• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តំបន់ទេសចរណ៍ទាំង ៥០ ដែលមានភាពទាក់ទាញ់បំផុតនៅលើពិភពលោក

by Ken My
Friday May 10th, 2024
in Travel
325
SHARES
Share on FacebookShare on Twitter

ពិភពលោកគឺធំទូលាយណាស់ ហើយយើងមិនអាចមើល និងទៅដល់គ្រប់កន្លែងបានទេ។ ប៉ុន្តែទោះជាយ៉ាងណា លោកអ្នកនឹងបានឃើញ ទេសភាពយ៉ាងស្រស់ស្អាតបំផុតនៅលើពិភពលោកដែលបានបង្ហាញជូនបងប្អូនសម្រាប់ស្វែងយល់ អំពីតំបន់ទេសចរណ៍ដ៏មានភាពទាក់ទាញនៅទូទាំងពិភពលោក។ ខាងក្រោមនេះជាតំបន់ទេសចរណ៍ទាំង ៥០កន្លែង  ដោយមិនបានចាត់ជាចំណាត់ថ្នាក់នោះទេ គ្រាន់តែចង់បង្ហាញអោយបងប្អូនបានស្គាល់នូវទេសភាពស្អាតបំផុត និងសូមទស្សនាដោយក្តីរីករាយ៖

1- Bagan (ប្រទេសមីយ៉ាន់ម៉ា) វិស្សមកាលរបស់អ្នកក្នុងការកំសាន្តនៅបាកាននឹងបានធ្វើអោយអារម្មណ៍របស់លោកអ្នកស្រស់ស្រាយ  ដោយបានមើលឃើញប្រាសាទ និងវត្តឥដ្ឋក្រហមដ៏អស្ចារ្យជាង ១០០០ ហើយមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់តំបន់មួយនេះ។ ប្រាសាទបាកានបុរាណទាំងនេះគឺជាកេរដំណែលដ៏អស្ចារ្យរបស់ស្តេច Paukkan ដែលជារាជធានីទីមួយនៃប្រទេសមីយ៉ាន់ម៉ា (អតីតភូមា) ហើយត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ ១០៥៧ និង ១២៨៧ នៃគ.ស។ ប្រាសាទនានាគឺជាកន្លែងដ៏ធំ និងស្រស់ស្អាត ចំពោះជំនឿព្រះពុទ្ធសាសនា ហើយវត្តនីមួយៗបង្ហាញនូវស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ ក៏ដូចជាផ្នែកខាងក្នុងនៃផ្ទាំងគំនូរចម្រុះពណ៌ និងរូបចម្លាក់ដ៏ប្រណិតផងដែរ។

2- Angkor Wat ( ប្រទេសកម្ពុជា) តំបន់រមណីយដ្ឋានអង្គររបស់ខ្មែរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២ ជាមួយនឹងភាពល្បីល្បាញរន្ទឺសុះសាយ ទៅកាន់ពិភពលោក ដែលស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ប្រាសាទអង្គរវត្ត​  បាន​ជាប់​ជាទី​តាំង​ល្អ​បំផុត នៅ​អាស៊ីអាគ្នេយ៍ និង​នៅលើ ពិភពលោក​សម្រាប់​មើល​ថ្ងៃ​រះ​នេះ​ផងដែរ​។ នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា ដែលជា​ចំណុច​ទាក់ទាញ និង​ជា​អត្តសញ្ញាណ​របស់​កម្ពុជា ដោយ​ទេសចរ​អន្តរជាតិ​ភាគ​ច្រើន​បំផុត មក​កម្ពុជា ក្នុង​គោល​ដៅ​ទស្សនា​រមណីយដ្ឋាន​ប្រា​សាទ​អង្គរ​ដ៏​ល្អ​វិចិត្រ​នេះ​។​ យោងតាម​គេហទំព័រ Mornings.co.uk បាន​បញ្ជាក់ថា​៖ «​ប្រាសាទអង្គរវត្ត​ជា​អច្ឆរិយវត្ថុ​មួយ​ក្នុងចំណោម​អច្ឆរិយ​ទាំង ​៧  ​របស់​ពិភពលោក​បុរាណ និង  ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​។ ទីនេះ​សម្បូរ​ទៅដោយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ និង​ជា​កន្លែង​ទាក់ទាញ​ដែល​អ្នកទេសចរ​ត្រូវតែទៅ​ទស្សនា​យ៉ាងហោចណាស់​បាន​ម្តង​ក្នុង​ជីវិត និង​មិនគួរ​រំលង​ឡើយ​»​។​ សូម​រំឭកថា ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត តែង​កើតឡើង​ចំនួន ២ ​ដង ក្នុង​ ១ ​ឆ្នាំ ដោយលើក​ទី​ ១ នៅក្នុង​ខែមីនា និង​លើក​ទី​ ២​ ក្នុង​ខែកញ្ញា ដោយមាន​ការ​ចូលរួម​ទស្សនា​និង​ផ្តិត​យក​រូបភាព​យ៉ាងច្រើន​កុះករ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​៕

3- Plateau de Valensole, Alpes de Haute-Provence (ប្រទេសបារាំង) លោកអ្នកពិតជាបានឃើញរូបនេះនៅលើបណ្តាញសង្គមផ្សេងៗ ដោយវាមានស្រមោលដ៏ស្រស់ស្អាតបំផុតនៃពណ៌ស្វាយ ដោយទីនោះគឺជា Plateau de Valensole។  វាជាទីតាំងដ៏ស្រស់ស្អាតបំផុតនៅអឺរ៉ុបដែលនេះជាផ្កាឡាវេនឌ័រ ដែលជារុក្ខជាតិក្លិនក្រអូប ដ៏ល្បីល្បាញ។ ទន្ទឹងនឹងនោះក៏មានវាលស្រែស្រូវសាលី និងភូមដ៏ស្រស់ស្អាតជាច្រើនដូចជា Esparron-de-Verdon, Riez និង Saint-Martin-de-Brômes ហើយនៅអំឡុងខែកក្កដា តំបន់នោះនឹងមានផ្កាឡាវេនឌ័រពណ៌ខៀវជាច្រើនបានរីកពោពេញទៅដោយភាពស្រស់ស្អាតនៃតំបន់នេះ។

4- Forbidden City, Beijing (ប្រទេសចិន) ប្រទេស​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​អាថ៌កំបាំង និង​អស្ចារ្យ​ជា​ច្រើន ហើយ​មួយ​ក្នុង​ចំណោម​នោះ​គឺ Forbidden City។ កន្លែង​នេះ​ជា​វិមាន​មួយ​នៅ​ក្នុង​ស្រុក Dongcheng ក្នុង​រដ្ឋធានី​ប៉េកាំង ហើយ​ស្ថិត​នៅ​កណ្តាល​នៃ​ទីក្រុង​អធិរាជ​ប៉េកាំង។ សាងសង់ក្នុងឆ្នាំ ១៤២០ ក្នុងកំឡុងដើមរាជវង្ស Ming ទីក្រុង Forbidden គឺជាវិមានអធិរាជដែលត្រូវបានថែរក្សាល្អបំផុត ហើយក៏ជាសំណង់បុរាណដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ ដោយ​មាន​សាលធំ ជញ្ជាំង និង​ខ្លឹមសារ​នៃ​ស្ថាបត្យកម្ម​ប្រពៃណី​ចិន ហើយទីក្រុងនេះត្រូវ​បាន​ប្រកាស​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ ១៩៨៧។

5- Sheikh Zayed Grand Mosque, Abu Dhabi (ប្រទេសអារ៉ាប់រួម) Sheikh Zayed Grand Mosque គឺជាវិហារអ៊ីស្លាមដ៏ធំបំផុតមួយក្នុងពិភពលោក ដែលស្ថិតនៅប្រទេសអារ៉ាប់រួម ដែលមានអគារចំនួន ៨២ ហើយមានសសរជាង ១០០០ បង្គោល និងកម្រាលព្រំដែលធ្វើដោយដៃធំជាងគេក្នុងពិភពលោក។ មិនតែប៉ុណ្ណោះ ការរចនាស្ថាបត្យកម្មឥស្លាមដ៏អស្ចារ្យ ដែលបានទាក់ទាញមនុស្សនៅជុំវិញពិភពលោកមកទសនា និងជាកន្លែងដ៏សំខាន់ក្នុងការគោរពបូជាសម្រាប់ប្រជាជនម៉ូស្លីម ផងដែរ។

6- Giza (ប្រទេសអេហ្ស៊ីប) លោកអ្នកនឹងដឹងពីមុនមកហើយថា ប្រទេសអេហ្ស៊ីប ដែលមានមហាពីរ៉ាមីត​ដ៏ធំជាងកេនៅលើពិភពលោក។ Giza វាជាទីក្រុងរបស់អេហ្ស៊ីប ដែលស្ថិតនៅលើច្រាំងខាងលិចនៃទន្លេនីល និងមានវិមានរបស់អហ្ស៊ីប រួមទាំងពីរ៉ាមីតដ៏ខ្ពស់ចំនួន ៣ ដែលមានភាពល្បីល្បាញលើពិភពលោក។ វាពិជាមានទេសភាពស្រស់ស្អាតបំផុត ហើយមាហាពីរ៉ាមីតដ៏ធំមួយនេះ គឺផ្នូររបស់ស្តេច Khufu។ គួរបញ្ជាក់ផងដែរថា រូបចម្លាក់ក្បាលមនុស្សនៅលើដងខ្លួនរបស់សត្វតោ ដែលមានឈ្មោះថា Great Sphinx ក៏មានតាំងនៅ Giza ផងដែរ។ 

7- Great Ocean Road ( ប្រទេសអូស្ត្រាលី) សូមនាំកូនជាទីស្រលាញ់របស់អ្នកធ្វើដំណើរដ៏វែងឆ្ងាយតាមមហាវិថីមហាសមុទ្រក្នុងប្រទេសអូស្ត្រាលី ព្រោះវាជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសអូស្ត្រាលី។ Great Ocean Road នេះពិតជាធ្វើអោយដំណើរកម្សាន្តនៅតំបន់ដ៏ល្បីមួយនេះ ធ្វើងោយយើងបានមើលឃើញព្រៃប្រឹក្សាដ៏ស្រស់បំព្រង ទឹកសមុទ្រស្រស់ស្អាត ផ្លូវមហាសមុទ្រ ដែលធ្វើអោយយើងទទួលបានភាពស្រស់ស្រាយដោយមិនអាចបំភ្លេចបាន។ ហើយមិនតែប៉ុណ្ណោះ ក៏មានកន្លែង ជិះស្គីលើភ្នំ ជិះកង់លើភ្នំ ឬការដើរព្រៃ ហើយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការធ្វើដំណើរកំសាន្តរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី។

8- Chittorgarh Fort ( ប្រទេសឥណ្ឌា)  បន្ទាយ Chittorgarh ដែលគ្របដណ្ដប់លើផ្ទៃដីប្រហែល 700 ហិចតា ជាមួយនឹងជញ្ជាំងបរិវេណប្រវែង 13 គីឡូម៉ែត្រ ។ Chittorgarh Fort ត្រូវបានប្រកាសជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូនៅក្នុងឆ្នាំ២០១៣  រួមជាមួយនឹងបន្ទាយចំនួនប្រាំផ្សេងទៀតនៃរដ្ឋ។ ទីតាំងបន្ទាយ Chittorgarh នេះគឺជាបន្ទាយដ៏ធំបំផុតមួយក្នុងប្រទេសឥណ្ឌា ហើយមានភាពអស្ចារ្យដែលស្ថិតនៅក្នុងចំណោមតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតនៅក្នុងប្រទេសឥណ្ឌា។ Chittorgarh លាតសន្ធឹងលើភ្នំមួយនៅមាត់ទន្លេ ហើយមានវិមាន ប្រសាទ និងកន្លែងដែលមានស្តុកទឹកនៅទីនោះផងដែរ។

9- Banff National Park (ប្រទេសកាណាដា) ឧទ្យានជាតិ Banff ជាកន្លែងដែលមានភាពទាក់ទញបំផុតនៅក្នុងប្រទេសកាណាដា ដោយប្រទេសនេះមានអំណោយផលទៅលើធម្មជាតិ ដោយមាន បឹង ភ្នំ ដែលមានសុទ្ធសឹងតែជាកន្លែងដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរសម្រាប់ធ្វើដំណើរកំសាន្តនៅទីនោះ។ លោកអ្នកប្រកដជាធ្លាប់បានឃើញឧទ្យាននេះនៅពេញអ៊ីនធឺណិត ព្រោះវាជាឧទ្យានជាតិដែលមានអ្នកចូលទស្សនាច្រើនបំផុតនៅក្នុងប្រទេសកាណាដា។ នៅទីនោះវាមានទឹកពណ៌ខៀវស្រងាត់ ហើយមានទេសភាពស្រស់បំព្រង គួរជាទីគយគន់ និងទទួលបានភាពកក់ក្តៅដោយទទួលបានសប្បាយរីករាយសម្រាប់លោកអ្នកដែលបានធ្វើដំណើរកំសាន្តនៅទីនោះ ព្រោះវាជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងប្រទេស កាណាដា ផងដែរ។

 

​10. Li River (ប្រទេសចិន)​​ ទន្លេលី មានភាពល្បីល្បាញបំផុតនៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅក្រុង Guilin ក្នុងខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។ ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងប្លែកភ្នែក សូមជិះទូកកម្សាន្តតាមដងទន្លេលី ពីទីក្រុង Guinin ទៅកាន់ Yangshuo ហើយរីករាយនឹងទេសភាពដ៏អស្ចារ្យ។ នៅតាមផ្លូវទឹក ពិតជាទទួលបានភាពរីករាយ និងបានមើលឃើញក្របីទឹក កសិករធ្វើស្រែចម្ការ និងភូមិប្រពៃណីដែលស្ថិតនៅជើងភ្នំ។ ការជិះក្បូនឬស្សី ការនេសាទត្រី ការឡើងភ្នំ និងការមើលកម្មវិធីពេលរាត្រី គឺជាសកម្មភាពដ៏មានភាពទាក់ទាញ និងសម្បាយរីករាយនៅទីនោះផងដែរ។

Meteora monastery, Greece. UNESCO heritage list.

11- Meteora ( ប្រទេសក្រិក)  Meteora ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ ១៩៨៨ ។ Meteora គឺជាកន្លែងដ៏ល្អមួយដែលមានទេសភាពដ៏អស្ចាសរ្យ និងវត្តអារាម Byzantine ដែលស្ថិននៅលើកំពូលថ្មីដ៏ចោត ដែលមានវត្ថុបុរាណ និងគំនូរជញ្ជាំងដែលមានតំលៃមិនអាចកាត់ថ្លៃបាន។ សព្វថ្ងៃនេះមានវត្តចំនួន ៦ ប៉ុណ្ណោះ ដែលមានព្រះសង្ឃ និងដូនជីមួយចំនួនដែលបានរស់នៅលើ Meteora។

12- Zhangye Danxia Landform in Gansu ( ប្រទេសចិន)  ប្រសិនបើអ្នកចង់ឃើញភាពស្រស់ស្អាតនៃតន់ទេសចរណ៍នៅប្រទេសចិន លោកអ្នកត្រូវទៅទស្សនាឧទ្យានជាតិ Zhangye Danxia នេះ។ វា​គឺ​ជា​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ពិភពលោក ហើយ​លោកអ្នកនឹងបានផ្តិតរូបភាពស្អាតៗ និងទទួលបានភាពសប្បាយរីករាយជាមួយនឹងភាពស្រស់បំព្រងរបស់ ឧទ្យានជាតិ Zhangye Danxia ។ គ្រាន់តែក្រឡេកមើលពណ៌នៃ “ភ្នំឥន្ទធនូ” នឹងធ្វើឱ្យអារម្មណ៍របស់អ្នកមានការភ្ញាក់ផ្អើល និងរំភើបបំផុតសម្រាប់តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ដែលលោកអ្នកមិនគួរមើលរំលងនៅតំបន់មួយនេះ។

និង​មិនគួរ​រំលង​ឡើយ​»​។​ សូម​រំឭកថា ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​សម​រាត្រី (Equinox) ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត តែង​កើតឡើង​ចំនួន ២ ​ដង ក្នុង​ ១ ​ឆ្នាំ ដោយលើក​ទី​ ១ នៅក្នុង​ខែមីនា និង​លើក​ទី​ ២​ ក្នុង​ខែកញ្ញា ដោយមាន​ការ​ចូលរួម​ទស្សនា​និង​ផ្តិត​យក​រូបភាព​យ៉ាងច្រើន​កុះករ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​៕

13- Huacachina (ប្រទេសប៉េរូ) Huacachina Lagoon ត្រឹមតែ 20 នាទីពីទីក្រុង Ica គឺជាកន្លែងដ៏ល្អមួយ ដែលមានទេសភាពស្រស់ស្អាត គួរជាទីចាប់អារម្មណ៍។ Huacachina ត្រូវបានគេស្គាល់ថាជា Oasis of America នៅទីនោះ លោកអ្នកនឹងឃើញបឹងដ៏ស្រស់ស្អាតមួយដែលហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតង ផែរ និងការផ្តល់ជូនផ្សេងៗនៃសណ្ឋាគារដើម្បីរីករាយលើសពីមួយថ្ងៃនៅកន្លែងដ៏អស្ចារ្យមួយនេះ។

14- Blue Lagoon (ប្រទេសអ៊ីស្លង់)  ៖ ត្រៀម​ខ្លួន​សម្រាប់​រដូវ​សម្រាក​ស្ប៉ា​ហើយ​ឬ​នៅ?  Blue Lagoon ក្នុងប្រទេសអ៊ីស្លង់ ដែលជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោក ហើយរីករាយជាមួយពេលវេលាស្ប៉ាដ៏ស្ងប់ស្ងាត់ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។ ស្ថិតនៅភាគនិរតីនៃទីក្រុង Reykjavik បឹង Blue Lagoon គឺជានិមិត្តរូបនៃប្រទេស និងទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី។

15- Yellowstone National Park, Wyoming ( សហរដ្ឋអាមេរិក) ៖ ឧទ្យានជាតិ Yellowstone នៅសហរដ្ឋអាមេរិក វាគឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយដែលអ្នកទេសចរណ៍បានមើលឃើញនូវទេសភាពដ៏អស្ចារ្យមួយនេះនៅលើទឹកដីសហរដ្ឋអាមេរិក។​ ឧទ្យានជាតិ Yellowstone មានទន្លេអាល់ផែន កន្លែងទឹកក្ដៅ អន្លង់ដ៏ធំ ព្រៃខៀវស្រងាត់ និងប្រភពទឹកហូរ រួមទាំងកន្លែងដ៏ពេញនិយមរបស់ Old Faithful ។ មិនត្រឹមតែប៉ុណ្ណោះ ឧទ្យានជាតិនេះមានថនិកសត្វជាច្រើនប្រភេទដូចជា ខ្លាឃ្មុំ ចចក ប៊ីសុន និងសត្វស្វាជាដើម។

16- Tianzi Mountains ( ប្រទេសចិន) ភ្នំ Tianzi ស្ថិតនៅក្នុងប្រទេសចិនត្រូវបានគេស្គាល់ថាជា “ស្តេចនៃព្រៃកំពូល” ។ ទាំងនោះគឺជាកំពូលភ្នំពេលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់។ ដើម្បីទៅដល់កំពូលបាន គឺឡើងតាមរយៈរថយនខ្សែកាប សម្រាប់ការធ្វើដំណើរតាមរថនយ្តខ្សែកាបនោះ គឺមានទេសភាពគួរជាទីទាក់ទាញនៅតាមដងផ្លូវ។ ភ្នំ Tianzi គឺមានភាពអស្ចារ្យចំនួន៤ រួមាន សមុត្រពពក រស្មីនៃពន្លឺព្រះច័ន្ទ រស្មីនៃពន្លឺថ្ងៃ និងព្រិលក្នុងរដូវរងា។

17. Maldives ( ប្រទេសម៉ាល់ឌីវ) ទឹក​ពណ៌​ខៀវ​ខ្ចី ឆ្នេរ​ខ្សាច់​ពណ៌​ស និង​ផ្ទៃ​មេឃ​ស្រឡះ​ថ្លា​ធ្វើ​ឱ្យ​ប្រទេស​ម៉ាល់ឌីវ ​ក្លាយ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​ពិភពលោក។ វាជាទិសដៅកម្រនិងជាតំបន់មួយល្អឯកសម្រាប់លោកអ្នកទៅទស្សនា ជាពិសេសសម្រាប់អ្នកក្រេបទឹកឃ្មុំ និងអ្នកចូលចិត្តផ្សងព្រេង។ ស្ថិតនៅក្នុងសមុទ្រអារ៉ាប់នៃមហាសមុទ្រឥណ្ឌា ម៉ាល់ឌីវ ពិតជាមានភាពទាក់ទាញ និងផ្តល់ជូនលោកអ្នកនូវអារម្មណ៍ស្រស់ថ្លា ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក នៅពេលបានទៅដល់ទីនោះ។

18.Santorini Island (ប្រទេសក្រិក) លោកអ្នកនឹងបានឃើញនូវរូបភាពដ៏ស្រស់ស្អាតនៃផ្ទះពណ៌ស ជាមួយនឹងទិដ្ឋភាពមហាសមុត្រពណ៌ខៀវ និងរបៀបរស់នៅដ៏ប្រណិត នោះជាគឺជាកោះ Santorini ។ លោកអ្នកដឹងហើយថា នៅគ្រប់កន្លែងនៃប្រទេសក្រិចសុទ្ធតែជាកន្លែងកំពូលៗ ហើយអ្វីដែលអស្ចារ្យនោះគឺ Santorini។

19-  St. Lucia ៖ ដោយទទួលបានអំណោយផលពីធម្មជាតិ កោះ St. Lucia មានភូមិសាស្រ្ត និងវប្បធម៌ដ៏សំបូរបែប គឺនៅភាគខាងកើតការ៉ាប៊ីន ដែលអាចធ្វើអោយប្រទេសធំៗជាច្រើនមានការសរសើរគ្រប់គ្នា។ វាជាកន្លែងមួយក្នុងចំណោមតំបន់ដែលមានទេសភាពស្រស់ស្អាតនៅលើពិភពលោកផងដែរ។

20- Taj Mahal (ប្រទេសឥណ្ឌា)  Taj Mahal គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាពិភពលោកដែលអ្នកនឹងបានឃើញ និងធ្វើអោយជីវិតរបស់លោកអ្នកមានភាពសប្បាយរីករាយនៅពេលទៅលេងនៅទីនោះ។ Taj Mahal ត្រូវបានសាងសង់ឡើងដោយព្រះចៅអធិរាជ Mughal Shah Jahan ក្នុងការចងចាំរបស់ភរិយាជាទីស្រឡាញ់របស់គាត់ Mumtaz។ ការរៀបចំធ្វើឡើងពីថ្មម៉ាបពណ៌សដ៏អស្ចារ្យឈរជាគំរូនៃសេចក្តីស្រឡាញ់។ អ្នកទេសចរមកពីជុំវិញពិភពលោកមកទស្សនា និងកោតសរសើរស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះ។

 21- Reine (ប្រទេសន័រវេស) Reine គឺជាភូមិនេសាទមួយដែលមានទីតាំងនៅ Lofoten ហើយភូមិ​នេះ​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​ធ្វើដំណើរកំសាន្តរនៅ Lofoten ។ នៅទីនោះបានផ្តល់នូវសកម្មភាពផ្សងព្រេងជាច្រើនដែលមានចំនួនរហូតដល់ទៅ ២៣ កន្លែង រួមទាំងការជិះទូកកាយ៉ាក់ មុជទឹកស្កាយបា ការឡើងភ្នំ ដំណើរកម្សាន្តជិះកង់ និងច្រើនទៀត។ ដូច្នេះ ប្រសិនបើលោកអ្នកចង់ធ្វើដំណើរកំសាន្តដែលមានទេសភាពដ៏ស្រស់ស្អាត និងមានកន្លែងជាច្រើនសម្បូរបែប លោកអ្នកអាចទៅទីនោះ នឹងទទួលបានអារម្មណ៍ដ៏ស្រស់ស្រាយនៅក្នុងជីវិតផងដែរ។

22- Neuschwanstein Castle (ប្រទេសអាល្លឺម៉ង់) អាល្លឺម៉ង់ស្ថិតក្នុងចំណោមប្រទេសដែលល្អបំផុតមួយសម្រាប់កន្លែងតំបន់ទេសចរណ៍ដែលមានភាពស្រស់ស្អាត។ វាមានប្រសាទដ៏អស្ចារ្យបំផុតមួយនៅអឺរ៉ុប និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក គឺប្រសាទ Neuschwanstein ក្នុងប្រទេសអាល្លឺម៉ង់។ វាជាកន្លែងក្នុងក្តីស្រម៉ៃរបស់អ្នកដែលមិនធ្លាប់បានទៅដល់កន្លែងនោះ។ បើលោកអ្នកបានទៅលេងនៅទីនោះ អ្នកនឹងទទួលបានអារម្មណ៍មួយដ៏រំភើបនៅក្នុងជីវិតផងដែរ។

23-Aogashima Volcano ( ប្រទេសជប៉ុន) ងាកមកប្រទេសជប៉ុនវិញម្តង យើងដឹងហើយថា ប្រទេសជប៉ុនគឺជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់នៅលើពិភពលោក ហើយក៏ជាប្រទេសដែលមានសេដ្ឋធំទី៣ នៅលើពិភពលោកផងដែរ។ អ្វីដែលពិសេស ប្រទេសជប៉ុនក៏មានកន្លែងទេសចរណ៍ដ៏ច្រើនសម្បូរបែប លោកអ្នកនឹងបានឃើញទិដ្ឋភាពខ្លះមួយចំនួននៅលើប្រព័ន្ទអ៊ិនធឺណេត ថាប្រទេសជប៉ុនគឺមានកន្លែងកំសាន្តស្អាត។ នេះ Aogashima គឺជាកោះភ្នំភ្លើងជប៉ុន ហើយជាកន្លែងដ៏ស្រស់ស្អាតរបស់ប្រទេសជប៉ុន។ វាជាតំបន់ដាច់ស្រយាល ដែលដាច់ឆ្លាយ ហេតុនោះហើយបានជាមនុស្សមួយចំនួនមិនសូវបានស្គាល់ទីកន្លែងដ៏ស្រស់ស្អាតមួយនេះ។ Aogashima គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នកចូលចិត្តបែបការផ្សងព្រេងដើម្បីស្វែងយល់ពីតំបន់ទេសចរណ៍ប្រភេទនេះ។

24- Longji Rice Terrace (ប្រទេសចិន) ពេលមើលទៅស្រដៀងនឹងវាលស្រែនៃ Munnar ក្នុងប្រទេសឥណ្ឌា។ Longji គឺស្ថិតនៅក្នុងចំណោមទេសភាបដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោកដែលត្រូវបានអ្នកទេសចរណ៍មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើតំបន់ដែលមានភាពស្ថានភាពប្លែកភ្នែកមួយនេះ។

25- Pamukkale ( ប្រទេសទួគី)  ក្នុងចំណោមអាងទាំងអស់ដែលអ្នកបានឃើញក្នុងជីវិត Pamukkale គឺជាអាងដ៏ល្អបំផុត។ Pamukkale គឺជាកន្លែងដ៏គួរឱ្យគយគន់នៅក្នុងប្រទេសទួរគី ហើយមានភាពល្បីល្បាញដោយសារប្រភពទឹកក្ដៅធម្មជាតិ សំបូរទៅដោយសារធាតុរ៉ែ និងព្រិលពណ៌សដែលបញ្ចេញចេញពីផ្ទៃរាបស្មើរ travertine នៅលើភ្នំក្បែរនោះ។ អាងទឹកបុរាណមានភាពល្បីល្បាញដោយសារជួរឈររ៉ូម៉ាំងលិចទឹក ដែលអ្នកអាចងូតទឹក និងមានអារម្មណ៍ពិតជាអស្ចារ្យខ្លាំងណាស់។

26- Ha Long Bay (ប្រទេសវៀតណាម) ស្ថិតនៅភាគឦសានប្រទេសវៀតណាម ឈូងសមុទ្រ Ha Long មានភាពល្បីល្បាញដោយសារទឹកពណ៌ខៀវស្រងាត់ និងកោះថ្មកំបោរដែលប៉ះលើមេឃជាច្រើន ដែលគ្របដណ្ដប់ដោយព្រៃទឹកភ្លៀង។ វា​គឺ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ដែល​មាន​ផ្ទៃដី​ប្រមាណ ១៥០,០០០ ហិកតា។ អ្នកអាចរីករាយនឹងដំណើរទេសចរណ៍តាមទូក Junk និងដំណើរទេសចរណ៍កាយ៉ាកសមុទ្រ ដើម្បីធ្វើជាសាក្សីលើកោះដែលមានរូបរាងដូចកោះ Teapot និង Stone Dog។ មិនត្រឹមតែប៉ុណ្ណឹងទេ អ្នកក៏អាចរីករាយជាមួយការមុជទឹក ដើរលេង និងឡើងភ្នំជាពេលវេលាដ៏គួរឱ្យចងចាំផងដែរ។

27- Machu Picchu (ប្រទេសប៉េរូ) Machu Picchu ជា​តំបន់​បេតិកភណ្ឌពិភពលោក ​ដែល​បាន​ប្រកាស​ដោយ​អង្គការ​យូណេស្កូ Machu Picchu ជា​កន្លែង​ដែល​ស្អាត​បំផុត​ក្នុង​ពិភពលោក។ វាមានកំពស់ជាង ៧,០០០ហ្វីតពីលើនីវ៉ូទឹកសមុទ្រនៅលើភ្នំ Andes ។ វាគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដែលបានទៅទស្សនាច្រើនបំផុតនៅក្នុងប្រទេសប៉េរូ ដោយសារមានរុក្ខជាតិបៃតងខៀវស្រងាត់ជុំវិញ ទំហំនៃរចនាសម្ព័ន្ធ និងការតម្រឹមតារាសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍។ Machu Picchu ក៏ត្រូវបានប្រកាសថាជាអច្ឆរិយៈទាំងប្រាំពីរថ្មីនៃពិភពលោកកាលពីឆ្នាំ ២០០៧ ផងដែរ។

28- Marrakesh (ប្រទេសម៉ារ៉ុក) កន្លែងដ៏ស្រស់ស្អាតមួយនៅភាគខាងលិចម៉ារ៉ុក Marrakesh ត្រូវបានទៅទស្សនាយ៉ាងច្រើន និងទទូលបានភាពសប្បាយរីករាយពីការធ្វើដំណើរកំសាន្តនៅ Marrakesh។ នៅទីនោះត្រូវបានស្ថបត្យកម្មរៀបចំបានយ៉ាងប្លែប និងមានភាពស្រស់ស្អាត ហើយជាតំបន់ដែលមានភាពទាក់ទាញបំផុតសម្រាប់អ្នកទេសចរដែលមកលេងកំសាន្តនៅប្រទេសម៉ារ៉ុក ផងដែរ។

29. Bora Bora (ប្រទេសបារាំង) អ្នកពិតជាធ្លាប់បានឃើញ នៅលើបណ្តាញសង្គម នៃរូបភាពដែលមានភាពស្រស់ស្អាត និងពណ៌ផ្ទៃទឹកថ្លាត្រចង់ នោះគឺជា Bora Bora។ វា​គឺ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​សម្រាប់ភ្ញៀវទេសចរនៅទូទាំងពិភពលោក។ វាជាកន្លែងសម្រាប់ហែលទឹកដ៏គួរអោយមានភាពទាកទាញបំផុតផងដែរ។

30- Aurora Borealis (ប្រទេសស៊ុយអែត) ពន្លឺភាគខាងជើងត្រូវបានគេហៅថា Aurora Borealis ឬ Australis គឺជាបាតុភូតធម្មជាតិដ៏ល្បីបំផុតមួយនៅក្នុងពិភពលោក ហើយជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយសម្រាប់ទស្សនានៅលើភពផែនដី។ មានប្រតិបត្តិករទេសចរណ៍ Scandinavian ជាច្រើនដែលផ្តល់ជូនអ្នកឱ្យឃើញពីស្ថានភាពអាកាសធាតុនេះ ដែលបង្ហាញពន្លឺពណ៌ក្រហម បៃតង និងពណ៌ខៀវ។ និយាយតាមបែបវិទ្យាសាស្ត្រ ពន្លឺខាងជើងគឺបណ្តាលមកពីអន្តរកម្មនៃភាគល្អិតដែលមានបន្ទុកពីព្រះអាទិត្យជាមួយ ionosphere របស់ផែនដី។

31- Mount Rinjani, Lombok (ប្រទេសឥណ្ឌូនេស៊ី) Mount Rinjani ជាភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានទេសភាពដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ វាជាភ្នំភ្លើងដែលមានកម្ពស់ខ្ពស់បំផុតទីពីររបស់ប្រទេសឥណ្ឌូនេស៊ី យើងអាចឡើងទៅលើភ្នំនេះបាន ហើយភ្នំនេះមានកម្ពស់ ១៥០០ម៉ែត្រក្នុងចម្ងាយ ៨គីឡូម៉ែត្រ ផងដែរ។

32- Marble Caves (ប៉ាតាហ្គោនី) រូងភ្នំដ៏ស្រស់ស្អាតដែលជាអច្ឆរិយៈធម្មជាតិតែមួយគត់ ដែលជាថ្មម៉ាបនៅ Patagonia គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក លោកអ្នកនឹងទទួលបានអារម្មណ៍ដ៏ស្រស់ថ្លា ដោយឃើញទេសភាពស្អាគួរជាទីគយគន់។ យើងអាចចូលទៅជិតរូងភ្នំ ដោយធ្វើការជិះទូកកាយ៉ាក ហើយបានឃើញថ្មម៉ាបក្នុងរូបភាពដ៏ល្អបំផុត ដោយមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

33- Tamil Nadu Temple (ប្រទេសឥណ្ឌា) Tamil Nadu ត្រូវបានគេស្គាល់ថាជាទីក្រុងប្រាសាទនៃប្រទេសឥណ្ឌា និងមានប្រាសាទដ៏អស្ចារ្យជាច្រើនរបស់ប្រទេស។ ភាពប៉ិនប្រសប់ផ្នែកស្ថាបត្យកម្ម ចម្លាក់ និងជំនាញសិល្បៈរបស់វិស្វករ និងសិប្បករនៃសម័យអតីតកាល ធ្វើឱ្យពួកគេក្លាយជាកន្លែងដ៏ស្រស់ស្អាតបំផុតដើម្បីទស្សនានៅក្នុងប្រទេសឥណ្ឌា។ ប្រាសាទតាមីល ណាឌូ បង្ហាញពីរសជាតិដ៏ប្រណីត និងសម្បូរបែបនៃស្តេចរាជវង្សកាលពីដើម។ ប្រាសាទទាំងនេះដើរតួជាឆ្អឹងខ្នងនៃវប្បធម៌តាមីល ហើយសព្វថ្ងៃនេះដើរតួជាផ្នែកមួយនៃគ្រឿងអលង្ការដ៏មានតម្លៃរបស់ប្រទេសឥណ្ឌាដែលបន្ថែមទៅលើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់វា។

34- Salar de Uyuni ( ប្រទេសបូលីវី)​ នៅភាគនិរតី បូលីវី គឺជាផ្ទះអំបិលដ៏ធំបំផុតក្នុងពិភពលោក។ នៅពេលដែលវាស្ងួត អំបិលមានពន្លឺភ្លឺដូចពេជ្រ ហើយនៅពេលដែលមានភ្លៀងធ្លាក់ បឹងនេះបង្កើតជារូបភាពបំភាន់នៃភាពគ្មានទីបញ្ចប់។ Salar de Uyuni ក្នុងប្រទេស Bolivia គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតរបស់ពិភពលោក ដែលជាលទ្ធផលនៃបឹងស្ងួត និងបន្សល់ទុកកន្លែងដូចសុបិននៅលើផែនដី។

35- Kuang Si Falls, Luang Prabang (ប្រទេសឡាវ)   Kuang Xi ឬ Tat Kuang Si ទឹកធ្លាក់ Kuang Si មានទីតាំងនៅភាគខាងជើងនៃប្រទេសឡាវ ហើយវាជាកន្លែងឋានសួគ៌មួយសម្រាប់អ្នកធ្វើដំណើរកំសន្ត។ ប្រសិនបើអ្នកកំពុងស្វែងរក ភាពស្ងប់ និងការសំរាកលំហែ ខណៈពេលនោះ អ្នកនឹងបានឃើញភាពស្រស់ស្អាតនៃធម្មជាតិ វាគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នក។ នៅក្រោមព្រៃជ្រៅ នេះគឺជាការទាក់ទាញដ៏សំខាន់ក្នុងចំណោមភ្ញៀវទេសចរ។ ទឹក​ពណ៌​ខៀវ​ខ្ចី​ដែល​ស្រក់​ពី​ព្រៃ​ក្រាស់​ខាង​លើ​ចូល​ទៅ​ក្នុង​អាង​ថ្មកំបោរ​ដែល​មាន​ចម្លាក់​អាច​ជា​ចំណុច​សំខាន់​នៃ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ឡាវ។

36- St. Basil’s Cathedral, Moscow (ប្រទេសរុស្ស៊ី)  ព្រះវិហារ St. Basil’s ពិតជាមានភាពល្បីល្បាញខ្លាំងណាស់នៅលើបណ្តាញសង្គមផ្សព្វផ្សាយ ដែលមានភាពស្រស់ស្អាតបំផុតនៅក្នុងប្រទេសរុស្ស៊ី និងពិភពលោក។

37- Lofoten Islands (ប្រទេសន័រវេស) កោះ Lofoten ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេស​ ន័រវេស វាមានភាពស្រស់ស្អាត និងទទួលបានការគាំទ្រពីភ្ញៀវទេសចរដែលបានទៅកំសាន្តនៅទីនោះ ព្រោះវាមានភាពទាក់ទាញដោយសារ មានបរិយាកាសមួយដ៏ល្អ ភ្នំដ៏អស្ចារ្យ ទឹកជ្រៅ សម្បូរទៅដោយសត្វសមុទ្រ និងឆ្នេរខ្សាច់ដ៏វែងបានធ្វើឲ្យកោះ Lofoten  ក្លាយជាកន្លែងដ៏ស្រាស់ស្អាតបំផុតមួយសម្រាប់អ្នកទេសចរណ៍នៅលើពិភពលោក។

Sagrada Familia, in Barcelona, Spain

38- Barcelona (ប្រទេសអេស្ប៉ាញ) រាជធានី​នៃ​ប្រទេស​អេស្ប៉ាញ Barcelona ល្បីល្បាញ​ខាង​សិល្បៈ និង​ស្ថាបត្យកម្ម។ មិនត្រឹមតែប៉ុណ្ណឹងទេ សារមន្ទីរសិល្បៈទំនើប ឧទ្យានដ៏ស្ងប់ស្ងាត់ និងឆ្នេរសមុទ្រពណ៌មាស គឺជាហេតុផលផ្សេងទៀតដែលបានដាក់ទីក្រុងនេះឱ្យស្ថិតក្នុងចំណោមកន្លែងដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក។ ព្រះវិហារ Romanesque ភាពសម្បូរបែបនៃទ្រព្យសម្បត្តិសិល្បៈ និងឈ្មោះដ៏អស្ចារ្យនៅក្នុងសិល្បៈ និងស្ថាបត្យកម្មទំនើបបានធ្វើឱ្យ Barcelona ក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោក។

39. Iguazú Falls  ( ប្រទេសអាហ្សង់ទីន) Iguazu ជាទឹកធ្លាក់ធំជាងគេបំផុតរបស់ពិភពលោក ហើយមានភាពស្ងប់ស្ងាត់ គួរជាទីទាក់ទាញ ស្រស់ស្រាយ និងជាកន្លែងដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ វាមានទីតាំងនៅព្រំដែននៃប្រទេសប្រេស៊ីល និងអាហ្សង់ទីន។ វាត្រូវបានបែងចែកទៅជា Iguazú ខាងលើ និងខាងក្រោម ហើយផ្តល់នូវទេសភាពដ៏អស្ចារ្យ។

40- Faroc Islands (ប្រទេសដាណឺម៉ាក) សូមណែនាំកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅខាងអឺរ៉ុប គឺកោះ ហ្វារ៉ូ ដែលស្ថិតនៅប្រទេសដាណឺម៉ាក។ គ្រប់គ្នាបានផ្តល់ភាពសប្បាយរីករាយជាមួយតំបន់កោះដែលមានភាពទាក់ទាញ ដោយទទួលបាននូវចំណីជីវិតថ្មីនៅតំបន់នោះ។ នៅទីនោះគឺជាប្រជុំកោះនៃកោះចំនួន ១៨ ដែលមានរាងដូចភ្នំភ្លើង និងផ្ទាំងទឹកក ផងដែរ។

41- Lake Tekapo (ប្រទេសនូវែលសេឡង់) ទីក្រុមមួយនៅលើកោះភាគខាងត្បូងនៃប្រទេសនូវែលសេឡង់ គឺបង Tekapo ជាកន្លែងដែលមានមនុស្សរស់នៅតិចបំផុតក្នុងចំណោម ៥ ផ្សេងទៀតនៅលើពិភពលោក ហើយមានអ្នកស្រុកត្រឹមតែ ៥៥៨នាក់តែប៉ុណ្ណោះ នេះបើយោងតាមជំរឿនឆ្នាំ ២០១៨។ វា​គឺ​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ដែល​ត្រូវ​ទៅ​ទស្សនា​ក្នុង​ប្រទេស​នូវែលសេឡង់ ព្រោះ​វា​បង្ហាញ​ស្រមោល​ដ៏​ស្រស់​​នៃ​ពណ៌​ខៀវ បៃតង និង​ពណ៌​ស្វាយ។

42- Venice (ប្រទេសអ៊ីតាលី) Venice ជាកន្លែងដែលក្រុមហ៊ុនថតភាពយន្តបូលីវូដ និង ហូលីវូដជាច្រើន នៅទីក្រុងនេះ ដែលបានក្លាយទៅជាគោលដៅដ៏ពេញនិយមនៅក្នុងប្រទេសអ៊ីតាលីអស់រយៈជាច្រើនទសវត្សរ៍មកហើយ។ ត្រូវបានគេស្គាល់ថាជា City of Canals’, The Floating City និង Serenissima ដោយកន្លែងនេះគឺជាទីក្រុងដ៏ស្រស់ស្អាតបំផុតមួយក្នុងពិភពលោកដែលមិនអាចប្រកែកបានសម្រាប់អ្នកក្រេបទឹកឃ្មុំ និងគូស្នេហ៍ ផងដែរ។

43- Serengeti National Park (ប្រទេសតង់ហ្សានី) ឧទ្យានជាតិ Serengeti នៃប្រទេសត់ហ្សានី ដោយមានទំហំដ៏ធំមួយ ដែលមានសត្វខ្លាជាង ២លានក្បាល សត្វស្លាប ៥០០ក្បាល ប្រទេសសត្វតោ ៤០០០ក្បាល និងមានសត្វជាច្រើនទៀតដោយអ្នកសឹងមិនជឿងថា ជាឧទ្យានជាតិ ដែលមានសត្វដ៏ច្រើនបែបនេះ។ ភាពដ៏ល្វឹងល្វើយ និងភាពសម្បូបែបនៃត្វនៅទីនោះ ត្រូវបានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ផងដែរ។

44- Torres del Paine National Park, Patagonia ( ប្រទេសឈីលី)  អ្នកប្រាកដជាធ្លាប់ឃើញកន្លែងភ្នំជាច្រើននៅក្នុងជីវិតនៅក្នុងការធ្វើដំណើររបស់អ្នក  នៅពេលដែលលោកអ្នកបានទៅទស្សនានៅតំបន់ Patagonia របស់ប្រទេសឈីលី ដើម្បីមើលទេសភាពដ៏ល្អបំផុតមួយចំនួននៅក្នុងពិភពលោក គឺលោកអ្នកនឹងបានឃើញទេសភាពដ៏ស្រស់ស្អាតមួយនេះ ដែលធ្វើអោយដិតដាមនៅក្នុងអារម្មណ៍ជាមួយតំបន់ទេសចរណ៍មួយនេះ។ ឧទ្យានជាតិ Torres del Paine ត្រូវបានគេស្គាល់ដោយសារផ្ទាំងទឹកកកពណ៌ខៀវភ្លឺរបស់វា ភ្នំខ្ពស់ៗ និងវាលស្មៅពណ៌មាស ដែលមានសត្វព្រៃដ៏កម្រដូចជា guanacos ស្រដៀងនឹងឡាម៉ា។ ឧទ្យាននេះយកឈ្មោះរបស់វាពីប៉មថ្មក្រានីតចំនួន ៣ និងកំពូលភ្នំដែលមានរាងដូចស្នែងដែលគេស្គាល់ថា Cuernos Del Paine ។

45- Camps Bay (អាហ្វ្រិកខាងត្បូង) Camps Bay គឺជាតំបន់ជាយក្រុងមួយនៅកណ្តាលទីក្រុង និងជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងពិភពលោក។ វាមានប្រវតិ្តសាស្រ្តដ៏យូរលង់មកហើយ និងជាកន្លែងសម្រាកលំហែកាយសម្រាប់ភ្ញៀវទេសចរទៅកាន់ទីក្រុង Cape Town ។ តំបន់ដែលនៅ ប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ វាជាកន្លែងមួយសម្រាប់ធ្វើអោយយើងមានការសប្បាយរីករាយ ជាមួយនឹងការពិសារអាហារដ៏ឆ្ងាញ់ កន្លែងហែលទឹក មានឆ្នេរខ្សាច់ពណ៌ស និងគយគន់ទេសភាពដ៏អស្ចារ្យមួយនេះ។

46.Twelve Apostles (ប្រទេសអូស្ត្រាលី) Twelve Apostles ជាកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសអូស្ត្រាលី និងក្នុងចំណោមទេសភាពដ៏ស្រស់ស្អាតនៅក្នុងពិភពលោក។ Twelve Apostles ត្រូវបានបង្កើតឡើងដោយការហូរច្រោះជាបន្តបន្ទាប់នៃច្រាំងថ្មកំបោរនៃដីគោក ។ ដូច្នេះ ប្រសិនបើអ្នកធ្លាប់ទៅប្រទេសអូស្ត្រាលី សូមមើលភាពតដ៏ត្រចះត្រចង់នេះ ដែលស្ថិតនៅលើឆ្នេរសមុទ្រដ៏អស្ចារ្យរបស់ Victoria ។

47- Plitvice Lakes National Park (ប្រទេសក្រូអាស៊ី) នៅពេលដែលលោកអ្នកឃើញរូបភាបនេះ លោកអ្នកនឹងមានអារម្មណ៍ថា ពិតជាអស្ចារ្យខ្លាំងណាស់ ដោយនេះគឺជាឧទ្យានជាតិ Plitvice Lakes។ វាត្រូវបានគេស្គាល់ដោយសារបឹងរាបស្មើចំនួន ១៦ ដែលត្រូបានភ្ជាប់ដោយទឹកជ្រោះ ដោយនៅទីនោះក៏មានផ្លូវដើរនៅជុំវិញឧទ្យានជាតិ និងមានទូកអគ្គិសនីសម្រាប់ជិះ ដោយបានភ្ជាប់នឹងបឹងទាំង ១២ ខាងលើ និងបឹងចំនួន ៤ នៅខាងក្រោមទៀត ផងដែរ។

48- Seljalandsfoss (ប្រទេសអ៊ីស្លង់) Seljalandsfoss ជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយរបស់ពិភពលោក គឺជាជ្រោះដ៏ស្អាតមួយនៅ អ៊ីស្លង់។ វាមានកម្ពស់ ៦០ម៉ែត្រ ហើយជាតំបន់ធម្មជាតិមួយដ៏ស្រស់ស្អាតសម្រាប់លោកអ្នកធ្វើដំណើរកំសាន្តនៅតំបន់នោះ។ Seljalandsfoss គឺជាផ្នែកមួយនៃទន្លេ Seljalands ដែលមានប្រភពចេញពីផ្ទាំងទឹកកកភ្នំភ្លើងដែលមានឈ្មោះថា Eyjafjallajökull។

49-Great Barrier Reef (ប្រទេសអូស្ត្រាលី) នៅប្រទេសអូស្ត្រាលី តំបន់ Great Barrier Reef ដែលមានផ្កាថ្មដ៏ធំបំផុតនៅក្នុងពិភពលោក និងជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយដែលលោកអ្នកបានធ្វើដំណើរកំសាន្តមិនគួរមើលរំលង។ Great Barrier Reef មានទីតាំងនៅក្បែររដ្ឋឃ្វីនឡែន និងមានប្រភេទសត្វកម្រ និងប្លែកពីគេ និងមានអ្វីផ្សេងៗជាច្រើទៀត ដែលកន្លែងនោះបានធ្វើឲ្យមានប្រព័ន្ធអេកូធម្មជាតិដ៏ច្រើនបំផុតមួយនៅក្នុងពិភពលោក។

50- Petra (ប្រទេសហ្ស៊កដានី) Petra ដែស្ថិតនៅហ្ស៊កដានី ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូនេស្កូ និងជាតំបន់អច្ឆរិយៈទាំងប្រាំពីរបស់ពិភពលោក។ វាជាតំបន់ទេសចរណ៍បែបប្រវត្តសាស្រ្តដ៏ស្រស់ស្អាត ដែលធ្វើអោយអ្នកទៅលេងកំសាន្តមានការសប្បាយចិត្តនៅពេលទៅដល់ទីនោះ។

 

Tags: តំបន់ទេសចរណ៍ពិភពលោក
Previous Post

កោះ ស្អាតបំផុតទាំង ៥ នៅលើពិភពលោក​ សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់​ និង រ៉ូមែនទិច

Next Post

កំហុសខ្លះៗ… ដែលគ្រប់គ្នាតែងមើលរំលងនៅពេលងូតទឹក ហើយវាក៏បង្កជាផលប៉ះពាល់ដល់សុខភាព!

Ken My

Ken My

kenmy@ladies.com.kh

Related Posts

(Khmer) ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ
Entertainment

Art and Water Converge: Sofitel Phnom Penh’s 2nd Ekarieach Multi-Arts Competition

by Pisey Dim
Monday January 6th, 2025
(Khmer) Agoda ចាត់ចំណាត់ថ្នាក់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ជាទីក្រុងដែលអ្នកទេសចរអាចចំណាយថវិកាសមរម្យបំផុតក្នុងតំបន់អាស៊ី!
Entertainment

Cambodia’s Phnom Penh emerged as the most affordable capital city

by Pisey Dim
Saturday January 4th, 2025
Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia
Travel

Visa collaborates with Ministry of Tourism to accelerate tourism growth in Cambodia

by Ken My
Wednesday September 11th, 2024
Ministry of Cat : A Paradise for Cat Lover in Phnom Penh
Entertainment

Ministry of Cat : A Paradise for Cat Lover in Phnom Penh

by Sothearith
Tuesday July 30th, 2024
Load More
Next Post
កំហុសខ្លះៗ… ដែលគ្រប់គ្នាតែងមើលរំលងនៅពេលងូតទឹក ហើយវាក៏បង្កជាផលប៉ះពាល់ដល់សុខភាព!

កំហុសខ្លះៗ… ដែលគ្រប់គ្នាតែងមើលរំលងនៅពេលងូតទឹក ហើយវាក៏បង្កជាផលប៉ះពាល់ដល់សុខភាព!

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (267)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.