• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើអ្នកជឿទេថា​​​ ក្នុងខ្លួនមនុស្សកោសិកាធ្វើទំនាក់ទំនងគ្នាដូចប្រព័ន្ធទូរស័ព្ទ?​

តោះមកមើលថាវាធ្វើការទំនាក់ទំនងគ្នាក្នុងខ្លួនមនុស្សយ៉ាងដូចម្តេច

by Choraney Duong
Wednesday May 1st, 2024
in Health & Beauty
325
SHARES
Share on FacebookShare on Twitter

ជាមួយនឹងភាពជឿនលឿនទាំងអស់នៅក្នុងបច្ចេកវិទ្យាគ្មានអ្នកវិទ្យាសាស្រ្តណាម្នាក់អាចបង្កើតរស្មីរសំយោគជំនួសពន្លឺព្រះអាទិត្យ ហើយក៏គ្មាននរណាម្នាក់អាចបង្កើតគ្លុយកូសដោយប្រើពន្លឺព្រះអាទិត្យបានដែរ។

ដូចជាវង់តន្រ្តីដែលបានរៀបចំយ៉ាងល្អ គ្មានប្រព័ន្ធផ្សេងទៀតនៅក្នុងរាងកាយរបស់មនុស្សសម្រេចបាននូវតុល្យភាព និងភាពសុខដុមរមនាដ៏ល្អឥតខ្ចោះដូចប្រព័ន្ធការពារដែលមានផាសុកភាព និងដំណើរការខ្ពស់នោះទេ។ ចុះធ្វើយ៉ាងណាទើបយើងអាចជួយជំរុញឲ្យប្រព័ន្ធភាពស៊ាំរបស់យើងមានសុខភាពល្អ?

 

ថ្ងៃនេះ យើងលើកយកចំនុចខ្លឹមមួយដែល គ្រប់កោសិកាខ្វះមិនបាន នោះគឺ​ សញ្ញាណកោសិកា (Cell Signaling)

 ស្វែងយល់ពីសញ្ញាណកោសិកា (Cell Signaling)

សញ្ញាណកោសិកា គឺ ជាកាតាលីករចម្បងក្នុងការបញ្ចេញហ្សែន ហើយវាមិនមែន​ សំដៅត្រឹមតែលើប្រភេទនៃការបញ្ចេញហ្សែនដែលកំណត់ពណ៌សក់ និងកម្ពស់របស់អ្នកនោះទេ។ ហ្សែនធ្វើការលើសពីការផលិតរូបរាងកាយរបស់មនុស្ស។ ពួកវាផ្ទុកសារ (messages to cells) ​ដែលទ្រទ្រង់ជីវិតទៅកាន់កោសិកា ហើយកោសិការបស់មនុស្សឆ្លើយតបទៅនឹងសារទាំងនោះ ដោយធ្វើឱ្យមនុស្សរស់នៅប្រកបដោយសុខភាពល្អ។

នៅពេលដែលយើងកាន់តែចាស់ សញ្ញាណកោសិកាចុះខ្សោយ (កោសិការបស់អ្នកលូតលាស់យឺត) ហើយពេលដែលកោសិកា​ចុះខ្សោយ អាចរំខានដល់ការធ្វើសកម្មភាពរបស់ហ្សែន។ ប៉ុន្តែប្រសិនបើអ្នកមានវិធីសាស្រ្តក្នុងការគ្រប់គ្រងសកម្មភាពហ្សែន តាមរយៈម៉ូលេគុលសញ្ញាណ redox នោះ ទំនាក់ទំនងរវាងកោសិកានឹងកាន់តែរឹងមាំ។

រាងកាយរបស់មនុស្សកកើតឡើងពីបង្គុំនៃកោសិកាចន្លោះពី 50 ទៅ 100 ទ្រីលានកោសិកា។ កោសិកានីមួយៗធ្វើការទៅតាមតួនាទី នៅកន្លែងមួយដែលត្រឹមត្រូវ និងតាមពេលាវេលាកំណត់ដ៏ជាក់លាក់។ កោសិការបស់យើងពិតជាអស្ចារ្យណាស់!!!

កោសិកានីមួយៗមានសកម្មភាពដ៏មមាញឹកឥតឈប់ឈរ ប្រៀបបានទៅនឹងទីក្រុងមួយដែលមិនដែលដេកយ៉ាងដូច្នោះដែរ។ គ្រប់វិនាទី​កោសិការបស់យើងធ្វើការមិនចេះនឿយហត់ ដើម្បីឲ្យអ្នកមានសុខភាពល្អ និងរឹងមាំ។ មុខងារដ៏សំខាន់មួយនៃកោសិកាដែលត្រូវផលិតនោះគឺ ចំហេះ។ ចំហេះនេះត្រូវបានគេឲ្យឈ្មោះថា ATP ដែលបង្កើតដោយកម្មករនៅក្នុងកោសិការបស់យើងហៅថា mitochondria​(វាប្រៀបដូចជាម៉ាស៊ីនថាមពលនៃកោសិកា)។

Mitochondria ចាំបាច់ នឹងមានសារៈសំខាន់ណាស់ ក្នុងកោសិកាមួយអាចមានកម្មករតូចៗទាំងនេះរាប់ពាន់។ តាមការពិត គេប៉ាន់ស្មានថាពាក់កណ្តាលទំងន់ស្ងួតនៃរាងកាយរបស់មនុស្សជាបង្គុំនៃ Mitochondria ។ Mitochondria មានតួនាទីលើសពីការផ្គត់ផ្គង់ថាមពលសំរាប់តម្រូវការរបស់រាងកាយ។ ពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងកោសិកាបញ្ជូនសារដើម្បីសម្របសម្រួលទំនាក់ទំនង រវាងការធ្វើកាយវិការ និង សកម្មភាពរបស់អ្នក។ បើគិតៗទៅ ការបញ្ជូនសារបែបនេះមានសារៈសំខាន់ណាស់សំរាប់សុខភាព និងជីវិត។ ដោយសារ Mitochondria ជាមូលដ្ឋានគ្រឹះក្នុងកិច្ចការបង្កើត ថែទាំកោសិកា ក៏ដូចជាជួសជុលជាលិកា និងមុខងារក្នុងប្រព័ន្ធភាពស៊ាំ។  ប្រសិនបើកោសិកា មិនមានសមត្ថភាពក្នុងការទំនាក់ទំនងសកម្មភាពទេ យើងនឹងឆាប់ចាស់ទ្រុឌទ្រោម។

Mitochondria មានតួនាទីសំខាន់នៅក្នុងប្រព័ន្ធទំនាក់ទំនង ក៏ព្រោះតែវាបង្កើតម៉ូលេគុលពិសេសមួយហៅថា សញ្ញាណម៉ូលេគុលរ៉េដុក ។ Mitochondria បង្កើតសញ្ញាណម៉ូលេគុលរ៉េដុក រាប់ពាន់ រៀងរាល់វិនាទីរៀងរាល់ថ្ងៃ។ នេះជារឿងល្អ ពីព្រោះបើសិនជាមិនមានសញ្ញាណម៉ូលេគុលរ៉េដុកទេ ការកកើតនៃជីវិតមិនអាចមានទេ។ អ្នកត្រូវការម៉ូលេគុលទាំងនេះ ដើម្បីការពារសុខភាពកោសិការបស់អ្នក ដើម្បីអាចចាប់បាននូវសញ្ញាណគ្រោះថ្នាក់ និងដឹងអំពីការខូចខាតកោសិកា ហើយធ្វើការជួសជុល ឬបង្កើតកោសិកាថ្មីជំនួសកោសិកាដែលខូចខាត។

តែគួរឱ្យស្តាយ នៅពេលដែលយើងកាន់តែចាស់ សមត្ថភាពក្នុងការបង្កើតសញ្ញាណម៉ូលេគុលរ៉េដុក របស់យើងក៏ថយចុះដែរ។ អ្នកធ្លាប់កត់សម្គាល់ទេថា ស្នាមជាំ និងស្នាមរបួសរបស់កូនក្មេងឆាប់ជាសះខ្លាំងណាស់ តែបើចំពោះមនុស្សចាស់វិញមិនងាយជាសះទេ។ កោសិការបស់មនុស្សចាស់មិនមានទំនាក់ទំនងគ្នាល្អដូចកាលពួកគាត់នៅវ័យក្មេងទេ ដូច្នេះហើយកោសិកា និងជាលិកាត្រូវចំណាយពេលវេលាយូរដើម្បីជួសជុល និយាយជារួមមកទាំងនេះដោយសារតែរាងកាយរបស់យើងមិនអាចបង្កើតសញ្ញាណម៉ូលេគុលរ៉េដុកបានច្រើនដូចកាលពីក្មេង។

ប៉ុន្ដែ មានអ្វីកើតឡើង បើសិនជាយើងមានមធ្យោបាយបំពេញបន្ថែមនូវម៉ូលេគុលតូចៗដ៏អស្ចារ្យទាំងនេះ?  ចុះមានអារម្មណ៍ដូចម្តេចដែរ ប្រសិនបើមានទឹកជំនួយសញ្ញាណម៉ូលេគុលរ៉េដុក? តើជីវិតរបស់អ្នកផ្លាស់ប្តូរយ៉ាងដូចម្តេច?​ប្រសិនបើអ្នកអាចបំពេញបន្ថែមសញ្ញាណម៉ូលេគុលរ៉េដុកបានដូចកាលនៅវ័យក្មេង?

កោសិការបស់អ្នក គឺជាថង់តូចមួយដែលមានផ្ទុក ទឹកអំបិល mitochondria និង​ សារធាតុផ្សេងៗទៀតរបស់កោសិកាអណ្តែតពាសពេញក្នុងទឹកអំបិលនេះ។ ដូច្នេះ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលនៅពេល mitochondria ត្រូវការបង្កើតសញ្ញាណម៉ូលេគុលរ៉េដុក វាប្រើប្រាស់សារធាតុជាច្រើនដែលមានស្រាប់នៅក្នុងទឹកអំបិលនោះ។ ដំណើរការនេះពិតជាអស្ចារ្យណាស់ ដោយសារតែទឹកអំបិលកកើតឡើងពីអាតូម 4 ប្រភេទប៉ុណ្ណោះ។

ក្នុងអំបិលមានអាតូមសូដ្យូម និងក្លរួ រីឯនៅក្នុងទឹកមានអាតូមអ៊ីដ្រូសែន និងអុកស៊ីសែន។ Mitochondria ទាញយកម៉ូលេគុលទឹកអំបិលទាំងនេះយកមកផ្គុំសារជាថ្មីឡើងវិញតាមរចនាសម្ព័ន្ធខុសៗគ្នាជាច្រើន។ អ្នកដឹងទេថាការផ្សំផ្គុំថ្មីនោះជាអ្វី? នោះគឺជាសញ្ញាណម៉ូលេគុលរ៉េដុក។  នៅក្នុងកោសិកា អ្វីៗកើតឡើងឆាប់រហ័សណាស់ សញ្ញាណម៉ូលេគុលរ៉េដុក ត្រូវបានផលិតយ៉ាងលឿនក្នុងរយៈពេលមិនដល់១​ វិនាទីផង ហើយវានឹងត្រូវបានទាញយកទៅប្រើប្រាស់ជាបន្ទាន់ផងដែរ។

Tags: ចំណេះដឹងសុខភាព
Previous Post

Jay Chou និង Hannah Quinlivan គូស្នេហ៍ដ៏មានឥទ្ធិពលក្នុងពិភពម៉ូដ!

Next Post

ថ្ងៃនេះមានរ៉ូបធ្វើការ ជាច្រើន​ម៉ូត ល្អបំផុតសម្រាប់ស្ត្រី

Choraney Duong

Choraney Duong

Related Posts

Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
(Khmer) បច្ចឹមវ័យ និងការសម្រាន្តមិនលក់
Health & Beauty

Age-Related Sleep Changes and Strategies for Improvement

by Pisey Dim
Friday January 10th, 2025
How to Protect Yourself From Job-related Skin Problems
Health & Beauty

How to Protect Yourself From Job-related Skin Problems

by Pisey Dim
Wednesday January 8th, 2025
Load More
Next Post
ថ្ងៃនេះមានរ៉ូបធ្វើការ ជាច្រើន​ម៉ូត ល្អបំផុតសម្រាប់ស្ត្រី

ថ្ងៃនេះមានរ៉ូបធ្វើការ ជាច្រើន​ម៉ូត ល្អបំផុតសម្រាប់ស្ត្រី

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.