• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ត្រឹមដំណាច់ឆ្នាំ២០២៣ បាគង បានសម្រួលប្រតិបត្តិការទូទាត់ចំនួនជាង ២០០ លានប្រតិបត្តិការ

by Ken My
Tuesday May 7th, 2024
in Economic & Development
325
SHARES
Share on FacebookShare on Twitter

ជីវិតកាន់តែមានភាពងាយស្រួលជាមួយនឹងការរួមបញ្ចូលគ្នាតែមួយនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទនឹងកម្មវិធីធនាគារ។ ប្រព័ន្ធបាគង បានកំណត់ឡើងវិញនូវការទូទាត់ប្រាក់តាមរយៈទូរសព័្ទ និងសេវាធនាគារ តាមរយៈការរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរស័ព្ទ, សេវាធនាគារតាមរយៈអ៊ីនធឺណែត និងកម្មវិធីហិរញ្ញវត្ថុជាច្រើនជាមួយនឹង interface ដែលងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់គណនីធនាគារណាមួយដែលអ្នកពេញចិត្ត។ សូមបញ្ឈប់នូវការចំណាយពេលវេលាក្នុងការផ្លាស់ប្តូររវាងកម្មវិធីជាច្រើននៅថ្ងៃនេះហើយរីករាយជាមួយនឹងភាពសាមញ្ញ ងាយស្រួល និងសុវត្ថិភាពជាមួយបាគង។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ “​ប្រព័ន្ធ​បាគង​”​ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០។ ប្រព័ន្ធ​បាគង​ប្រៀប​ដូច​ជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​ទូទាត់​ ដែល​អាច​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ភ្លាមៗ​ជា​អេ​ឡិច​ត្រូ​និក​ដូច​ជា​ ការ​ទូទាត់​ ផ្ទេរ​ប្រាក់​ ដាក់​ប្រាក់​ និង​ដក​ប្រាក់​ កាន់តែ​មាន​ភាព​ងាយស្រួល​ ឆាប់រហ័ស​ កាត់​បន្ថយ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ​ និង​មាន​សុវត្ថិភាព​ខ្ពស់​។​

ទោះបីបងប្អូនអាជីវករមានភាពមមាញឹកក្នុងការលក់ដូរក៏ដោយ អោយតែមាន KHQR សម្រាប់ការទូទាត់ បងប្អូនលែងពិបាកក្នុងការពិនិត្យក្រដាសប្រាក់ ឬអាប់លុយ ព្រមទាំងមានភាពងាយស្រួលក្នុងការពិនិត្យមើលប្រតិបត្តិការចំណូល ចំណាយ។ ប្រើ KHQR ទឹកប្រាក់ចូលភ្លាមៗ រហ័ស ងាយស្រួល និង មានសុវត្ថិភាព! ជាមួយ KHQR លោកអ្នកអាចស្កេនទូទាត់បានជាមួយអាជីវករជាង ៣លានទីតាំងទូទាំងប្រទេសកម្ពុជា។

ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០២៣ ប្រព័ន្ធបាគងបានសម្រួលដល់ប្រតិបត្តិការទូទាត់ចំនួនជាង ២០០ លានប្រតិបត្តិការ ក្នុងនោះ ៦៨,៧៩ លានប្រតិបត្តិការជាប្រាក់រៀល និង ១៣២,១៤ លានប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក ខណៈទំហំប្រាក់ទូទាត់ជាប្រាក់រៀលមានជាង ៨០ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកជាង ៥៣ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។

​ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានចាប់ឱកាសអភិវឌ្ឍន៍ប្រព័ន្ធទូទាត់ជាលំដាប់ ដែលបានធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ដោយបានដោះស្រាយឧបសគ្គក្នុងការទូទាត់ឆ្លងគ្រឹះស្ថាន និងការយកថ្លៃសេវាខ្ពស់។ ប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការដោះដូរទំនិញ និងសេវាបរិយាបន្នហិរញ្ញវត្ថុ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលគាំទ្រដល់គោលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

បច្ចុប្បន្ន ប្រព័ន្ធបាគង មានសមាជិកចំនួន ៥៧ សម្រាប់អោយអតិថិជនអាចផ្ទេរប្រាក់ពីមួយទៅមួយបានយ៉ាងងាយស្រួល ហើយកម្ពុជាក៏បានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេស ថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន ឥណ្ឌា ជាដើម៕​

Tags: ប្រព័ន្ធទូទាត់ប្រគង
Previous Post

Jennie Kim លេងម៉ូតរ៉ូបតូចពណ៌ខៀវ អមជាមួយខ្សែចង្កេះ ដ៏សិចស៊ី នៅកម្មវិធី Met Gala 2024

Next Post

អ្វីទៅជាធនាគារអនឡាញ?​ ក្នុងបរិបទបច្ចេកវិទ្យាទំនើប Online Banking ដើរតួនាទីសំខាន់នៅក្នុងការទូទាត់ប្រាក់

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers
Socialize

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

by Choraney Duong
Thursday July 3rd, 2025
CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability
Economic & Development

CamTech Summit 2024: Celebrating Five Years of Fintech Innovation and Sustainability

by Ken My
Saturday September 28th, 2024
Economic & Development

Huawei and CAFT Sign MoU to Strengthen Cambodia’s Fintech Industry through Cybersecurity, Resilient Banking, and Personal Data Protection

by Ken My
Tuesday September 17th, 2024
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Load More
Next Post
អ្វីទៅជាធនាគារអនឡាញ?​ ក្នុងបរិបទបច្ចេកវិទ្យាទំនើប Online Banking ដើរតួនាទីសំខាន់នៅក្នុងការទូទាត់ប្រាក់

អ្វីទៅជាធនាគារអនឡាញ?​ ក្នុងបរិបទបច្ចេកវិទ្យាទំនើប Online Banking ដើរតួនាទីសំខាន់នៅក្នុងការទូទាត់ប្រាក់

ADVERTISEMENT

Recent.

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Thursday July 3rd, 2025
Visa expands card acceptance at Makro stores in Cambodia

Visa expands card acceptance at Makro stores in Cambodia

Wednesday July 2nd, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (210)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (105)
  • Recipes (26)
  • Socialize (102)
  • Entrepreneurship (16)
  • Health & Beauty (272)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.