• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ត្រូវស្វែងយល់ ជំងឺប៉ុន្មានមុខនេះងាយកើតឡើងលើស្ត្រីជាងបុរស

by Pisey Dim
Tuesday March 5th, 2024
in Lifestyle, Health & Beauty
325
SHARES
Share on FacebookShare on Twitter

ពេលដែលយើងនិយាយទៅដល់សុខុមាលភាព ក្នុងចិត្តរបស់យើងច្បាស់ជាគិតទៅដល់មនុស្សម្នាក់ដែលមានសុខភាពល្អទាំងផ្លូវកាយ​ និងផ្លូវចិត្ត។ ក៏ប៉ុន្តែ សម្រាប់ពិភពលោកដែលយើងរស់នៅសព្វថ្ងៃគឺកម្រនឹងមានមនុស្សដែលមានសុខភាពល្អឥតខ្ចោះណាស់។

បើប្រៀបធៀបជាមួយបុរស ស្រ្តីមានបញ្ហាសុខភាពច្រើនជាងបុរសដែលនេះជាឧបសគ្គសម្រាប់ស្រ្តីក្នុងការសម្រេចបានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ មានបញ្ហាជាច្រើនដែលស្រ្តីតែងជួបប្រទះច្រើនជាងបុរសក្នុងនោះមានដូចជា ឥទ្ធិពលនៃគំនាបពីសង្គម និងវប្បធម៌ និងការកើនឡើងនៃបញ្ហាជំងឺទៅលើស្រ្តីជាដើម។ ថ្វីបើបញ្ហាគំនាបសង្គម និងវប្បធម៌ត្រូវបានលុបបំបាត់ខ្លះៗនៅតាមប្រទេសមួយចំនួន ក៏ប៉ុន្តែជំងឺនៅតែជាបញ្ហាដែលធ្វើឱ្យស្រ្តីមិនអាចសម្រេចបាននូវសុខុមាលភាព។

ខាងក្រោមនេះគឺជាបញ្ហាវេជ្ជសាស្រ្តដែលស្រ្តីនៅទូទាំងពិភពលោកតែងតែប្រទះបំផុត ៖

1. ជំងឺក្រពេញទីរ៉ូអ៊ីដ

យោងទៅតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Dr. Nieca Goldberg នាយកនៃមជ្ឈមណ្ឌល Joan H. Tisch Center for Women’s Health​ នៅឯមហាវិទ្យាល័យ Langone Medical Center បានឱ្យដឹងថា​ ៖

“ស្ត្រីប្រឈមនឹងការកើតជំងឺក្រពេញទីរ៉ូអ៊ីដ ៦ ដងច្រើនជាបុរស”

ចំណុចអាក្រក់បំផុតនៃជំងឺក្រពេញទីរ៉ូអ៊ីដគឺថា អាការៈរោគនៃជំងឺនេះមានលក្ខណៈស្រដៀងខ្លាំងទៅនឹងជំងឺស្រាលៗមួយចំនួន។ ទាំងនេះដែលជាហេតុធ្វើឱ្យមនុស្សភាគច្រើនយល់ច្រឡំ និងមើលរំលងថាខ្លួនមិនកើតអ្វី។ អាការៈនៃជំងឺនេះរួមមាន​ ការឡើងទម្ងន់ ការស្រកទម្ងន់ ឬហត់នឿយអស់កម្លាំងជាខ្លាំង ដែលអ្វីទាំងនេះអាចធ្វើឱ្យគេសន្មត់ថាជាជំងឺផ្សេងទៀតបាន។​

  • វិធីបង្ការ

មានវិធីជាច្រើនដែលអាចឱ្យស្រ្តីចាកឆ្ងាយពីជំងឺក្រពេញទីរ៉ូអ៊ីតបាន។ វិធីទាំងនោះរួមមានការបឈ្ឈប់ការបង្អត់របបអាហារ ការបង្អត់អាហារខ្លួនឯងមិនមែនជាវិធីល្អក្នុងការសម្រកទម្ងន់នោះទេ។ ការជក់បារីក៏ជាមូលហេតុចម្បងដែលបណ្តាលឱ្យអ្នកកើតជំងឺនេះផងដែរ។ ចៀសវាងការបង្អត់របបអាហារ និងការជក់បារីដើម្បីជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺទីរ៉ូអ៊ីត។

2. ជំងឺវង្វេងវង្វាន់

គ្មានជំងឺណាដែលថាល្អឡើយ ជាពិសេសគឺជំងឺបាត់បង់ការចងចាំនេះតែម្តង។ គួរឱ្យសោកស្តាយ ឱកាសដែលស្រ្តីអាចនឹងកើតមានជំងឺនេះ គឺមានច្រើនជាងបុរសទ្វេដង។ មានរោគសញ្ញាដែលអាចនាំអ្នកឱ្យឈានទៅដល់ការកើតជំងឺនេះ មានដូចជា ការចងចាំចុះខ្សោយ ការវិភាគក្នុងការសម្រេចចិត្តអ្វីមួយចុះខ្សោយ ភ្លេចភ្លាំងច្រើន និងមានការលំបាកក្នុងការផ្តោតអារម្មណ៍ទៅលើអ្វីមួយ។ គ្រូពេទ្យនឹងធ្វើតេស្តយ៉ាងដិតដល់មុននឹងសន្មត់ថាមនុស្សម្នាក់មានជំងឺវង្វេងវង្វាន់ រឺយ៉ាងណា។

  • វិធីបង្ការ

ជាសំណាងល្អ ការបង្ការជំងឺនេះមិនតម្រូវឱ្យអ្នកធ្វើសកម្មភាពអ្វីដែលខុសពីធម្មតាឡើយ។ វិធីសាស្រ្តដ៏ល្អបំផុតមួយដើម្បីឱ្យអ្នកចៀសឆ្ងាយពីជំងឺនេះបាន គឺការហាត់ប្រាណឱ្យបានទៀងទាត់។ ក្រៅពីការពារអ្នកមិនឱ្យកើតជំងឺនេះ ការហាត់ប្រាណទៀងទាត់ក៏ជួយឱ្យស្រ្តីមានសុខុមាលភាពល្អផងដែរ រីឯរបរអាហារដែលជួយដល់សុខភាពក៏អាចជួយឱ្យអ្នកចាកឆ្ងាយពីជំងឺនេះដូចគ្នា។ ការគេងបានគ្រប់គ្រាន់ និងការគ្រប់គ្រងស្រ្តេសក៏អាចជួយកាត់បន្ថយឱកាសនៃការកើតជំងឺវង្វេងវង្វាន់ផងដែរ។

3. ជំងឺបេះដូង

ប្រសិនបើឱ្យរាប់ឈ្មោះជំងឺដែលតែងតែកើតឡើងលើស្រ្តីច្រើនជាងគេនៅជុំវិញពិភពលោក នោះគឺគ្មានក្រៅពីជំងឺដែលទាក់ទងនឹងបេះដូងឡើយ។ តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង CDC បានឱ្យដឹងថាប្រមាណ ២៩% មៃមរណភាពកើតឡើងចំពោះស្រ្តីគឺបណ្តាលមកពីជំងឺបេះដូង។ អ្នកស្រី Cindy Pearson​ មកពី National Women’s Health Network បានឱ្យដឹងថា ៖

គេឃើញមានស្រ្តីមួយចំនួនដែលមានជំងឺបេះដូងធ្ងន់ធ្ងរជាច្រើនឆ្នាំមកហើយ ពិបាកដកដង្ហើម មិនអាចឡើងជណ្តើរបានច្រើនកាំ ព្រោះតែស្ថានភាពបេះដូងមិនអាចឱ្យពួកគេធ្វើសកម្មភាពចុះឡើងបាន។

មូលហេតុចម្បងដ៏ធំមួយដែលធ្វើឱ្យស្រ្តីក្លាយជាអ្នករងគ្រោះពីជំងឺបេះដូងនេះគឺដោយសារពួកគេមិនធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ ចំណុចដែលអាក្រក់នោះគឺ ស្រ្តីភាគច្រើនតែងមានរោគវិនិច្ឆ័យនៅពេកដែកអាការៈស្ថានភាពនោះធ្ងន់ធ្ងរហួសពេលដែលមិនអាចបង្ការបានទៅហើយ។ នេះជាមូលហេតុដ៏សំខាន់បំផុតដែលអ្នកគួរតែមានវិធានការការពារជាមុនពីជំងឺនានាដែលប្រុងនឹងកើត។

  • វិធីបង្ការ

សារធាតុចម្បងដែលនាំឱ្យឈានដល់ការកើតជំងឺបេះដូងនោះ ​គឺ​ថ្នាំជក់។ ការនិយមជក់បារីកាន់តែកើនឡើង អ្នកកាន់តែត្រូវប្រឈមនឹងជំងឺបេះដូងកាន់តែខ្ពស់។ សូមធ្វើការផ្តាច់បារី និងបរិភោគរបបអាហារសុខភាព ធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំឱ្យបានទៀងទាត់អាចជួយកាត់បន្ថយឱកាសកើតជំងឺបេះដូងបាន។

4. បញ្ហាសុខភាពផ្លូវចិត្ត

នេះគឺរាប់ជាជំងឺមួយក្នុងចំណោមជំងឺនានាដែលបង្កជាឧបសគ្គដល់ស្រ្តីក្នុងការសម្រេចសុខុមាលភាពល្អ។ យោងតាមការស្រាវជ្រាវ បើប្រៀបធៀបនឹងបុរស ស្រ្តីប្រឈមនឹងជំងឺផ្លូវចិត្តច្រើនជាងបុរសទ្វេដង។ បញ្ហាផ្លូវចិត្តទាងនេះមានដូចជា ជំងឹបាក់ទឹកចិត្ត ជំងឺខ្លាចរអាផ្សេងៗ ជំងឺស្រ្តេសក្រោយជួបហេតុការណ៍រន្ធត់អ្វីមួយ និងជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូន…។

មូលហេតុចម្បងដែលធ្វើឱ្យស្រ្តីកើតជំងឺនេះ គឺមកពី​ គំនាបសង្គម និងវប្បធម៌ រួមបញ្ចូលនឹងសម្រស់រូបរាងកាយ ក៏បានជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តស្រ្តីផងដែរ។

  • វិធីបង្ការ

នៅពេលដែលគេនិយាដល់ការបង្ការជំងឺផ្លូវចិត្តរបស់ស្ត្រី ដំណោះស្រាយ គឺផ្តោតទៅលើហ្សែនជាជាងវេជ្ជសាស្រ្ត ក៏ប៉ុន្តែនេះ មិនមែនមានន័យថាអ្នកមិនគួរទៅពិភាក្សាពិគ្រោះយោបល់ជាមួយគ្រូពេទ្យនោះឡើយ។ បន្ថែមពីលើការព្យាបាលជាមួយគ្រូពេទ្យ អ្នកគួរតែផ្តោតទៅលើការមើលតែខ្លួនឯងឱ្យបានប្រសើរឡើង។ អ្នកអាចធ្វើឱ្យសុខភាពផ្លូវចិត្តរបស់អ្នកវិលមករកសភាពល្អវិញតាមរយៈ ការគេងគ្រប់គ្រាន់ បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងយកចិត្តទុកដាក់មើលថែរាងកាយរបស់អ្នកឱ្យបានល្អ។

សុខភាព និងសុខុមាលភាពល្អ គឺសំដៅទៅលើការយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ការណែនាំខាងលើអាចជួយឱ្យអ្នកចាប់ផ្តើមតម្រង់ទៅរកទិសដៅដែលត្រឹមត្រូវ ក៏ប៉ុន្តែអ្នកមិនត្រូវខ្វះការខំប្រឹងប្រែងនោះទេ។

Previous Post

ក្រឡេកមើល Fashion ឈុត​ខូវប៊យ របស់​យុវតីស្អាតៗតំបន់​អាស៊ីយើង!

Next Post

ថែរក្សាសុខភាពកែវភ្នែកទាំងគូរបស់អ្នកដោយការញុំាទឹកការ៉ុតជាប្រចាំ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL
Travel

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

by Choraney Duong
Monday July 7th, 2025
Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
From Mercedes to Ferrari: Lewis Hamilton’s New Era Begins
Entertainment

From Mercedes to Ferrari: Lewis Hamilton’s New Era Begins

by ChiChi
Monday February 3rd, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
Load More
Next Post
ថែរក្សាសុខភាពកែវភ្នែកទាំងគូរបស់អ្នកដោយការញុំាទឹកការ៉ុតជាប្រចាំ

ថែរក្សាសុខភាពកែវភ្នែកទាំងគូរបស់អ្នកដោយការញុំាទឹកការ៉ុតជាប្រចាំ

ADVERTISEMENT

Recent.

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Thursday July 3rd, 2025
Visa expands card acceptance at Makro stores in Cambodia

Visa expands card acceptance at Makro stores in Cambodia

Wednesday July 2nd, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (210)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (106)
  • Recipes (26)
  • Socialize (102)
  • Entrepreneurship (16)
  • Health & Beauty (274)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.