• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

រួចផុតជីវិត ពីជំងឺកាចសាហាវ អេង វ៉ាណង ប្រកាស​ទទួល​ការងារវិញ

by vannakkumnith DUM
Friday June 21st, 2024
in Entertainment, Celebrity
325
SHARES
Share on FacebookShare on Twitter

បានរួចជីវិតពីជំងឺកាចសាហាវ គឺ​ជាភ័ព្វព្រេងសំណាង១ក្នុងចំណោម​១លាន ដែល អេង វ៉ាណង បាន​លើក​ឡើង​ថា​ជា​រឿង​នឹកស្មានមិនដល់ ហើយឥឡូវ​នេះ អ្វីៗក៏កាន់តែប្រសើរបន្តិចម្ដងៗ ព្រោះ​នាងទទួលបានការងារវិញហូរហែរថែមទៀត។

តាម​ វ៉ាណង ប្រាប់ ឡេឌីស៍ បាន​អោយដឹង​ថា បន្ទាប់ពី​យក​ឈ្នះជំងឺ​កាចសាហាវ ពោល​គឺ​ព្យាបាល​ជំងឺបានជាសះស្បើយប្រមាណ​តែ ២ខែប៉ុណ្ណោះ នាង​ក៏​ចាប់ផ្ដើម​មាន​ការងារ​មកវិញ ដែលអាច​អោយនាង​រកចំណូល​បានមួយ​ផ្នែក ​គួបផ្សំ​នឹង​មុខ​របរ​ផ្នែក​សម្អាង ដើម្បី​ប៉ះប៉ូវ​ចំពោះ​ការ​បង់​លើ​ការ​ចំណាយ​ព្យាបាល​ជំងឺ និង​ផ្គត់ផ្គង់ជីវភាព​ផង។

 

ថ្មីៗ​នេះ តារា​ស្រី បាន​ទទួល​ការងារ​សិល្បៈវិញ​មាន​ដូច​ជា ថត​ភាពយន្ត​អោយស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន។ នេះ​ជា​ការ​ចាប់​ផ្ដើម​ថ្មី បន្ទាប់​ពីជីវិតរួចផុតការគម្រាម​របស់​ជំងឺកាច​សាហាវ យ៉ាងណា វ៉ាណង ប្រាប់​ថា សភាព​ការងារ​មិន​ទាន់​វិលមក​ដូចដើម​នៅ​ឡើយ។

អេង វ៉ាណង ថ្លែង​ថា “ឥឡូវ​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​បាន​ការងារ​មកវិញ​ខ្លះ​ហើយ ប៉ុន្តែ​ វា​អត់ទាន់ដូច​វេលា​មុនយើងឈឺ​ទេ​បង កាលពី​មុនខ្ញុំទទួល​គេ​ម្ដង សុទ្ធ​តែ​ប្រាប់​រឿង​ក្នុង​ពេលតំណាលគ្នា…តែឥឡូវ​នេះ គឺ​ទើប​មួយ​ៗអីនៅ​ឡើយ​ទេ!”។

 

បញ្ហា​នេះ សិល្បការិនីមេម៉ាយកូន ៣ បាន​បញ្ជាក់​ថា ផលិតករ ក៏ដូចជាអ្នកដឹកនាំ​រឿងនានា ទំនង​អាច​មិន​ទាន់ដឹង​ថា នាង​អាច​ទទួល​ការងារវិញ ដូច្នេះ​ហើយ គេរង់ចាំ​មើលស្ថានភាព​របស់​នាង​ជា​ដើម។

 

យ៉ាង​ណា ជាមួយ ឡេឌីស៍ វ៉ាណង ប្រាប់​ថា ពេល​នេះ សុខភាព​នាងអាច​និយាយ​បាន​ថា ​ប្រសើរសឹង​ថា ១០០% ហើយ ហើយ គឺ​នាង ​អាច​ទទួល​ការងារ​បាន​ធម្មតា។ ដូច្នេះប្រសិន​បើអ្នកដឹកនាំ ឬ​បង​ប្អូន​ផលិតករ មាន​តម្រូវ​ការ​ចង់បាននាង​សម្ដែង គឺ​អាច​ទំនាក់ទំនង​មក​បាន។

អេង វ៉ាណង កើត​ជំងឺ​មហារីកសុដន់តំណាក់​កាល​ទី៣។ ដំបូង​ឡើយ សភាព​ជំងឺ​បាន​ផ្ដើម​ជាមួយ​ដុំ​សាច់​តូចៗ​លើសុដន់។ ក្រោយ​មក​មានសភាពហើម ក្រោយ​ពេល​ទៅពេទ្យ​ពិនិត្យ លទ្ធផល​មក​ថា វា​ជា​ដុំសាច់កាច ដែល​ភ្លាម​ៗ​ធ្វើ​ឲ្យអ្នក​នាង​ស្លុតចិត្តយ៉ាងខ្លាំង។ អ្នក​ម្ដាយ​កូន ៣នាក់ ថ្លែង​ថា “ដំបូង​ឡើយ​ខ្ញុំ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​តូច​ចិត្ត​ថា មនុស្ស​រាប់​ពាន់ រាប់​ម៉ឺននាក់​ហេតុអី វា​មក​កើត​លើ​យើងអីចឹង…ខ្ញុំ​ពិបាកចិត្ត បាក់​ទឹកចិត្តយ៉ាងខ្លាំង”។

 

ប៉ុន្តែ​ក្រោយ​មក បាន​ការ​លើក​ទឹកចិត្ត​ពី​មនុស្សជុំវិញខ្លួន និង​ការ​តាំង​ចិត្ត​ខ្លួន​ឯង​ថា ត្រូវ​តែ​រស់ដើម្បី​កូន​ទាំង៣ បូក​ផ្សំ​នឹង​ការ​ព្យាបាលមាន​ទាំង​ការ​លេបថ្នាំ បាញ់​កាំរស្មី និង​ចាក់សារធាតុគីមីផង ទី​បំផុត វ៉ាណង ក៏​អាច​ដណ្ដើមជីវិតពីយមរាជ​មក​បាន៕

Tags: ជុំវិញសិល្បករខ្មែរអេង វ៉ាណង
Previous Post

8 ក្បាច់ បែបនារីបារាំង ជា Styles កំពុងពេញនិយមក្នុងឆ្នាំ 2024

Next Post

5 តំបន់ក្នុង “ខេត្តកំពត” នាំមកនូវបទពិសោធន៍ដំណើរកំសាន្តដ៏រីករាយ

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

Givenchy’s New Gentlemen
Celebrity

Givenchy’s New Gentlemen

by ChiChi
Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team
Celebrity

IVE’s An Yujin Joins Lacoste Team

by ChiChi
Friday April 11th, 2025
IVE Star Becomes Dyson Ambassador
Celebrity

IVE Star Becomes Dyson Ambassador

by ChiChi
Friday April 11th, 2025
Pandora’s New Muse
Celebrity

Pandora’s New Muse

by ChiChi
Wednesday April 9th, 2025
Load More
Next Post
5 តំបន់ក្នុង “ខេត្តកំពត” នាំមកនូវបទពិសោធន៍ដំណើរកំសាន្តដ៏រីករាយ

5 តំបន់ក្នុង “ខេត្តកំពត” នាំមកនូវបទពិសោធន៍ដំណើរកំសាន្តដ៏រីករាយ

ADVERTISEMENT

Recent.

Givenchy’s New Gentlemen

Givenchy’s New Gentlemen

Monday April 21st, 2025
IVE’s An Yujin Joins Lacoste Team

IVE’s An Yujin Joins Lacoste Team

Friday April 11th, 2025
IVE Star Becomes Dyson Ambassador

IVE Star Becomes Dyson Ambassador

Friday April 11th, 2025

ALL CATEGORIES

  • Entertainment (355)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (178)
  • Relationship (11)
  • Travel (207)
  • Technology and Innovations (33)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (104)
  • Recipes (26)
  • Socialize (99)
  • Entrepreneurship (16)
  • Health & Beauty (268)
  • Economic & Development (132)
  • Fashion (453)
  • Business Investment (23)
  • Leadership (3)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.