត​ខូវប៊យ របស់​យុវតីស្អាតៗតំបន់​អាស៊ីយើង!

ក្រឡេកមើល Fashion ឈុត​ខូវប៊យ របស់​យុវតីស្អាតៗតំបន់​អាស៊ីយើង!

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.