• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ធនាគារជាតិនៃកម្ពុជា ប្រាប់ស្ថាប័នហិរញ្ញវត្ថុឲ្យពង្រឹងប្រព័ន្ធទូទាត់ពីការវាយប្រហារតាមអ៊ីនធឺណិត

by Ken My
Tuesday May 21st, 2024
in Technology and Innovations
325
SHARES
Share on FacebookShare on Twitter

ថ្លែងសុន្ទរកថាបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ  រាជធានីភ្នំពេញ លោកជំទាវបណ្ឌិត  ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រាប់ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ឱ្យពង្រឹងការគ្រប់គ្រងលើប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់ ពីការវាយប្រហារតាមអ៊ីនធឺណិត។

ប៉ុន្មានឆ្នាំចុងក្រោយ ទំហំប្រតិបត្តិទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ ជាពិសេសក្នុងឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះបានកើនដល់ជិត២លានប្រតិបត្តិការ។ ជាមួយភាពរីកចម្រើននេះ បច្ចុប្បន្នកម្ពុជាក៏ប្រឈមនឹងការកើនឡើងពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

ដើម្បីទប់ស្កាត់ពីការឆបោកប្រាក់តាមប្រព័ន្ធអនឡាញ និងរក្សាបាននូវស្ថិរភាពប្រព័ន្ធទូទាត់ឌីជីថល លោកជំទាវបណ្ឌិត ជា សិរី បានប្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបណ្តឹងអតិថិជនពាក់ព័ន្ធទៅនឹងការវាយប្រហារលើប្រព័ន្ធទូទាត់។  ជាពិសេស ស្ថាប័ននីមួយៗ ត្រូវពង្រឹងបច្ចេកវិទ្យារបស់ខ្លួនក្នុងការគ្រប់គ្រងពីការវាយប្រហារតាមអ៊ីធឺណិត(Cyber Attacks) និងត្រូវពង្រឹងការអប់រំអតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យមានការទទួលខុសត្រូវ និងមានភាពប្រុងប្រយ័ត្ន។ ​​

ទាក់ទិននឹងការទាមទារខាងលើនេះ​ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា​ គ្រឹះស្ថានធនាគារនីមួយៗ បានចាប់ផ្តើមអនុវត្ត និងធ្វើការងារយ៉ាងជិតសិទ្ធជាមួយភាគីពាក់ព័ន្ធ  ជាពិសេសជាមួយ​អគ្គស្នងការនគរបាលជាតិនៃកម្ពុជា លើការឆបោក ឬបទល្មើសបច្ចេកវិទ្យា។

«តាមពិតវិស័យធនាគារ បានធ្វើការយ៉ាងជិតសិទ្ធជាមួយអគ្គស្នងនគរបាលជាតិនៃកម្ពុជា​ ទាក់ទិននឹងការបង្ការ និងបង្រា្កបបទលើ្មសតាមប្រព័ន្ធអនឡាញ»។ នេះជាការលើកឡើងរបស់លោក រ័ត្ន សោភ័ណ ដែលបន្ថែមថា ក្នុងឆ្នាំ២០២៣ កម្លាំងជំនាញបានរកឃើញបទល្មើសអនឡាញទាក់ទងនឹងវិស័យធនាគារ​ គឺមាន៧៥០ករណី ក្នុងនោះមានករណីមួយចំនួន​ត្រូវបានបង្រា្កប។

បើតាមលោកប្រធានសមាគមធនាគារនៅកម្ពុជា  បច្ចុប្បន្នមានលេចឡើងនូវរបបគំហើយថ្មីទៀតនៃការឆបោកប្រាក់ពលរដ្ឋតាមប្រព័ន្ធអនឡាញ ដែលអគ្គស្នងការនគរបាលជាតិនៃកម្ពុជា កំពុងសិក្សានិងធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យធនាគារ។ « ​ឧក្រិដ្ឋជនតែងរកវិធីថ្មីរហូតក្នុងការឆបោកពលរដ្ឋ ដូច្នេះហើយ ទាំងការអនុវត្តច្បាប់ ទាំងការពង្រឹងប្រព័ន្ធទូទាត់របស់វិស័យធនាគារ និងទាំងការបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់ គឺយើងអាចកាត់បន្ថយហានិភ័យបានច្រើនណាស់។ អ៊ីចឹង! បីមុខព្រួញនេះ យើងត្រូវតែពង្រឹងដូចគ្នា»។

របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា​បានបង្ហាញថា ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀល-ទាំងប្រាក់ដុល្លារនៅកម្ពុជា បានកើនឡើងពី ១,១លានប្រតិបត្តិការក្នុងឆ្នាំ២០២២ ដល់ជិត១,៨លានប្រតិបត្តិការ ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ទឹកប្រាក់សរុបនៃប្រតិបត្តិការទូទាត់ឌីជីថលនៃរូបិយវត្ថុទាំងពីរប្រភេទនេះ បានកើនឡើងពី៤០០ពាន់លានដុល្លារ ដល់៤៩២ពាន់លានដុល្លារស្មើនឹង១៦ដង នៃផលិតផលក្នុងស្រុកសរុប (GDP)។

ធនាគារជាតិបានបញ្ជាក់ថា ក្នុងចំណោមប្រព័ន្ធទូទាត់ ការប្រើប្រាស់ប្រព័ន្ធបាគងបានកើនឡើងគួរឱ្យកត់សម្គាល់ដោយមានអតិថិជនបើកគណនីសរុប២៧,៦លានគណនី ហើយអាចទូទាត់បានជាមួយហាងទំនិញ-សេវាកម្មជាង ២,៩លានទីតាំង គិតត្រឹមចុងឆ្នាំ ២០២៣៕

Tags: ធនាគារជាតិនៃកម្ពុជា
Previous Post

ស្បែកជើងកែង Slingback កំពុងក្លាយជាម៉ូតស្បែកជើងពេញនិយម នៅក្នុងព្រឹត្តិការណ៍ Cannes Film Festival 2024

Next Post

ទីបំផុត អូលីវ៉ា គង់ ឡើងដល់កម្រាលព្រំក្រហម Cannes Film Festival ហើយ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Visa expands card acceptance at Makro stores in Cambodia
Technology and Innovations

Visa expands card acceptance at Makro stores in Cambodia

by Choraney Duong
Wednesday July 2nd, 2025
Visa appoints Lisa Sargent as new Country Manager for Cambodia
Technology and Innovations

Visa appoints Lisa Sargent as new Country Manager for Cambodia

by Choraney Duong
Tuesday April 1st, 2025
Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024
Technology and Innovations

Cyberport Entrepreneurship Programmes Graduation Ceremony and Info Day 2024

by ChiChi
Friday December 6th, 2024
គម្រោង Cambodia e-Arrival កាន់តែងាយស្រួលសម្រាប់ការមកដល់កម្ពុជា និងមិនមានការបង់ប្រាក់នោះទេ
Travel

គម្រោង Cambodia e-Arrival កាន់តែងាយស្រួលសម្រាប់ការមកដល់កម្ពុជា និងមិនមានការបង់ប្រាក់នោះទេ

by Ken My
Monday July 15th, 2024
Load More
Next Post
ទីបំផុត អូលីវ៉ា គង់ ឡើងដល់កម្រាលព្រំក្រហម Cannes Film Festival ហើយ

ទីបំផុត អូលីវ៉ា គង់ ឡើងដល់កម្រាលព្រំក្រហម Cannes Film Festival ហើយ

ADVERTISEMENT

Recent.

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

MALAYSIA AND CAMBODIA STEP FORWARD TOGETHER: SALES MISSION IGNITES NEW CHAPTER IN REGIONAL TRAVEL

Monday July 7th, 2025
Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Cambodia v-Pass Soft-Launched to Streamline Entry for International Travellers

Thursday July 3rd, 2025
Visa expands card acceptance at Makro stores in Cambodia

Visa expands card acceptance at Makro stores in Cambodia

Wednesday July 2nd, 2025

ALL CATEGORIES

  • Entertainment (357)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (210)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (105)
  • Recipes (26)
  • Socialize (102)
  • Entrepreneurship (16)
  • Health & Beauty (272)
  • Economic & Development (133)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.