• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មានការឈឺចាប់អំឡុងពេលបត់ជើងតូចមែនទេ?… ប្រហែលជាមកពីបញ្ហាទាំងនេះ

by Pisey Dim
Saturday March 16th, 2024
in Health & Beauty
325
SHARES
Share on FacebookShare on Twitter

ប្រសិនបើអ្នកមានការឈឺចាប់អំឡុងពេលបត់ជើងតូច ដូចជានោមមកជាមួយអាការៈ ​ឈឺបង្ហួរនោម ​ក្រហាយ ឬ​មាន​ការឈឺចាប់នៅបរិវេណជុំវិញទ្វារមាស វា​ជា​សញ្ញាដែលផ្តល់ដល់អ្នកក្នុងការត្រួតពិនិត្យទៅលើតម្រង់នោម ព្រោះវាកំពុងតែមានបញ្ហាអ្វីមួយមិនប្រក្រតីហើយ។ ​

មានមនុស្សជាច្រើនជុំវិញពិភពលោកបានជួបប្រទះបញ្ហា Dysuria ឬ គេហៅថា ការឈឺចាប់អំឡុងពេលនោម យ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់ពួកគេ។

ការឈឺចាប់ពេលនោម ​អាចជា​សញ្ញា​នៃ​ការឆ្លង​មេរោគ​ផ្សេងៗ ដែលដាច់ខាតត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ចៀសវាងទុកវាបង្កឱ្យទៅជាបញ្ហាធំជាងហ្នឹង។

បញ្ហាទាំងនោះអាចមានដូចជា ៖

1.     ការឆ្លងមេរោគបង្ហូរនោម Urinary Tract Infection (UTI)

មិនថាបុរស ឬស្ត្រីសុទ្ធសឹងតែអាចឆ្លងប្រភេទជំងឺនេះបាន ប៉ុន្តែអាត្រានៃការឆ្លងមេរោគនេះទៅលើស្រ្តីគឺខ្ពស់ជាងបុរសចំនួន 90ដង។ តាមប្រសាសន៍ លោកវេជ្ជបណ្ឌិត Richardson បាននិយាយថា “ការឈឺចាប់នៅពេលនោម ប្រមាណ 80% គឺបណ្តាលមកពីការឆ្លងមេរោគតាមបង្ហួរនោមដែលគេហៅវាជាភាសាកាត់ថា UTI” ។ លោកបានបន្តទៀតថា “ការឆ្លងមេរោគកើតឡើងនៅពេលដែលបាក់តេរីបានជ្រាបចូលទៅក្នុងបង្ហួរនោម (បំពង់ដែលទឹកនោមហូរចេញពីរាងកាយរបស់អ្នក) ហើយបន្ទាប់មកចូលទៅក្នុងតម្រង់នោមរបស់អ្នក។ វេជ្ជបណ្ឌិត Richardson បានពន្យល់ថា “ការកើនឡើងនៃបាក់តេរី អាចធ្វើឱ្យទឹកនោមមានជាតិអាស៊ីត ហើយនៅពេលដែលទឹកនោមហូរចេញពីបង្ហួរនោម អ្នកនឹងមានអារម្មណ៍ថាឈឺ ឬក្រហាយខ្លាំង” ។

បន្ថែមពីលើការនោមឈឺចាប់អំឡុងពេលនោម​  (UTI) រោគសញ្ញានៃជំងឺនេះអាចមានអាការៈដូចជា នោមញឹកញាប់ និងទឹកនោមមានបែកពពុះច្រើនខុសធម្មតា ឬទឹកនោមធុំក្លិនឆ្អេះខ្លាំង។

2.     ជំងឺឆ្លងតាមការរួមភេទ Sexually Transmitted Infections (STI)

វេជ្ជបណ្ឌិត Richardson បាននិយាយថា នៅពេលនោមមានការឈឺចាប់ខ្លាំង ហើយវាមិនមែនជា UTI ទេ វាគឺអាចជាការឆ្លងជំងឺកាមរោគ។ វេជ្ជបណ្ឌិត Richardson បានបន្ថែមទៀតថា “ស្ត្រីភាគច្រើនតែងតែសន្មតថាវាជា UTI ហើយពួកគេមិនបានគិតដល់បញ្ហាដែលកើតមកពីការឆ្លងជំងឺកាមរោគទេ”។

ជំងឺ Chlamydia, ជំងឺប្រមេះទឹកបាយ, ជំងឺ Trichomoniasis និងជំងឺកាមរោគផ្សេងៗទៀតដែលកើតនៅលើប្រដាប់បន្តពូជទាំងអស់គឺ អាចធ្វើឱ្យវាឈឺចាប់ក្នុងការនោម។ សញ្ញាផ្សេងទៀតដែលអ្នកអាចមាន STI រួមមាន ៖

·    រមាស់ប្រដាប់ភេទ

· ​  មានការផ្លាស់ប្តូរចំពោះការបញ្ចេញទឹករំអិលតាមទ្វារមាសខុសធម្មតា

·  ឡើងពងបែក ឬកើតមានដំបៅនៅលើទ្វាមាស ឬពងស្វាស

3.     ការឆ្លងមេរោគតម្រងនោម Kidney Infection

វេជ្ជបណ្ឌិត Richardson បានលើកឡើងបន្តទៀតថា ប្រសិនបើវាឈឺចាប់ខ្លាំងមិនអាចទ្រាំបាននៅពេលនោម ហើយអ្នកមានឈាមក្នុងទឹកនោម ឬអាចជាអាការៈឈឺខ្នងខុសធម្មតា នោះ UTI អាចនឹងវិវត្តខ្លួនទៅជាស្ថានភាពអាក្រក់បំផុតនៅក្នុងតម្រង់នោមរបស់អ្នក។

ការឆ្លងមេរោគលើតម្រងនោម – ហៅថា Pyelonephritis  វាកើតឡើងនៅពេលដែល UTI ធ្វើដំណើរទៅកាន់សរីរាង្គតម្រងនោមរបស់អ្នក។  វេជ្ជបណ្ឌិត Richardson បានព្រមានថា ប្រសិនបើអ្នកជំងឺទុកចោលមិនបានធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ការឆ្លងមេរោគតម្រងនោមអាចឆក់យកអាយុជីវិតអ្នកជំងឺបាន។

4.     បាតេរីនៅក្នុងទ្វាមាស Bacterial Vaginosis

ការឆ្លងមេរោគនៅក្នុងទ្វារមាស កើតមានទូទៅបំផុតចំពោះស្ត្រីដែលមានអាយុចន្លោះពី 15 ទៅ 44 ឆ្នាំ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC) ។ ការឆ្លងបាក់តេរីនៅក្នុងទ្វារមាស កើតមានញឹកញាប់ចំពោះស្ត្រីដែលរកស៊ីផ្លូវភេទជាជាងអ្នកដែលមិនធ្លាប់ធ្វើការរួមភេទ។  យោងតាម ​​CDC ការរួមភេទជាមួយដៃគូថ្មី ឬមានដៃគូរួមភេទច្រើន ហាក់បីដូចជាកំពុងបង្កើនឱកាសក្នុងការឆ្លងមេរោគនេះ ហើយវិវត្តន៍ទៅជាប្រភេទ ជំងឺ BV ។ ប្រសិនបើអ្នកមាន ជំងឺ BV អ្នកអាចទទួលរងការឈឺចាប់នៅពេលនោម និង រមាស់ ឬក្រហាយទ្វារមាស។ មានការប្រែប្រួលទៅលើការហូរទឹករំអិលដែលចេញពីទ្វារមាសស្រ្តី និង ស្ត្រីខ្លះទៀតក្លិនទ្វារមាសខ្លាំង ជាពិសេសបន្ទាប់ពីរួមភេទរួច។

 

បញ្ហាទាំងអស់នេះ អាចបង្កទៅជាជំងឺកម្រិតធ្ងន់ដល់អ្នកនាថ្ងៃអនាគត ប្រសិនបើអ្នកមិនទទួលការព្យាបាលវាឱ្យទាន់ពេលវេលា។

សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត និងទទួលការព្យាបាលឱ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទាន់ពេលវេលា។

ចូរកំណត់សម្គាល់ទៅលើរូបរាងកាយរបស់អ្នក ដើម្បីដឹងថាសិរីរាង្គកាយរបស់អ្នកមិនប្រក្រតីនៅត្រង់ណាមួយ ហើយធ្វើការវិនិច្ឆ័យថា តើវាអាចជាជំងឺដែរឬទេ?

Previous Post

មុន​គេ​ហើយ កម្ពុជា​ប្រកាស​ដំណើរការ កម្មវិធី នារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ

Next Post

ធ្វើខ្លួន​ឲ្យឡូយ ជាមួយខោជើងធំវែង ដែលល្អ​បំផុតសម្រាប់នារី មានកម្ពស់ទាប

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Wonyoungism: lifestyle inspired by Jang Wonyoung of IVE
Entertainment

Wonyoungism: lifestyle inspired by Jang Wonyoung of IVE

by ChiChi
Friday March 28th, 2025
(Khmer) ការសង្រ្គោះបឋមនៅផ្ទះ
Health & Beauty

Over-the-Counter Treatment for Minor Injuries at Home: A Quick Practical Guide

by Pisey Dim
Friday January 10th, 2025
(Khmer) បច្ចឹមវ័យ និងការសម្រាន្តមិនលក់
Health & Beauty

Age-Related Sleep Changes and Strategies for Improvement

by Pisey Dim
Friday January 10th, 2025
How to Protect Yourself From Job-related Skin Problems
Health & Beauty

How to Protect Yourself From Job-related Skin Problems

by Pisey Dim
Wednesday January 8th, 2025
Load More
Next Post
ធ្វើខ្លួន​ឲ្យឡូយ ជាមួយខោជើងធំវែង ដែលល្អ​បំផុតសម្រាប់នារី មានកម្ពស់ទាប

ធ្វើខ្លួន​ឲ្យឡូយ ជាមួយខោជើងធំវែង ដែលល្អ​បំផុតសម្រាប់នារី មានកម្ពស់ទាប

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025: 75 Years of Partnership and Friendship” in Preah Sihanouk Province

Wednesday September 3rd, 2025
Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (379)
  • Sport (390)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (182)
  • Relationship (11)
  • Travel (219)
  • Technology and Innovations (35)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (109)
  • Recipes (26)
  • Socialize (121)
  • Entrepreneurship (24)
  • Health & Beauty (279)
  • Economic & Development (136)
  • Fashion (454)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.